កិច្ច​ប្រជុំ​​ផ្សព្វផ្សាយ​ តម្កល់​ឯកសារ​ពិគ្រោះ​យោបល់​​លើ​គម្រោង​បញ្ចុះ​អត្រា​ថ្លៃ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ចំនួន​ ៧ ​នៅ​ខេត្ត​ព្រះ​វិហារ​

V

 

នៅ​សាលា​ខេត្ត​ព្រះវិហារ ​ថ្ងៃ​ទី​១៧ ​ខែសីហា ​ឆ្នាំ២០១៧ ​ក្រោម​អធិបតី​ភាព​ឯកឧត្តម​ លី សារ៉ារិទ្ធិ​ អភិបាល​រង​ខេត្ត ​ក្រុម​ការងារ​អាជ្ញា​ធរ​អគ្គិសនីកម្ពុជា​ ក្រុម​ការងារ​អគ្គិសនីកម្ពុជា​ តំណាង​មន្ទីររ៉ែ ​និង​ថាមពល​ តំណាង​អាជ្ញាធរដែនដី ​និង​អ្នក​ផ្គត់ផ្គង់​អគ្គិសនី ​បាន​ប្រជុំផ្សព្វផ្សាយ ​តម្កល់​ឯកសារ​ពិគ្រោះ​យោបល់​លើ​គម្រោង​បញ្ចុះអត្រា​ថ្លៃ​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​តំបន់​ចំនួន ៧ ​ដែល​ភ្ជាប់​ពី​ខ្សែ​បញ្ជូន​រង​របស់អគ្គិសនីកម្ពុជា ​និង​ក្រុមហ៊ុន​ ប៊ី.វី៎.ស៊ី​ កំពុង​ទទួល​ប្រភព​អគ្គិសនី​ពីប្រទេសឡាវ​ នៅ​ខេត្តព្រះវិហារ ​និង​លើក​ឡើង​បញ្ហាប្រឈម ​និង​ដំណោះស្រាយ​ ពាក់ព័ន្ធនឹង​ការ​ផ្គត់ផ្គង់​អគ្គិសនី​៕