អត្ថបទ៖ ព័ត៌មាន

ការចុះពិនិត្យដោះស្រាយការធ្វើសេវាកម្មអគ្គិសនី

កា​ល​​ពី​ថ្ងៃ​ទី០៨ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ មន្រ្តីចំនួន0២​រូប​ ត្រូវបានអាជ្ញាធរ​អគ្គិសនីកម្ពុជា ​ចាត់​តាំង​​​​​​​​​​ឲ្យចុះ​ពិនិត្យ​ការ​ធ្វើ​សេវា​កម្ម​អគ្គិសនី​របស់​លោក ង៉ែត សូដា នៅ​ផ្នែក​ខ្លះ​នៃ​ឃុំ​ត្រាំ​កក់, ឃុំ​គុស និង​ឃុំ​ញ៉ែង​ញ៉ង ស្រុក​ត្រាំ​កក់ លោក តាំង ចេងអ័ង នៅ​ផ្នែក​ខ្លះ​នៃ​ស្រុក​សំរោង និង​ឃុំ​ត្រពាំង​ក្រសាំង ស្រុក​​បាទី និង​សហ​គ្រាស​អគ្គិសនី​បាទី នៅ​ផ្នែក​ខ្លះ​នៃ​ស្រុក​បាទី ខេត្ត​តាកែវ ។ ដោយមានការចូលរួមពីលោកតំណាង មន្ទីររ៉ែ និងថាមពល ខេត្តតាកែវ មន្រ្តី​អាជ្ញាធរ​​អគ្គិសនី​កម្ពុជា បានចុះពិនិត្យដល់ទីតាំង​ស្នើ​​សុំ​​របស់​អាជ្ញាធរ តំណាង​អ្នក​ប្រើ​ប្រាស់ ចុះ​ជួប​ជា​មួយ​​អាជ្ញាធរ​​មូលដ្ឋាន​ ផ្សព្វ​ផ្សាយ​គោល​​នយោបាយ​ថ្លៃ​​ឆ្នាំ​២០១៦​-​២០២០ ថ្លៃ​សេវា​ភ្ជាប់​ចរន្ត និង​ប្រាក់​កក់​ធានា ​បាន​​ណែនាំ​បច្ចេកទេស​ក្នុង​ការ​​ប្រើ​ប្រាស់​អគ្គិសនី និង​​ចុះ​ពិនិត្យ​​ស្នាក់​​ការ​អគ្គិសនី​ក្នុង​តំបន់​ធ្វើ​សេវាកម្ម​របស់​​សហ​គ្រាស, សេវាករ​​នី​មួយ​ៗ ​ដូច​​ខាង​​​ក្រោម​​ ៖​​​ ១- សេវាករ តាំង ចេងអ័ង កាន់អាជ្ញាបណ្ណលេខ១៤១ អ ៖ មន្រ្តីអាជ្ញាធរអគ្គិសនីកម្ពុជាបានចុះ​ជួប​​ពិភាក្សាជាមួយ​លោកមេឃុំ នៅសាលាឃុំជំរះពេន លោកមេភូមិ និងតំណាងអ្នកប្រើប្រាស់ នៅភូមិកន្សោមក្លែង ជម្រាបសួ​រ​អំពី​ការ​ផ្គត់​ផ្គង់​ចរន្ត​អគ្គិសនី​នៅ​ទី​នេះ លោក​មេ​ភូមិ​បាន​បញ្ជាក់​ថា សេវាករ​មិន​ទាន់​បាន​អូស​ខ្សែ​បណ្តាញ​ត​ភ្ជាប់​ចរន្ត​អគ្គិសនី​​ជូន​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ពីរ គឺ​ភូមិ​កន្សោម​ក្លែង… អានបន្តរ »

ការចុះពិនិត្យ និងតាមដានការផ្គត់ផ្គង់អគ្គិសនី និងថ្លៃសេវាកម្មពាក់ព័ន្ធ

កាល​​​​​​​​​ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ មន្រ្តីចំនួន​ ២រូប ត្រូវបានអាជ្ញាធរអគ្គិសនីកម្ពុជា​ចាត់​តាំង​ឲ្យ​ចុះពិនិត្យ និង​តាម​ដាន​ការ​ផ្គត់​ផ្គង់​អគ្គិសនី ​និង​ថ្លៃ​សេវាកម្ម​ពាក់​ព័ន្​របស់​​សេវាករ នៅ​រាជធានី​ភ្នំពេញ​ ខេត្​តកណ្តាល ខេត្ត​កំពង់ចាម និង​ខេត្តត្បូងឃ្មុំ ។ ក្នុង​រយៈ​ពេល​បេសកកម្ម​នេះ ក្រុម​ការងារ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ដោយ​មាន​ការ​ចូល​រួម​សហការ​ពី​តំណាង​មន្ទីររ៉ែ និង​​ថាម​ពល​​​ខេត្ត​/​រាជធានី អាជ្ញាធរ​ឃុំ​/​​សង្កាត់ និង​អ្នក​ប្រើ​ប្រាស់ បាន​ជួប​ប្រជុំ និង​​ចុះ​ពិនិត្យ​ខ្សែ​បណ្តាញ​អគ្គិសនី ប្រអប់​​​នាឡិកា​​​ស្ទង់, នាឡិកា​ស្ទង់ នៅ​ទីតាំង​​ធ្វើ​សេវាកម្ម និង​​ចុះ​ពិនិត្យ​​​តាម​ស្នាក់​ការ​អគ្គិសនី​របស់​​អ្នក​កាន់​អាជ្ញាបណ្ណ​ទាំង​ប្រាំ​មួយ​​ដូចជា ៖ លោកស្រី លាង ឈុននី នៅ​សាលា​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយ​​ចង្វា រាជ​ធានី​ភ្នំពេញ, លោក​ស្រី ស៊ុយ ចំណាន នៅ​ឃុំ​កោះ​ឧកញ៉ាតី ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល, លោកស្រី ឆាយ គឹមហួ នៅ​ឃុំ​ស្ពឺ ស្រុក​ចំការ​លើ ខេត្ត​កំពង់ចាម, លោកស្រី អ៊ាម ស្រេង នៅ​ឃុំ​មេសរ​ជ្រៃ និង​ឃុំ​សូភាស ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់ចាម ​លោក ឌី ពិសិដ្ឋ… អានបន្តរ »

ករណីភ្លើងបំភ្លឺសាធារណៈនៅផ្សារតាំងគោក ស្រុកបារាយណ៍ ខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ទទួល​ការ​ត្អូញ​ត្អែរ​របស់​លោក ឈុន សំណាង ដែល​ជា​ប្រជា​ពលរដ្ឋ​រស់​នៅ​តំបន់​ផ្សារ​តាំង​គោក នៅ​លើ​ទំព័រ​ហ្វេសបុក​របស់​អាជ្ញាធរ​ អំពី​ការ​លំបាក​ក្នុង​ការ​តម្លើង​ប្រព័ន្ធ​បំភ្លឺ​សាធារណៈ ។ យោង​តាម​ការ​ត្អូញ​ត្អែរ​នេះ អាជ្ញាធរ​បាន​ចាត់​មន្រ្តី​របស់​ខ្លួន​ឲ្យ​ចុះ​ពិនិត្យ​បញ្ហា​នេះ នៅ​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០១៦ ដោយ​ជួប​ពិភាក្សា​ជាមួយ​លោក​មេឃុំ​សូរយោង​ លោក​មេភូមិ​ពាក់​ព័ន្ធ និង​ប្រជា​ពលរដ្ឋ​ពាក់ព័ន្ធ (ក្នុង​នោះក៏ មាន​ការ​ចូល​រួមពី​ឳពុក​របស់​លោក ឈុន សំណាង ផងដែរ) ។ បញ្ហា​ដែល​ប្រជា​ពលរដ្ឋ ២ផ្ទះ ​លើកឡើង​គឺ ទី១-កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ អ្នក​ផ្គត់ផ្គង់​មិន​ឲ្យ​តម្លើង​អំពូល​នៅ​លើ​បង្គោល​ភ្លើង​របស់​គេ និងទី២-អ្នក​ផ្គត់​ផ្គង់​មិន​ទទួល បន្ទុក​តម្លើងឲ្យ ព្រោះ​ប្រជា​ពលរដ្ឋ​បាន​ទិញ​អំពូល​ឲ្យ​ហើយ ។ តាមការពិនិត្យបញ្ហានេះឃើញថា វាមិនមែនជាប្រព័ន្ធបំភ្លឺសាធារណៈពិតប្រាកដនោះទេ វាជាការបំភ្លឺមុខផ្ទះប្រជាពលរដ្ឋនីមួយៗ ហើយករណីនេះគឺមានតែប្រជាពលរដ្ឋ២ផ្ទះ ដែលបានមកប្រជុំនៅសាលាឃុំ និង​បាន​បញ្ជាក់​ថា​គាត់​មាន​បំណង​ដាក់​អំពូល​នៅ​មុខ​ផ្ទះ ។ ពាក់​ព័ន្ធ​នឹង​ករណី​នេះ លោក​មេឃុំ​បញ្ជាក់​ថា ឃុំ​មិន​មែន​ជា​អ្នក​រៀបចំ​ប្រព័ន្ធ​ភ្លើង​សាធារណៈ​នេះ​ទេ ហើយ​ជាក់​ស្តែង​ បើ​សាលា​ឃុំ​ចង់​ដាក់​អំពូល​បំភ្លឺ​នៅ​មុខ​សា​លា​ឃុំ សា​លា​ឃុំ​ត្រូវ​តភ្លើង​ចេញ​ពី​ក្នុង​សាលាឃុំ និង​ដាក់​អំពូល​នៅ​លើ​របង​សាលាឃុំ ឬ​រក​កន្លែង​សមរម្យ​ណាមួយ ដោយ​មិន​ត្រូវ​ទៅ​ពាក់​ព័ន្ធ​អី​ជា​មួយ​អ្នក​ផ្គត់ផ្គង់​ភ្លើងនោះទេ ។ តាមពិតដំណោះស្រាយកន្លងមក គឺក្នុងរូបភាពប្រព័ន្ធបំភ្លឺសាធារណៈ អ្នកផ្គត់ផ្គង់ត្រូវភ្ជាប់ចរន្តជូនដោយមិនគិតពីថ្លៃប្រាក់ កក់ និងថ្លៃភ្ជាប់ចរន្តទេ… អានបន្តរ »

ការចុះពិនិត្យនាឡិកាស្ទង់មិនប្រក្រតីរបស់ក្រុមហ៊ុន អគ្គិសនី​ព្រះវិហារ និង​តាម​ដាន​ការ​ផ្គត់ផ្គង់​អគ្គិសនី និង​ថ្លៃ​សេវាកម្ម​ពាក់​ព័ន្ធ​របស់​អ្នក​កាន់​អាជ្ញាប័ណ្ណ​មួយ​ចំនួន

      កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥ មន្រ្តីចំនួន៣រូប ត្រូវបានអាជ្ញាធរអគ្គិសនី​កម្ពុជា​ចាត់​តាំង​ឲ្យ​ចុះ​ពិនិត្យ​បញ្ហា​ពិន័យ​ពាក់​ព័ន្ធ​នាឡិកា​ស្ទង់​ដើរ​មិន​ប្រក្រតី​របស់​ក្រុម​ហ៊ុន អគ្គិសនី​ព្រះវិហារ​ នៅ​ក្រុង​ព្រះវិហារ ខេត្ត​ព្រះវិហារ និង​តាម​ដាន​ការ​ផ្គត់ផ្គង់​អគ្គិសនី និង​ថ្លៃ​សេវាកម្ម​ពាក់ព័ន្ធ​របស់​អ្នក​កាន់​អាជ្ញាប័ណ្ណ នៅ​ខេត្ត​បាត់ដំបង ។ ក្នុង​រយៈ​ពេល​បេសកកម្ម​នេះ ក្រុម​ការងារ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ដោយ​មាន​ការ​ចូល​រួម​សហការ​ពី​លោក​អភិបាល​ក្រុង​ព្រះវិហារ, លោក​ប្រធាន​មន្ទីររ៉ែ និង​ថាមពល​ខេត្ត អាជ្ញាធរ​ឃុំ​/​សង្កាត់ និង​អ្នក​ប្រើប្រាស់ បាន​ចុះ​ពិនិត្យ​ខ្សែ​បណ្តាញ​អគ្គិសនី ប្រអប់​នាឡិកា​ស្ទង់, នាឡិកា​ស្ទង់​ នៅ​ទីតាំង​ដែល​មាន​វិវាទ និង​ចុះ​ពិនិត្យ​តាម​ស្នាក់​ការ​អគ្គិសនី​របស់​ក្រុមហ៊ុន សហគ្រាស និង​អ្នក​កាន់​អាជ្ញាប័ណ្ណ​ទាំង​បី​ដូច​ខាង​ក្រោម ៖ ក្រុមហ៊ុន អគ្គិសនី ព្រះវិហារ កាន់អាជ្ញាបណ្ណលេខ ០៣១ អ៖ ដើម្បីឆ្លើយតបតាមការស្នើសុំតាមគេហទំព័រ ហ្វេសប៊ូក អាជ្ញាធរ​អគ្គិសនី​កម្ពុជា របស់​អ្នក​ប្រើប្រាស់​ឈ្នោះ រ័ត្ន ផលសំណាង រស់​នៅ​ក្នុង​ក្រុង​ព្រះវិហារ អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​ចាត់​តាំង​ក្រុម​បេសកកម្ម​មួយក្រុម ចុះពិនិត្យ និង​ធ្វើ​តេស្ត​នាឡិកា​ស្ទង់ នៅ​ក្រុង​ព្រះវិហារ ។ អ្នក​ប្រើប្រាស់​ដែល​មាន​បញ្ហា​ត្រូវ​ថ្លឹង​នាឡិកាស្ទង់ មានគ្នា ៤នាក់ មិន​មែន​មាន​តែ​ឈ្មោះ រ័ត្ន ផល… អានបន្តរ »

ការចុះពិនិត្យការធ្វើសេវាកម្មអគ្គិសនីរបស់​អ្នក​កាន់​អាជ្ញាប័ណ្ណ​នៅ​ខេត្ត​កំពង់​ចាម ខេត្​សៀម​រាប និង​ខេត្ត​កំពង់​ឆ្នាំង

     កាល​ពី​ថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ មន្រ្តីចំនួន 0២រូប ​ត្រូវបានអាជ្ញាធរ​អគ្គិសនីកម្ពុជា​ចាត់តាំង​​ឲ្យចូលរួម​ពិភាក្សា​​ដោះស្រាយ និង​ចុះ​ពិនិត្យ​តាម​ដាន​ការ​ធ្វើ​សេវាកម្ម​អគ្គិសនី ថ្លៃ​សេវាកម្ម​ពាក់​​ព័ន្ធ​ផ្សេង​ៗ​របស់​អ្នក​កាន់​អាជ្ញាប័ណ្ណ​​មួយ​ចំនួន​ដូចជា​៖ លោក ​​​ចាំង ប៊ុណ្ណារ៉េត ធ្វើ​សេវាកម្ម​នៅ​ផ្នែក​ខ្លះ​នៃ​ស្រុក​បាធាយ ខេត្ត​កំពង់​ចាម លោក ឆោម សុផៃ ធ្វើ​សេវាកម្ម​នៅ​ផ្នែក​​ខ្លះ​​នៃ​ស្រុក​​សូទ្រ​​និគមន៍​ និង​ស្រុក​ប្រា​សាទ​បាគង ខេត្ត​សៀម​រាប និង​លោក អ៊ុន សុធា ធ្វើ​សេវា​កម្ម​នៅ​ផ្នែក​ខ្លះ​នៃ​ស្រុក​ទឹក​ផុស ខេត្ត​​កំពង់​ឆ្នាំង ។ ​      ក្នុងរយៈពេលបេសកកម្មនេះក្រុមបេសកកម្មបានជួប​​ពិភាក្សាជា​មួយអាជ្ញាធរមូលដ្ឋាន​រួមមាន៖ លោកប្រធាន ឬ​តំណាង​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត លោក​មេឃុំ ក្រុម​ប្រឹក្សា​ឃុំ លោក​មេ​ភូមិ​ និង​តំណាង​អ្នក​ប្រើប្រាស់​មួយ​ចំនួន​​ដល់​​លំនៅដ្ឋាន​​​ផ្ទាល់​ដូច​​មាន​ខាង​ក្រោម៖​​​ នៅសាលាឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម៖ ក្រុមការងារអាជា្ញធរអគ្គិសនីកម្ពុជា រួមជាមួយតំណាងមន្ទីររ៉ែ ​និង​ថាម​ពល​ខេត្ត​បាន​ចូល​រួម​​ប្រជុំ​​ពិភាក្សា​ពន្យល់​បក​​ស្រាយ​​​​អំពី​​ច្បាប់​អគ្គិសនី បទ​ប្បញ្ញាត្តិ​ សេចក្តី​សម្រេច​ផ្សេងៗ និង​​បាន​ពន្យល់​ពី​រ​បៀប​ប្រើប្រាស់​អគ្គិសនី សិទ្ទិ​រវាង​អ្នក​ផ្គត់ផ្គង់ និង​អ្នក​ប្រើប្រាស់ តួនាទី​ក្នុង​ការ​ទទួល​ខុស​ត្រូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រវាង​អ្នក​ផ្គត់ផ្គង់ និង​អ្នក​ប្រើប្រាស់ ។ ក្រោយ​មក​មន្រ្តី​ជំនាញ​បាន​ពន្យល់​ដល់​អ្នក​កាន់​អាជ្ញាប័ណ្ណ និង​អ្នក​ប្រើប្រាស់​ពី​បញ្ហា​តម្លើង​​កម្លាំង​ឲ្យ​បាន​ជ្រាប​ថា អ្មក​ប្រើប្រាស់​ត្រូវ​បង់​ប្រាក់​បន្ថែម​បង្រ្គប់​ថ្លៃ​នៃ​កម្លាំង​ដែល​ខ្លួន​ស្នើ​សុំ​ថ្មី​ពី​លើ​ថ្លៃ​ដែល​​ខ្លួន​​បាន​បង់​មុន​ ។​… អានបន្តរ »

ការចុះពិនិត្យការធ្វើសេវាកម្មអគ្គិសនី​របស់​អ្នក​កាន់​អាជ្ញា​បណ្ណ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ខេត្ត​ឧត្តរ​មាន​ជ័យ

កាលពីថ្ងៃទី១៤-១៨ ខែធ្នូ ឆ្នាំ២០១៥ មន្រ្តីចំនួន0៣រូបត្រូវបានអាជ្ញាធរអគ្គិសនីកម្ពុជាចាត់តាំងឲ្យចូលរួមពិភាក្សាដោះស្រាយ និងចុះពិនិត្យតាមដានការធ្វើសេវាកម្មអគ្គិសនី ថ្លៃសេវាកម្មពាក់ព័ន្ធផ្សេងៗរបស់អ្នកកាន់អាជ្ញាបណ្ណមួយចំនួនដូចជា៖ លោកស្រី ម៉ែន ចាន់សុកុល ធ្វើសេវាកម្មនៅផ្នែកខ្លះនៃស្រុកភ្នំស្រុក ខេត្តឧត្តរមានជ័យ លោក ឈឹម សារោទិ៍ ធ្វើ​សេវាកម្ម​នៅ​ផ្នែក​ខ្លះ​នៃ​ស្រុក​ចុងកាល់ និងលោកស្រី ខៀវ សុផល ធ្វើសេវាកម្មនៅផ្នែកខ្លះនៃស្រុកចុងកាល់ និងក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ ក្នុងរយៈពេលបេសកកម្មនេះក្រុមបេសកកម្មបានជួបពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន និងចុះជួបជាមួយអ្នកប្រើប្រាស់​មួយ​ចំនួន​ដល់​លំនៅដ្ឋានផ្ទាល់ដូចខាងក្រោម៖ – សាលាស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តមអភិបាលរងខេត្តបន្ទាយមានជ័យស្នើសុំ​ក្រុម​បេសកកម្ម​ចូល​រួម​ប្រជុំ​ពិភាក្សា​ ដោះ​ស្រាយ​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​ធ្វើ​សេវាកម្ម​អគ្គិសនី​របស់​អ្នក​កាន់​អាជ្ញាបណ្ណ​ជូនអ្នកប្រើប្រាស់ក្នុងស្រុកភ្នំស្រុក ។ ជាកិច្ចចាប់ផ្ដើមឯកឧត្តម អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ ជា​ប្រធាន​អង្គ​ប្រជុំ​មាន​មតិ​ស្វាគមន៍​ដល់​ក្រុម​ការងារ​អាជ្ញាធរ​អគ្គីសនី​កម្ពុជា​ និង​លោក​អភិបាលរង​ស្រុក លោក​មេឃុំ លោក​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ និង​អ្នក​កាន់​អាជ្ញាបណ្ណ​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូល​រួម​ក្នុង​អង្គ​ប្រជុំ ។ បន្ទាប់មកលោកបានជម្រាបជូនអង្គប្រជុំថា នៅ​ក្នុង​ស្រុក​ភ្នំ​ស្រុក​មាន​អ្នក​កាន់​អាជ្ញាបណ្ណ​ចំនួន​៦ គឺ​ក្រុមហ៊ុនវឌ្ឍនៈអិនធីអង្គរ ក្រុមហ៊ុន អគ្គិសនីប៉ោយចារ លោកស្រី ម៉ែន ចាន់សុកុល លោក តាន់ លាងស្រេង លោក ទេព មករា និងលោក… អានបន្តរ »

ការចុះពិនិត្យវាយតម្លៃ និងពិគ្រោះ​យោបល់​សាធារណៈ​​លើ​ការ​កែ​សម្រួល​អាជ្ញាបណ្ណ

កាល​ពី​ថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ អាជ្ញាធរអគ្គិសនីបានចាត់តាំងមន្រ្តីឲ្យចុះពិនិត្យវាយតម្លៃ និង​ពិគ្រោះ​យោបល់​សាធារណៈ​លើ​ការ​កែ​សម្រួល​អាជ្ញាបណ្ណ របស់​លោក​ កែ គុយហូយ ធ្វើ​សេវាកម្ម​អគ្គិសនី​នៅ​ឃុំ​ស្មោង ស្រុក​ទ្រាំង, របស់លោក ម៉ាក់ ខុម ធ្វើ​សេវាកម្ម​អគ្គិសនី​នៅ​ផ្នែក​ខ្លះ​នៃ​ក្រុង​ដូង​កែវ ស្រុក​កោះ​អណ្តែត ស្រុក​ទ្រាំង និង​ស្រុក​គិរីវង់, របស់​លោក ហាក់ លីសេង ធ្វើ​សេវាកម្ម​អគ្គិសនី​នៅ​ផ្នែក​ខ្លះ​នៃ​ស្រុក​គិរីវង់, របស់​លោក ទ្រី ឃ្លោក ធ្វើ​សេវាកម្ម​អគ្គិសនី​នៅ​ផ្នែក​ខ្លះ​នៃ ស្រុក​គិរីវង់ ស្រុក​កោះ​អណ្តែត និង​ស្រុក​ទ្រាំង, របស់​លោក ម៉ៅ ផៃ ធ្វើ​សេវាកម្ម​អគ្គិសនី​នៅ​ផ្នែក​ខ្លះនៃ ក្រុង​ដូង​កែវ និង​ស្រុក​ទ្រាំង​ និង​របស់​លោក ស្ងួន សារ៉ន ធ្វើ​សេវាកម្មអគ្គិសនី​នៅ​ឃុំ​សោម ស្រុក​គិរីវង់ ខេត្ត​តាកែវ សម្រាប់​ការ​ប្តូរ​ប្រភេទ​អាជ្ញាបណ្ណ ។ ១-ការចុះពិនិត្យវាយតម្លៃ និងពិគ្រោះយោបល់សាធារណៈលើការកែសម្រួលអាជ្ញាបណ្ណរបស់ សេវាករ ម៉ៅ ផៃ ដើម្បីប្តូរប្រភេទអាជ្ញាបណ្ណ      ក-ការទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន៖ ក្រុមបេសកកម្មបានជួបជាមួយលោក ដួង សុខន មេឃុំស្រង៉ែ… អានបន្តរ »

ចុះពិនិត្យការផ្គត់ផ្គង់អគ្គិសនី និងថ្លៃសេវាកម្មពាក់ព័ន្ធ​របស់សហគ្រាស អគ្គិសនី ពេជ្រនិល អិល អេស ខេ, សេវាករ អាន សំអន និងសេវាករ ម៉ែន សម្បត្តិ

កាល​​​​​​​​​ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ មន្រ្តីចំនួន​ ០២រូប ត្រូវបានអាជ្ញាធរអគ្គិសនីកម្ពុជាចាត់តាំងឲ្យ​ចុះ​ពិនិត្យ និងតាមដានការផ្គត់ផ្គង់អគ្គិសនី និងថ្លៃសេវាកម្មពាក់ព័ន្ធរបស់សេវាករនៅខេត្តកំពង់ស្ពឺ ។ ក្នុងរយៈពេលបេសកកម្មនេះ ក្រុមការងារអាជ្ញាធរអគ្គិសនីកម្ពុជា ដោយមានការចូលរួមសហការពីលោកប្រធានការិយាល័យរ៉ែ និងថាមពលស្រុកភ្នំស្រួច បាន​ចុះពិនិត្យខ្សែបណ្តាញអគ្គិសនី ជួបជាមួយអាជ្ញាធរ​មូលដ្ឋាន អ្នកប្រើប្រាស់ និង​ចុះពិនិត្យ​​តាមស្នាក់​ការអគ្គិសនីរបស់សហគ្រាស និងសេវាករទាំងពីរដូចខាងក្រោម ៖ – សេវាករ ម៉ែន សម្បត្តិ កាន់អាជ្ញាបណ្ណលេខ១៥៦ អ ធ្វើសេវាកម្មអគ្គិសនីនៅឃុំត្រពាំងគង ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ ។ ក្រុម​បេសកកម្ម​បាន​ជួប​ជាមួយ​លោក​មេឃុំ និង​ស្មៀន​ឃុំ​ត្រពាំង​គង​ ជម្រាប​សួរ​អំពី​ការ​ផ្គត់​ផ្គង់​អគ្គិសនី បញ្ហា​ផ្សេងៗ ពាក់​ព័ន្ធ​នឹង​ការ​ផ្គត់ផ្គង់ ក៏​ដូច​ជា​ការ​ប្រើ​ប្រាស់​អគ្គិសនី និង​ថ្លៃ​សេវាកម្ម​ពាក់​ព័ន្ធ លោក​បញ្ជាក់​ថា​​ការ​ធ្វើ​សេវាកម្ម​អគ្គិសនី​នៅ​ទី​នេះ​ សេវាករ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន និង​ចេះ​សម្រប​​សម្រួល​ជាមួយ​អ្នក​ប្រើ​ប្រាស់ មាន​ការ​ដាច់​ភ្លើង​ម្តង​ម្កាល និង​មាន​អ្នក​ប្រើប្រាស់​មួយ​ចំនួន​តូច​មាន​ការ​​សង្ស័យ​នាឡិកា​ស្ទង់​ដើរ​លឿន​ខុស​ប្រក្រតី ។ ក្រុម​បេសកកម្ម​បាន​ជម្រាប​ជូន​​អំពី​​សិទ្ឋិ និង​ការ​ទទួល​​ខុស​​ត្រូវ​រវាង​អ្នក​ផ្គត់ផ្គង់ និង​អ្នក​ប្រើ​ប្រាស់ ​ក្នុង​ការ​ផ្គត់ផ្គង់ ក៏​ដូច​ជា​ការ​ប្រើ​ប្រាស់​ចរន្ត​អគ្គិសនី​ មូល​ហេតុ​ដែល​ភ្លើង​ដាច់​ញឹក ការ​ប្រើប្រាស់​ភ្លើង​អស់​ច្រើន​​ ការ​ខ្វះ​អគ្គិសនី​ពី​ប្រភព​ជាដើម ។ ចំ​ពោះ​​​​អ្នក​ប្រើ​ប្រាស់​ដែល​សង្ស័យ​ថា​​នាឡិ​កាស្ទង់​ដើរ​លឿន​​ខុស​​ប្រ​ក្រ​តី អាច​បណ្តាល​​មក​​​​ពី​​​មូល​ហេតុ​​មាន​ដូច​​ជា​៖ សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​កើន​ឡើង… អានបន្តរ »

ការចុះពិនិត្យការធ្វើសេវាកម្មអគ្គិសនីរបស់ក្រុមហ៊ុនខេម ជីលបូ អេឡិកទ្រឹក ផៅវ័រ សេវាករ អុង ហុកស៊ីន និងសេវាករ តាន់ លាង ស្រេង

កាល​ពី​ថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ មន្រ្តីចំនួន 0៣រូប ​ត្រូវ​បាន​អាជ្ញាធរ​​អគ្គិសនី​កម្ពុជា​​ចាត់​តាំង​​​ឲ្យ​ចូល​រួម និង​ចុះ​ពិនិត្យ​តាម​ដាន​ការ​ធ្វើ​សេវាកម្​មអគ្គិសនី​ និង​ថ្លៃ​សេវាកម្ម​ពាក់​ព័ន្ធ​ផ្សេងៗ​របស់​ក្រុមហ៊ុន​ខេម ជីលបូ អេឡិកទ្រឹក ផៅវ័រ ​, របស់​សេវាករ អ៊ុង ហុកស៊ីន​ និង​សេវាករ តាន់ លាងស្រេង ។ ក្រុមបេសកកម្មអាជ្ញាធរអគ្គិសនីកម្ពុជារួមការងារ​​ជា​មួយមន្ទីររ៉ែ​ និងថាមពលខេត្ត អាជ្ញាធរ​មូល​ដ្ឋាន​ឃុំ ភូមិ និង​អ្នក​ប្រើ​ប្រាស់ ​បាន​ជួប​ពិភាក្សា​ដោះ​ស្រាយ​​រាល់​សំនួរ និង​ចម្ងល់​ផ្សេងៗ​ ទាក់​ទង​ការ​ធ្វើ​សេវាកម្ម​អគ្គិសនី​​របស់​សេវាករ​និមួយៗ ​នៅ​សា​លា​ឃុំ នៅ​ការិយាល័យ​​របស់​ក្រុមហ៊ុន និង​ចុះ​ជួប​ជា​មួយ​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ដែល​មាន​បញ្ហា​​​ដូច​​មាន​ខាង​​​​​ក្រោម៖​​​ ក្រុមហ៊ុនខេម ជីលបូ អេឡិកទ្រឹក ផៅវ័រ ធ្វើសេវាកម្មផលិត និងចែកចាយអគ្គិសនី​នៅក្រុងកំពង់ធំ ។ ដោយ​មាន​ការ​តវ៉ា និង​ស្នើ​សុំ​អគ្គិសនី​តាម​រយៈ​វេទិកា​សាធារណៈ​​របស់​ប្រជា​ពលរដ្ឋ​នៅ​ជុំវិញ​ក្រុង​​កំពង់ធំ ក្រុម​ការងារ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ចុះ​ជួប​តំណាង​ក្រុមហ៊ុន នៅ​ការិយា​ល័យ​របស់​ក្រុម​ហ៊ុន​ខេម ជីលបូ អេឡិកទ្រឹក ផៅវ័រ​ ពិនិត្យ​នូវ​គម្រោង​ផែន​ការ​អភិវឌ្ឍ​ និង​ឯកសារ​មួយ​ចំនួន​ទាក់ទង​នឹង​សេវា​កម្ម ថ្លៃ​ភ្ជាប់​ចរន្ត និង​ប្រាក់​កក់​ធានា ក្រុម​ការងារ​បាន​ពិនិត្យ​ឃើញ​ថា ថ្លៃ​លក់​អគ្គិសនី ថ្លៃ​ភ្ជាប់​ចរន្ត ប្រាក់​កក់​ធានា និង​ឯកសារ​ពាក់​ព័ន្ធ​ផ្សេងៗ គឺ​ក្រុមហ៊ុន​បាន​អនុវត្ត​តាម​ច្បាប់​… អានបន្តរ »

ការប្រជុំផ្សព្វផ្សាយ អំពីការបញ្ចុះអត្រាថ្លៃលក់​អគ្គិសនី​នៅ​តំបន់​ផ្គត់​ផ្គង់​អគ្គិសនី​លើ​កោះ​ដាច់ និង​កោះ​ឧកញ៉ាតី

បន្ទាប់​ពី​គម្រោង​សាង​សង់​បណ្តាញ​ខ្សែកាប​កប់​បាត​ទន្លេ​ចប់​រួចរាល់ បាន​បញ្ជូន​អគ្គិសនី​ពី​ប្រព័ន្ធ​ភ្នំពេញ មាន​ថ្លៃ​ថោក ទៅ​ដល់​តំបន់​កោះ​ចំនួន ២​ ជំនួស​ឲ្យការ​ប្រើ​ម៉ាស៊ីន​រួច​ កាល​ពីថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​ លោក តេង សុខុមាល នាយក​បញ្ជី​ថ្លៃ​លក់​ បាន​ចុះ​ទៅ​ប្រជុំ​ផ្សព្វ​ផ្សាយ​ អំពី​ការបញ្ចុះ​អត្រា​ថ្លៃ​លក់​អគ្គិសនី​នៅ​តំបន់​ផ្គត់​ផ្គង់​អគ្គិសនី​​របស់​សេវាករ​ លាង ឈុននី​ លើ​កោះដាច់​ ស្ថិត​នៅ​សង្កាត់​កោះដាច់​ ខណ្ឌ​ជ្រោយ​ចង្វា​ រាជធានី​ភ្នំពេញ ​និង​សេវាករ​ ស៊ុយ​ ចំណាន​ លើ​កោះ​ឧកញ៉ាតី​ ស្ថិត​នៅ​ឃុំ​ឧកញ៉ាតី​ ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​ ដោយមាន​ការ​សហការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ មាន​ការ​ចូល​រួម​របស់​ប្រជាជន​ដែល​ជា​អ្នក​ប្រើ​ប្រាស់​អគ្គិសនី​ និង​សេវាករ​។​ គោល​បំណង​ប្រជុំ​ ដើម្បី​ពន្យល់​អំពី​ផែន​ការ​បន្ថយ​អត្រា​ និង​គម្លាត​ថ្លៃ​លក់​អគ្គិសនី​របស់​រាជរដ្ឋាភិបាល​ ពិសេស​លទ្ធផល​គណនា​ថ្លៃដើម​អគ្គិសនី​នៅ​តំបន់​ទាំង ២​ រួច​ការ​កំណត់​ថ្លៃ​លក់​អគ្គិសនី​នេះ​ ត្រូវ​អនុលោម​តាមការ​កំណត់​របស់​ច្បាប់​ស្តីពី​អគ្គិសនី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ គឺ​ថ្លៃ​លក់​អគ្គិសនី​ ត្រូវ​ស្មើ​នឹង​ថ្លៃ​ដើម​ពិតប្រាកដ​ បូក​ប្រាក់​ចំណេញ​សម​ស្រប។​ ចំណុច​សំខាន់​នៃ​ការ​ផ្សព្វ​ផ្សាយ​ មាន​ដូច​ខាង​ក្រោម ៖​