អត្ថបទ៖ ព័ត៌មាន

ខ្សែ​បណ្តាញ​បញ្ជូន​អគ្គិសនី​ពីភ្នំពេញ​ទៅ​ព្រៃវែង​និង​ស្វាយរៀង​ និង​អនុស្ថានីយ​នៅ​ខេត្ត​ព្រៃវែង​និង​ស្វាយរៀង

ខ្សែបណ្តាញបញ្ជូនអគ្គិសនីពីភ្នំពេញទៅព្រៃវែងនិងស្វាយរៀងនិងអនុស្ថានីយនៅខេត្តព្រៃវែងនិងស្វាយរៀងឥឡូវកំពុងធ្វើតេស្តដាក់ឲ្យដំណើរការហើយ៖ កន្លងមកខេត្តព្រៃវែង និងខេត្តស្វាយរៀង ប្រើអគ្គិសនីនាំចូលពីវៀតណាម រួចមានបញ្ហាដោយទី១ខ្វះប្រភពថាមពល ដូច្នេះកន្លែងខ្លះនៅតែគ្មានភ្លើង កន្លែងខ្លះដាក់បង្គោលយូរហើយ នៅតែមិនទាន់អាចផ្តល់ភ្លើងបាន ទី២ រអាក់រអួលលោតដាច់ញឹកញាប់ ។ ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលតាមរយៈអគ្គិសនីកម្ពុជា EDC បានដាក់ទុនវិនិយោគរាប់រយលានដុល្លា សាងសង់ខ្សែបណ្តាញធុនធំបញ្ជូនប្រភពអគ្គិសនីពីភ្នំពេញទៅជួយខេត្តទាំង២នេះ រួចសាងសង់អនុស្ថានីយនៅខេត្តព្រៃវែងមួយគឺនៅកំពង់សឹង្គ ជាប់ផ្លូវចូលទៅឃុំឈើកាច់ និងសាងសង់អនុស្ថានីយមួយទៀតនៅច្រកម្ទេសដែលមានទីតាំងនៅជាង ២០ គីឡូម៉ែត្រ ពីក្រុងបាវិត ។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះ ឥឡូវរួចរាល់ជាស្ថាពរហើយ ចាប់ពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៧ អគ្គិសនីកម្ពុជាចាប់ផ្តើមធ្វើតេស្តដាក់ភ្លើងចូលខ្សែនិងបរិក្ខាផ្សេងៗទៀត រួចប៉ុន្មានអាទិត្យទៀតនឹងអាចដាក់ឲ្យដំណើរការបានហើយ ។ អបអរសាទរអ្នកខេត្តព្រៃវែងនិងអ្នកខេត្តស្វាយរៀង ដែលបន្តិចទៀតនេះ អគ្គិសនីនឹងលែងដាច់ញឹកញាប់ អាចពង្រីកបណ្តាញជូនអ្នកដែលមិនទាន់មានអគ្គិសនីប្រើ គុណភាពនឹងល្អដូចភ្នំពេញ ឯថ្លៃភ្លើងក៏នឹងចុះមកដូចតំបន់ប្រភពបណ្តាញជាតិនានាផងដែរ ។  

វារីអគ្គិសនីសេសានក្រោម២​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​ដើម​ឆ្នាំ២០១៨

វារីអគ្គិសនីសេសានក្រោម២ អនុភាពតម្លើង ៤០០ មហ្កាវ៉ត់, ទីតាំងស្រុកសេសាន ខេត្តស្ទឹងត្រែង, ថាមពលផលិត ១៩១២ លានគីឡូវ៉ាត់ម៉ោងជាមធ្យមក្នុង១ឆ្នាំ, ថ្លៃអគ្គិសនីលក់ឲ្យអគ្គិសនីកម្ពុជាថេរ ៦.៩៥ សេនអាមេរិក ក្នុង ១ គីឡូវ៉ាត់ម៉ោងក្នុងរយៈពេល ៤០ ឆ្នាំ, ទំហំវិនិយោគ ៧៨១.៥២ លានដុល្លារអាមេរិក, ផ្ទៃរងទឹកភ្លៀងផ្តល់ប្រភពទឹកឲ្យមានទំហំសរុប ៤៩,២០០ គមការ៉េ ដែល ២ ភាគ ៣ ឋិតនៅលើខ្ពង់រាបនៃប្រទេសវៀតណាម ដែលជាប្រភពទឹកនៃទន្លេសេសាន និងទន្លេស្រែពក រួចនៅទីនោះ រដ្ឋាភិបាលប្រទេសវៀតណាមបានសាងសង់ទំនប់វារីអគ្គិសនីចំនួន ១១ កន្លែងរួចហើយ គឺ ៧ កន្លែងនៅលើទន្លេសេសាន និង ៤ កន្លែងនៅលើទន្លេស្រែពក ដូច្នេះប្រភពទឹកមួយផ្នែកធំរបស់ទន្លេទាំង២ត្រូវបានទំនប់ទាំង ១១ កន្លែងខាងលើទប់ទុករួចហើយ ធ្វើឲ្យវារីអគ្គិសនីសេសានក្រោម ២ របស់កម្ពុជា មិនចាំបាច់បង្កើតអាងស្តុកទឹកធំដែលលិចផ្ទៃដីច្រើនពេកទេ គឺដូច្នេះហើយអាងវារីអគ្គិសនីសេសានក្រោម ២ នេះ បានគ្រោងកម្ពស់ទឹកក្នុងអាងប្រែប្រួលត្រឹមតែ ១ ម៉ែត្រប៉ុណ្ណោះគឺពី ៧៤ម ទៅ… អានបន្តរ »

ការផ្ទៀងផ្ទាត់​ដោយ​ដាក់​វាស់​ទន្ទឹម​គ្នា​រវាង​នាឡិកា​របស់​អ្នក​ផ្គត់ផ្គង់​ដែល​អ្នក​ប្រើ​សង្ស័យ​ និង ​នាឡិកា​ដែល​អ្នក​ប្រើ​ទិញ​មក​ដោយ​ខ្លួនឯង​

ការផ្ទៀងផ្ទាត់ដោយដាក់វាស់ទន្ទឹមគ្នារវាងនាឡិការបស់អ្នកផ្គត់ផ្គង់ដែលអ្នកប្រើសង្ស័យ និង នាឡិកាដែលអ្នកប្រើទិញមកដោយខ្លួនឯង នៅតំបន់ផ្សារពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ទាំង១៩នាក់ បានបង្ហាញថា នាឡិការបស់អ្នកផ្គត់ផ្គង់ទាំង១៩គ្រឿងនេះត្រឹមត្រូវទាំងអស់ ដូច នាឡិកាដែលអ្នកប្រើទិញមកផ្ទៀងផ្ទាត់ដែរ ៖ សូមរំលឹកជូនថា កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ មានអ្នកប្រើប្រាស់ចំនួន៥៦រូប បានស្នើសុំឲ្យអាជ្ញាធរអគ្គិសនីកម្ពុជាជួយពិនិត្យនិងផ្ទៀងផ្ទាត់នាឡិកាស្ទង់របស់ពួកគាត់ ដោយគាត់សង្ស័យថាដើរលឿន ធ្វើឲ្យគីឡូគាត់ច្រើនជាងមុន ។

លទ្ធផល​នៃការចុះ​ពិនិត្យ​និង​ផ្ទៀង​ផ្ទាត់​នាឡិកា​អគ្គិសនី​នៅ​ស្រុកស្អាង​និង​ស្រុកកោះ​ធំ​ខេត្ត​កណ្តាល​តាម​ការផ្សាយ​របស់​ទូរទស្សន៍​ហង្សមាស​

កាលពីចុងខែសីហា ឆ្នាំ២០១៦ ទូរទស្សន៍ហង្សមាស បានផ្សព្វផ្សាយថា មានអ្នកប្រើប្រាស់អគ្គិសនី ជាច្រើនរស់នៅតំបន់ត្រើយខាងកើតទន្លេ បាសាក់ ឋិតក្នុងស្រុកស្អាង និងស្រុកកោះធំ បានត្អូញត្អែរអំពីការកើន ចំនួនបរិមាណថាមពលអគ្គិសនី ដោយពួកគាត់ដាក់ការ សង្ស័យទៅលើនាឡិកាអគ្គិសនីដើរលឿន ។ ឆ្លើយតបចំពោះការផ្សព្វផ្សាយនេះ អាជ្ញាធរអគ្គិសនីកម្ពុជាបានចាត់បញ្ជូនក្រុមការងារចំនួន២ក្រុម យកឧបករណ៍ត្រួត ពិនិត្យចល័ត ចុះសហការជាមួយមន្ទីររ៉ែ និងថាមពលខេត្ត និងអាជ្ញាធរឃុំ ដើម្បីត្រួត ពិនិត្យនិងផ្ទៀងផ្ទាត់រកភាពត្រឹមត្រូវជូន ប្រជាពលរដ្ឋ ។ ក្នុងរយៈពេល១ខែពេញ គឺពីថ្ងៃទី៧ កញ្ញា ដល់ថ្ងៃទី៧ តុលា ២០១៦ ក្រុមការងាររបស់អាជ្ញាធរអគ្គិសនីកម្ពុជា បានចុះទៅ ប្រចាំការនៅតាមឃុំចំនួន៩ គឺឃុំស្វាយប្រទាល ឃុំត្រើយស្លា ឃុំតាលន់ ឃុំខ្ពប ឃុំពោធិ៍បាន ឃុំកំពង់កុង ឃុំជ្រោយតាកែវ ឃុំឈើខ្មៅ និងឃុំ ព្រែកជ្រៃ ដែលក្នុងរយៈពេលនេះ មានអ្នកប្រើប្រាស់តែ៦៣រូប ប៉ុណ្ណោះ បានស្នើសុំឲ្យ ក្រុមការងារយើងខ្ញុំផ្ទៀងផ្ទាត់នាឡិកាអគ្គិសនីជូន ជាលទ្ធផលគឺនាឡិកាអគ្គិសនី ចំនួន៦២គ្រឿង ដើរក្នុងកម្រិតស្តង់ដា កំណត់ និងចំនួន១គ្រឿង ដើរលឿនលើស… អានបន្តរ »

នីតិវិធីរកការពិត និងរបៀបស្នើសុំការផ្តល់សេវាផ្ទៀងផ្ទាត់នាឡិកាស្ទង់

អាជ្ញាធរអគ្គិសនីកម្ពុជាមានកិត្តិយសសូមជម្រាបជូនប្រជាពលរដ្ឋអ្នកប្រើប្រាស់អគ្គិសនី ដែលសង្ស័យថាចំនួនគីឡូអគ្គិសនី (គវ៉ម៉) របស់ខ្លួនឡើងមិនប្រក្រតី រួចមានបំណងចង់ដឹងការពិត និងចង់ដោះស្រាយបញ្ហានេះដោយត្រឹមត្រូវ អាចស្នើសុំការផ្តល់សេវាពិនិត្យនិងផ្ទៀងផ្ទាត់ដោយមិនយកកម្រៃពីអាជ្ញាធរអគ្គិសនីកម្ពុជា តាមនីតិវិធីរកការពិត និងរបៀបស្នើសុំការផ្តល់សេវានេះ

ការផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋនៅតាមតំបន់កោះកណ្តាលទន្លេនិងសមុទ្រ

អាជ្ញាធរអគ្គិសនីកម្ពុជាសូមជំរាបជូនថា រហូតដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គិសនីកម្ពុជា EDCបាននិងកំពុងធ្វើការអភិវឌ្ឍន៍ដោះស្រាយការផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់កោះកណ្តាលទន្លេនិងសមុទ្រ ដើម្បីបញ្ជូនប្រភពអគ្គិសនីទៅជំនួសការផលិតអគ្គិសនីពីម៉ាស៊ីនដ្យេសែលដែលមានថ្លៃខ្ពស់ជាង ២០០០ រៀលក្នុង ១ គីឡូវ៉ាត់ម៉ោង ចំនួន ៩ កោះ ដូចខាងក្រោម៖

ប្រជុំផ្សព្វផ្សាយបញ្ចុះថ្លៃលក់អគ្គិសនីនៅលើកោះសំរោង

អាជ្ញាធរអគ្គិសនីកម្ពុជាបានរៀបចំប្រជុំផ្សព្វផ្សាយបញ្ចុះថ្លៃលក់អគ្គិសនីនៅលើកោះសំរោង​ បន្ទាប់ពីបានទទួលប្រភពអគ្គិសនីពីបណ្តាញជាតិ​ តាមរយ:ខ្សែបញ្ជូនរង​ ២២​ kV​ របស់អគ្គិសនីកម្ពុជា កប់ក្រោមបាតទន្លេ បញ្ជូនទៅជំនួសឲ្យការផលិតដោយម៉ាសីុនដ្យេសែល​ ទើបសាងសង់រួចដាក់ឲ្យដំណើរការ​ ។​

ការត្រួតពិនិត្យនាឡិកាស្ទង់ នៅឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ មន្រ្តីអាជ្ញាធរអគ្គិសនីកម្ពុជាចំនួន ០៤រូប ត្រូវបានចាត់តាំងឲ្យចុះត្រួតពិនិត្យ និងធ្វើតេស្តនាឡិកាស្ទង់នៅឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្នុងតំបន់ធ្វើសេវាកម្មអគ្គិសនីរបស់សហគ្រាស អ៊ា ឡៃស៊ាន ក្រវាញ អេឡិកទ្រីស៊ីធី ។ ក្រុមការងារអាជ្ញាធរអគ្គិសនីកម្ពុជាបានចូលរួមប្រជុំក្រោមអធិបតីភាពរបស់លោក អ៊ុំ សាមិ មេឃុំសន្ទ្រែ ដោយមានការចូលរួម​ពី​តំណាង​មន្ទីររ៉ែ និងថាមពលខេត្តចំនួន ១រូប ជំទប់ឃុំសន្ទ្រែ មេភូមិ និងតំណាងអ្នកប្រើប្រាស់ចំនួន ១១រូប ។ បន្ទាប់​ពី​បាន​ស្តាប់​ការ​ពន្យល់​ណែនាំ​របស់អង្គប្រជុំ តំណាងអ្នកប្រើប្រាស់ទាំង ១១រូប បានឯកភាពឲ្យអ្នកផ្គត់ផ្គង់​ដោះ​នាឡិកា​ស្ទង់​របស់​អ្នក​ប្រើប្រាស់​មក​ថ្លឹង​ជា​បន្តបន្ទាប់ និងបានធ្វើតេស្តនាឡិកាស្ទង់ចំនួន ២៦គ្រឿង លទ្ធផលដែលទទួលបានគឺ ដំណើរ​ការ​ត្រឹម​ត្រូវ​ទាំង​អស់ (±2%) ។ តាម​ការ​ស្នើ​សុំ​កន្លង​មក មាន​អ្នក​ប្រើប្រាស់​នៅ​ភូមិ​សន្ទ្រែ ៦រូប និង​ភូមិ​គល់ទទឹង ៩រូប សង្ស័យ​នាឡិកា​ស្ទង់​គាត់​ដើរ​លឿន តែ​មក​ដល់​ពេល​ថ្លឹង មាន​តែ​អ្នក​ប្រើប្រាស់ ០៨រូប ប៉ុណ្ណោះ បានយកនាឡិកាស្ទង់គាត់មកថ្លឹង ។​ លើសពីនេះ នៅភូមិក្សេត្របូរីមានអ្នកប្រើប្រាស់ ៤៤រូប បានចុះឈ្មោះតាមមេភូមិ តែបានយកនាឡិកាស្ទង់មកថ្លឹងតែ… អានបន្តរ »

ការប្រជុំដោះស្រាយបញ្ហាការផ្គត់ផ្គង់និងថ្លៃអគ្គិសនី​នៅតំបន់ស្រុកស្ទោង ខេត្តកំពង់ធំ

ដោយមានសំណូមពរប្រជាពលរដ្ឋនៅស្រុកស្ទោង ខេត្តកំពង់ធំ ឲ្យអាជ្ញាធរអគ្គិសនីកម្ពុជាជួយដោះស្រាយបញ្ហាការផ្គត់ផ្គង់និងថ្លៃអគ្គិសនីនៅតំបន់ស្រុកស្ទោង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ តំណាងអាជ្ញាធរអគ្គិសនីកម្ពុជាសហការជាមួយតំណាងសាលាខេត្តកំពង់ធំ បានរៀបចំវេទិកាសាធារណៈមួយជាមួយប្រជាពលរដ្ឋនៅទីនោះ ក្រោមអធិបតីភាព ឯឧ គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងតំណាងអាជ្ញាធរអគ្គិសនីកម្ពុជា លោក តេង សុខុមាល នាយកបញ្ជីថ្លៃលក់ ដោយមានវត្តមានចូលរួមពីលោកប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ធំ អ្នកកាន់អាជ្ញាបណ្ណផ្គត់ផ្គង់អគ្គិសនី អភិបាលស្រុកស្ទោង មេឃុំ មេភូមិ និងប្រជាពលរដ្ឋអ្នកប្រើប្រាស់អគ្គិសនី សរុបទាំងអស់ ៤១៧ នាក់ ។ វេទិកានេះប្រារព្ធធ្វើនៅវត្តព្រះនាង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ការចុះពិនិត្យតាមដានការផ្គត់ផ្គង់អគ្គិសនី និង​ថ្លៃ​សេវាកម្ម​ពាក់ព័ន្ធ​នៅខេត្តកំពង់ចាម និងខេត្តកំពង់ធំ

  កាល​​​​​​​​​ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ មន្រ្តីចំនួន ​០២រូប ត្រូវបានអាជ្ញាធរអគ្គិសនីកម្ពុជា ចាត់តាំងឲ្យ​ចុះ​ពិនិត្យ​តាមដានការផ្គត់ផ្គង់អគ្គិសនី ​និងថ្លៃសេវាកម្មពាក់ព័ន្ធរបស់​សេវាករនៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម រួមមាន៖ សេវាករ ឃុន ណៃហៀក នៅសាលាឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ សេវាករ អ៊ុង គឹមស៊ាន នៅឃុំថ្មពូន ស្រុកចំការលើ ខេត្តកំពង់ចាម សេវាករ តែ គឹមសុង នៅឃុំចំការអណ្តូង  ស្រុកចំការលើ ខេត្តកំពង់ចាម និងសេវាករ ជា គ្រី នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ដោយមានការចូលរួមពីតំណាង​មន្ទីរ​រ៉ែ និងថាមពលខេត្ត មន្ត្រីអាជ្ញាធរអគ្គិសនីកម្ពុជា​បានជួបពិភាក្សាជាមួយ​អាជ្ញាធរ​​​មូលដ្ឋាន​នៅសាលាឃុំរុងរឿង សាលាឃុំថ្មពូន សាលាឃុំចំការអណ្តូង និងនៅសាលា​ឃុំ​ព្រែកកក់ ជាបន្តបន្ទាប់​ដើម្បី​សាកសួរ​អំពី​ការ​ផ្គត់ផ្គង់​​អគ្គិសនី និងបញ្ហាប្រឈមផ្សេងៗ ​ពាក់ព័ន្ធ​នឹង​ការផ្គត់ផ្គង់ ក៏ដូច​ជា​ការប្រើ​ប្រាស់អគ្គិសនី និងថ្លៃ​សេវាកម្ម​​ពាក់ព័ន្ធផ្សេងៗ ដែលសេវាករអនុវត្ត​កន្លងមកនៅក្នុងមូលដ្ឋានរបស់លោក ។ បញ្ហាប្រឈមជារួម​ដែល​អាជ្ញាធរ​មូលដ្ឋាន​បានលើកឡើងគឺ ​ភ្លើងដាច់​ញឹក​ញាប់ ថាមពល​ប្រើ​ប្រាស់​​​កើន​​ឡើង  អ្នក​ប្រើ​ប្រាស់​សង្ស័យ​​នាឡិកាស្ទង់​​ដើរ​មិន​ប្រក្រតី និងស្នើសុំឲ្យ​សេវាករ​អូស​ភ្លើង​ទៅ​ផ្គត់ផ្គង់​នៅ​តំបន់​​មិនទាន់​​មាន​​ភ្លើង​​ប្រើប្រាស់… អានបន្តរ »