អត្ថបទ៖ ព័ត៌មាន

ការពិភាក្សាអំពីការរៀបចំកិច្ចប្រជុំចាប់ផ្តើមអនុវត្តគម្រោងស្ទង់មើលការទទួលសេវាផ្នែកថាមពលនៃលំនៅដ្ឋាន

  នៅព្រឹកថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៧ ឯកឧត្តម ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានទទួលជួបពិភាក្សាជាមួយ តំណាងធនាគារពិភពលោក ដើម្បីពិភាក្សាអំពីការរៀបចំកិច្ចប្រជុំចាប់ផ្តើមអនុវត្តគម្រោងស្ទង់មើលការទទួលសេវាផ្នែកថាមពលនៃលំនៅដ្ឋានក្នុងប្រទេសកម្ពុជា ដែលនឹងប្រារព្ធធ្វើនៅថ្ងៃស្អែកទី ២៣ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ភ្នំពេញ ។      

ការចុះជួបពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន នៅក្នុងឃុំមួយចំនួននៃខេត្តតាកែវ លើបញ្ហាការស្នេីសុំចរន្តអគ្គិសនីប្រេីប្រាស់

ខេត្តតាកែវ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនានេះ ក្រុមការងារអាជ្ញាធរអគ្គិសនីកម្ពុជា រួមការងារជាមួយមន្ទីររ៉ែ និងថាមពលខេត្តតាកែវ បានចុះជួបពិភាក្សា ជាមួយអាជ្ញាធរមូលដ្ឋាន ជាមួយប្រជាពលរដ្ឋ នៅឃុំគុស ឃុំជាងទង ឃុំត្រាំកក់ ឃុំអូរសារាយ ស្រុកត្រាំកក់ និងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បពា្ហា ការស្នេីសុំចរន្តអគ្គិសនីប្រេីប្រាស់ ពីសហគ្រាសអេឡិកទ្រីសុីធីអង្គរកា សេវាករ ង៉ែត សូដា និងពីសេវាករ តាំង ឆេងអ័រ ។    

ការចុះត្រួតពិនិត្យនិងផ្ទៀងផ្ទាត់នាឡិកាអគ្គិសនី (កុងទ័រ) នៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងក្រុងប៉ៃលិន ខេត្តប៉ៃលិន

ដូច្នេះប្រជាពលរដ្ឋអ្នកប្រើប្រាស់ អគ្គិសនីនៅតំបន់ខាងលើដែលមានចំងល់អំពីបញ្ហានាឡិកាអគ្គិសនី សូមអញ្ជើញមកជួបក្រុមការងាររបស់យើងខ្ញុំដែលប្រចាំការនៅសាលាឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ និងនៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ។

ការចុះជួបពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកប្រើប្រាស់អគ្គិសនី នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប

ជាក់ស្តែងពេលនេះក្រុមការងាររបស់ អាជ្ញាធរអគ្គិសនីកម្ពុជាកំពុងប្រចាំការនៅសាលាឃុំរលួស និងសាលា ឃុំកន្រ្តាំង ស្រុកប្រសាទបាគង ខេត្តសៀមរាប ដើម្បីដោះស្រាយ និង ផ្ទៀងផ្ទាត់នាឡិកាអគ្គិសនីជូនដោយមិនគិតកម្រៃ ដូច្នេះប្រសិនបើ ប្រជាពលរដ្ឋអ្នកប្រើប្រាស់អគ្គិសនីនៅឃុំរលួស និងឃុំកន្រ្តាំង មានបញ្ហាខាងលើ សូមអញ្ជើញមកជួបក្រុមការងាររបស់យើងខ្ញុំ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ។

ការដោះស្រាយភាពជាប់គាំងក្នុងការសាងសង់បណ្តាញអគ្គិសនីក្នុងតំបន់គ្រប់គ្រងរបស់អាជ្ញាធរអប្សរា

សូមចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋនៅឃុំទាំង២ខាងលើដែលនឹងទទួលបានភ្លើងប្រើប្រាស់នៅមុនរដូវភ្ជុំបិណ្ឌខាងមុខនេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអាជ្ញាធរអប្សរាដែលបានសហការនិងបានអនុញ្ញាតឲ្យមានការសាងសង់ខ្សែបណ្តាញផ្គត់ផ្គង់អគ្គិសនី នៅឃុំទាំង២ខាងលើនេះ ។ សូមជំរាបជូនថា ក្រោយពីការប្រជុំពិភាក្សារវាងអាជ្ញាធរអប្សរា និងអាជ្ញាធរអគ្គិសនីកម្ពុជា រកវិធីឲ្យអ្នកផ្គត់ផ្គង់អគ្គិសនីអាចសាងសង់ខ្សែបណ្តាញអគ្គិសនីនៅក្នុងឃុំទាំង ២ ខាងលើដែលឋិតនៅក្នុងតំបន់គ្រប់គ្រងរបស់អាជ្ញាធរអប្សរា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ រួចមក នៅពេលនេះថ្នាក់ដឹកនាំអាជ្ញាធរអប្បរា បានឯកភាពអនុញ្ញាតឲ្យសាងសង់បណ្តាញអគ្គិសនី តាមកំណត់ហេតុ របស់ក្រុមការងារទាំង២ហើយ ។  

សិក្ខាសាលាពិភាក្សាអំពីបច្ចេកវិទ្យា ហិរញ្ញប្បទាន និងការរៀបចំគោលនយោបាយ និងបទប្បញ្ញត្តិ ដើម្បីអភិវឌ្ឍប្រភពអគ្គិសនីផលិតពីពន្លឺព្រះអាទិត្យនៅកម្ពុជា

អាជ្ញាធរអគ្គិសនីកម្ពុជា សហការជាមួយ ADB, USAID, ក្រសួងរ៉ែនិងថាមពល, ក្រសួងបរិស្ថាន និងអគ្គិសនីកម្ពុជា បានរៀបចំសិក្ខាសាលាមួយរយៈពេល ២ ថ្ងៃ ពីថ្ងៃទី ៩ ដល់ទី ១០ ខែ មីនា ឆ្នាំ ២០១៧ ដើម្បីពិភាក្សារួមគ្នាអំពីបច្ចេកវិទ្យា ហិរញ្ញប្បទាន និងបទពិសោធន៍នៃការរៀបចំគោលនយោបាយ និងបទប្បញ្ញត្តិ នៅបណ្តាប្រទេសនានា ដើម្បីប្រមូលធាតុចូលរៀបចំគោលនយោបាយ និងបទប្បញ្ញតិនៅប្រទេសកម្ពុជា សម្រាប់ធ្វើការអភិវឌ្ឍប្រភពអគ្គិសនីផលិតពីពន្លឺព្រះអាទិត្យនៅក្នុងប្រទេសកម្ពុជា ។ សិក្ខាសាលានេះ មានការចូលរួមឧទ្ទេសនាមដោយអ្នក ជំនាញផ្នែកប្រព័ន្ធពន្លឺព្រះអាទិត្យអន្តរជាតិល្បីៗ ដែលបានអញ្ជើញដោយ ADB និង USAID ។    

ខេត្តព្រះវិហារពត៌មានស្តីពីការអភិវឌ្ឍន៍អគ្គិសនី

កន្លងទៅ នៅខេត្តព្រះវិហារ តាមតំបន់នីមួយៗ ដើម្បីឲ្យមានអគ្គិសនីប្រើប្រាស់គេត្រូវប្រើម៉ាស៊ីនម៉ាស៊ូតតូចៗផលិតអគ្គិសនី រួចលក់ឲ្យអ្នកប្រើក្នុងថ្លៃពី ២៥០០ រៀលទៅ ៣០០០ រៀលក្នុង១គវ៉ម៉ ។

សេចក្តីជូនដំណឹងស្តីអំពីការបន្ថយថ្លៃអគ្គិសនីនៅតំបន់ចែកចាយរបស់អគ្គិសនីកម្ពុជា ចំនួន ១១ តំបន់ ស្ថិតក្នុងរាជធានី-ខេត្ត ចំនួន ១២

សេចក្តីជូនដំណឹងស្តីអំពីការបន្ថយថ្លៃអគ្គិសនីនៅតំបន់ចែកចាយរបស់អគ្គិសនីកម្ពុជា ចំនួន ១១ តំបន់ ស្ថិតក្នុងរាជធានី-ខេត្ត ចំនួន ១២ លេខ ០៤៥.សណ.១៧.អអក ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧, លេខ ០៥០.សណ.១៧.អអក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ និងលេខ ០៥១.សណ.១៧.អអក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ របស់អាជ្ញាធរអគ្គិសនីកម្ពុជា ៖ អាជ្ញាធរអគ្គិសនីកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកប្រើប្រាស់អគ្គិសនី ដែលឋិតនៅក្នុងដែនអាជ្ញាបណ្ណចែកចាយរបស់អគ្គិសនីកម្ពុជា ចំនួន ១១ តំបន់ដែលទទួលប្រភពអគ្គិសនីពីបណ្តាញជាតិ ស្ថិតនៅក្នុងរាជធានី-ខេត្ត ១២ ដែលមានកំណត់ទីតាំងលម្អិតនៅក្នុងឧបសម្ព័ន្ធ ខាងក្រោម ឲ្យបានជ្រាបថា អាជ្ញាធរអគ្គិសនីកម្ពុជានឹងបន្ថយថ្លៃលក់អគ្គិសនីសម្រាប់វិក្កយបត្រថ្លៃអគ្គិសនីដែលចេញចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ តាមឯកសារសេចក្តីជូនដំណឹង និងឧបសម្ព័ន្ធបង្ហាញអំពីទីតាំងនៃតំបន់ចែកចាយអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដែលត្រូវបន្ថយថ្លៃលក់អគ្គិសនី បែងចែកតាមរាជធានី/ខេត្ត នីមួយៗ ដែលសាធារណជនអាចបើកមើលតាម Link ខាងក្រោម ៖ – សេចក្តីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ស្ដីពីការពិគ្រោះយោបល់សាធារណៈលើគម្រោងបន្ថយថ្លៃលក់អគ្គិសនី សម្រាប់តំបន់ចែកចាយរបស់អគ្គិសនីកម្ពុជា… អានបន្តរ »

សេចក្តី​ជូន​ដំណឹង​ស្តី​អំពី​ការបន្ថយ​ថ្លៃ​អគ្គិសនី​នៅ​តំបន់​ចែក​ចាយ​របស់​សេវាករ​ផ្គត់​ផ្គង់​អគ្គិសនី​ឯកជន​ចំនួន​ ២៦៨ តំបន់ ស្ថិត​ក្នុង​រាជធានី-ខេត្ត ចំនួន ២១

សេចក្តីជូនដំណឹងស្តីអំពីការបន្ថយថ្លៃអគ្គិសនីនៅតំបន់ចែកចាយរបស់សេវាករផ្គត់ផ្គង់អគ្គិសនីឯកជនចំនួន ២៦៨ តំបន់ ស្ថិតក្នុងរាជធានី-ខេត្ត ចំនួន ២១ លេខ ០៦៧.សណ.១៧អអក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ របស់អាជ្ញាធរអគ្គិសនីកម្ពុជា ៖ អាជ្ញាធរអគ្គិសនីកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកប្រើប្រាស់អគ្គិសនី ដែលឋិតនៅក្នុងដែនអាជ្ញាបណ្ណចែកចាយរបស់សេវាករឯកជនចំនួន ២៦៨ តំបន់ដែលទទួលប្រភពអគ្គិសនីពីបណ្តាញជាតិស្ថិតនៅក្នុងរាជធានី-ខេត្ត ២១ ដែលមានកំណត់ទីតាំងលម្អិតនៅក្នុងឧបសម្ព័ន្ធខាងក្រោម ឲ្យបានជ្រាបថា អាជ្ញាធរអគ្គិសនីកម្ពុជានឹងបន្ថយថ្លៃលក់អគ្គិសនីសម្រាប់វិក្កយបត្រថ្លៃអគ្គិសនីដែលចេញចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ដូចខាងក្រោម ៖

របាយការណ៍​បូក​សរុប​ការងារ​ផ្តល់​សេវា​កម្ម​អគ្គិសនី​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បញ្ចប់​ឆ្នាំ​២០១៦​និង​បញ្ហា​ប្រឈម​ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ​២០១៦

របាយការណ៍បូកសរុបការងារផ្តល់សេវាកម្មអគ្គិសនីនៅព្រះរាជាណាចក្រកម្ពុជាបញ្ចប់ឆ្នាំ២០១៦និងបញ្ហាប្រឈមដែលបានកើតឡើងនៅឆ្នាំ២០១៦ ដោយឯកឧត្តម ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងឱកាសសន្និបាតបូកសរុបការងារបញ្ចប់ឆ្នាំ ២០១៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជាធ្វើនៅថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែលភូកេត្រា ភ្នំពេញ