អត្ថបទ៖ ព័ត៌មាន

ការ​ផ្សព្វផ្សាយ​និង​តម្កល់​ឯកសារ​ពិគ្រោះ​យោបល់​បញ្ចុះ​ថ្លៃ​លក់​អគ្គិសនី​នៅ​ខេត្ត​ត្បូងឃ្មុំ​

ចាប់ពី​ថ្ងៃទី២៤​ ដល់ថ្ងៃ​ទី២៦​ ខែឧសភា​ ឆ្នាំ២០១៧ ​មន្រ្តីអាជ្ញាធរអគ្គិសនីកម្ពុជាបានចុះប្រជុំផ្សព្វផ្សាយតម្កល់ឯកសារពិគ្រោះយោបល់លើការកែសម្រួលបញ្ចុះអត្រាថ្លៃលក់អគ្គិសនី របស់អ្នកកាន់អាជ្ញាបណ្ណចែកចាយអគ្គិសនីចំនួន ៩តំបន់ នៅស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកត្បូងឃ្មុំ ស្រុកមេមត់ និងស្រុកពញាក្រែក ក្នុងខេត្តត្បូងឃ្មុំ តាមអត្រាថ្លៃដូចខាងក្រោម៖ ១. លំនៅដ្ឋានពលរដ្ឋកម្ពុជា – ប្រើប្រាស់ក្នុង ១ ខែ មិនលើស ១០គ.វ.ម៉៖ 480រៀល/គវម៉ – ប្រើប្រាស់ក្នុង ១ ខែ ចាប់ពី១១ ដល់៥០គ.វ.ម៉៖ 610រៀល/គវម៉ – ប្រើប្រាស់ក្នុង ១ ខែ ចាប់ពី៥១ គ.វ.ម៉ ឡើងទៅ ៖ 790រៀល/គវម៉ ២. អតិថិជនទូទាត់ដោយថវិការដ្ឋ និងលំនៅដ្ឋានរស់នៅជនបរទេស – គ្រប់ទំហំប្រើប្រាស់ ៖ 790រៀល/គវម៉ ៣. អតិថិជនមានលក្ខណៈរដ្ឋបាល ពាណិជ្ជកម្ម និងឧស្សាហកម្មទាំងអស់ – អតិថិជនធុនតូចទិញពីនាឡិកាស្ទង់តង់ស្យុងទាបក្រោមបណ្តាញចែកចាយតង់ស្យុងទាប ៖ 790រៀល/គវម៉ –… អានបន្តរ »

សម័យ​ប្រជុំ​លើកទី​៣១២

  នៅ​ព្រឹក​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ អាជ្ញាធរអគ្គិសនីកម្ពុជាបានប្រារព្ធសម័យប្រជុំលើកទី ៣១២ ដើម្បីពិនិត្យ និងអនុម័ត ដូចខាងក្រោម ៖ ក- ចេញអាជ្ញាបណ្ណចែកចាយថ្មីចំនួន៣ ខ- ពិនិត្យ និងកែសម្រួលអាជ្ញាបណ្ណ ៖ ១-ដកតំបន់ចែកចាយអគ្គិសនីចំនួន២ ២-បង្កើនអាណត្តិអាជ្ញាបណ្ណចំនួន៣ ៣-ពង្រីកតំបន់ចែកចាយអគ្គិសនី និងបន្ថែមអាណត្តិអាជ្ញាបណ្ណចំនួន១ ៤-បង្កើនអាណត្តិអាជ្ញាបណ្ណ និងពង្រីកតំបន់ចែកចាយអគ្គិសនីចំនួន១ ៥-បន្តអាណត្តិអាជ្ញាបណ្ណ និងពង្រីកតំបន់ចែកចាយអគ្គិសនីចំនួន១ ៦-ពង្រីកតំបន់ចែកចាយអគ្គិសនីចំនួន១ ៧-បន្តអាណត្តិអាជ្ញាបណ្ណចំនួន៦ គ- កំណត់បញ្ជីថ្លៃលក់អគ្គិសនីរបស់អ្នកកាន់អាជ្ញបណ្ណ ១ តំបន់ នៅផ្នែកខ្លះនៃស្រុកបរិបូណ៌ និងឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ ដែលមានអត្រាដូចខាងក្រោម ៖ ១. លំនៅដ្ឋានពលរដ្ឋកម្ពុជា – ប្រើប្រាស់ក្នុង ១ ខែ មិនលើស ១០គ.វ.ម៉៖ 480រៀល/គ.វម៉ – ប្រើប្រាស់ក្នុង ១ ខែ ចាប់ពី១១ ដល់៥០គ.វ.ម៉៖ 610រៀល/គ.វម៉ – ប្រើប្រាស់ក្នុង ១… អានបន្តរ »

ការចុះទៅពន្យល់អំពីនិតីវិធី ក្នុងការប្រេីប្រាស់ និង របៀបស្នេីសុំភ្ជាប់ចរន្តនៅសាលាស្រុកវាលវែង ខេត្តពោធិសាត់

  ថ្ងៃទី៩ ខែឧសភា នេះ នៅសាលាស្រុកវាលវែង ខេត្តពោធិសាត់ ក្រុមការងារអាជ្ញាធរអគ្គិសនីកម្ពុជា រួមជាមួយមន្ទីររ៉ែ និងថាមពលខេត្ត បានបំពេញការងាររបស់ខ្លួន ក្នុងនាមជាអាជ្ញាកណ្តាលរវាងអ្នកផ្គត់ផ្គង់ និងអ្នកប្រេីប្រាស់អគ្គិសនី បានជួបពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋានស្រុក ឃុំ ភូមិ និងតំណាងអ្នកប្រេីប្រាស់អគ្គិសនីនៅទីនោះ ។ ក្នុងថ្ងៃនោះដែរក្រុមការងារបានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋដែលកំពុងប្រេីប្រាស់ និងមិនទាន់បានប្រេីប្រាស់ អគ្គិសនី ដោយបានណែនាំ ពន្យល់ អំពីនិតីវិធី ក្នុងការប្រេីប្រាស់ និង របៀបស្នេីសុំភ្ជាប់ចរន្តប្រេីប្រាស់អគ្គិសនីតាមតារាងកំណត់របស់អាជ្ញាធរអគ្គិសនី។

កិច្ច​ពិភាក្សា​អំពី​ការ​ចាប់​ផ្តើម​អនុវត្ត​គម្រោង​បង្កើត ​”សួន​ប្រភព​ថាមពល​ពន្លឺ​ព្រះអាទិត្យ​”

   នៅ​ព្រឹក​ថ្ងៃទី​ ០៩ ​ខែ ​ឧសភា​ ឆ្នាំ​ ២០១៧ ​ឯកឧត្ត​ម​ ទី នរិន្ទ ​ប្រធាន​អាជ្ញាធរអគ្គិសនីកម្ពុជា ​និង​សហការី ​បាន​ទទួល​ជួប​ជាមួយ​ក្រុមការងារ​ធនាគារអភិវឌ្ឍអាស៊ី​ដឹកនាំ​ដោយលោក​ Pradeep Tharakan​, Senior ​Climate Change Specialist ​ដើម្បី​ពិភាក្សា​អំពី​ការ​ចាប់ផ្តើម​អនុវត្ត​គម្រោង​បង្កើត​ “សួន​ប្រភព​ថាមពល​ពន្លឺ​ព្រះអាទិត្យ”​ ដែល​ជាគម្រោង​កិច្ច​សហប្រតិបត្តិការ​រវាង​ EDC ​ជាមួយ​ ADB ​ដោយ​មានការឯកភាពពីក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ក្រុម​ការងារ​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី​បាន​ជំរាប​ជូន​ឯឧប្រធានអាជ្ញាធរអគ្គិសនីថា​បច្ចុប្បន្នទីប្រឹក្សាសម្រាប់សិក្សាគម្រោងនេះបានមកដល់ភ្នំពេញហើយ ការសិក្សានឹងចាប់ផ្តើម រួចនៅចុងឆ្នាំនេះ គម្រោងនេះអាចនឹងត្រូវដាក់ឲ្យដេញថ្លៃសម្រាប់ការចូលរួមវិនិយោគពីវិស័យឯកជន ដោយរួមសហការវិនិយោគជាមួយអគ្គិសនីកម្ពុជា ។

ការ​ចុះ​ត្រួត​ពិនិត្យ​និង​ផ្ទៀងផ្ទាត់​នាឡិកា​អគ្គិសនី​ជូន​អ្នក​ប្រើប្រាស់​នៅ​ឃុំក្តាញ់ ​និង​ឃុំតាំងយ៉ាប​ ស្រុក​ព្រៃកប្បាស ​ខេត្ត​តាកែវ​

បន្ទាប់ពី បានបញ្ចប់ការចុះត្រួតពិនិត្យនិងផ្ទៀងផ្ទាត់នាឡិកាអគ្គិសនីជូនអ្នក ប្រើប្រាស់នៅឃុំដំរិល ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ក្នុងសប្តាណ៍នេះ ក្រុមការងាររបស់អាជ្ញាធរអគ្គិសនីកម្ពុជាបានបន្តដាក់ផែនការចុះ ទៅកាន់តំបន់ឃុំក្តាញ់ និងឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្ត តាកែវ ។ ដូច្នេះអាជ្ញាធរអគ្គិសនីកម្ពុជាសូមជូនដំណឹងចំពោះ អ្នកប្រើប្រាស់រស់នៅតំបន់ខាងលើ ហើយមានចំងល់អំពីបញ្ហា ប្រើប្រាស់អគ្គិសនី ជាពិសេសបញ្ហានាឡិកាអគ្គិសនី អាចអញ្ជើញមក ជួបក្រុមការងាររបស់យើងខ្ញុំដែលប្រចាំការដើម្បីពិនិត្យនិង ដោះស្រាយជូននៅសាលាឃុំក្តាញ់ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ ។    

កិច្ច​ពិ​ភាក្សា​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ផែនការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​”នៅ​ឆ្នាំ​២០២០​ គ្រប់​ភូមិ​ទាំង​អស់​ត្រូវ​មាន​អគ្គិសនី​ប្រើប្រាស់”​

ដើម្បីបង្កើនការត្រួតពិនិត្យលើការផ្តល់សេវាអគ្គិសនីជូនប្រជាពលរដ្ឋឲ្យកាន់តែមានគុណភាព តម្លាភាព និងសម្រេចឲ្យបាននូវផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា “នៅឆ្នាំ២០២០ គ្រប់ភូមិទាំងអស់ត្រូវមានអគ្គិសនីប្រើប្រាស់” អាជ្ញាធអគ្គិសនីកម្ពុជាបាននឹងកំពុងសហការជាមួយមន្ទីររ៉ែ និងថាមពលនៃរាជធានី ខេត្តទាំងអស់ទូទាំងប្រទេស ដើម្បីរៀបចំកិច្ចពិភាក្សាមួយ ដែលមានការចូលរួមពីអ្នកអាជ្ញាបណ្ណផ្គត់ផ្គង់អគ្គិសនីតាមបណ្តាខេត្តនីមួយៗ ក្នុងគោលបំណងលើកយកបញ្ហាដែលទាក់ទងនឹងគោលដៅខាងលើមកពិភាក្សា និងរួមគ្នាស្វែងរកដំណោះស្រាយដែលសមស្រប និងមានប្រសិទ្ធភាពខ្ពស់ ៕ ជាក់ស្តែងបន្ទាប់ពីបានរៀបចំសម្រាប់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យរួចហើយកាលពីខែមីនា និងមេសាកន្លងមក នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ អាជ្ញាធរអគ្គិសនីកម្ពុជាបានរៀបចំបន្ថែមទៀតសម្រាប់ខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលមានការចូលរួមពីតំណាងអាជ្ញាធរអគ្គិសនីកម្ពុជា តំណាងមន្ទីររ៉ែ និងថាមពលខេត្តព្រះសីហនុ ខេត្តកោះកុង និងតំណាងអ្នកកាន់អាជ្ញាបណ្ណទាំងអស់ក្នុងខេត្តទាំងពីរ នេះ។ សូមជម្រាបជូនផងដែរថា អាជ្ញាធរអគ្គិសនីកម្ពុជានឹងរៀបចំជាបន្តបន្ទាប់ទៀតឲ្យបានគ្រប់ខេត្តទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជានៅពេលឆាប់ៗខាងមុខ ។

ឯក​ឧត្តម​ ទី ​នរិន្ទ ​ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ​ជួបពិភាក្សា​ការងារ​អំពី​ការអនុវត្ត​គម្រោង​ផ្តល់ហិរញ្ញ​ប្ប​ទានរ​បស់ធនាគារ ​KfW Development Bank​

  នៅព្រឹកថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៧ ក្រុមការងាររបស់អាជ្ញាធរអគ្គិសនីកម្ពុជា ដឹកនាំដោយឯកឧត្តម ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានទទួលជួបជាមួយ ក្រុមការងាររបស់ធនាគារអភិវឌ្ឍរបស់ប្រទេសអាល្លឺម៉ង់ ហៅថា KfW Development Bank ដឹកនាំដោយលោក Julian Schutz, Project Energy Asia ដើម្បីពិភាក្សាអំពីការអនុវត្តគម្រោងផ្តល់ហិរញ្ញប្បទានរបស់ធនាគារ KfW Development Bank ដល់ការអភិវឌ្ឍពង្រីកអនុស្ថានីយនិងបណ្តាញជាតិនៅខេត្តសៀមរាប និងខេត្តកំពង់ធំ ការអភិវឌ្ឍន៍ពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនីឲ្យប្រជាពលរដ្ឋតំបន់ជនបទនៅខេត្ត តាកែវនិងកំពត និងការជួយដល់លំនៅដ្ឋានក្រីក្រដែលពុំមានលទ្ធភាពភ្ជាប់ចរន្តអគ្គិសនីប្រើប្រាស់ ឲ្យអាចភ្ជាប់ចរន្តអគ្គិសនីប្រើប្រាស់បានដែរ ដែលពេលនេះកំពុងតែអនុវត្តដោយអគ្គិសនីកម្ពុជា ។ ជាមួយគ្នានេះដែរ ក្រុមការងារទាំង ២ ក៏បានពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការជាមួយធនាគារក្នុងគោលដៅពង្រីកការវិនិយោគបង្កើនការអភិវឌ្ឍន៍ប្រភពអគ្គិសនីពីពន្លឺព្រះអាទិត្យ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ។

ក្រុម​ការងារ​អាជ្ញាធរ​អគ្គិសនីកម្ពុជា​ចុះ​ជួប​ជាមួយ​អាជ្ញាធរមូលដ្ឋាន​ និង​អ្នក​ប្រេី​ប្រាស់​អគ្គិសនី​ នៅ​ផ្នែក​ខ្លះ​នៃ ​ខេត្តកណ្តាល ​និង​ខេត្ត​ព្រៃវែ​ង​

នូវចំនុច​ខាង​លេី​ដែល​បាន​លេីក​ឡេីង​ក្រុមការងារ​បាន​ពន្យល់​អំពី​ច្បាប់​ និតិវិធី​ បទ​ប្បញ្ញតិ ​សិទ្ធិ​​ និង​​លេីក​ឧទាហណ៍​ផ្សេងៗ​មក​បង្ហាញ​ ដោយ​បាន​ចុះ​ដល់​ទី​តាំងអ្នក​ប្រេីប្រាស់​មួយ​ចំនួន ​និង​បាន​អនុវត្ត​ផ្ទាល់​ក្នុង​ករណី​ដាច់​ភ្លេីង ​ថា​បុកសុី​គីឡូ​នោះ​ ជាដេីម ​។ ជា​លទ្ធផល​ ពួក​គាត់​បាន​យល់​ច្រេីន​អំពី​បញ្ហា​លេីក​ឡេីង​ខាងលេី​ទាំង​អ្នក​ប្រេី​ប្រាស់ ​និ​ង​អ្នក​ផ្គត់ផ្គង់ ​។

ការ​ចុះ​ពិនិត្យ​និង​ដោះ​ស្រាយ​សំណូម​ពរ​របស់​ប្រជាពលរដ្ឋ​រស់​នៅ​ ស្រុក​ព្រះ​ស្តេច​ ខេត្ត​ព្រៃវែង​

សូម​បញ្ជាក់​ថា​ ក្នុង​ឱកាស​សម្ភោធ​ដាក់​ឲ្យ​​ដំណើរ​ការ​ខ្សែ​បណ្តាញ​បញ្ជូន​ភ្នំពេញ​-ព្រៃវែង​-ស្វាយរៀង​ អនុស្ថានីយ​កំពង់សឹង្ហ​ និង​អនុស្ថានីយ​ច្រកម្ទេស​ កាល​ពី​ពេល ​ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​រស់​នៅ​ស្រុកព្រះស្តេច​ ជាពិសេស​ប្រជាពលរដ្ឋ​រស់​នៅ​ឃុំរំចេក​ បាន​សំណូម​ពរ​ជូន​ឯកឧត្តម​រដ្ឋមន្រ្តី​ក្រសួងរ៉ែ ​និង​ថាមពល​ និង​ឯកឧត្តម​ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា​ ឲ្យជួយ​ពិនិត្យ ​និង​ដោះ​ស្រាយ​បញ្ហ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការផ្គត់ផ្គង់ ​អគ្គិសនី​របស់​ក្រុមហ៊ុន​ PSPC ​ដែលទទួល​បន្ទុក​ការ​ផ្គត់ផ្គង់​អគ្គិសនី ​នៅ​តំបន់​នោះ​ ។ ឆ្លើយ​តប​ចំពោះ​សំណូម​ពរ​នេះ​ នៅ​ថ្ងៃ​ទី២៤​ មេសា​ ២០១៧ ​អាជ្ញាធអគ្គិសនីកម្ពុជា​បាន​ចាត់​ក្រុម​ការងារ​ចុះ​ជួប​ពិភាក្សា ​ជា​មួយ​លោក​អ​ភិបាល​ ស្រុក​ព្រះស្តេច​ និង​ក្រុម​ប្រឹក្សា​ឃុំរំចេក​ ដើម្បី ​ពិនិត្យ​និង​ដោះ​ស្រាយ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ ។

ការ​ចុះ​ត្រួត​ពិនិត្យ ​និង​​ផ្ទៀងផ្ទាត់​នាឡិកា​អគ្គិសនី​ជូន​អ្នក​ប្រើ​ប្រាស់​នៅ​ភូមិ​ដំរិលទី៤ ​ឃុំដំរិល​ ស្រុក​អូររាំងឳ​ ខេត្ត​ត្បូងឃ្មុំ​

យោង​តាម​ការ​ស្នើសុំ​របស់​អ្នក​ប្រើប្រាស់​ ចំនួន​៤​រូប​ នៅ​ភូមិ​ដំរិលទី៤​ឃុំ​ដំរិល​ ស្រុក​អូររាំងឳ​ ខេត្ត​ត្បូងឃ្មុំ​ អាជ្ញាធរអគ្គិសនី​ កម្ពុជា​បាន​ចាត់​តាំង​ក្រុម​ ការងារ​យក​ឧបករណ៍​ផ្ទៀងផ្ទាត់​នាឡិកា​ស្ទង់​ចល័ត ​ចុះ​ទៅ​កាន់​តំបន់​នោះ ​ដើម្បី​ជួប​ផ្ទាល់​ជា​មួយ​អ្នក​ស្នើុសំុ ​ដោយ​សហការ​ជាមួយ ​អាជ្ញាធរ​មូលដ្ឋាន​ ត្រួត​ពិនិត្យ​និង​ផ្ទៀងផ្ទាត់​នាឡិកា​អគ្គិស​នី​ជូន ​ដោយ​មិន​គិត​កម្រៃ ​។ អាជ្ញាធរ​អគ្គិសនី​ក​ម្ពុជា​សូម​បញ្ជាក់ថា​ ក្រៅពី​ អ្នក​ស្នើសុំ​ទាំង​៤រូ​បនេះ ​អ្នកប្រើប្រាស់​អគ្គិសនី​ដទៃ​ទៀត​ ដែល​មាន​ចំងល់​អំពី​បញ្ហា​នាឡិកា​អគ្គិសនី ​អាច​អញ្ជើញ ​មក​ជួប​ក្រុមការងារ ​របស់​យើង​ខ្ញុំ​ដែល​ប្រចាំ​ការ​នៅ​សាលា​ឃុំដំរិល ​ដើម្បី​ពិ​ភាក្សា​និង ​ពិនិត្យ​ជូន​ផងដែរ​ ចាប់​ពី​ថ្ងៃ​ទី២៤ ​ដល់​ថ្ងៃទី២៦​ ខែ​មេសា ​ឆ្នាំ២០១៧​ ។