អត្ថបទ៖ ព័ត៌មាន

ការ​ចុះ​ពិនិត្យ​បញ្ហា​ថ្លៃ​លក់​អគ្គិស​នី និង​បញ្ហា​នាឡិកា​ស្ទង់​នៅ​ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ

កិច្ចប្រជុំមួយបានប្រព្រឹត្តទៅនៅសាលាឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ រវាង​មន្ត្រី​អាជ្ញា​ធរ​អគ្គិស​នី​កម្ពុជា និង​លោក​មេឃុំ តប​តាម​ការ​ស្នើ​សុំ​របស់​សេវាករ អ៊ូ គឹមសៀន ដើម្បី​ដោះ​ស្រាយ​នូវ​សំ​ណូម​ពរ​របស់​ប្រ​ជា​ពល​រដ្ឋ​ក្នុង​ឃុំ​ស្រយ៉ង់​ដែល​មាន​បញ្ហា​មួយ​ចំនួន​ដូចជា៖ សុំ​បញ្ចុះ​អត្រា​ថ្លៃ​លក់​អគ្គិស​នី​មក​ត្រឹម ២.៨០០រៀល ក្នុង​១​គីឡូវ៉ាត់​ម៉ោង ឱ្យ​ដូច​ថ្លៃ​លក់​នៅ​ទី​រួម​ស្រុក​គូ​លែន បញ្ហា​​នា​ឡិ​កា​ស្ទង់​ដើរ​លឿន​ខុស​ធម្មតា និង​សំ​ណូម​ពរ​ឱ្យ​សេ​វា​ករ​ដាក់​ប្រអប់​នាឡិកា​ស្ទង់​មាន​កញ្ចក់​អាច​មើល​បាន ។ មន្ត្រី​ជំនាញ​បាន​ជម្រាបអង្គប្រជុំអំពីតួនាទីភារកិច្ចរបស់អាជ្ញាធរអគ្គិសនីកម្ពុជា គោល​ការណ៍​នី​តិ​វិធី​ក្នុង​ការ​កំណត់​ថ្លៃ​លក់​អគ្គិសនី ច្បាប់​ស្តី​ពី​អគ្គិសនី និង​អនុ​ក្រឹត្យ​ស្តី​ពី​គោល​ការណ៍​វាយ​តម្លៃ​ភាព​ត្រឹម​ត្រូវ​នៃ​ចំ​ណាយ ក្នុង​អា​ជី​កម្ម​អគ្គិសនី ។ ក្រុម​ការ​ងារ​បាន​ដោះ​ស្រាយ​នូវ​សំណូម​ពរ​ទាំង​៣​ចំណុច​គឺ៖ ទី១-ចំ​ពោះ​ការ​ស្នើ​សុំ​បញ្ចុះ​អត្រា​ថ្លៃ​លក់​អគ្គិស​នី​មក​ត្រឹម ២.៨០០រៀល/គីឡូវ៉ាត់ម៉ោង អាជ្ញាធរ​អគ្គិសនី​កម្ពុជា​មិន​អាច​បញ្ចុះ​តាម​ការ​ស្នើ​សុំ​របស់​អ្នក​ប្រើ​ប្រាស់​បាន​ទេ ពី​ព្រោះ​ការ​កំណត់​ថ្លៃ​លក់​អគ្គិសនី​គឺ​ផ្អែក​ទៅ​លើ​ការ​សិក្សា​ថ្លៃ​ដើម​អគ្គិសនី ហើយ​ថ្លៃ​ដើម​អគ្គិសនី​នៅ​តំបន់​មួយ​ខុស​គ្នា​ទៅ​នឹង​តំបន់​មួយ​ទៀត​ដោយ​សារ​ស្ថាន​ការណ៍​ធ្វើ​អា​ជី​វ​កម្ម​ខុស​ៗ​គ្នា​ទៅ​តាម​ដង់​ស៊ី​តេ​ប្រជាជន​(អ្នក​ប្រើ​ប្រាស់) នៅ​តាម​តំបន់​នី​មួយ​ៗ ថ្លៃ​ដើម​វិនិ​យោគ និង​ទំហំ​ទី​ផ្សារ ។ ទី២-ចំពោះ​បញ្ហា​នា​ឡិ​កា​ស្ទង់​ដើរ​លឿន​ខុស​ធម្មតា ក្រុម​ការ​ងារ​បាន​ធ្វើ​តេស្ត​នាឡិកា​ស្ទង់​មួយ​ចំនួន ដែល​សង្ស័យ​ថា​ដើរ​លឿន​ខុស​ប្រ​ក្រ​តី លទ្ធ​ផល​បាន​បញ្ជាក់​ថា​ស្ថិត​ក្នុង​កម្រិត​ស្តង់ដា ។ ទី៣-​ចំ​ពោះ​បញ្ហា​ប្រអប់​នាឡិកា​ស្ទង់ បាន​ស្នើ​ឱ្យ​សេវាករ​រៀបចំ​កែ​សម្រួល​ប្រអប់​នាឡិកាស្ទង់ ដែល​អាច​មើល​ឃើញ​លេខ​អំ​ណាន និង​អាច​បិទ​បើក​ឌីស្យុងទ័រ​បាន​ដោយ​ខ្លួន​ឯង ។ ជា​លទ្ធផល​នៃ​កិច្ច​ប្រជុំ​គឺ​អង្គ​ប្រជុំ​បាន​ឯក​ភាព លើ​ដំណោះ​ស្រាយ​របស់​មន្ត្រី​អាជ្ញា​ធរ​អគ្គិសនី​កម្ពុជា ដោយ​ត្រូវ​រង់​ចាំ​ការ​ចុះ​សិក្សា​កំណត់​ថ្លៃ​លក់​អគ្គិសនី​ឡើង​វិញ​នៅ​ពេល​ខាង​មុខ​ព្រោះ​បច្ចុប្បន្ន​នេះ​អាជ្ញាធរ​អគ្គិស​នី​កម្ពុជា​គ្រោង​រៀប​ចំ​កម្ម​វិធី​ចុះ​ប្រ​មូល​ទិន្ន​ន័យ ដើម្បី​សិក្សា​ថ្លៃ​ឡើង​វិញ នៅ​ជិត​ដំ​ណាច់​ឆ្នាំ​២០១៤​នេះ៕

ការពិនិត្យ និង​ធ្វើ​តេស្ត​នាឡិកា​ស្ទង់​នៅ​ទី​រួម​ស្រុក​សំបូរ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ និង​ស្រុក​រមាស​ហែក ខេត្ត​ស្វាយ​រៀង

តបតាមការស្នើសុំរបស់អ្នកប្រើប្រាស់ក្នុងតំបន់ធ្វើសេវាកម្មអគ្គិសនីរបស់សេវាករ សំ ប៊ុនហ្គិច នៅ​ឃុំ​សំបូរ ស្រុក​សំបូរ ខេត្ត​ក្រចេះ  សេវាករ ភិន វិភាវី នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ  និង​ក្រុម​ហ៊ុន ខ្មែរ​យូ​ធីល​លីធី ត្រេ​ឌីង នៅ​ឃុំ​កំពង់​ត្រាច ស្រុក​រមាស​ហែក ខេត្ត​ស្វាយ​រៀង មន្ត្រី​អាជ្ញាធរ​អគ្គិស​នី ០៣រូប បាន​ចុះ​ធ្វើ​ការ​ពិនិត្យ​និង​ធ្វើ​តេស្ត​នាឡិ​កា​ស្ទង់​ពី​ថ្ងៃ​ទី១៤-១៨ ខែ​កក្កដា ឆ្នាំ​២០១៤។ ចំ​ពោះ​សេវាករ សំ ប៊ុនហ្គិច មាន​អ្នក​ប្រើ​ប្រាស់​អគ្គិស​នី​ចំនួន ៣៩៨នាក់ បាន​តវ៉ា​ថា បរិមាណ​ថាម​ពល​ប្រើ​ប្រាស់​របស់​ពួក​គាត់​មាន​ការ​កើន​ឡើង​ខុស​ប្រ​ក្រ​តី អគ្គិសនី​មាន​ភាព​រអាក់​រអួល​ធ្វើ​ឱ្យ​ខូច​ខាត​សម្ភារៈ អគ្គិសនី​របស់​ពួក​គាត់​មួយ​ចំនួន​ដូចជា៖ កង្ហារ ទូរទស្សន៍ ជាដើម ។ តាម​ការ​ជាក់​ស្តែង​អ្នក​ដែល​បាន​មក​ធ្វើ​តេស្ត​មាន​ចំនួន​១២នាក់ និង​នាឡិកា​ស្ទង់​ចំនួន​១៥​គ្រឿង ។ ជា​លទ្ធ​ផល​បាន​ពិនិត្យ​ឃើញ​ថា នាឡិកា​ស្ទង់ចំនួន​ ១៣គ្រឿង ស្ថិត​ក្នុង​ស្តង់​ដារកំណត់ (±២%)នាឡិកា​ស្ទង់​ចំនួន ០១គ្រឿង លឿន និង ០១គ្រឿង យឺត ។ នាឡិកា​ស្ទង់​ដែល​មាន​បញ្ហា ត្រូវ​បាន​ប្តូរ​ដាក់​នាឡិកា​ស្ទង់​ថ្មី បន្ទាប់​ពី​បាន​ធ្វើ​តេស្ត​រួច និង​មិន​តម្រូវ​ឱ្យ​អតិថិជន​បង់​ប្រាក់​ឡើយ ។ ការ​ធ្វើ​តេស្ត​នេះ​អ្នក​ប្រើ​ប្រាស់​គ្រាន់​តែ​ចង់​ដឹង​ថា… អានបន្តរ »

ការ​ចុះ​ពិ​និត្យ​តាម​ដាន​ការ​អនុ​វត្តន៍​បច្ចេក​ទេស​ផ្គត់​ផ្គង់​អគ្គិស​នី ថ្លៃ​លក់​អគ្គិស​នី ថ្លៃ​ភ្ជាប់​ចរន្ត និង​ប្រាក់​កក់​ធា​នា របស់​សេ​វា​ករ​នៅ​ខេត្ត​កំ​ពង់​ចាម​ និង​ខេត្ត​កំ​ពង់​ឆ្នាំង

កាល​ពីថ្ងៃទី១០-១៤ ខែមិថុនា ឆ្នាំ២០១៤ មន្ត្រីអាជ្ញាធរអគ្គិសនីកម្ពុជាបានចុះត្រួតពិនិត្យ និង​តាម​ដាន​ការ​អនុវត្តន៍​បច្ចេក​ទេស​ផ្គត់​ផ្គង់ ថ្លៃ​លក់​អគ្គិស​នី ថ្លៃ​ភ្ជាប់​ចរន្ត និង​ប្រាក់​កក់​របស់​សេ​វា​ករ សាយ សោភា សេ​វា​ករ ជីន សុ​ហ៊ីន សហ​គ្រាស អេ​ឡិច​ទ្រី​ស៊ី​ធី កង​មាស សេ​វា​ករ កែ សា​រឿន និង​សេ​វា​ករ ចាន់ ស៊ីម៉ូលី ។ មន្ត្រី​ជំ​នាញ​បាន​ចុះ​ជួប​ផ្ទាល់​ជា​មួយ​អ្នក​ប្រើ​ប្រាស់ ជួប​លោក​មេ​ឃុំ ចុះ​ពិនិត្យ​តាម​ការិ​យា​ល័យ​ស្នាក់​ការ​អគ្គិស​នី​នឹង​ចុះ​ពិនិត្យ​ដល់​ទី​តាំង​មាន​បញ្ហា​តាម​ពាក្យ​បណ្តឹង​របស់​អ្នក​ប្រើ​ប្រាស់​ក្នុង​តំបន់​ធ្វើ​សេ​វា​កម្ម​នី​មួយ​ៗ ។ តាម​ការ​ពិនិត្យ​ជាក់​ស្តែង​ឃើញ​ថា សេ​វា​ករ​បាន​និង​កំពុង​អនុវត្ត​ថ្លៃ​លក់​អគ្គិស​នី ថ្លៃ​ភ្ជាប់​ចរន្ត និង​ប្រាក់​កក់​ធា​នា តាម​ការ​កំណត់​របស់​អាជ្ញា​ធរ​អគ្គិស​នី​កម្ពុជា ។ សេ​វា​ករ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អាជ្ញាធរ​មូល​ដ្ឋាន និង​ចេះ​សម្រប​សម្រួល​ជា​មួយ​អ្នក​ប្រើ​ប្រាស់ ។ ប៉ុន្តែ ទន្ទឹម​នឹង​នេះ ក៏​មាន​បញ្ហា​មួយ​ចំនួន​ដូច​ជា៖ សេ​វា​ករ​បង្ខំ​អតិ​ថិ​ជន​ឲ្យ​ទិញ​ខ្សែ​ភ្លើង​របស់​ខ្លួន កំណត់​ប្រាក់​ថ្លៃ​ឈ្នួល​រៀប​ភ្លើង​ចូល​ផ្ទះ​ដោយ​គ្មាន​ការ​ឯក​ភាព​ពី​ម្ចាស់​ផ្ទះ ប្រ​អប់​នា​ឡិ​កា​ស្ទង់​មួយ​ចំនួន​បិទ​ជិត មិន​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​បិទ​បើក​ខ្លួន​ឯង​បាន ហើយ​បាន​យក​ប្រាក់​ឈ្នួល​ពី​អ្នក​ប្រើ​ប្រាស់ នៅ​ពេល​ពួក​គាត់​ហៅ​មក​បើក​ឌីស្យុងទ័រ​ម្តងៗ ។ បញ្ហា​បរិមាណ​ថាម​ពល​ប្រើ​ប្រាស់​កើន​ឡើង អ្នក​ប្រើ​ប្រាស់​សង្ស័យ​នា​ឡិ​កា​ស្ទង់​ដើរ​លឿន បញ្ហា​ប្រើ​ពាក្យ​សំដី​មិន​សម​រម្យ ទៅ​កាន់​អតិ​ថិជន​ជា​ដើម ។ មន្ត្រី​ជំ​នាញ​បាន​ណែ​នាំ​ដល់​អ្នក​ផ្គត់​ផ្គង់​អគ្គិស​នី​ត្រូវ​លុប​បំ​បាត់​ចោល​ឲ្យ​អស់​នូវ​បញ្ហា​ខាង​លើ ជៀស​វាង​បញ្ហា​ដដែល​ៗ កើត​មាន​ឡើង​ម្តង​ទៀត ។… អានបន្តរ »

ឯកឧត្តម សំអឿន គឹមហឿន អញ្ចើញ​ចូល​រួម​សិក្ខា​សា​លា​ស្តី​ពី​ការ​អ​ភិ​វឌ្ឍន៍ ទី​ផ្សារ​អគ្គិស​នី និង​ការ​ធ្វើ​ពា​ណិជ្ជ​កម្ម​អគ្គិស​នី ក្នុង​អ​នុ​តំបន់​ទន្លេ​មេគង្គ​ក្រោម

នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ តបតាមការអញ្ជើញរបស់សមាគម​នៃបញ្ញត្តិករ​លើសេវាសាធារណៈ​ថ្នាក់​ជាតិ​របស់​ស​ហ​រដ្ឋ​អា​មេ​រិក (National​ Association of Regulatory Utility Commissioners) មន្ត្រី​អា​ជ្ញា​ធរ​​អគ្គិស​នី​កម្ពុជា​​ចំនួន​​០៥​រូប ដឹក​នាំ​ដោយ​ឯក​ឧត្តម សំ​អឿន គឹម​ហឿន ស​មា​ជិក​ទី២​នៃ​អាជ្ញា​ធរ​អគ្គិស​នី​កម្ពុជា ដើម្បី​​ចូល​​រួម​ក្នុង​​សិក្ខា​សា​លា​ស្តី​ពី​ការ​អ​ភិ​វឌ្ឍន៍​ទី​ផ្សារ និង​​ការ​​ធ្វើ​ពា​ណិជ្ជ​កម្ម​អគ្គិស​នី​​ក្នុង​​អនុ​តំបន់​​ទន្លេ​​មេ​គង្គ​ក្រោម ដែល​ឧបត្ថម្ត​ពី​ក្រ​សួង​​ការ​​បរ​ទេស​ស​ហ​រដ្ឋ​​អា​មេ​រិក។ សិក្ខា​កា​ម​​ដែល​​ចូល​រួម​គឺ​ជា​បញ្ញត្តិ​ករ​អគ្គិសនី មក​ពី​បណ្តា​ប្រ​ទេស​អនុ​តំបន់​ទន្លេ​មេ​គង្គ​ក្រោម​រួម​មាន កម្ពុជា ថៃ វៀតណាម ឡាវ ភូមា តំណាង​ក្រសួង​ការ​បរទេស​អាមេរិក​និង​តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។ គោល​បំណង​របស់​សិក្ខា​សិ​លា​នេះ​គឺ​ផ្តោត​លើ​ការ​កសាង​សមត្ថ​ភាព បច្ចេក​ទេស ដោយ​ផ្តល់​វេទិកា​មួយ​​សម្រាប់​ការ​ចែក​រំលែក​បទ​ពិសោធន៍ និង​មេ​រៀន​ដែល​ប្រ​ទេស​នី​មួយ​ៗ​បាន​សិក្សា​កន្លង​មក និង​​ប្រៀប​ធៀប​​ការ​​អនុវត្តន៍​​លើ​វិស័យ​អគ្គិសនី​ក្នុង​តំ​បន់។ សិក្ខា​សាលានេះ ក៏បានធ្វើការពិនិត្យលើទំនាក់ទំនង និងធ្វើផែន​ការថ្នាក់​ជាតិ​ទូទៅ​ក្នុង​ការ​អភិវឌ្ឍន៍​យុ​ទ្ធ​សាស្រ្ត ដើម្បី​គាំ​ទ្រ​ដល់​ការ​ធ្វើ​ពា​ណិជ្ជ​កម្ម​អគ្គិស​នី​ក្នុង​តំបន់។ ក្នុង​​នោះ​ក៏​​មាន​​ការ​​ជម្រុញ​​ផង​ដែរ​នូវ​​ការ ពិ​ភា​ក្សា​​ស្តី​ពី​​តួ​នា​ទី​របស់​បញ្ញត្តិករ​​អគ្គិសនី​​ក្នុង​ការ​​គាំ​ទ្រ​ដល់​​ការ​​អភិវឌ្ឍ​ន៍​ទីផ្សារ​​អគ្គិសនី និង​​ដំណើរ​​ការ​​បទ​ប្បញ្ញត្តិ​ទាំង​ឡាយ ដើម្បី​​ជម្រុញ​ឲ្យ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​មួយ ឆ្ពោះ​​ទៅ​រក​​ការ​រួម​បញ្ចូល​​គ្នា​នូវ​​បណ្តាញ​​ថាម​ពល ដែល​មាន​គុណ​ភាព​និង​និរន្ត​រ​ភាព​៕

ការ​ប្រជុំ​ពិ​ភាក្សា​បញ្ចុះ​ថ្លៃ​លក់​អគ្គិស​នី​របស់​សេ​វា​ករ​​ចំនួន​៣ បន្ទាប់​​ពី​​បាន​​ភ្ជាប់​​ជា​​មួយ​បណ្តាញ​​បញ្ជូន​​រង​​ពង្រីក​​បន្ថែម​​របស់​​ក្រុម​​ហ៊ុន ប៊ី​​វី​​ស៊ី នៅ​​សា​​លា​​ខេត្ត​​កំ​ពង់​ធំ

កាលពីថ្ងៃទី២៧-២៩ ខែឧសភា ឆ្នាំ២០១៤ មន្ត្រីជំនាញអាជ្ញាធរអគ្គិសនីកម្ពុជា​បាន​ចុះ​ទៅ​ប្រជុំ​ពិភាក្សា​បញ្ចុះ​អត្រា​ថ្លៃ​លក់​អគ្គិសនី​នៅ​ក្នុង​តំបន់​របស់​សេវាករ​ចំនួន​បី​គឺ​៖ ១-សេវាករ សើ ទាងកុក ធ្វើ​សេវាកម្ម​នៅ​ឃុំ​សានគរ ស្រុក​ស្ទោង ២-សេវាករ កើត ចន្ធី ធ្វើ​សេវា​កម្ម​នៅឃុំ​សា​លា​វិស័យ ស្រុក​ប្រា​សាទ​បល្ល័ង្ក ៣-សេវាករ អ៊ូច ច្រឹប ធ្វើ​សេវាកម្ម​នៅ​ឃុំ​កំពង់​ស្វាយ ស្រុក​កំពង់​ស្វាយ ដែល​បាន​ភ្ជាប់​ជា​មួយ​បណ្តាញ​បញ្ជូន​រង​របស់​ក្រុមហ៊ុន ប៊ីវីស៊ី។ កិច្ច​ប្រជុំ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​លោក គង់ វិមាន អភិបាល​រង​ខេត្ត​កំពង់ធំ និងតំណាង​មន្ទីរ​រ៉ែ និង​ថាម​ពល​ខេត្ត  មន្ត្រី​សា​លា​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​ពាក់​ព័ន្ធ​គ្រប់​លំ​ដាប់​ថ្នាក់ តំណាង​ក្រុម​ហ៊ុន ប៊ីវីស៊ី និង​សេវាករ​ចែក​ចាយ​ពាក់​ព័ន្ធ។ ក្រុម​ការងារ​បាន​ជម្រាប​ជូន​អង្គ​ប្រជុំ​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ក្នុង​ការ​ត្រួត​ពិនិត្យ​ជា​ប្រ​ចាំ​ដើម្បី​រក​លទ្ធភាព​បញ្ចុះ​ថ្លៃលក់​តាម​រយៈ​ការ​រុញ​ប្រភព​អគ្គិសនី ចេញ​ពី​អនុស្ថានីយ៍​ដែល​មាន​ថ្លៃ​សម​រម្យ ទៅ​ជំនួស​ឲ្យ​អគ្គិសនី​បាន​ពី​ការ​ផលិត​ដោយ​ម៉ាស៊ីន​តូច​ៗ​របស់​សេវាករ​ជា​បន្ត​បន្ទាប់ ទាំង​តាម​ខ្សែ​បញ្ជូន​រង​របស់​អគ្គិសនី​កម្ពុជា​និង​ក្រុម​ហ៊ុន​ឯកជន​មក​ផ្គត់​ផ្គង់​លក់​អគ្គិសនី​ដុំ​ឲ្យ​អ្នក​កាន់​អាជ្ញាប័ណ្ណ​ជា​មុន ទើប​មាន​លទ្ធភាព​បញ្ចុះ​ថ្លៃ​លក់​អគ្គិសនី​បាន។ ប៉ុន្តែ​ផែន​ការ​នេះ​ត្រូវ​ការ​សាង​សង់​បណ្តាញ​បញ្ជូន​រង និង​ត្រូវ​ចំណាយ​ទុន​ច្រើន​ទាំង​អ្នក​បញ្ជូន​និង​អ្នក​ចែក​ចាយ​ដែល​ត្រូវ​ពង្រីក​បណ្តាញ ឲ្យ​មាន​អគ្គិសនី​ទៅ​ដល់​គ្រប់​ភូមិ​ឃុំ​តាម​យុទ្ធសាស្ត្រ​របស់​រាជ​រដ្ឋា​ភិបាល។ អង្គ​ប្រជុំ​បាន​ឯក​ភាព​បញ្ចុះ​ថ្លៃ​លក់​អគ្គិសនី​ពី​ការ​ប្រើ​ប្រាស់​ប្រេង ៣,១០០ រៀល ក្នុង​១​គីឡូវ៉ាត់ម៉ោង មក ១,៥០០ រៀល ក្នុង​១​គីឡូវ៉ាត់​ម៉ោង គិត​លើ​ថាមពល​ប្រើ​ប្រាស់​ចាប់​ពី​ពេល​ភ្ជាប់​ថ្ងៃ​ទី​០១ ខែ​មិថុនា ឆ្នាំ២០១៤ នេះ​ត​ទៅ ក្នុង​រយៈ​ពេល​៦​ខែ បញ្ចុះ១០០ រៀល… អានបន្តរ »

ការ​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​ស្តី​ពី​ការ​បញ្ចុះ​អត្រា​ថ្លៃ​លក់​អគ្គិស​នី ​​របស់​អ្នក​កាន់ អា​ជ្ញា​ប័ណ្ណ​ចំនួន​៦៥ នៅ​​ខេត្ត​​កំពង់​​ឆ្នាំង ខេត្ត​​ពោធិ៍​​សាត់ ខេត្ត​​បាត់​​ដំ​​បង ខេត្ត​​បន្ទាយ​​មាន​ជ័យ ខេត្ត​កណ្តាល ខេត្ត​ព្រៃ​វែង និង​ខេត្ត​តា​កែវ

នៅថ្ងៃទី០៨-១២ ខែឧសភា ឆ្នាំ២០១៤ មន្ត្រីអាជ្ញាធរអគ្គិសនីកម្ពុជាបានចុះប្រជុំប្រកាសផ្សព្វផ្សាយសេចក្តី​ជូន​ដំណឹង​ស្តី​ពី​ការ​បញ្ចុះ​អត្រា​ថ្លៃ​លក់​អគ្គិសនីឲ្យ​អ្នក​កាន់​អាជ្ញាប័ណ្ណ​ចំនួន​៦៥ នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់​ដំ​បង ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តតាកែវ ដែលត្រូវបញ្ចុះអត្រាថ្លៃលក់មក ១,១០០ រៀល ក្នុង១គីឡូវ៉ាត់ម៉ោងវិញ ដោយគិតលើការប្រើប្រាស់ថាមពលក្នុងខែឧសភា ឆ្នាំ២០១៤ នេះតទៅ​ តាម​គោល​នយោ​បាយ​បញ្ចុះ​ថ្លៃ​លក់​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ដែល​បាន​ប្រកាស​ផ្សព្វ​ផ្សាយ​ក្នុង​អង្គ​សន្និ​បាត​ប្រ​ចាំ​ឆ្នាំ​២០១៣​កន្លង​ទៅ។ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ជម្រុញ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​កាន់​អាជ្ញាប័ណ្ណ​ដែល​បាន​ភ្ជាប់​ចរន្ត​ពី​អនុស្ថានីយ៍​បណ្តាញ​ជាតិ​បញ្ជូន​អគ្គិសនី​ធ្វើ​ការ​ពង្រីក​ការ​ផ្គត់ផ្គង់​អគ្គិសនី​ទៅ​តំបន់​ឆ្ងាយ​ៗ​បន្ត​ទៀត​ដែល​មិន​ទាន់​មាន​អគ្គិសនី​ប្រើ​ប្រាស់​តាម​រយ​ការ​កំណត់​ថ្លៃ​លក់​ថយ​ចុះ​បន្តិច​ម្តង​ៗ ដើម្បី​សម្រួល​ដល់​ការ​ពង្រីក​អាជីវ​កម្ម និង​ជីវភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ ដោយ​ហេតុថា​បច្ចុប្បន្ន​ទំហំ​ទី​ផ្សារ និង​បរិមាណ​ថាមពល​លក់​កើន​ឡើង​ច្រើន​ជាង​មុន​។ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ខេត្ត​បាន​ឯក​ភាព និង​ស្វាគមន៍​លើ​ការ​កែ​សម្រួល​បញ្ចុះ​អត្រា​ថ្លៃលក់​អគ្គិសនី​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​បន្ត​ដល់​សា​ធារ​ណ​ជន​ក្នុង​តំបន់​របស់​ខ្លួន។ មន្ត្រីជំនាញក៏បានផ្សព្វផ្សាយដល់អ្នកកាន់អាជ្ញាប័ណ្ណត្រូវអនុវត្តយកថ្លៃភ្ជាប់ចរន្តនិងប្រាក់កក់​សម្រាប់​អតិថិ​ជន​ថ្មី​តាម​ការ​កំណត់​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ហើយ​ត្រូវ​គិត​បរិមាណ​ថាម​ពល​ប្រើប្រាស់​អប្ប​បរមា​ប្រចាំ​ខែ​ស្មើ​១​គីឡូវ៉ាត់​ម៉ោង និង​គិត​ថ្លៃ​ពិន័យ​លើ​ការ​ត​ភ្ជាប់​ចរន្ត​ឡើង​វិញ​ត្រឹម ១០,០០០ រៀល ក្នុង​១​លើក ក្នុង​ករណី​ដែល​អតិ​ថិ​ជន​ទូទាត់​ថ្លៃ​អគ្គិសនី​​យឺត​ជាង​ការ​កំណត់​ក្នុង​បទ​បញ្ញត្តិ​ស្តី​ពី​លក្ខខណ្ឌ​ទូទៅ​ក្នុង​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​៕

ការ​ប្រជុំ​ប្រកាស​ផ្សព្វ​ផ្សាយ​ពី​ការ​កែ​សម្រួល​បញ្ចុះ​អត្រា​ថ្លៃ​លក់​អគ្គិសនី នៅ​ក្នុង​តំបន់​អ្នក​កាន់​អាជ្ញា​ប័ណ្ណ​ចំនួន​៦៨ នៅ​រាជ​ធានី​ភ្នំ​ពេញ ខេត្ត​កណ្តាល ខេត្ត​កំពង់​ស្ពឺ ខេត្ត​តា​កែវ ខេត្ត​កំពត និង​ខេត្ត​ព្រៃ​វែង

នៅថ្ងៃទី២៧ មីនា ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៤ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ចាត់​បញ្ជូន​មន្ត្រី​ចុះ​ទៅ​តំបន់​ធ្វើ​សេ​វា​កម្ម​ផ្គត់​ផ្គង់​អគ្គិសនី​របស់​សេវាក​រ​អគ្គិសនី​ចំនួន​៦៨ ដើម្បី​ប្រជុំ​ផ្សព្វ​ផ្សាយ​ពី​ការ​បញ្ចុះ​អត្រា​ថ្លៃ​លក់​អគ្គិសនី​។ កិច្ច​ប្រជុំ​បាន​ប្រព្រឹត្ត​ទៅ​នៅ​តាម​ទីតាំង​មូលដ្ឋាន​ដែល​សេវាករ​ស្ថិត​នៅ ដោយ​មាន​តំណាង​អាជ្ញាធរ​អគ្គិសនី តំណាង​អាជ្ញាធរ​មូលដ្ឋាន តំណាង​សេវាករ​ពាក់ព័ន្ធ និង​តំណាង​ប្រជា​ពលរដ្ឋ​អ្នក​ប្រើ​ប្រាស់​អគ្គិសនី។ ក្រុម​ការងារ​បាន​ជម្រាប​ជូន​អង្គ​ប្រជុំ អំពី​តួនាទី​ភារកិច្ច​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា គោល​ការណ៍ នី​តិ​វិធី​ក្នុង​ការ​កំណត់ និង​កែ​សម្រួល​ថ្លៃលក់​អគ្គិសនី ច្បាប់​អគ្គិសនី អនុក្រឹត្យ​ស្តី​ពី​គោល​ការណ៍​វាយ​តម្លៃ​ភាព​ត្រឹម​ត្រូវ​នៃ​ចំណាយ​ក្នុង​អា​ជីវ​កម្ម​អគ្គិសនី ជា​ពិសេស​សេច​ក្តី​ជូន​ដំណឹង​ស្តីពី​ការ​កែ​សម្រួល​បញ្ចុះ​អត្រា​ថ្លៃ​លក់​អគ្គិសនី​ជា​កញ្ចប់​ចំនួន​៦៨ អ្នក​កាន់​អាជ្ញាប័ណ្ណ​នៅ​តាម​រាជ​ធា​នី​ភ្នំ​ពេញ និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដូច​ជា​៖ ខេត្ត​កណ្តាល ខេត្ត​កំពង់ស្ពឺ ខេត្ត​តាកែវ ខេត្ត​កំពត និង​ខេត្តព្រៃវែង ដែល​ត្រូវ​បញ្ចុះ​អត្រា​ថ្លៃ​លក់​មក​ ១,០៥០ រៀល ក្នុង​១​គីឡូវ៉ាត់ម៉ោង​វិញ ដោយ​គិត​លើ​ការ​ប្រើប្រាស់​ថាមពល​ក្នុង​ខែ​មេសា ឆ្នាំ២០១៤ នេះ​ត​ទៅ និង​បាន​ណែនាំ​ឲ្យសេវាករទាំង​អស់​អនុវត្ត​ថ្លៃភ្ជាប់​ចរន្ត​និងប្រាក់់​កក់​សម្រាប់​អ្នក​ស្នើ​សុំ​ភ្ជាប់​ចរន្ត​ថ្មី តាម​សេច​ក្តី​សម្រេច​ថ្មី​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា អនុញ្ញាតិ​ឲ្យ​គិត​ថាម​ពល​ប្រើប្រាស់​អប្បបរមា​ប្រចាំ​ខែ ១​គីឡុវ៉ាត់​ម៉ោង និង​គិតថ្លៃ​ពិន័យ​លើការ​តភ្ជាប់​ចរន្ត​ឡើង​វិញ ១០,០០០ រៀល​ក្នុង​១​លើក​។ អ្នក​កាន់​អាជ្ញាប័ណ្ណ​ត្រូវ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​អាជ្ញាធរ​ដែនដី​ដែល​ជា​អាណាព្យាបាល​របស់​ខ្លួន និង​ត្រូវ​ពង្រីក​បណ្តាញ​បន្ថែម​ទៅ​ទី​កន្លែង​ដែល​មិន​ទាន់​មាន​អគ្គិសនី​ប្រើ​ដែល​ស្ថិត​នៅ​ក្នុង​ដែន​អាជ្ញាប័ណ្ណ​របស់​ខ្លួន។ ជា​លទ្ធផល​នៃ​កិច្ច​ប្រ​ជុំ បាន​ឯកភាពតាមនីតិវិធីកែសម្រួលបញ្ចុះ​អត្រា​ថ្លៃ​លក់​អគ្គិសនី​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​បន្ត​ដល់​សា​ធារ​ណ​ជន​នៅ​ក្នុង​តំបន់​ទាំង​៧​៕

ការចុះសម្រុះសម្រួលបញ្ហាអគ្គិសនីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនអគ្គិសនី អានកូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានកិច្ចប្រជុំ​មួយ​ស្តី​ពី​បញ្ហា​អគ្គិសនី​រវាង ប្រជា​ពល​រដ្ឋ​និងក្រុមហ៊ុន អានកូ ក្រោម​អធិបតី​ភាព​លោក ង៉ោ ម៉េងជ្រួន អភិបាល​ក្រុង​ប៉ោយ​ប៉ែត តំណាង​អាជ្ញាធរ​អគ្គិសនី តំណាង​ក្រុម​ហ៊ុន អានកូ និង​តំណាង​ប្រជាពល​រដ្ឋ​អ្នក​ប្រើប្រាស់​អគ្គិសនី ដើម្បី​បក​ស្រាយ​បំភ្លឺ​អំពី​បញ្ហា​ថាមពល​ប្រើប្រាស់​ក្នុង​ខែមេសា មាន​ការ​កើន​ឡើង។ តំណាង​ក្រុម​ហ៊ុន អានកូ បាន​បំភ្លឺ​ថា បញ្ហា​គីឡូវ៉ាត់​ឡើង​ចាប់​ពី​ចន្លោះ​ខែ​មិនា ដល់​មិថុនា ដោយ​អា​កាស​ធាតុ​ក្តៅ​ខ្លាំង។ ឧបករណ៍​ប្រើ​ប្រាស់​មួយ​ចំនួន​ដូច​ជា ម៉ា​ស៊ីន​ត្រ​ជាក់ ទូ​ទឹក​កក ត្រូវ​ការ​ទទួល​ថាម​ពល គ្រប់​គ្រាន់ ដើម្បី​រក្សា​ភាព​ត្រជាក់​ទើប​ធ្វើ​ឲ្យ​ស៊ី​ភ្លើង​ខុស​ពី​ខែ​ត្រ​ជាក់។ លោក ង៉ោ ម៉េងជ្រួន បាន​សំណូមពរ​ឲ្យ​ក្រុម​ហ៊ុន​សម្រប​សម្រួល លើ​ការ​ងារ​អភិវឌ្ឍន៍​មូលដ្ឋាន​ឲ្យបាន​ឆាប់​រហ័ស​ បុគ្គលិក​ក្រុម​ហ៊ុន​ត្រូវ​ប្រើ​ពាក្យ​សំដី​សមរម្យ​ចំពោះ​អតិ​ថិ​ជន ត្រូវ​ភ្ជាប់​ចរន្ត​អគ្គិសនី ឲ្យ​បាន​លឿន​ពេល​មាន​ការ​ស្នើ​សុំ​របស់​ប្រជាពល​រដ្ឋ។ អង្គ​ប្រជុំ​បាន​សម្រេច​ពន្យារ​ថ្ងៃ​បង់​ប្រាក់​សម្រាប់​ខែឧសភា រហូត​ដល់​ថ្ងៃ ទី២២ ខែ​ឧសភា និង​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ចុះ​ពិនិត្យ​លើ​បញ្ហា​នាឡិកា​ស្ទង់​ដែល​មាន​ការ​សង្ស័យ​ថា​មាន​ភាព មិន​ប្រ​ក្រ​តី ព្រម​ទាំង​បាន​សន្យា​ថា​នឹង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូ​លាយ​ជូន​ប្រជា​ពល​រដ្ឋ​ឲ្យ​បាន​ជ្រាប៕

ការចុះពិនិត្យតាមដានការអនុវត្តន៍បច្ចេកទេសផ្គត់ផ្គង់អគ្គិសនី ថ្លៃអគ្គិសនី ថ្លៃភ្ជាប់ចរន្ត និងប្រាក់កក់ធានា របស់សេវាករនៅខេត្តកំពង់ចាម និង ខេត្តកំពង់ឆ្នាំង

កាល​ពី​ថ្ងៃ​ទី​១០​-​១៤ ខែមិថុនា ឆ្នាំ២០១៤ មន្ត្រី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ចុះ​ត្រួត​ពិនិត្យ និង​តាម​ដាន​ការ​អនុវត្តន៍​បច្ចេកទេស​ផ្គត់ផ្គង់​ ថ្លៃអគ្គិសនី​ ថ្លៃភ្ជាប់ចរន្ត​​និង​ប្រាក់​កក់ របស់​សេវាករ សាយ សោភា សេវាករ ជីន សុហ៊ីន សហគ្រាស អេឡិច​​ទ្រី​ស៊ី​ធី កង​មាស​ សេវាករ កែ សារឿន និងសេវាករ ចាន់ ស៊ីម៉ូលី។ មន្ត្រី​ជំនាញ​បាន​​ចុះ​ជួប​ផ្ទាល់​ជា​មួយ​អ្នក​ប្រើ​ប្រាស់ លោក​មេ​ឃុំ ចុះ​ពិនិត្យ​តាម​ការិ​យា​ល័យ​ស្នាក់​ការ​អគ្គិស​នី និង​ចុះ​ពិនិត្យ​ដល់​ទី​តាំង​មាន​បញ្ហា​តាម​ពាក្យ​បណ្តឹង​របស់​អ្នក​ប្រើ​ប្រាស់​ក្នុង​តំបន់​ធ្វើ​សេ​វា​កម្ម​នី​មួយ​ៗ ​តាម​ការ​ពិនិត្យ​ជាក់​ស្តែង​ឃើញ​ថា​ សេវាក​រ​បាន​និង​កំពុង​អនុវត្ត​ថ្លៃ​លក់​អគ្គិសនី ថ្លៃ​ភ្ជាប់​ចរន្ត និង​ប្រាក់​កក់​ធានា​តាម​ការ​កំណត់​របស់​អាជ្ញាធរ​អគ្គិសនី​​កម្ពុជា។ សេវាករ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អាជ្ញាធរ​​មូល​ដ្ឋាន​ និង​ចេះ​សម្រប​សម្រួល​ជា​មួយ​អ្នក​ប្រើ​ប្រាស់​។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ក៏​មាន​បញ្ហា​មួយ​ចំនួន​ដូច​ជា​៖ សេវាករ​បង្ខំ​ឱ្យ​អតិថិជន​ទិញ​ខ្សែ​ភ្លើង​របស់​ខ្លួន កំណត់​ប្រាក់​ថ្លៃ​ឈ្នួល​រៀប​ភ្លើង​ចូល​ផ្ទះ​ដោយ​គ្មាន​ការ​ឯកភាព​ពីម្ចាស់​ផ្ទះ ប្រអប់​នាឡិកា​ស្ទង់​មួយ​ចំនួន​បិទ​ជិត​មិន​អាច​ឲ្យ​អ្នក​ប្រើប្រាស់​បិទ​បើក​ខ្លួន​ឯង​បាន​ ហើយ​បាន​យក​ប្រាក់​ឈ្នួល​ពី​អ្នក​ប្រើប្រាស់​នៅ​ពេល​ពួក​គាត់​ហៅ​មក​បើក​ឌី​ស្យុង​ទ័រ​ម្តងៗ បញ្ហា​បរិមាណ​ថាមពល​ប្រើប្រាស់​កើន​ឡើង អ្នក​ប្រើប្រាស់​សង្ស័យ​នាឡិកាស្ទង់ដើរលឿន បញ្ហាប្រើពាក្យសំដីមិនសមរម្យទៅកាន់អតិថិជនជាដើម។ មន្ត្រីជំនាញបានណែនាំដល់អ្នកផ្គត់ផ្គង់អគ្គិសនីត្រូវ​លុប​បំបាត់​ចោល​ឲ្យ​អស់​នូវ​បញ្ហា​ខាងលើ ជៀស​វាង​បញ្ហា​ដដែលៗ​កើត​មាន​ឡើង​ម្តង​ទៀត​។ ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​ណាមាន​ការ​មន្ទិល​សង្ស័យ​ថា​នាឡិកាស្ទង់​ខ្លួន​ដើរ​លឿន​ខុស​ប្រក្រតី សូម​មេត្តា​ដាក់​សំណើ​សុំ​មក​អាជ្ញាធរអគ្គិសនី​កម្ពុជា​តាមរយៈ​លោក​មេឃុំ ដើម្បី​ឲ្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ចាត់​មន្ត្រី​ចុះ​ពិនិត្យ​ថ្លឹង​ជូន​។ ដោយ​ឡែក​ការ​ស្នើ​សុំ​ពង្រីក​បណ្តាញ​អគ្គិសនី​ចូល​ភូមិ​ដែល​មិន​ទាន់​មាន​អគ្គិសនី​ប្រើ​ត្រូវ​បាន​សហគ្រាស​ឯកភាព​ចុះ​សិក្សា និងរៀប​ផែន​ការ​អនុវត្ត​គម្រោង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ដាច់​ស្រយាល​មាន​អគ្គិសនី​ប្រើ​ប្រាស់​ស្រប​តាម​យុទ្ធ​សាស្ត្រ​របស់​រាជ​រដ្ឋាភិបាល​ដែល​បាន​កំណត់​ថា​ប្រជាពលរដ្ឋ​គ្រប់​ភូមិ​នឹង​មាន​អគ្គិសនី​ប្រើ​នៅ​ឆ្នាំ​២០២០​ខាងមុខ ។

ការធ្វើតេសនាឡិកាស្ទង់នៅឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ

កាលពីថ្ងៃទី០៤ ដល់០៦ ខែមីនា ឆ្នាំ២០១៤ មន្រ្តីអាជ្ញាធរអគ្គិសនីកម្ពុជាចំនួន០៣រូប បានចុះធ្វើការត្រួតពិនិត្យ និងធ្វើ តេស្តនាឡិកាស្ទង់តាមសំណើរបស់អ្នកប្រើប្រាស់ចំនួន១៦នាក់នៅសាលាឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងតំបន់ធ្វើសេវាកម្មអគ្គិសនីរបស់សេវាករ ជន រិទ្ធី ។ មន្រ្តីអាជ្ញាធរអគ្គិសនីកម្ពុជា បាន​នាំ​យក​ឧបករណ៍​សម្រាប់​ធ្វើ​តេស្ត​នាឡិកា​ស្ទង់ និង​បាន​ធ្វើ​តេស្ត​ជូន​អ្នក​ប្រើ​ប្រាស់​បាន​ចំនួន​១៦​គ្រឿង តាម​សំណើ​ចំនួន​១៦​គ្រឿង និង​ជា​លទ្ធ​ផល​ពិនិត្យ​ឃើញ​ថា​នាឡិកា​ស្ទង់​ចំនួន​១៦​គ្រឿង សុទ្ធ​តែ​ស្ថិត​ក្នុង​ស្តង់​ដា​កំ​ណត់ (-២%  ឬ +២%) ។   អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ដែល​បាន​ចុះ​ឈ្មោះ​ហើយ តែ​ផ្អាក​មិន​បាន​យក​នាឡិកា​ស្ទង់​មក​ធ្វើ​តេស្ត​វិញ​ព្រោះ​គិត​ថា​នាឡិកា​ស្ទង់​របស់​ខ្លួន​មិន​ខុស​ពី​អ្នក​ដែល​បាន​យក​មក​ធ្វើ​តេស្ត​ដែរ ។ ការ​ធ្វើ​តេស្ត​នេះ​មាន​ការ​ចូល​រួម​ក្រៅ​ពី​មន្ត្រី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា មាន​តំណាង​អជ្ញា​ធរ​មូល​ដ្ឋាន សេ​វា​ករ និង​អ្នក​ប្រើ​ប្រាស់ ។ សូម​ជម្រាប​ជូន​ផង​ដែរ​ថា ការ​ធ្វើ​តេស្ត​នេះ​អ្នក​ប្រើ​ប្រាស់​គ្រាន់​តែ​ចង់​ដឹង​ថា​នា​ឡិកា​ស្ទង់​របស់​ពួក​គាត់​លឿន ឬ យឺត​ប៉ុណ្ណោះ ពុំ​មាន​ការ​ទូទាត់​សង​ទៅ​ភាគី​ណា​មួយ​លើ​កំរិត​ល្អៀង​ដែល​លើស​ពី​ស្តង់​ដា​កំណត់​ទេ ។ លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​ត្រូវ​បាន​បោះពុម្ភ​​ចេញ និង​ភ្ជាប់​ជា​មួយ​កំណត់​ហេតុ​ដែល​ចុះ​ហត្ថ​លេខា​ទទួល​ដឹង​ឮ​ដោយ​មន្រ្តី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា តំ​ណាង​អាជ្ញាធរ​មូល​ដ្ឋាន សេវាករ និង​អ្នក​ប្រើ​ប្រាស់ ។ ទន្ទឹម​នឹង​លទ្ធ​ផល​ដែល​បាន​ពិនិត្យ​ឃើញ​ថា នាឡិកា​ស្ទង់​ត្រឹម​ត្រូវ​ស្ថិត​ក្នុង​ស្តង់​ដា​កំ​ណត់​(-២%  ឬ +២%) ក្រុម​ការ​ងារ​ក៏​បាន​ពន្យល់​ពី​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​ថាម​ពល​ប្រើ​ប្រាស់​កើន​ឡើង របៀប​ត្រួត​ពិនិត្យ​តាម​ដាន​ថាម​ពល​ប្រើ​ប្រាស់ វិធី​សន្សំ​សំចៃ​ថាម​ពល ​ទោស​បញ្ញត្តិ​នៃ​ការ​ប្រើ​ប្រាស់​អគ្គិសនី​ក្រៅ​នា​ឡិកា​ស្ទង់ ទោស​បញ្ញត្តិ​នៃ​ការ​រុះ​រើ​កែ​ច្នៃ​នាឡិកា​ស្ទង់​ធ្វើ​ដើរ​លឿន ឬ យឺត​ខុស​ប្រ​ក្រ​តី… អានបន្តរ »