Posts By: admin

ការចុះជួបពិភាក្សាស្តីពីការបញ្ចុះថ្លៃលក់នៅផ្នែកខ្លះនៃខេត្តតាកែវ និងខេត្តកណ្តាល

  ខេត្តតាកែវ និងខេត្តកណ្តាល នៅថ្ងៃទី១០-១១ ខែមេសា នេះ ក្រុមការងារអាជ្ញាធរអគ្គិសនីកម្ពុជា បានចុះជួបពិភាក្សាជាមួយអាជ្ញាធរឃុំ ភូមិ តំណាងអ្នកប្រេីប្រាស់ នៅទីតាំងធ្វេីសេវាកម្មអគ្គិសនីរបស់សហគ្រាសអគ្គិសនីគីរីវង់ នៅទីរួមស្រុកគីរីវង់ និងរបស់លោកស្រី សោ សាអ៊ុន ធ្វេីសេវាកម្មអគ្គិសនីនៅឃុំអំពៅព្រៃ និងផ្នែកខ្លះនៃស្រុកកណ្តាលស្ទឹង។ សេវាករទាំង២ បានអនុវត្តតាមបញ្ជីថ្លៃលក់ថ្មី របស់អាជ្ញាធរអគ្គិសនីកម្ពុជា 10kwh/ខែ=480រៀល. 50kwh/ខែ=610រៀល. និង ចាប់ពី51kwhឡេីង=790រៀលក្នុង1kwh ។    

ឯកឧត្តម​ បណ្ឌិត​ ទី​ នរិន្ទ​ ប្រធាន​អាជ្ញាធរអគ្គិសនី​កម្ពុជា​ធ្វើ​បទបង្ហាញ​ ​​​អំពី​ការអនុវត្ត​ផែនការ​បន្ថយថ្លៃ​អគ្គិសនី​លើ​វិស័យ​កសិកម្ម​

  នៅ​វេលា​ម៉ោង​ ១៤ ​និង​ ៣០ ​នាទី​ ថ្ងៃ​ទី​៦ ​ខែ​មេសា​ ឆ្នាំ២០១៧ ​ឯក​ឧត្តម ​បណ្ឌិត​ ទី នរិន្ទ​ ប្រធាន​អាជ្ញា​ធរ​អគ្គិសនី​កម្ពុជា ​​ផ្តល់​កិត្តិយស​ធ្វើ​បទបង្ហាញ​ ​​​អំពី​ការអនុវត្ត​ផែនការ​បន្ថយថ្លៃអគ្គិសនី​របស់​រាជរដ្ឋាភិបាល​ និង​ការ​ជួយ​របស់​អគ្គិសនី​កម្ពុជា​ ពាក់​ព័ន្ធ​ជាមួយ​វិស័យកសិកម្ម​ នៅ​ទីស្តីការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ​ ឆ្នាំ២០១៦-២០១៧ ​និង​លើក​ទិសដៅ​ឆ្នាំ​២០១៧​-២០១៨។    

ការផ្សព្វផ្សាយអំពីការដាក់កាបអគ្គិសនីកប់បាតទន្លេភ្ជាប់ប្រភពអគ្គិសនីពីប្រភពបណ្តាញជាតិនៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

  នៅថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៧ ឯកឧត្តម ទី នរិន្ទ និងឯកឧត្តម កែវ រតនៈ បានដឹកនាំសហការីទាំង ២ អង្គភាពគឺ អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ចុះទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពីការដាក់កាបអគ្គិសនីកប់បាតទន្លេភ្ជាប់ប្រភពអគ្គិសនីពីប្រភពបណ្តាញជាតិទៅឲ្យស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ដែលចាត់ទុកជាដែនដីកោះ មួយដែលត្រូវឆ្លងទន្លេចំនួន​​​២ ​​ពីក្រុង​កំពង់ឆ្នាំង​ ទើបអាច​ទៅដល់​។ នៅពេលនោះ​ថ្នាក់ដឹកនាំ​ទាំង២​ បានបំភ្លឺនិង​ ឆ្លើយតប​គ្រប់សំនួ​រនិងចម្ងល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការផ្គត់ផ្គង់អគ្គិសនីនៅទីនោះផងដែរ។ ​​បច្ចុប្បន្ននេះ​​​ ប្រព័ន្ធ​ចែកចាយ​អគ្គិសនី​នៃ​ស្រុកកំពង់លែង​បានភ្ជាប់​ប្រភពអគ្គិសនី​ពីបណ្តាញជាតិរួចហើយ ដូច្នេះចាប់ពីខែ មេសាទៅ ថ្លៃអគ្គិសនីនៅស្រុកកំពង់លែង ចុះពី ៣០០០រៀល/គវ៉ម៉ មក ៧៩០ រៀល/គវ៉ម៉ បូកនឹងការអនុគ្រោះ២ទៀតគឺ ៦១០រៀល សម្រាប់អ្នកប្រើមិនលើស៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ និង៤៨០រៀលសម្រាប់អ្នកប្រើមិនលើស១០គីឡូវ៉ាត់ម៉ោងក្នុង១ខែ ។ ការផ្តល់ប្រភពអគ្គិសនីពីបណ្តាញជាតិឆ្លងកាត់ទន្លេចំនួន ២ ឲ្យស្រុកកំពង់លែង ក៏នឹងផ្តល់លទ្ធភាពឲ្យសេវាករផ្គត់ផ្គង់អគ្គិសនីនៅទីនោះអាចពង្រីកការផ្គត់ផ្គង់អគ្គិសនីឲ្យគ្រប់ឃុំ និងភូមិ ក្នុងស្រុកនេះ ក្នុងពេលដ៏ឆាប់ខាងមុខជាមិនខាន ។ ​​        ​

សេច​ក្តី​​​ជូន​​ដំណឹង​​ស្តី​ពីការ​ចុះ​ត្រួតពិនិត្យ​និង​ផ្ទៀងផ្ទាត់​នាឡិកា​អគ្គិសនី​ (កុងទ័រ) ​នៅ​ឃុំចារឈូក​ ស្រុកអង្គរជុំ​ ខេត្តសៀមរាប​

អាជ្ញាធរអគ្គិសនី កម្ពុជា​នឹង​ចាត់តាំង​ក្រុមការងា​រទទួលបន្ទុកបញ្ហានាឡិកាអគ្គិសនី​ (កុងទ័រ) ​​យកឧបករណ៍ផ្ទៀងផ្ទាត់នាឡិកាស្ទង់ចល័តចុះទៅកាន់​ ​​​​ស្រុកអង្គរជុំ​ ​​​​​ខេត្តសៀមរាប​​​​​ ដើម្បីជួប​ពិភាក្សា​​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​​ និង​​អ្នក​ប្រើប្រាស់​អគ្គិសនី​អំពី​ចំងល់​ផ្សេងៗ​ ពាក់ព័ន្ធ​នឹង​នាឡិកា​អគ្គិសនី​ (កុងទ័រ) ​និង​អាចត្រួត​ពិនិត្យ​និង​ផ្ទៀងផ្ទាត់​ នាឡិកាអគ្គិសនី​ (កុងទ័រ)​ ជូន​អ្នកប្រើប្រាស់​អគ្គិសនី​ទាំងឡាយដែល​ សង្ស័យថា​ ដើរ​មិនប្រក្រតី​ ដោយមិនគិតកម្រៃ ។​ ​ដូច្នេះប្រជាពលរដ្ឋ​ អ្នកប្រើប្រាស់​អគ្គិសនី​នៅ ​​ទីរួមស្រុកអង្គរជុំ​ ​ដែលមានចំងល់អំពី​បញ្ហា​នាឡិកាអគ្គិសនី សូមអញ្ជើញមកជួបក្រុមការងាររបស់យើងខ្ញុំដែលប្រចាំការនៅ សាលាឃុំចារឈូក ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ។

ការដាក់កាបអគ្គិសនីកប់បាតសមុទ្រទៅកោះស្តេច ខេត្តកោះកុង

បន្ទាប់ពីថ្នាក់ដឹកនាំអគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជាបានចុះទៅផ្សព្វផ្សាយអំពីការដាក់កាបអគ្គិសនីកប់បាតសមុទ្រទៅកោះស្តេច ខេត្តកោះកុងរួចមក បច្ចុប្បន្ននៅថ្ងៃ ២៨ ខែ មីនា ឆ្នាំ ២០១៧នេះ អគ្គិសនីកម្ពុជាបានភ្ជាប់ប្រភពអគ្គិសនីពីបណ្តាញជាតិ ឲ្យប្រព័ន្ធចែកចាយឲ្យប្រជាពលរដ្ឋនៅកោះស្តេច រួចហើយ ដូច្នេះនៅពេលនេះ ថ្លៃអគ្គិសនីនឹងបញ្ចុះថ្លៃអគ្គិសនីពី២០៥០រៀល/គវ៉ម៉ មក ១០០០ រៀល រួចបន្ទាប់មកនៅពេលឆាប់ៗខាងមុខនឹងចុះមក ៧៩០ រៀល/គវ៉ម៉ បូកនឹងការអនុគ្រោះ២ទៀតគឺ ៦១០រៀល សម្រាប់អ្នកប្រើមិនលើស៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ និង៤៨០រៀលសម្រាប់អ្នកប្រើមិនលើស១០គីឡូវ៉ាត់ម៉ោងក្នុង១ខែ ។    

ការពិភាក្សាអំពីកម្មវិធីជួយដល់គម្រោងវិនិយោគបង្កើនការប្រើប្រាស់ប្រភពអគ្គិសនីពីពន្លឺព្រះអាទិត្យ

  នៅព្រឹកថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៧ ក្រុមការងាររបស់អាជ្ញាធរអគ្គិសនីកម្ពុជា ដឹកនាំដោយឯកឧត្តម ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានទទួលជួបពិភាក្សាជាមួយ ក្រុមការងាររបស់ភ្នាក់ងារហិរញ្ញវត្ថុអន្តរជាតិ IFC ដឹកនាំដោយលោកស្រីបណ្ឌិត Isabel Chattert on , Manager Private Partnerships អំពីកម្មវិធីជួយដល់គម្រោងវិនិយោគបង្កើនការប្រើប្រាស់ប្រភពអគ្គិសនីពីពន្លឺព្រះអាទិត្យ ។

ក្រុមហ៊ុនជប៉ុន Minebea ស្នើសុំ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​​ចូល​រួម​​ធ្វើ​ជា​សាក្សីក្នុងការផ្ទៀងផ្ទាត់​លទ្ធផល​នៃការសន្សំសំចៃ​ថាមពល​តាម​បច្ចេក​វិទ្យាអំពូលបំភ្លឺសាធារណៈ LED

នៅព្រឹក​ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៧ ឯកឧត្តម ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានទទួលជួបពិភាក្សាជាមួយ តំណាងក្រុមហ៊ុន Minebea របស់ជប៉ុន ដឹកនាំដោយលោក Tetsu SHIOZAKI, Vice President of Minebea ដើម្បី​ពិភាក្សា​អំពី​ការស្នើសុំ​របស់​ក្រុម​ហ៊ុន​សុំឲ្យអាជ្ញាធរអគ្គិសនី​កម្ពុជា​ជួយ​គាំទ្រ​និង​ចូល​រួម​ធ្វើ​ជា​សាក្សី ក្នុង​ការ​វាស់ស្ទង់​និង​ផ្ទៀង​ផ្ទាត់​លទ្ធផល​នៃ​ការ​សន្សំ​សំចៃ​ការប្រើប្រាស់​ថាមពលអគ្គិសនី​រហូត​ដល់ ៧០% តាម​បច្ចេកវិទ្យា​អំពូល​បំភ្លឺ​សាធារណៈ​ LED ថ្មីជាមួយ​និង​ការប្រើប្រាស់​ប្រព័ន្ធ​គ្រប់​គ្រង​វៃឆ្លាត​ wireless ក្នុង​ក្រប​ខណ្ឌ​នៃ​ជំនួយ​របស់​ប្រទេស​ជប៉ុន ដែល​ក្រុម​ហ៊ុន​កំពុង​អនុវត្ត​នៅ​កោះពេជ្រ ភ្នំពេញ និង​តំបន់​អង្គរ​ខេត្តសៀមរាប​ ធៀបជាមួយ​របៀប​បំភ្លឺ​សាធារណៈ​ចាស់​ដែលកម្ពុជាកំពុង​ប្រើបច្ចុប្បន្ន​ ។ ឯកឧត្តមប្រធានបានជំរាបជូន​គណៈប្រតិភូថា អាជ្ញាធរអគ្គិសនីកម្ពុជា​នឹង​គាំទ្រ​ព្រមទាំង​ចូលរួមជា​សាក្សី​តាម​សំណើ​របស់ក្រុមហ៊ុន ។    

អាជ្ញាធរអគ្គិសនីកម្ពុជាបានសហការ ជាមួយមន្ទីររ៉ែ និងថាមពលរាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ រៀបចំកិច្ចពិភាក្សាដោយផ្ទាល់ជាមួយអ្នកផ្គត់ផ្គង់អគ្គិសនីឯកជន ចំនួន៦៨ទីតាំង

ការពិភាក្សាអំពីការរៀបចំកិច្ចប្រជុំចាប់ផ្តើមអនុវត្តគម្រោងស្ទង់មើលការទទួលសេវាផ្នែកថាមពលនៃលំនៅដ្ឋាន

  នៅព្រឹកថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៧ ឯកឧត្តម ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានទទួលជួបពិភាក្សាជាមួយ តំណាងធនាគារពិភពលោក ដើម្បីពិភាក្សាអំពីការរៀបចំកិច្ចប្រជុំចាប់ផ្តើមអនុវត្តគម្រោងស្ទង់មើលការទទួលសេវាផ្នែកថាមពលនៃលំនៅដ្ឋានក្នុងប្រទេសកម្ពុជា ដែលនឹងប្រារព្ធធ្វើនៅថ្ងៃស្អែកទី ២៣ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ភ្នំពេញ ។      

ការចុះជួបពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន នៅក្នុងឃុំមួយចំនួននៃខេត្តតាកែវ លើបញ្ហាការស្នេីសុំចរន្តអគ្គិសនីប្រេីប្រាស់

ខេត្តតាកែវ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនានេះ ក្រុមការងារអាជ្ញាធរអគ្គិសនីកម្ពុជា រួមការងារជាមួយមន្ទីររ៉ែ និងថាមពលខេត្តតាកែវ បានចុះជួបពិភាក្សា ជាមួយអាជ្ញាធរមូលដ្ឋាន ជាមួយប្រជាពលរដ្ឋ នៅឃុំគុស ឃុំជាងទង ឃុំត្រាំកក់ ឃុំអូរសារាយ ស្រុកត្រាំកក់ និងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បពា្ហា ការស្នេីសុំចរន្តអគ្គិសនីប្រេីប្រាស់ ពីសហគ្រាសអេឡិកទ្រីសុីធីអង្គរកា សេវាករ ង៉ែត សូដា និងពីសេវាករ តាំង ឆេងអ័រ ។