សេច​ក្តី​​​ជូន​​ដំណឹង​​ស្តី​ពីការ​ចុះ​ត្រួតពិនិត្យ​និង​ផ្ទៀងផ្ទាត់​នាឡិកា​អគ្គិសនី​ (កុងទ័រ) ​នៅ​ឃុំចារឈូក​ ស្រុកអង្គរជុំ​ ខេត្តសៀមរាប​

s1

អាជ្ញាធរអគ្គិសនី កម្ពុជា​នឹង​ចាត់តាំង​ក្រុមការងា​រទទួលបន្ទុកបញ្ហានាឡិកាអគ្គិសនី​ (កុងទ័រ) ​​យកឧបករណ៍ផ្ទៀងផ្ទាត់នាឡិកាស្ទង់ចល័តចុះទៅកាន់​ ​​​​ស្រុកអង្គរជុំ​ ​​​​​ខេត្តសៀមរាប​​​​​ ដើម្បីជួប​ពិភាក្សា​​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​​ និង​​អ្នក​ប្រើប្រាស់​អគ្គិសនី​អំពី​ចំងល់​ផ្សេងៗ​ ពាក់ព័ន្ធ​នឹង​នាឡិកា​អគ្គិសនី​ (កុងទ័រ) ​និង​អាចត្រួត​ពិនិត្យ​និង​ផ្ទៀងផ្ទាត់​ នាឡិកាអគ្គិសនី​ (កុងទ័រ)​ ជូន​អ្នកប្រើប្រាស់​អគ្គិសនី​ទាំងឡាយដែល​ សង្ស័យថា​ ដើរ​មិនប្រក្រតី​ ដោយមិនគិតកម្រៃ ។​

​ដូច្នេះប្រជាពលរដ្ឋ​ អ្នកប្រើប្រាស់​អគ្គិសនី​នៅ ​​ទីរួមស្រុកអង្គរជុំ​ ​ដែលមានចំងល់អំពី​បញ្ហា​នាឡិកាអគ្គិសនី សូមអញ្ជើញមកជួបក្រុមការងាររបស់យើងខ្ញុំដែលប្រចាំការនៅ សាលាឃុំចារឈូក ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ។