សម័យ​ប្រជុំ​លើកទី​៣១២

1

 

នៅ​ព្រឹក​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ អាជ្ញាធរអគ្គិសនីកម្ពុជាបានប្រារព្ធសម័យប្រជុំលើកទី ៣១២ ដើម្បីពិនិត្យ និងអនុម័ត
ដូចខាងក្រោម ៖
ក- ចេញអាជ្ញាបណ្ណចែកចាយថ្មីចំនួន៣
ខ- ពិនិត្យ និងកែសម្រួលអាជ្ញាបណ្ណ ៖
១-ដកតំបន់ចែកចាយអគ្គិសនីចំនួន២
២-បង្កើនអាណត្តិអាជ្ញាបណ្ណចំនួន៣
៣-ពង្រីកតំបន់ចែកចាយអគ្គិសនី និងបន្ថែមអាណត្តិអាជ្ញាបណ្ណចំនួន១
៤-បង្កើនអាណត្តិអាជ្ញាបណ្ណ និងពង្រីកតំបន់ចែកចាយអគ្គិសនីចំនួន១
៥-បន្តអាណត្តិអាជ្ញាបណ្ណ និងពង្រីកតំបន់ចែកចាយអគ្គិសនីចំនួន១
៦-ពង្រីកតំបន់ចែកចាយអគ្គិសនីចំនួន១
៧-បន្តអាណត្តិអាជ្ញាបណ្ណចំនួន៦
គ- កំណត់បញ្ជីថ្លៃលក់អគ្គិសនីរបស់អ្នកកាន់អាជ្ញបណ្ណ ១ តំបន់ នៅផ្នែកខ្លះនៃស្រុកបរិបូណ៌ និងឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ ដែលមានអត្រាដូចខាងក្រោម ៖
១. លំនៅដ្ឋានពលរដ្ឋកម្ពុជា
– ប្រើប្រាស់ក្នុង ១ ខែ មិនលើស ១០គ.វ.ម៉៖ 480រៀល/គ.វម៉
– ប្រើប្រាស់ក្នុង ១ ខែ ចាប់ពី១១ ដល់៥០គ.វ.ម៉៖ 610រៀល/គ.វម៉
– ប្រើប្រាស់ក្នុង ១ ខែ ចាប់ពី៥១ គ.វ.ម៉ ឡើងទៅ ៖ 790រៀល/គ.វម៉
២. អតិថិជនទូទាត់ដោយថវិការដ្ឋ និងលំនៅដ្ឋានរស់នៅជនបរទេស
– គ្រប់ទំហំប្រើប្រាស់ ៖ 790រៀល/គ.វម៉
៣. អតិថិជនមានលក្ខណៈរដ្ឋបាល ពាណិជ្ជកម្ម និងឧស្សាហកម្មទាំងអស់
– អតិថិជនធុនតូចទិញពីនាឡិកាស្ទង់តង់ស្យុងទាបក្រោមបណ្តាញចែកចាយតង់ស្យុងទាប ៖ 790រៀល/គ.វម៉
– អតិថិជនធុនមធ្យមទិញនាឡិកាស្ទង់តង់ស្យុងទាបក្រោមត្រង់ស្វូរបស់អគ្គិសនីកម្ពុជា ៖ 0.1819 USD/kWh
– អតិថិជនធុនមធ្យមទិញពីនាឡិកាស្ទង់តង់ស្យុងទាបក្រោមត្រង់ស្វូដែលខ្លួនវិនិយោគ ៖ 0.1719 USD/kWh
– អតិថិជនធុនធំទិញពីនាឡិកាស្ទង់តង់ស្យុងមធ្យមដែលដាក់នៅផ្នែកតង់ស្យុងមធ្យម ៖ 0.1650 USD/kWh
៤. បូមទឹកធ្វើកសិកម្មប្រើប្រាស់ពេលយប់ពីម៉ោង ៩ យប់ ដល់ម៉ោង ៧ព្រឹក ៖ 480រៀល/គ.វម៉
2    3