វគ្គបណ្តុះ​បណ្តាល​លើ​ប្រព័ន្ធ​គ្រប់​គ្រង​អាជីវ​កម្ម​អគ្គិសនី​ឆ្នាំ​២០១៧​

T1

 

ចាប់ពីឆ្នាំ២០១១មក អាជ្ញាធរអគ្គិសនីកម្ពុជាបានរៀបចំប្រព័ន្ធគ្រប់គ្រងអាជីវកម្មអគ្គិសនី និងបំពាក់ជូនអ្នកកាន់អាជ្ញាបណ្ណចែកចាយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យអ្នកកាន់អាជ្ញាបណ្ណទាំងអស់មានប្រព័ន្ធព័ត៌មានវិទ្យារួមមួយ ដែលទទួលស្គាល់ដោយអាជ្ញាធរអគ្គិសនីកម្ពុជា សម្រាប់គ្រប់គ្រងសេវាកម្មអគ្គិសនីរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងងាយស្រួលក្នុងការធ្វើរបាយការណ៍ជូនអាជ្ញាធរអគ្គិសនីឲ្យបានទៀងទាត់ និងត្រឹមត្រូវ។

ថ្ងៃទី២១ ២២ ខែសីហា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារ អង្គរ រីវៀរ៉ា ក្រុងសៀមរាប អាជ្ញាធរអគ្គិសនីកម្ពុជា បានបន្តរៀបចំបន្ថែមនូវកម្មវិធីមួយទៀតលើប្រព័ន្ធនេះគឺ កម្មវិធីគ្រប់គ្រងផែនទីបណ្តាញចែកចាយថាមពលអគ្គិសនី ដែលក្នុងនោះអាជ្ញាធរអគ្គិសនីកម្ពុជាមានគោលដៅធំៗពីរគឺ៖
ទី០១ ៖ ជួយសម្រួលដល់អ្នកកាន់អាជ្ញាបណ្ណក្នុងការរៀបចំគូសផែនទីបណ្តាញចែកចាយអគ្គិសនីរបស់ខ្លួន ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង បញ្ជីចលនទ្រព្យរបស់ខ្លួន ក៏ដូចជាងាយស្រួលក្នុងការកំណត់ទីតាំងប្រើប្រាស់របស់អតិថិជនរបស់ខ្លួនឲ្យបានច្បាស់លាស់។
ទី០២ ៖ អាជ្ញាធរអគ្គិសនីកម្ពុជានឹងប្រមូលទិន្នន័យស្តីពី ការរៀបចំបណ្តាញចែកចាយអគ្គិសនីរបស់អ្នកកាន់អាជ្ញាបណ្ណ ចែកចាយទូទាំងប្រទេស រួចធ្វើការសរុប និងប្រៀបធៀប ដើម្បីជំរុញការអភិវឌ្ឍបណ្តាញអគ្គិសនីឲ្យបានទាន់ពេលវេលាស្របតាមផែនការរបស់រាជរដ្ឋាភិបាល។
T2   T3