កិច្ច​ប្រជុំ​ពិនិត្យ​ និង​​ដោះ​ស្រាយ​បញ្ហា​រអាក់​រអួល​​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ទី​រួម​ខេត្ត​កំពង់ធំ​

p4

ដោយ​​ពិនិត្យ​​ឃើញ​​ថា​ ​ការ​​ផ្គត់ផ្គង់​​អគ្គិសនី​​នៅ​​តំបន់​​ទី​រួ​​ម​ខេត្ត​​កំពង់ធំ ​​នា​​រយៈ​​ពេល​​ប៉ុន្មាន​សប្តាណ៍​​ចុង​​ក្រោយ​នេះ ​​មាន​​ការ​​រអាក់រអួល​​ញឹកញាប់​ ​នៅ​​ព្រឹក​​ថ្ងៃទី១៣ ​​ខែកក្កដា ​​ឆ្នាំ២០១៧ ​​ឯកឧត្តម យឹម វិសិដ្ឋ ​សមាជិកទី១​នៃ​អាជ្ញាធរអគ្គិសនីកម្ពុជា​បាន ​រៀបចំ​កិច្ចប្រជុំ១ ​ដើម្បីពិនិត្យ ​និង​ដោះស្រាយ​បញ្ហា​ខាងលើ​ ដោយ ​មាន​ការ​ចូលរួម​ពី​តំណាង​មន្ទីររ៉ែ​ និង​ថាមពល​ខេត្ត កំពង់ធំ​, តំណាង អគ្គិសនីកម្ពុជា​, តំណាងក្រុមហ៊ុន ប៊ីវីស៊ី ​និង​ តំណាងក្រុមហ៊ុន ខេម ជីលបូ ​។ បន្ទាប់​ពី​ការពិភាក្សា​គ្នា​រួចមក ​អង្គ​ប្រជុំ​បាន​ពិនិត្យ​ឃើញថា​ ត្រូវ​ត្រួត​ពិនិត្យ​លក្ខខណ្ឌ​បច្ចេកទេស​នៅ​លើ​ខ្សែ​បណ្តាញ​ដែល​បញ្ជូន ​ប្រភព​អគ្គិសនី​ពី​ខេត្តសៀមរាប​ និង​កែ​សម្រួល​បន្ទុុក​ប្រើប្រាស់​នៅ​ ទីរួមខេត្តកំពង់ធំ ​ឡើងវិញ​ ។

​​​​​​​​​​​​​​​​​​​​​​​​ p5   p6