ការ​សម្ភោធ​​ដាក់​​ឲ្យ​​ដំណើរ​​ការ​​ខ្សែ​​បណ្តាញ​​បញ្ជូន​​ភ្នំពេញ​​-ព្រៃវែង​​-ស្វាយរៀង​​ និង​​អនុស្ថានីយ​​កំពង់​សឹង​ ​ព្រម​​ទាំង​អនុស្ថានីយ​ច្រក​ម្ទេស​​

17991550_1767195140237131_5365409232856206118_o

 

នៅ​ព្រឹក​ថ្ងៃ​ទី​ ១៩ ​ខែ ​មេសា ​ក្រសួង​រ៉ែនិងថាមពល​ និង​អគ្គិសនី​កម្ពុជា​បាន​ធ្វើ​ការ​សម្ភោធ​ដាក់​ឲ្យ​ដំណើរ​ការ​ខ្សែ​បណ្តាញ​បញ្ជូន​ភ្នំពេញ​-ព្រៃវែង​-ស្វាយរៀង​ និង​អនុស្ថានីយ​កំពង់សឹង ​ព្រម​ទាំង​អនុស្ថានីយ​ច្រកម្ទេ​ស ​ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​ឲ្យ​ខេត្ត​ព្រៃវែង ​និងស្វាយរៀង​ ឲ្យ​បាន​គ្រប់គ្រាន់​ គ្រប់ភូមិ​ ឃុំ ​និងឲ្យមាន​ស្ថេរភាព​ ២៤ ​ម៉ោង​ លើ ​២៤ ​​ម៉ោង​​​គ្មាន​ការរ​អាក់រ​អួល ។​ កន្លង​មក​មុន​នេះ​​​ ​​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​ខេត្ត​ព្រៃវែ​ង ​និង​ខេត្តស្វាយរៀង​ តែងតែ​មាន​កា​ររអាក់រអួល​ និង​ខ្វះខាត​យ៉ាង​ខ្លាំង​ ដោយ​សារ​ប្រភព​អគ្គិសនី​ត្រូវ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ រួច​យើង​បាន​ប្រើ​លើស​ពី​ចំនួន​គេ​ឯក​ភាព​លក់​ឲ្យ​យើង​ ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ រាជ​រដ្ឋាភិបាល​តាម​រយ: ​EDC​ បាន​សម្រេច​ចិត្ត​ធ្វើ​ការ​វិនិ​យោគ​សាងសង់​ខ្សែ​បណ្តាញ​តង់ស្យុងខ្ពស់​ និងអនុស្ថានីយ​ បញ្ជូន​ប្រភព​អគ្គិសនី​របស់​កម្ពុជា​យើងផ្ទាល់​ ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ទាំង​ ២ ​ដើម្បី​ជំនួស​ការទិញ​ ប្រភព​អគ្គិសនី​ពី​ប្រទេស​វៀតណាម​។ ឥឡូវ​នេះ​ហេដ្ឋារចនា​សម្ព័ន្ធ​ទាំងនេះ ​បាន​សាងសង់​រួច​និង​ដាក់​ឲ្យ​ដំណើរកា​រជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ​ហើយ​។

17990373_1767195210237124_2884475203288819179_o​   ​18055819_1767195143570464_503415672398979181_o