ការ​ផ្សព្វផ្សាយ​និង​តម្កល់​ឯកសារ​ពិគ្រោះ​យោបល់​បញ្ចុះ​ថ្លៃ​លក់​អគ្គិសនី​នៅ​ខេត្ត​ត្បូងឃ្មុំ​

18622626_1788207488135896_254287133655986541_n

ចាប់ពី​ថ្ងៃទី២៤​ ដល់ថ្ងៃ​ទី២៦​ ខែឧសភា​ ឆ្នាំ២០១៧ ​មន្រ្តីអាជ្ញាធរអគ្គិសនីកម្ពុជាបានចុះប្រជុំផ្សព្វផ្សាយតម្កល់ឯកសារពិគ្រោះយោបល់លើការកែសម្រួលបញ្ចុះអត្រាថ្លៃលក់អគ្គិសនី របស់អ្នកកាន់អាជ្ញាបណ្ណចែកចាយអគ្គិសនីចំនួន ៩តំបន់ នៅស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកត្បូងឃ្មុំ ស្រុកមេមត់ និងស្រុកពញាក្រែក ក្នុងខេត្តត្បូងឃ្មុំ តាមអត្រាថ្លៃដូចខាងក្រោម៖ ១. លំនៅដ្ឋានពលរដ្ឋកម្ពុជា – ប្រើប្រាស់ក្នុង ១ ខែ មិនលើស ១០គ.វ.ម៉៖ 480រៀល/គវម៉ – ប្រើប្រាស់ក្នុង ១ ខែ ចាប់ពី១១ ដល់៥០គ.វ.ម៉៖ 610រៀល/គវម៉ – ប្រើប្រាស់ក្នុង ១ ខែ ចាប់ពី៥១ គ.វ.ម៉ ឡើងទៅ ៖ 790រៀល/គវម៉ ២. អតិថិជនទូទាត់ដោយថវិការដ្ឋ និងលំនៅដ្ឋានរស់នៅជនបរទេស – គ្រប់ទំហំប្រើប្រាស់ ៖ 790រៀល/គវម៉ ៣. អតិថិជនមានលក្ខណៈរដ្ឋបាល ពាណិជ្ជកម្ម និងឧស្សាហកម្មទាំងអស់ – អតិថិជនធុនតូចទិញពីនាឡិកាស្ទង់តង់ស្យុងទាបក្រោមបណ្តាញចែកចាយតង់ស្យុងទាប ៖ 790រៀល/គវម៉ – អតិថិជនធុនមធ្យមទិញនាឡិកាស្ទង់តង់ស្យុងទាបក្រោមត្រង់ស្វូរបស់អគ្គិសនីកម្ពុជា ៖ 0.1819 USD/kWh – អតិថិជនធុនមធ្យមទិញពីនាឡិកាស្ទង់តង់ស្យុងទាបក្រោមត្រង់ស្វូដែលខ្លួនវិនិយោគ ៖ 0.1719 USD/kWh – អតិថិជនធុនធំទិញពីនាឡិកាស្ទង់តង់ស្យុងមធ្យមដែលដាក់នៅផ្នែកតង់ស្យុងមធ្យម ៖ 0.1650 USD/kWh ៤. បូមទឹកធ្វើកសិកម្មប្រើប្រាស់ពេលយប់ពីម៉ោង ៩ យប់ ដល់ម៉ោង ៧ព្រឹក ៖ 480រៀល/គវម៉ អត្រាថ្លៃលក់អគ្គិសនីខាងលើនេះ នឹងចាប់អនុវត្តសម្រាប់វិក្កយបត្រថ្លៃអគ្គិសនីដែលចេញចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ។