ការ​ដោះ​ស្រាយ​ពី​បញ្ហា​ការ​ប្រើ​ប្រាស់​អគ្គិសនី​ និង​ផ្ទៀងផ្ទាត់​នាឡិកាស្ទង់ ​ជូន​អ្នក​ប្រើ​ប្រាស់នៅ​ ឃុំ​ត្រពាំងព្រីង ​ស្រុកតំបែរ​ ខេត្តត្បូងឃ្មុំ ​

t3

ដោយ​​មានការ​ស្នើ​សុំ​របស់​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​នៅ​ឃុំត្រពាំង​ព្រីង​ ស្រុកតំបែរ​ ខេត្តត្បូងឃ្មុំ​ នៅ​ថ្ងៃ​ទី១៤ ​ខែមិថុនា​ឆ្នាំ២០១៧​ អាជ្ញាធរ​អគ្គិសនីកម្ពុជា​បានចាត់​តាំង​ក្រុម​ការងារ​ចុះ​ទៅ​សាលា​ឃុំ​ត្រពាំងព្រីង ​ដើម្បី​បើក​កិច្ច​ប្រជុំ​ពិភាក្សា​ ដោះស្រាយ​ពី​បញ្ហា​ការ​ប្រើប្រាស់​អគ្គិសនី ​និង​ផ្ទៀងផ្ទាត់​នាឡិកា​ស្ទង់ ​ជូន​អ្នក​ប្រើប្រាស់​ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​ទាំងអស់​ ។ ជាលទ្ធផល ៖​ មាន​អ្នក​​ចុះ​ឈ្មោះ​​ ៤២នាក់​​ មក​ពិនិត្យ​ផ្ទៀងផ្ទាត់​បាន​ ២៤គ្រឿង​ ដើរ​ត្រឹមត្រូវ​២៣គ្រឿង ​និងខូច​ ១គ្រឿង​ ។ ក្រោយ​ពី​ការ​ដោះស្រាយ​ និង​ផ្ទៀងផ្ទាត់​នាឡិកាស្ទង់ ​​អ្នក​​ប្រើ​ប្រាស់​ទាំង​នោះបានយល់​ និង​អស់ចិត្ត​ដោយក្តីរីករាយ ​។ លោក​អ្នក​អាច​ទាញ​យក​គំរូ​លិខិត​ស្នើ​សុំ​ផ្ទៀតផ្ទាត់​នាឡិកា​ស្ទង់​តាម​រយៈ​អាសយដ្ឋានខាងក្រោម៖​ https://eac.gov.kh/letter-format/  ​​​​

​​​​​​​​ t1   t4