ការ​ចុះ​ត្រួត​ពិនិត្យ​និង​ផ្ទៀង​ផ្ទាត់​នាឡិកា​ អគ្គិសនី​ (កុងទ័រ) ​នៅ​ឃុំ​ត្រាំ​កក់​ ស្រុកត្រាំកក់​ ខេត្តតាកែវ​

a

 អាជ្ញាធរ​អគ្គិសនី​កម្ពុជា ​​​​នឹង​ចាត់តាំង​ក្រុម​ការងារ​ទទួល​បន្ទុក​បញ្ហា​នាឡិកា​ ​អគ្គិសនី​ (កុងទ័រ)​ យក​ឧបករណ៍​ផ្ទៀង​ផ្ទាត់​នាឡិកា​ស្ទង់​ចល័ត​ ចុះ​ទៅ​កាន់​ឃុំ​ត្រាំ​កក់ ​ស្រុក​ត្រាំក​​ក់ ខេត្តតាកែ​វ ​​​ដើម្បី​ជួប​ពិភាក្សា​ ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​ និង​អ្នក​ប្រើ​ប្រាស់​អគ្គិសនី​អំពី​ចំងល់​ផ្សេងៗ ​ពាក់ព័ន្ធ​នឹង​នាឡិកា​អគ្គិសនី ​(កុងទ័រ) ​និង​ត្រួត​ពិនិត្យ​និង ​​​​​​​ផ្ទៀងផ្ទាត់​នាឡិកា​អគ្គិសនី​ (កុងទ័រ)​ ជូន​អ្នក​ប្រើប្រាស់​អគ្គិសនី​ទាំងឡាយ​ ដែល​សង្ស័យថា​ ដើរ​មិនប្រក្រតី​ ដោយ​មិន​គិតកម្រៃ​ ។ ដូច្នេះសូម ​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​អគ្គិសនី​នៅ​តំបន់​ខាងលើ​ ដែលមាន ​ចំងល់​អំពី​បញ្ហា​នាឡិកា​អគ្គិសនី​ អញ្ជើញ​មក​ជួប​ក្រុម​ការងារ​​របស់ យើង​ខ្ញុំ​ដែល​ប្រចាំការ​នៅ​សាលា​ឃុំ​ត្រាំកក់​ ចាប់​ពីល្ងា​ច​ថ្ងៃ​ទី១៨​ ដល់ថ្ងៃទី២១ ខែ​មេសា ឆ្នាំ២០១៧ ។