ការផ្សព្វផ្សាយអំពីការដាក់កាបអគ្គិសនីកប់បាតទន្លេភ្ជាប់ប្រភពអគ្គិសនីពីប្រភពបណ្តាញជាតិនៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

C4

 

នៅថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៧ ឯកឧត្តម ទី នរិន្ទ និងឯកឧត្តម កែវ រតនៈ បានដឹកនាំសហការីទាំង ២ អង្គភាពគឺ អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ចុះទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពីការដាក់កាបអគ្គិសនីកប់បាតទន្លេភ្ជាប់ប្រភពអគ្គិសនីពីប្រភពបណ្តាញជាតិទៅឲ្យស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ដែលចាត់ទុកជាដែនដីកោះ មួយដែលត្រូវឆ្លងទន្លេចំនួន​​​២ ​​ពីក្រុង​កំពង់ឆ្នាំង​ ទើបអាច​ទៅដល់​។ នៅពេលនោះ​ថ្នាក់ដឹកនាំ​ទាំង២​ បានបំភ្លឺនិង​ ឆ្លើយតប​គ្រប់សំនួ​រនិងចម្ងល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការផ្គត់ផ្គង់អគ្គិសនីនៅទីនោះផងដែរ។ ​​បច្ចុប្បន្ននេះ​​​ ប្រព័ន្ធ​ចែកចាយ​អគ្គិសនី​នៃ​ស្រុកកំពង់លែង​បានភ្ជាប់​ប្រភពអគ្គិសនី​ពីបណ្តាញជាតិរួចហើយ ដូច្នេះចាប់ពីខែ មេសាទៅ ថ្លៃអគ្គិសនីនៅស្រុកកំពង់លែង ចុះពី ៣០០០រៀល/គវ៉ម៉ មក ៧៩០ រៀល/គវ៉ម៉ បូកនឹងការអនុគ្រោះ២ទៀតគឺ ៦១០រៀល សម្រាប់អ្នកប្រើមិនលើស៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ និង៤៨០រៀលសម្រាប់អ្នកប្រើមិនលើស១០គីឡូវ៉ាត់ម៉ោងក្នុង១ខែ ។

ការផ្តល់ប្រភពអគ្គិសនីពីបណ្តាញជាតិឆ្លងកាត់ទន្លេចំនួន ២ ឲ្យស្រុកកំពង់លែង ក៏នឹងផ្តល់លទ្ធភាពឲ្យសេវាករផ្គត់ផ្គង់អគ្គិសនីនៅទីនោះអាចពង្រីកការផ្គត់ផ្គង់អគ្គិសនីឲ្យគ្រប់ឃុំ និងភូមិ ក្នុងស្រុកនេះ ក្នុងពេលដ៏ឆាប់ខាងមុខជាមិនខាន ។

C2​​     C1   ​

C3