ក្រុមហ៊ុនជប៉ុន Minebea ស្នើសុំ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​​ចូល​រួម​​ធ្វើ​ជា​សាក្សីក្នុងការផ្ទៀងផ្ទាត់​លទ្ធផល​នៃការសន្សំសំចៃ​ថាមពល​តាម​បច្ចេក​វិទ្យាអំពូលបំភ្លឺសាធារណៈ LED

j1

នៅព្រឹក​ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៧ ឯកឧត្តម ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានទទួលជួបពិភាក្សាជាមួយ តំណាងក្រុមហ៊ុន Minebea របស់ជប៉ុន ដឹកនាំដោយលោក Tetsu SHIOZAKI, Vice President of Minebea ដើម្បី​ពិភាក្សា​អំពី​ការស្នើសុំ​របស់​ក្រុម​ហ៊ុន​សុំឲ្យអាជ្ញាធរអគ្គិសនី​កម្ពុជា​ជួយ​គាំទ្រ​និង​ចូល​រួម​ធ្វើ​ជា​សាក្សី ក្នុង​ការ​វាស់ស្ទង់​និង​ផ្ទៀង​ផ្ទាត់​លទ្ធផល​នៃ​ការ​សន្សំ​សំចៃ​ការប្រើប្រាស់​ថាមពលអគ្គិសនី​រហូត​ដល់ ៧០% តាម​បច្ចេកវិទ្យា​អំពូល​បំភ្លឺ​សាធារណៈ​ LED ថ្មីជាមួយ​និង​ការប្រើប្រាស់​ប្រព័ន្ធ​គ្រប់​គ្រង​វៃឆ្លាត​ wireless ក្នុង​ក្រប​ខណ្ឌ​នៃ​ជំនួយ​របស់​ប្រទេស​ជប៉ុន ដែល​ក្រុម​ហ៊ុន​កំពុង​អនុវត្ត​នៅ​កោះពេជ្រ ភ្នំពេញ និង​តំបន់​អង្គរ​ខេត្តសៀមរាប​ ធៀបជាមួយ​របៀប​បំភ្លឺ​សាធារណៈ​ចាស់​ដែលកម្ពុជាកំពុង​ប្រើបច្ចុប្បន្ន​ ។

ឯកឧត្តមប្រធានបានជំរាបជូន​គណៈប្រតិភូថា អាជ្ញាធរអគ្គិសនីកម្ពុជា​នឹង​គាំទ្រ​ព្រមទាំង​ចូលរួមជា​សាក្សី​តាម​សំណើ​របស់ក្រុមហ៊ុន ។

j2   j3