បញ្ញត្តិកម្ម និងច្បាប់

 

ច្បាប់ស្តីពីអគ្គិសនីគឺជាឯកសារគោលក្នុង​ការ​បញ្ញត្តិ​លើ​រាល់​ស​កម្ម​ភាព​ទាំង​អស់​ក្នុង​វិស័យ​អគ្គិស​នី និង​ជា​មូល​ដ្ឋាន​គោល​ក្នុង​ការ​រៀប​ចំ​លិខិត​បទដ្ឋាន​ដ៏​ទៃ​ទៀត​សម្រាប់​គ្រប់​គ្រង​និង​បញ្ញត្តិ​វិស័យ​អគ្គិសនី​ដែរ។      

លិខិតបទដ្ឋានរបស់រាជរដ្ឋាភិបាលគឺជាឯកសារសម្រាប់កំណត់គោលនយោបាយវិស័យអគ្គិសនី និង​សម្រាប់​បញ្ញត្តិ​លើ​ស​កម្ម​ភាព​ក្នុង​វិស័យ​អគ្គិសនី​ដែល​ច្បាប់​អគ្គិស​នី​បាន​កំណត់។ គោល​ការណ៍​គន្លឹះ​សំខាន់ៗ នៃ​វិស័យ​អគ្គិសនី​ដែល​ពុំ​ទាន់​មាន​កំណត់​នៅ​ក្នុង​ច្បាប់ ក៏អាច​ដាក់​ឱ្យ​ប្រើ​ប្រាស់​ដោយ​លិខិត​បទដ្ឋាន​របស់​រាជ​រដ្ឋា​ភិបាល​ដែរ។ លិខិត​បទដ្ឋាន​របស់​រាជ​រដ្ឋា​ភិបាល​រួមមាន អនុក្រឹត្យ សេចក្តី​សម្រេច និងសេចក្តីជូនដំណឹង​។

 លិខិតបទដ្ឋានរបស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល (បច្ចុប្បន្ន ក្រសួងរ៉ែ និងថាមពល) រួមមាន ប្រកាស និងសេចក្តីសម្រេច គឺ​ជា​ឯកសារ​សម្រាប់​គ្រប់គ្រង​ការងារ​ទាំង​ឡាយ​ដូច​ជា គោល​នយោ​បាយ ផែន​ការ​អភិវឌ្ឍន៍​យុទ្ធ​សាស្ត្រ ស្តង់ដារ​បច្ចេក​ទេស​អគ្គិសនី និង​ការ​កំណត់​ផ្សេង​ៗ​ទៀត។

លិខិតបទដ្ឋានរបស់អាជ្ញាធរអគ្គិសនីកម្ពុជា គឺជាឯកសារសម្រាប់គ្រប់គ្រងនិងបញ្ញត្តិលើការធ្វើ​សេវា​កម្ម និង​ប្រើ​ប្រាស់​អគ្គិសនីនៅ​ក្នុង​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ លិខិត​បទដ្ឋាន​ទាំង​នេះ​រួម​មាន៖ អាជ្ញាប័ណ្ណ បទបញ្ញត្តិ នីតិវិធី និង​សេច​ក្តី​សម្រេច​ដែល​អាជ្ញាធរ​អគ្គិស​នី​​កម្ពុជា​មាន​កាតព្វ​កិច្ច​ត្រូវ​ចេញ​ក្នុង​ក្រប​ខ័ណ្ឌ​ច្បាប់​ស្តីពី​អគ្គិសនី។