អាជ្ញាបណ្ណ

​តាម​ខ្លឹមសារ​របស់​ច្បាប់​ស្តីពី​អគ្គិសនី​អ្នក​ផ្គត់​ផ្គង់​សេវាកម្ម​អគ្គិសនី​នីមួយៗ​ត្រូវ​មាន​អាជ្ញាបណ្ណ ដែល​ចេញ​ដោយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ហើយ​ត្រូវ​អនុវត្ត​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ និង​រាល់​បញ្ញត្តិ​ ដែល​កំណត់​ក្នុង​អាជ្ញាបណ្ណ​របស់​ខ្លួន​ព្រម​ទាំង​បទប្បញ្ញត្​តិ និង​នីតិវិធី​ផ្សេង​ទៀត​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា។ អាជ្ញាបណ្ណ​តាម​ច្បាប់​អគ្គិសនី​គឺជា​លិខិត​ផ្តល់​សិទ្ធិ​ឱ្យ​ធ្វើ​សេវាកម្ម​អគ្គិសនី​ ដូច្នេះ​អាជ្ញាបណ្ណ​សម្រាប់​ធ្វើ​សេវាកម្ម​អគ្គិសនី គឺជា​លិខិត​អនុញ្ញាត​តាម​ផ្លូវ​ច្បាប់​មួយ​ ដែល​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​សម្រេច​ផ្តល់​ឱ្យ​រូបវន្ត​បុគ្គល​ ឬ​នីតិបុគ្គល​ណាមួយ​ដើម្បី​មាន​សិទ្ធិ​ធ្វើ​សេវាកម្ម​អគ្គិសនី​ទៅ​តាម​បញ្ញត្តិ​ដែល​កំណត់​ក្នុង​អាជ្ញាបណ្ណ​នោះ​(ហៅ​ថា​ល័ក្ខខ័ណ្ឌ​របស់​អាជ្ញា​បណ្ណ​)។​ អាជ្ញាបណ្ណ​នីមួយៗ​ ត្រូវ​មាន​ខ្លឹមសារ​សំខាន់​ពីរ​គឺ​សេចក្តី​សម្រេច​ផ្តល់​សិទ្ធិ​ឱ្យ​ធ្វើ​សេវាកម្ម​អគ្គិសនី​ និង​ល័ក្ខខ័ណ្ឌ​របស់​អាជ្ញាបណ្ណ​សម្រាប់​ធ្វើ​សេវាកម្ម​អគ្គិសនី។​

លេខ
បរិយាយ
សំគាល់
001

អគ្គិសនីកម្ពុជា

ប្រភេទ : អាជ្ញាប័ណ្ណរួម (ផលិត,ចែកចាយ,បញ្ជូន)
ទីតាំងសេវាកម្ម : គ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា
ទាញយក
002

ក្រុមហ៊ុន កម្ពុជាយូធីលលីធី

ប្រភេទ : អាជ្ញាប័ណ្ណផលិត
ទីតាំងសេវាកម្ម : រោងចក្រអគ្គិសនីទី២ សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ ក្រុងភ្នំពេញ
ទាញយក
ឈប់ដំណើរការ
003

ហ្សាបភីធ័រ ផៅវ័រ

ប្រភេទ : អាជ្ញាប័ណ្ណផលិត
ទីតាំងសេវាកម្ម : ទីរួមខេត្តពោធិសាត់ ទីរួមខេត្តកំពង់ឆ្នាំង ទីរូមខេត្តបាត់ដំបង
ទាញយក
ឈប់ដំណើរការ
004

GTS (ឈប់ ប្តូរ ២៣៦)

ប្រភេទ : អាជ្ញាប័ណ្ណផលិត
ទីតាំងសេវាកម្ម : ទីរួមខេត្តកំពង់ចាម
ទាញយក
ឈប់ដំណើរការ
005

ជា សុផា

ប្រភេទ : អាជ្ញាប័ណ្ណផលិត
ទីតាំងសេវាកម្ម : ទីរួមខេត្តសៀមរាប
ទាញយក
ឈប់ដំណើរការ
006

ក្រុមហ៊ុន​ ផេង គៀង អេឡិកទ្រីស៊ីធី

ប្រភេទ : អាជ្ញាប័ណ្ណចែកចាយ
ទីតាំងសេវាកម្ម : ផ្នែកខ្លះនៃស្រុកបារាយណ៍​ និងស្រុកសន្ទុក ខេត្តកំពង់ធំ
ទាញយក
007

ក្រុមហ៊ុន ស៊ីធីក

ប្រភេទ : អាជ្ញាប័ណ្ណផលិត
ទីតាំងសេវាកម្ម : ស្ថានីយវារីអគ្គិសនីគីរីរម្យ១​ ខេត្តកោះកុង
ទាញយក
008

ក្រុមហ៊ុន ហ្វ្រាណាស៊ី

ប្រភេទ : អាជ្ញាប័ណ្ណចែកចាយ
ទីតាំងសេវាកម្ម : តំបន់ទីប្រជុំស្រុកភ្នំព្រឹក ស្រុកសំពៅលូន ស្រុកកំរៀង ខេត្តបាត់ដំបង
ទាញយក
009

ក្រុមហ៊ុន អឹម អេស ភី

ប្រភេទ : អាជ្ញាប័ណ្ណចែកចាយ
ទីតាំងសេវាកម្ម : ភូមិផ្សារព្រំ សង្កាត់ស្ទឹងកាច់ ខ័ណ្ឌសាលាក្រៅ ខេត្តប៉ៃលិន
ទាញយក
010

វ៉ាន់ ឡុង

ប្រភេទ : អាជ្ញាប័ណ្ណផលិត
ទីតាំងសេវាកម្ម : ទីរួមខេត្តកំពត
ទាញយក
ឈប់ដំណើរការ