សេចក្តី​ជូន​ដំណឹង​ស្តី​អំពី​ការបន្ថយ​ថ្លៃ​អគ្គិសនី​នៅ​តំបន់​ចែក​ចាយ​របស់​សេវាករ​ផ្គត់​ផ្គង់​អគ្គិសនី​ឯកជន​ចំនួន​ ២៦៨ តំបន់ ស្ថិត​ក្នុង​រាជធានី-ខេត្ត ចំនួន ២១

5

សេចក្តីជូនដំណឹងស្តីអំពីការបន្ថយថ្លៃអគ្គិសនីនៅតំបន់ចែកចាយរបស់សេវាករផ្គត់ផ្គង់អគ្គិសនីឯកជនចំនួន ២៦៨ តំបន់ ស្ថិតក្នុងរាជធានី-ខេត្ត ចំនួន ២១ លេខ ០៦៧.សណ.១៧អអក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ របស់អាជ្ញាធរអគ្គិសនីកម្ពុជា ៖ អាជ្ញាធរអគ្គិសនីកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកប្រើប្រាស់អគ្គិសនី ដែលឋិតនៅក្នុងដែនអាជ្ញាបណ្ណចែកចាយរបស់សេវាករឯកជនចំនួន ២៦៨ តំបន់ដែលទទួលប្រភពអគ្គិសនីពីបណ្តាញជាតិស្ថិតនៅក្នុងរាជធានី-ខេត្ត ២១ ដែលមានកំណត់ទីតាំងលម្អិតនៅក្នុងឧបសម្ព័ន្ធខាងក្រោម ឲ្យបានជ្រាបថា អាជ្ញាធរអគ្គិសនីកម្ពុជានឹងបន្ថយថ្លៃលក់អគ្គិសនីសម្រាប់វិក្កយបត្រថ្លៃអគ្គិសនីដែលចេញចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ដូចខាងក្រោម ៖

១. លំនៅដ្ឋានពលរដ្ឋកម្ពុជា

  • ប្រើប្រាស់ក្នុង ១ ខែ មិនលើស ១០គ.វ.ម៉៖ អត្រាថ្លៃលក់ 480រៀល/គ.វម៉
  • ប្រើប្រាស់ក្នុង ១ ខែ ចាប់ពី១១ ដល់៥០គ.វ.ម៉៖ បន្ថយថ្លៃលក់ពី 800 រៀល/គ.វម៉ មក 610រៀល/គ.វម៉
  • ប្រើប្រាស់ក្នុង ១ ខែ ចាប់ពី៥១ គ.វ.ម៉ ឡើងទៅ ៖ បន្ថយថ្លៃលក់ពី 800រៀល/គ.វម៉ មក 790រៀល/គ.វម៉

២. អតិថិជនទូទាត់ដោយថវិការដ្ឋ និងលំនៅដ្ឋានរស់នៅជនបរទេស

  • គ្រប់ទំហំប្រើប្រាស់ ៖ បន្ថយថ្លៃលក់ពី 800រៀល/គ.វម៉ មក 790រៀល/គ.វម៉

៣. អតិថិជនមានលក្ខណៈរដ្ឋបាល ពាណិជ្ជកម្ម និងឧស្សាហកម្មទាំងអស់

  • អតិថិជនធុនតូចទិញពីនាឡិកាស្ទង់តង់ស្យុងទាបក្រោមបណ្តាញចែកចាយតង់ស្យុងទាប ៖ បន្ថយថ្លៃលក់ពី 800រៀល/គ.វម៉ មក 790រៀល/គ.វម៉
  • អតិថិជនធុនមធ្យមទិញនាឡិកាស្ទង់តង់ស្យុងទាបក្រោមត្រង់ស្វូរបស់អគ្គិសនីកម្ពុជា ៖ បន្ថយថ្លៃលក់ពី 0.1840 USD/kWh មក 0.1819 USD/kWh
  • អតិថិជនធុនមធ្យមទិញពីនាឡិកាស្ទង់តង់ស្យុងទាបក្រោមត្រង់ស្វូដែលខ្លួនវិនិយោគ ៖ បន្ថយថ្លៃលក់ពី 0.1745 USD/kWh មក 0.1719 USD/kWh
  • អតិថិជនធុនធំទិញពីនាឡិកាស្ទង់តង់ស្យុងមធ្យមដែលដាក់នៅផ្នែកតង់ស្យុងមធ្យម ៖ បន្ថយថ្លៃលក់ពី 0.1675 USD/kWh មក 0.1650 USD/kWh

៤. បូមទឹកធ្វើកសិកម្មប្រើប្រាស់ពេលយប់ពីម៉ោង ៩ យប់ ដល់ម៉ោង ៧ព្រឹក ៖ អត្រាថ្លៃលក់ 480រៀល/គ.វម៉

ឯកសារគណនាបញ្ជីថ្លៃលក់អគ្គិសនី សេចក្តីព្រាងសេចក្តីសម្រេចថ្លៃថ្មី ច្បាប់ស្តីពីអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យលេខ ០៥៤.អនក្រ.បក ដែលអាជ្ញាធរអគ្គិសនីកម្ពុជាប្រើប្រាស់សម្រាប់ការបន្ថយថ្លៃនេះ មានតម្កល់ទុកនៅ អាជ្ញាធរអគ្គិសនីកម្ពុជា ទីស្នាក់ការរបស់អ្នកផ្គត់ផ្គង់អគ្គិសនីទាំង ២៦៨ តំបន់ សាលារាជធានី-ខេត្តទាំង ២១ សាលាស្រុកទាំង ១៤០ និងសាលាឃុំទាំង ៩៩២ សម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ទាំងក្រសួង-ស្ថាប័ន រាជរដ្ឋាភិបាល ទាំងអាជ្ញាធរមូលដ្ឋាន និងទាំងប្រជាពលរដ្ឋអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលមានចំណាប់អារម្មណ៍ចង់ធ្វើការពិនិត្យអាចទៅពិនិត្យដោយសេរីនៅគ្រប់ពេលម៉ោងធ្វើការ ។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាពត៌មាន ដោយអនុគ្រោះ ។

ឯកសារសេចក្តីជូនដំណឹងខាងលើ និងឧបសម្ព័ន្ធបង្ហាញអំពីទីតាំងនៃតំបន់សេវាករចែកចាយអគ្គិសនីឯកជនដែលត្រូវបន្ថយថ្លៃលក់អគ្គិសនី បែងចែកតាមរាជធានី/ខេត្ត នីមួយៗ សាធារណជនអាចបើកមើលតាម Link ខាងក្រោម ៖

3 4 4 4