ការពិគ្រោះយោបល់

តាម​​និតិវិធី​សម្រាប់​ការ​ចេញ សម្រួល ព្យួរ ដកហូត ឬ​បដិសេធ ​អាជ្ញាប័ណ្ណ​ធ្វើ​សេវាកម្ម​អគ្គិសនី អាជ្ញាធរអគ្គិសនី កម្ពុជា ត្រូវ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ ដើម្បី​ឱ្យសាធារណ​ជន អាជ្ញាធរ​មូលដ្ឋាន​ នៃ​តំបន់​ស្នើ​សុំ​ធ្វើ​សេវាកម្ម​អគ្គិសនី និង ស្ថាប័ន​រាជ​រដ្ឋាភិបាល​ដែល​ពាក់​ព័ន្ធ ផ្តល់យោបល់ និងអនុសាសន៍ នៃ​ការ​ចេញ​អាជ្ញាប័ណ្ណ​ ដែលបាន​ស្នើ​សុំ​នេះ។ ខ្លឹមសារ​សង្ខេបនៃ​ការ​ស្នើសុំ​ និង​សេចក្តី​ព្រាងអាជ្ញាប័ណ្ណ​​ត្រូវ​ផ្សព្វផ្សាយ​សម្រាប់សាធារណ​ជន​ផ្តល់​យោបល់ នឹងផ្តល់ជូន ដូចខាងក្រោម។ លោក​អ្នក​អាច​ផ្តល់​យោបល់​លើ​ការ​ស្នើ​សុំអាជ្ញាប័ណ្ណ និង​លើ​ខ្លឹមសារ​សេចក្តី​ព្រាង​អាជ្ញា​ប័ណ្ណ​ឱ្យអាជ្ញាធរអគ្គិសនី​ កម្ពុជាតាមអាស័យដ្ឋានៈ ផ្ទះលេខ០២ ផ្លូវ​២៨២ សង្កាត់​បឹងកេងកង​១ ខ័ណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ទូរសារលេខៈ +៨៥៥​២៣២១៤១៤៤ ឬ តាមរយៈអ៊ីម៉ែលៈ admin@eac.gov.kh ឱ្យ​បាន​មុន​កាលបរិច្ឆេទចុង​ក្រោយ ​​ដូចបាន បញ្ជាក់ក្នុង​ករណី​នីមួយៗ ។