អត្ថបទ៖ ព័ត៌មាន

វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​ប្រព័ន្ធ​គណ​នេយ្យ​ឯក​ភាព​លើ​របាយ​ការណ៍​ហិរញ្ញ​វត្ថុ

នៅចុងឆ្នាំ២០១៤ និងដើមឆ្នាំ២០១៥នេះ អាជ្ញាធរអគ្គិសនីកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ប្រព័ន្ធគណនេយ្យឯកភាពលើរបាយការណ៍ហិរញ្ញវត្ថុ ដោយប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ” ដល់អ្នកកាន់អាជ្ញាប័ណ្ណ ចែកចាយអគ្គិសនីទូទាំងប្រទេសសរុបចំនួន៣៣៩នាក់ ដោយសហការជាមួយក្រុមហ៊ុន អ៊ី ផៅវ័រ ស៊ីស៊ីអិល (E-POWER CCL) ដែលក្នុងនោះ អ្នកកាន់អាជ្ញាប័ណ្ណទាំងអស់ត្រូវបែងចែកជាដប់បីក្រុមស្មើនឹងដប់បីវគ្គសិក្សា ដែលក្នុងមួយវគ្គៗ មានចំនួនពីរថ្ងៃ និងរៀបចំនៅទីតាំងចំនួនពីរផ្សេងគ្នា គឺនៅខេត្តព្រះសីហនុ និងខេត្តបាត់ដំបង។

អត្រា​ថ្លៃ​លក់​អគ្គិសនី​របស់​អ្នក​កាន់​អាជ្ញាប័ណ្ណ​ដែល​ត្រូវ​បាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​កំណត់​ជាតារាង​ប្រែប្រួល​តាម​ថ្លៃ​ប្រេង​ឥន្ធនៈ​ សម្រាប់​ការ​ប្រើ​ប្រាស់​អគ្គិសនី​ក្នុង​ខែកុម្ភៈ​ ឆ្នាំ ២០១៥​

Copy of Lists of Permission Tariff by FAS.xls

ការចុះត្រួតពិនិត្យនាឡិកាស្ទង់នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

កាលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ នៅឯមន្ទីររ៉ែ និង​ថាម​ពល ខេត្ត​ពោធិ៍​សាត់ មាន​ការ​ចុះ​ត្រួត​ពិនិត្យ និង​ថ្លឹង​នាឡិកា​ស្ទង់​ជូន​ប្រជា​ពលរដ្ឋ ដែល​ពួក​គាត់​សង្ស័យ​ថា​ដំណើរ​ការ​មិន​ប្រ​ក្រ​តី ដោយ​មាន​ការ​ចូល​រួម​ពី​លោក​ប្រធាន​មន្ទីររ៉ែ និង​ថាម​ពល តំណាង​សហ​គ្រាស ណារ៉េត លីមីតធីត អភិវឌ្ឍន៍​អគ្គិសនី តំណាង​ប្រជា​ពលរដ្ឋ​ជា​អ្នក​ប្រើ​ប្រាស់ និង​មន្រ្តី​ជំនាញ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ។

ពិធីសម្ពោធដាក់អោយដំណើរការជាផ្លូវការអនុស្ថានីយ៍​​អគ្គិសនី និងខ្សែបញ្ជូនអគ្គិសនី តង់ស្យុងខ្ពស់ ២៣០​​គីឡូវ៉ុល តាកែវ-កំពត និងខ្សែបញ្ជូនរង​តង់ស្យុង ២២គីឡូវ៉ុលតាកែវ -កំពត-កំពង់ស្ពឺ

នៅ​ថ្ងៃទី​២៦​ ខែកុម្ភៈ​ ឆ្នាំ២០១៥ អគ្គិសនីកម្ពុជាបានរៀប​ចំ​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ នូវ​ប្រព័ន្ធ​ខ្សែ​បញ្ជូន​តង់​ស្យុង​ខ្ពស់​ ២៣០គីឡូវ៉ុល​ តាកែវ​-កំពត​ និង​ប្រព័ន្ធ​បណ្តាញ​តង់​ស្យុង​មធ្យម​ ២២គីឡូវ៉ុល​ ក្នុង​ខេត្ត​តាកែវ​ កំពត​ កំពង់​ស្ពឺ​ នៃគម្រោង​ខែ្ស​បញ្ជូន​តាកែវ​-កំពត​ និងគម្រោង​អគ្គិសនី​កម្ម​ជន​បទ​ភាគ​ខាង​ត្បូង​ប្រទេស​កម្ពុជា​ ក្នុង​ក្រប​ខ័ណ្ឌ​ជំនួយ​របស់​សាធារណ​រដ្ឋ​សហព័ន្ធ​អាឡឺម៉ង់​ តាម​រយៈ​ KfW នៅក្នុង​បរិវេណ​វត្ត​​ត្រពាំង​     ​អណ្តើក​​ ភូមិឬស្សីមួយគុម្ព ​ឃុំ​អូរ​សារាយ​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ​ ក្រោម​អធិបតីភាពឯកឧត្តម អ៊ិត ប្រាំង រដ្ឋលេខាធិការក្រសួងរ៉ែ និង​ថាមពល​ តំណាងឯកឧត្តម ស៊ុយ​ សែម​ រដ្ឋមន្ត្រី​ក្រសួងរ៉ែ និង​ថាមពល​ និង​ឯកឧត្តម​ Joachim Baron von Marschall ឯកអគ្គរដ្ឋទូត​ នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាឡឺម៉ង់​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ។ 

ការប្រជុំពិភាក្សាដោះស្រាយបញ្ហានាឡិកាស្ទង់ និងថ្លៃលក់អគ្គិសនី នៅក្នុងឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង

យោងតាមលិខិតស្នើសុំលេខ០១ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ របស់​អ្នក​ប្រើប្រាស់​តាម​រយៈ​លោក​មេភូមិ​កោះស្តេច​ និង​លោក​ឃុំ​កោះស្តេច​ ស្រុក​គិរីសាគរ​ ខេត្ត​កោះកុង​ បានស្នើ​សុំ​មន្ត្រី​ជំនាញ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ចុះពិនិត្យ​នាឡិកា​ស្ទង់​ និងថ្លៃ​លក់​អគ្គិសនី​ដែល​​មាន​តម្លៃ​ខ្ពស់​។ តាមរយៈ​លិខិត​ខាងលើ​ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ និង​ដោះស្រាយ​បញ្ហា​ខាង​លើ​ដល់​ទី​កន្លែង​ផ្ទាល់​នៅ​​ឃុំ​កោះស្តេច​ ស្រុក​គិរីសាគរ​ ខេត្ត​កោះកុង​។ នៅវេលា​ម៉ោង​ ២:០០រសៀល​ថ្ងៃទី​១០ ខែកុម្ភៈ​ ឆ្នាំ២០១៥ មាន​ការ​បើក​ប្រជុំ​ពិភាក្សា​បញ្ហា​ខាង​លើ​នៅ​សាលា​ឃុំ​កោះ​ស្តេច​ដែលមាន​សមាសភាព​ចូលរួម​៖ ប្រធាន​មន្ទីររ៉ែ និងថាមពល​ ខេត្ត​កោះកុង មន្ត្រីអាជ្ញាធរអគ្គិសនីកម្ពុជាចំនួន ៣រូប​ លោកមេឃុំ​កោះស្តេច លោកមេភូមិកោះស្តេច​​ សេវាករ​ អាន់ សំឡាន់ និង​អ្នកប្រើប្រាស់​អគ្គិសនី​ប្រមាណ​ ៥០នាក់​ ។

សេចក្តី​ជូនដំណឹង​ដល់​អ្នកកាន់​អាជ្ញាប័ណ្ណ​ ធ្វើ​សេវាកម្ម​អគ្គិសនី​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ទាំង​អស់​ស្តីពី​ ការផ្គត់ផ្គង់អគ្គិសនី​ជូនលំនៅ​ដ្ឋាន​ប្រជា​ពលរដ្ឋ​ក្រី​ក្រ​ ផ្ទះជួល​ និង​បន្ទប់​ជួល​នៅ​តំបន់​ផ្សេង​ៗ​ក្រៅ​ពី​តំបន់​របស់​អគ្គិសនី​កម្ពុជា​

273-LT-15-1273-LT-15-2

សេច​ក្តី​ប្រកាស​រួម​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​អគ្គិសនី​កម្ពុជា អំពី​គោល​ការណ៍ និង​លក្ខខណ្ឌ​សម្រាប់​អនុញ្ញាត​ឲ្យ​ភ្ជាប់​ចរន្ត​ផ្ទាល់​ពី​ទ្វា​ចរន្តនៃ​​អនុស្ថានីយ​បណ្តាញ​ជាតិ

សេចក្តីប្រកាស1សេចក្តីប្រកាស-2

ការប្រជុំពិភាក្សាដោះស្រាយ​បញ្ហា​ដាំ​បង្គោល​អគ្គិសនី​នៅ​ក្នុង​ភូមិ​សែន​ភាស ឃុំ​ទ្រា ស្រុក​សំរោង ខេត្ត​តាកែវ

​នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥​ នៅវត្តពោធិ៍មាសបាន​រៀប​ចំ​ការ​ប្រជុំពិភាក្សាដោះស្រាយបញ្ហាដាំ បង្គោលអគ្គិសនី​តង់​ស្យុង​មធ្យមកំពស់១២ម៉ែត្រ ដើម្បីផ្គត់ផ្គង់អគ្គិសនីទៅក្នុងភូមិសែនភាស ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ដោយមានវត្តមានចូលរួមពីតំណាងអាជ្ញាធរអគ្គិសនីកម្ពុជា គឺលោក យឹម វិសិដ្ឋ ប្រធាននាយកដ្ឋានសេវាកម្មផ្គត់ផ្គង់ និងកិច្ចការអ្នកប្រើប្រាស់  លោកមេភូមិ លោកមេឃុំ ព្រះសង្ឃ ប្រជាពលរដ្ឋប្រមាណ ១០០នាក់ និងតំណាងរបស់សេវាករ ពេជ្រ សុភាព ដែលធ្វើសេវាកម្មអគ្គិសនីនៅទីនោះ។

អត្រាថ្លៃលក់អគ្គិសនីរបស់អ្នកកាន់​អាជ្ញាប័ណ្ណ​ដែល​ត្រូវ​បាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​​កំណត់​ជាតារាង​ប្រែប្រួល​តាម​ថ្លៃប្រេង​ឥន្ធនៈ ​សម្រាប់​ការប្រើប្រាស់​អគ្គិសនី​ក្នុង​ខែមករា​ ឆ្នាំ២០១៥​

Lists of Permission Tariff by FAS