អត្ថបទ៖ ព័ត៌មាន

ការចុះប្រជុំពិគ្រោះយោបល់កំណត់ថ្លៃលក់អគ្គិសនី ពេល​ភ្ជាប់​យក​ប្រភព​អគ្គិសនី​ពី​ក្រុមហ៊ុន​ ប៊ី.វី.ស៊ី ​មក​ជំនួស​ឲ្យ​ការបញ្ឆេះ​ម៉ាស៊ីន​របស់​សេវាករ​ចំនួន​ ៣ នៅស្រុកសង្គមថ្មី ស្រុករវៀង និងស្រុកជ័យសែន ខេត្តព្រះវិហារ

កាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ លោក តេង សុខុមាល ប្រធាននាយកដ្ឋានបញ្ជីថ្លៃលក់ នៃអាជ្ញាធរអគ្គិសនីកម្ពុជា បានចុះទៅប្រជុំពិភាក្សាពិគ្រោះយោបល់ ដើម្បីកំណត់ថ្លៃលក់អគ្គិសនី គិតពីពេលភ្ជាប់យកប្រភពអគ្គិសនីពីក្រុមហ៊ុន ប៊ី.វី.ស៊ី ជំនួសឲ្យការបញ្ឆេះម៉ាស៊ីនរបស់សេវាករចំនួន ៣ បច្ចុប្បន្ន នៅទីរួមស្រុក សង្គមថ្មី ទីរួមស្រុករវៀង និងនៅទីរួមស្រុកជ័យសែន ដោយមានការសម្របសម្រួលរបស់អាជ្ញាធរដែនដី និងមានការចូលរួមពីក្រុមប្រឹក្សាស្រុក មន្ត្រីសាលាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ តំណាងអ្នកប្រើប្រាស់អគ្គិសនី តំណាងក្រុមហ៊ុន ប៊ី.វី.ស៊ី (បញ្ជូនរង) និងសេវាករចែកចាយអគ្គិសនីទាំង ៣ តំបន់។

ពិនិត្យ និងតាមដ្ឋានការអនុវត្តរបស់សេវាករ និង​អ្នក​ប្រើ​ប្រាស់ ចំពោះ​ថ្លៃ​លក់​អគ្គិសនី និង​ថ្លៃ​ភ្ជាប់​ចរន្ត នៅ​ខេត្ត​កណ្តាល និង​ខេត្ត​ព្រៃវែង

កាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ មន្រ្តី​អាជ្ញាធរ​អគ្គិសនី​ចំនួន ០៣រូប ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ទៅ​ធ្វើ​ការ​ពិនិត្យ​លើ​ការ​អនុវត្ត​របស់​សេវាករ និង​ដោះ​ស្រាយ​បញ្ហា​រវាង​អ្នក​ប្រើ​ប្រាស់ ជា​មួយ​អ្នក​ផ្គត់​ផ្គង់​អគ្គិសនី​លើ​ថ្លៃ​លក់​អគ្គិសនី និង​ថ្លៃ​ភ្ជាប់​ចរន្ត ក្នុង​តំបន់​ធ្វើ​សេវា​កម្ម​របស់​សេវាករ ខឹម រ៉ានី នៅ​ឃុំ​កំពង់​ត្របែក ស្រុក​កំពង់​ត្រ​បែក ខេត្ត​ព្រៃ​វែង និង​សេវាករ ឈុន លី នៅ​ភូមិ​កោះ​តេជោរ ឃុំ​គគីរ​ធំ ស្រុក​កៀន​ស្វាយ ខេត្តកណ្តាល ។ ដំណើរ​ការ​ដោះ​ស្រាយ​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​មាន​ការ​ចូល​រួម​ពី​លោក​មេ​ឃុំ​កំពង់​ត្របែក ស្មៀន​ឃុំ​កំពង់​ត្របែក លោក​មេ​ភូមិ សេវាករ ខឹម រ៉ានី លោក​មេ​ឃុំ​តេ​ជោរ លោក​មេ​ភូមិ​កោះ​តេជោរ តំណាង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា សេវាករ ឈុន លី និង​ប្រជា​ពលរដ្ឋ ។ នៅក្នុងតំបន់ធ្វើសេវាកម្មរបស់សេវាករ ខឹម រ៉ានី ពុំ​មាន​ការ​តវ៉ា​ពី​អ្នក​ប្រើ​ប្រាស់​ទេ ប៉ុន្តែ​លោក​មេ​ឃុំ​កំពង់​ត្រ​បែក​បាន​ស្នើ​ឲ្យ​សេវាករ ធ្វើ​ការ​សាង​សង់​ខ្សែរ​បណ្តាញ​បន្ថែម​ទៅ​កាន់​តំបន់​មួយ​ចំនួន​ដែល​មិន​ទាន់​មាន​អគ្គិសនី​ដូច​ជា៖ ភូមិ​អន្លង់​រាជ និង​ភូមិ​បឹង​ខ្យង ។ សេវាករ​បាន​បក​ស្រាយ​ថា ៖ គ្រប់​ភូមិ​ទាំង​អស់​នៅ​ក្នង​ឃុំ​កំពង់​ត្របែក​សុទ្ធ​តែ​មាន​អគ្គិសនី​ប្រើ​ប្រាស់​ហើយ គ្រាន់​តែ​សេវាករ​មិន​ទាន់​បាន​អូស​ចូល​គ្រប់​ច្រក​ដោយ​សារ​តែ​ស្ថាន​ភាព​ផ្លូវ​មាន​ការ​លំបាក​ដឹក​ជញ្ជូន​សម្ភារៈ​ចូល ។ ចំណែក​ឯ​ការ​យក​ប្រាក់​កក់ និង​ប្រាក់​ភ្ជាប់​ចរន្ត សេវាករ​បាន​​កំណត់​យក​… អានបន្តរ »

ការ​ចុះ​អង្កេត​លើ​ការ​តវ៉ា​របស់​អ្នក​ប្រើ​ប្រាស់​ចំពោះ​ថ្លៃ​លក់​អគ្គិសនី និង​ថ្លៃ​ភ្ជាប់​ចរន្ត នៅ​ភូមិ​កោះ​តេ​ជោរ ឃុំ​គគីរ​ធំ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ មន្រ្តីអាជ្ញាធរអគ្គិសនី​ចំនួន ០៣រូប ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ទៅ​​យក​​ព័ត៌មាន​​ពី​អ្នក​ប្រើ​ប្រាស់​លើ​ថ្លៃ​លក់​អគ្គិសនី និង​ថ្លៃ​ភ្ជាប់​ចរន្ត ក្នុង​តំបន់​​ធ្វើ​​សេវាកម្ម​​របស់​សេវាករ ឈុន លី នៅ​ភូមិ​កោះ​តេ​ជោរ ឃុំ​គគីរ​ធំ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល ។ ដំណើរ​ការ​​យក​ព័ត៌មាន​​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​មាន​ការ​ចូល​រួម​​ពី​ក្រុម​​ព្រឹក្សា​ឃុំ​តេជោរ លោក​មេ​ភូមិ​កោះ​តេជោរ តំណាង​អាជ្ញាធរ​​អគ្គិសនី​​កម្ពុជា សេវាករ ឈុន​ លី និង​ប្រជា​ពលរដ្ឋ ។ ប្រជាពលរដ្ឋបានលើកឡើងថា សេវាករ ឈុន លី បាន​យក​ថ្លៃ​ភ្ជាប់​ចរន្ត​ថ្មី ៤០៨,០០០រៀល ចំពោះ​កម្លាំង 20អាំពែ ដោយ​កំណត់​ឲ្យ​ប្រជា​ពលរដ្ឋ​ភ្ជាប់​កម្លាំង​តូច​បំផុត 20អាំពែ ព្រម​ទាំង​បាន​ផ្សព្វ​ផ្សាយ​ថ្លៃ​លក់​គឺ ១៤០០រៀល ​ក្នុង​មួយ​​គីឡូវ៉ាត់​ម៉ោង ដោយ​កំណត់ ៣ខែចុះ ៥០រៀល រហូតសល់ ១១៥០រៀល​ក្នុងមួយ​គីឡូវ៉ាត់​ម៉ោង ប៉ុន្តែ​​សេវាករ​មិន​​ទាន់​​បាន​អនុវត្ត​ឡើយ ។ លោក ទូច វុទ្ធី ប្រធានការិយាល័យ​កិច្ចការ​អ្នក​ប្រើ​ប្រាស់​នៃ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​​បាន​ណែនាំ​ឲ្យ​សេវាករ​​យក​​នាឡិការ​ស្ទង់​​ចាស់​​របស់​ប្រជា​ពលរដ្ឋ​ដែល​នៅ​តំណើរ​ការ​ល្អ​មក​ប្រើ​ឡើង​វិញ និង​ភ្ជាប់​ចរន្ត​ឲ្យ​ប្រជា​ពល​រដ្ឋ​តាម​ទំហំ​​នៃ​ការ​ស្នើ​សុំ​របស់​គាត់ ។ លោក ទូច វុទ្ធី ក៏​បាន​ប្រកាស​ពី​ថ្លៃ​លក់​អគ្គិសនី​ទៅ​ប្រជា​ពលរដ្ឋ​គឺ ១០០០រៀល​​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង មិន​មែន… អានបន្តរ »

កំណត់​ហេតុ​នៃ​ការ​ដោះ​ស្រាយ​ការ​តវ៉ា​របស់​អ្នក​ប្រើ​ប្រាស់​​អគ្គិសនី​​នៅ​​តំបន់​​ផ្សារ​​ក្រោល​​គោ​ ស្រុក​​កំពង់​​ត្របែក​ ខេត្ត​​ព្រៃ​​វែង​ និង​ស្រុក​​ស្វាយ​​ជ្រុំ​ ខេត្ត​ស្វាយ​​រៀង​

Page_1

ឯកឧត្តមប្រធានអាជ្ញាធរអគ្គិសនី អញ្ជើញ​ចូល​រួម​វេទិកា​សាធារណៈ នៅ​ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង និង​ឃុំ​តា​លោ ស្រុក​បា​កាន ខេត្ត​ពោធិ៍​សាត់

កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ កន្លងទៅនេះ វេទិកា​សាធារណៈ​ពីរ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ឃុំ​ពីរ​ផ្សេង​គ្នា​គឺ នៅ​ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង និង​ឃុំ​តា​លោ ស្រុក​បា​កាន ខេត្ត​ពោធិ៍​សាត់ ក្រោម​អធិប​តីភាព​ឯក​ឧត្តម ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាម​ពល និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ចុះ​មូល​ដ្ឋាន​ខេត្ត​ពោធិ៍​សាត់ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ឯក​ឧត្តម​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ពោធិ៍​សាត់ ឯក​ឧត្តម​អភិបាល​ខេត្ត​ពោធិ៍សាត់ ឯក​ឧត្តម បណ្ឌិត ទី នរិន្ទ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ដែល​ជា​អនុ​ប្រធាន​ក្រុម​ការ​ងារ ព្រម​ទាំង ឯក​ឧត្តម លោក​ជំទាវ ជា​រដ្ឋ​លេខា​ធិការ និង​អនុ​រដ្ឋ​លេខា​ធិ​ការ មក​ពី​ក្រសួង​នានា​គ្រប់​វិស័យ និង​ប្រជា​ពលរដ្ឋ​ចូល​រួម​សរុប​ប្រហែល ១.៥០០ នាក់ ។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ស៊ុយ សែម បាន​មាន​ប្រសាសន៍​​ថា៖​ ‌‌‹‹គោល​បំណង​នៃ​ការ​បើក​វេទិកា​សាធារណៈ​នេះ​គឺ​ដើម្បី​ស្តាប់​មតិ​យោបល់​របស់​ប្រជា​ពលរដ្ឋ​ដែល​មាន​បញ្ហា​មិន​សប្បាយ​ចិត្ត​ក្នុង​ការ​អនុវត្តន៍​យុទ្ធ​សាស្ត្រ​ចតុ​កោណ​ជំហាន​ទី៣ របស់​រាជ​រដ្ឋា​ភិបាល​អាណត្តិ​ទី៥​នេះ ។ ហើយ​កម្មវិធី​នេះ​មាន​សារៈ​ប្រយោជន៍​ខ្លាំង​ណាស់ មិន​មែន​មក​ដើម្បី​ទទួល​អំណោយ​ទេ តែ​មក​​ដើម្បី​​ផ្តល់​​យោ​បល់​​ឲ្យ​រាជ​រដ្ឋា​ភិ​បាល​​បាន​​ដឹង​​ច្បាស់​អំពី​បញ្ហា និង​សុខ​ទុក្ខ​នានា ដែល​ប្រជាជន​ជួប​ប្រចាំ​ថ្ងៃ ហើយ​អង្គ​វេទិកា​នឹង​​យក​​ទៅ​​ពិចារណា​​ដើម្បី​​ជួយ​​ដោះ​​ស្រាយ​​បញ្ហា​ទាំង​នោះ​ជូន​បង​ប្អូន​ប្រជា​ពល​រដ្ឋ​វិញ ›› ។ ប្រជា​ពលរដ្ឋ​បាន​រិះ​គន់​សេវា​សុខា​ភិបាល​នៅ​តាម​មន្ទីរ​ពេទ្យ និង​មណ្ឌល​​សុខ​​ភាព​​មួយ​ចំនួន និង​បាន​ស្នើ​​សុំ​​ធ្វើ​​ផ្លូវ​លំ និង​ប្រព័ន្ធ​ធារា​សាស្ត្រ និង​បង្កើត​ផ្សារ​នៅ​ក្នុង​ឃុំ… អានបន្តរ »

ការប្រជុំពិគ្រោះយោបល់លើការស្នើសុំតម្លើង​ថ្លៃ​លក់​អគ្គិសនី​ពី ៧០០ រៀល ទៅ ៨០០​រៀល​/​គីឡូ​វ៉ាត់​ម៉ោង របស់​ក្រុម​ហ៊ុន អាន កូ អេ​ឡិក​ទ្រី​ខល ផៅវ័រ គ្រុប នៅ​សា​លា​ស្រុក​កោះ​ធំ

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ ពីម៉ោង ៩:១៥ នាទី ដល់ម៉ោង ១១:៤៥ នាទី នៅសាលាស្រុកកោះធំ ខេត្តកណ្តាល បាន​រៀប​ចំ​កិច្ច​ប្រជុំពិគ្រោះយោបល់ លើការស្នើសុំតម្លើងថ្លៃលក់អគ្គិសនីពី ៧០០ រៀល ទៅ ៨០០រៀល/គីឡូវ៉ាត់ម៉ោង របស់ក្រុមហ៊ុន អាន កូ អេឡិកទ្រីខល ផៅវ័រ គ្រុប​ ក្រោម​ការសម្របសម្រួល លោក តេង សុខុមាល ប្រធាន​នាយក​ដ្ឋាន​បញ្ជី​ថ្លៃ​លក់ នៃ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា លោក អេង មោក្ខ អភិបាលរង​ស្រុកកោះធំ អភិបាលរងស្រុកស្អាង លោកអនុប្រធានមន្ទីរ៉ែ និងថាមពល ខេត្តកណ្តាល និង​មាន​ការ​ចូល​រួម​ពីក្រុមប្រឹក្សាស្រុក តំណាង​ក្រុម​ហ៊ុន អានកូ លោក​មេ​ឃុំ លោក​មេ​ភូមិ និង​អ្នក​ប្រើប្រាស់ ដែល​មាន​វត្តមាន​ចំនួន ១៥៣នាក់។

ការចុះពិនិត្យទីតាំង​ផ្គត់​ផ្គង់​ចរន្ត​អគ្គិសនី​របស់​លោក កែ សារឿន និង​របស់​សហគ្រាស​ណារ៉េត លីមីត​ធីត អភិវឌ្ឍន៍​អគ្គិសនី

កាល​ពី​ថ្ងៃទី២២-២៥ ខែមេសា ឆ្នាំ២០១៥ មន្រ្តីចំនួន​ ២រូប​ ​ត្រូវ​បាន​អាជ្ញាធរ​​អគ្គិសនី​កម្ពុជា​ចាត់​តាំង​​ឲ្យ​ចុះ​​ពិនិត្យ​​ការ​​ធ្វើ​​សេវាកម្ម​អគ្គិសនី​របស់​លោក កែ សារឿន នៅ​ទីរួម​ស្រុក​ជល​គីរី ខេត្ត​កំពង់​ឆ្នាំង និង​សហ​គ្រាស​​​ណា​​រ៉េត លីមីត​ធីត អភិវឌ្ឍន៍​​អគ្គិសនី នៅ​ទី​រួម​ខេត្ត​ពោធិ៍សាត់​ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​មន្ទីរ​រ៉ែ និង​ថាម​ពល ខេត្ត​កំពង់​ឆ្នាំង និង​ខេត្ត​ពោធិ៍​សាត់ ។ មន្រ្តី​ជំនាញ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ​បាន​​ចុះ​​ពិនិត្យ​​ដល់​​ទី​​តាំង​​ផលិត​កម្ម ទី​តាំង​ចែក​ចាយ និង​យក​​ព័ត៌​មាន​​​ពី​អ្នក​​ប្រើ​​ប្រាស់​​ ជួប​ប្រជុំ​ជា​មួយ​​អាជ្ញាធរ​​មូល​​​ដ្ឋាន និង​ចុះ​​ពិនិត្យ​​តាម​​ការិយា​ល័យ​ស្នាក់​ការ​អគ្គិសនី​​របស់​សេវាករ​ទាំង​ពីរ​ខាង​លើ ។ ក្រោយការពិនិត្យ មន្រ្តីជំនាញបានឲ្យដឹងថា ចំពោះសេវាករ កែ សារឿន មាន​ការ​រអាក់​រអួល​ក្នុង​ការ​​ផ្គត់​ផ្គង់​ចរន្ត​​អគ្គិសនី​ឲ្យ​អ្នក​ប្រើ​ប្រាស់ ដោយ​សារ​​មូល​ហេតុ​​ម៉ាស៊ីន​​ភ្លើង​​ទាំង​​៤​គ្រឿង ខូច​ព្រម​ៗ​គ្នា ។ ដោយ​មាន​ការ​រអាក់​រអួល​​ក្នុង​ការ​ផ្គត់​​ផ្គង់​​អគ្គិសនី​កន្លង​មក លោក កែ សារឿន ផ្គត់​​ផ្គង់​​ចរន្ត​​អគ្គិសនី​​មិន​​បាន​គ្រប់​​ម៉ោង(១៨ម៉/ថ្ងៃ) ​ដែល​បណ្តាល​​ឲ្យ​​ប៉ះ​​ពាល់​​ដល់​អ្នក​​ប្រើ​​ប្រាស់​​​ក្នុង​តំបន់ ​ទើប​មាន​​ការ​​​​តវ៉ា​ពី​​អាជ្ញាធរ​​មូល​ដ្ឋាន ដោយ​​​យល់​ថា​សេវាករ​មាន​​បំណង​​​​ផ្គត់​ផ្គង់​មិន​គ្រប់​​ម៉ោង​​ដោយ​​សារ​​ការ​​កំណត់​ថ្លៃ​​ថ្មី​​តាម​​អត្រា​​ប្រេង​​លើ​​ទីផ្សារ​​ពី​អាជ្ញាធរ​​អគ្គិសនី​​កម្ពុជា ។ ដោយ​ការ​ជួស​ជុល​ម៉ាស៊ីន​ភ្លើង​ពុំ​​ទាន់​​​ពេល​​វេលា សេវាករ​​បាន​​ជួល​ម៉ា​ស៊ីន​ភ្លើង​​មក​ផ្គត់​ផ្គង់​​បណ្តោះ​អាសន្ន​​ក្នុង​អំឡុង​ពេល​​ជួស​ជុល​នេះ មក​​ដល់​​​ថ្ងៃ​ទី២៥ ខែមីនា ឆ្នាំ​២០១៥ សេវាករ​​បាន​​ជួស​ជុល​​ម៉ាស៊ីន​​​ភ្លើង​​ ២គ្រឿង រួច​រាល់​ដាក់​ឲ្យ​ដំណើរ​ការ​​គ្រប់​​ម៉ោង​​កំណត់​​រហូត​​មក​​ដល់​​​​ពេល​​បច្ចុប្បន្ន និង​កំពុង​​ជួស​​ជុល​​ម៉ាស៊ីន ​២​​គ្រឿង បន្ត​​ទៀត​​ត្រៀម​បំរុង… អានបន្តរ »

ការ​ចុះជួបពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន​ក្នុង​ការ​កែ​សម្រួល​អាជ្ញាប័ណ្ណ​របស់​លោក ខាន់ ស៊ីដែន និង​ពិនិត្យ​ការ​ធ្វើ​សេវាកម្ម​អគ្គិសនី​របស់​សេវាករ​នៅ​រាជ​ធានី​ភ្នំពេញ និង​នៅ​ខេត្ត​កណ្តាល

កាល​ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៥ មន្រ្តីចំនួន​ ០២រូប ត្រូវ​បាន​អាជ្ញាធរ​​អគ្គិសនី​កម្ពុជា​ចាត់​​​តាំង​​ឲ្យ​ចុះ​ពិនិត្យ​ការ​អនុវត្ត​លើ​សេវា​កម្ម​អគ្គិសនី​សម្រាប់​​សេវាករ​នៅ​ខេត្ត​​សា្វយ​រៀង ខេត្ត​​​កណ្តាល និង​រាជ​ធានី​​ភ្នំពេញ ​ដោយ​​មាន​ការ​​ចូល​​រួម​ពី​មន្ទីរ​រ៉ែ និង​ថាម​ពល​ខេត្ត ​និង​​អាជ្ញាធរ​​​មូល​ដ្ឋាន​​ទទួល​​យក​ពត៌​មាន​​ពី​​អ្នក​​ប្រើ​ប្រាស់​​ក្នុង​​ការ​​​ផ្គត់​ផ្គង់​អគ្គិសនី​​​ពី​សំណាក់​​សេវាករ និង​តាម​​ដាន​​ការ​អនុវត្តន៍​​បច្ចេក​ទេស​​ផ្គត់​ផ្គង់ ថ្លៃ​អគ្គិសនី ថ្លៃ​ភ្ជាប់​ចរន្ត និង​​ប្រាក់​​កក់​ធានា ។ មន្រ្តីជំនាញ​របស់អាជ្ញាធរអគ្គិសនីកម្ពុជាបាន​​ជួប​ជាមួយលោក​អភិបាល​ស្រុក លោក​មេ​ឃុំ មេភូមិ ​ពិនិត្យ​​តាម​​ការិយា​ល័យ​​ស្នាក់​ការ​អគ្គិសនី និង​ពិនិត្យ​​ផ្ទាល់​​ក្នុង​តំបន់​ធ្វើ​សេវាកម្ម​របស់​សេវាករ​និមួយៗ ​ដូច​ជា៖​​​ សេវាករ ខាន់ ស៊ីដែន កាន់​អាជ្ញា​ប័ណ្ណ​លេខ​ ២៦៨ អ ធ្វើ​សេវា​កម្ម​អគ្គិសនី​នៅ​ឃុំ​ច្រេស និង​ឃុំ​ទួល​ស្តី ស្រុក​​ចន្រ្ទា ខេត្ត​​ស្វាយ​​រៀង សេវាករ ឆាយ ចាន់សុភា កាន់​អាជ្ញា​ប័ណ្ណ​លេខ​ ២០៤ អ ធ្វើ​សេ​វា​កម្ម​អគ្គិសនី​នៅ​ឃុំ​កោះ​ចូរ៉ាម និង​​ឃុំ​​ស្វាយ​​​រមៀត ស្រុក​​ខ្សាច់​កណ្តាល ខេត្ត​​កណ្តាល ក្រុម​ហ៊ុន វាសនា ញូលែន ផៅវ័រ កាន់​អាជ្ញាប័ណ្ណ​លេខ ០៩០ អ ធ្វើ​សេវា​កម្ម​​អគ្គិសនី​​នៅ​ឃុំ​កំពង់​អុស និង​​ឃុំ​សំបូរ​​មាស ស្រុក​​មុខ​កំពូល ខេត្ត​កណ្តាល និង​សហ​គ្រាស… អានបន្តរ »