អត្ថបទ៖ ព័ត៌មាន

ចុះពិនិត្យការធ្វើសេវាកម្មអគ្គិសនីរបស់លោក សើ ទាងកុក លោក ឆោម សុផៃ លោក តាន់ កង និងលោក ប្លោក វណ្ណៈ

កាល​ពី​ថ្ងៃ​ទី០៣ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៥ មន្រ្តីចំនួន0៣​រូប​ ត្រូវ​បាន​អាជ្ញាធរ​​អគ្គិសនី​កម្ពុជា ​ចាត់​​តាំង​​​​​​​​​​​ឲ្យ​ចុះ​​ពិនិត្យ​ការ​ធ្វើ​សេវាកម្ម​អគ្គិសនី​របស់​សេវាករ សើ ទាងកុក សេវាករ ឆោម សុផៃ សេវាករ តាន់ កង និងសេវាករ ប្លោក វណ្ណៈ ។ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​លោក​តំណាង​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​កំពង់ធំ និង​​ខេត្ត​សៀមរាប ក្រុម​បេសកកម្ម​បាន​ចុះ​ពិនិត្យ​ដល់​ទី​តាំង​​ស្នើ​​សុំ​​ពី​អ្នក​ប្រើ​ប្រាស់ ចុះ​ជួប​ជា​​មួយ​​អាជ្ញាធរ​​មូល​ដ្ឋាន ​​តំណាង​​​អ្នក​ប្រើ​ប្រាស់ ផ្សព្វ​ផ្សាយ​គោល​​ការណ៍​ ថ្លៃ​សេវា​ភ្ជាប់​ចរន្ត និង​ប្រាក់​កក់​ធានា និង​​បាន​​ណែនាំ​បច្ចេក​ទេស​ក្នុង​ការ​​ប្រើ​ប្រាស់​អគ្គិសនី និង​​ចុះ​ពិនិត្យ​​ស្នាក់​​ការ​អគ្គិសនី​ក្នុង​តំបន់​ធ្វើ​សេវាកម្ម​របស់​​សេវាករ​​នី​មួយៗ ដែល​​បាន​​គ្រោង​ទុក​​ដូច​​​​ខាង​​​ក្រោម​​ ៖​​​ សេវាករ សើ ទាងកុក កាន់អាជ្ញាបណ្ណលេខ២២៨ អ ធ្វើ​សេវាកម្ម​អគ្គិសនី​នៅ​ផ្នែក​ខ្លះ​នៃ​ឃុំ​សាន់​គរ និង​ឃុំ​ត្បែង ស្រុក​កំពង់​ស្វាយ ខេត្ត​កំពង់ធំ ។ ក្រុម​បេសកកម្ម​បាន​ចុះ​ជួប​​​ពិភាក្សា​ជា​មួយ​លោក​ស្រី​មេ​ឃុំ​ លោក​ជំទប់​ទី១ លោក​មេ​ភូមិ និង​តំណាង​អ្នក​ប្រើ​ប្រាស់ នៅ​សាលា​ឃុំ​ត្បែង និង​សាលា​ឃុំ​សាន់គរ ជម្រាប​សួ​រ​​អំពី​ការ​ផ្គត់ផ្គង់​ចរន្ត​អគ្គិសនី​នៅ​ទី​នេះ អាជ្ញាធរ​ឃុំ​ទាំង​ពីរ​បាន​បញ្ជាក់​ថា សេវាករ​មិន​បាន​ផ្តល់​ពាក្យ​ស្នើ​សុំ​ភ្ជាប់​ចរន្ត​ថ្មី និង​បង្កាន់​ដៃ​ទទួល​​ប្រាក់​​ថ្លៃ​ភ្ជាប់​​ចរន្ត និង​ប្រាក់​កក់ ដល់​អ្នក​ស្នើ​សុំ​ភ្ជាប់​ចរន្ត​ថ្មី… អានបន្តរ »

សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ជាមួយ​សមាគម​បញ្ញត្តិករ​ជាតិ​សហរដ្ឋ​អាមេរិក​ NARUC (​ព័ត៌មាន​បន្ថែម​)

ក្នុងក្របខណ្ឌនៃសហប្រតិបត្តិការរវាងអាជ្ញាធរអគ្គិសនីកម្ពុជាជាមួយសមាគមបញ្ញត្តិករអគ្គិសនីជាតិរបស់សហរដ្ឋអាមេរិក សិក្ខាសាលាពិភាក្សានិងផ្លាស់ប្តូរយោបល់អំពីបទដ្ឋានក្នុងការអនុវត្ត និងការត្រួតពិនិត្យលើការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាត្រូវបានរៀបចំឡើងចំនួន ៥ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែសីហា រហូតដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៥ ។ កម្មវត្ថុនៃការពិភាក្សាផ្លាស់ប្តូរយោបល់គ្នានេះ គឺផ្ដោតលើ៖ ច្បាប់ បទប្បញ្ញត្តិ នីតិវិធី ដែលកម្ពុជាកំពុងអនុវត្តទាក់ទងនឹងការផ្គត់ផ្គង់អគ្គិសនី, បញ្ហានាឡិកាស្ទង់, សិទ្ធិតវ៉ារបស់អ្នកប្រើប្រាស់, វិធីដោះស្រាយចំពោះការតវ៉ា, ការត្រួតពិនិត្យបន្ថែមរបស់អាជ្ញាធរអគ្គិសនីកម្ពុជាដែលជាអាជ្ញាកណ្តាល ដោយប្រៀបធៀបជាមួយការអនុវត្តនៅសហរដ្ឋអាមេរិក ។

សហប្រតិបត្តិការ​រវាង​បញ្ញត្តិករ​អគ្គិសនី​កម្ពុជា​ (អាជ្ញាធរ​អគ្គិសនី​កម្ពុជា​) ជាមួយ​បញ្ញត្តិករ​អគ្គិសនី​សហរដ្ឋ​អាមេរិក​(សមាគម​បញ្ញត្តិករ​អាមេរិក ​NARUC)

តាមរយៈ​ការ​ទំនាក់​ទំនង​រវាង​ឯកឧត្តម​បណ្ឌិត​ ទី​ នរិន្ទ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ជាមួយ​សមាគម​បញ្ញត្តិ​ករអាមេរិក​ “NARUC” សមាគមនេះបាន​សម្រេច​បញ្ជូន​មន្ត្រីជំនាញចំនួន ៨រូបមកពីរដ្ឋចំនួន ៥ របស់​សហរដ្ឋ​អាមេរិក​ ដើម្បី​ជួយ​ពិនិត្យ​មើល​ និងពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​អំពី​បទដ្ឋាន​ក្នុង​ការ​អនុវត្ត​ និង​ការ​ត្រួត​ពិនិត្យ​លើ​ការ​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​កម្ពុជា​ ។ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ និង​ NARUC  បាន​រៀប​ចំ​សិក្ខា​សាលា​ផ្លាស់​ប្តូរយោបល់មួយ ( Peer Review) នៅសណ្ឋាគារ​ Intercontinental នៅភ្នំពេញ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់​ថ្ងៃទី​០៤​ ខែ​កញ្ញា​ ឆ្នាំ២០១៥។ គោលដៅ​នៃសិក្ខាសាលា​នេះ​ គឺដើម្បី​ពិនិត្យ​មើល​អំពី​បទដ្ឋាន​ដែល​កំពុង​អនុវត្ត​នៅ​ប្រទេស​កម្ពុជា​ ​និង​ការផ្តល់​យោបល់​និងបទ​ពិសោធន៍​ដែល​គេ​កំពុង​អនុវត្ត​នៅ​សហរដ្ឋ​អាមេរិក​ ។​ គួរកត់​សំគាល់​ថា នៅ​ថ្ងៃទី២ នៃសិក្ខាសាលា​ គឺ​ថ្ងៃ​អង្គារ​ ទី០១ ខែកញ្ញា ឆ្នាំ២០១៥ សិក្ខាសាលា​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​យោបល់​អំពីបញ្ហា​ដែល​កំពុង​កើត​មាន​នៅកម្ពុជា​បច្ចុប្បន្ន ​ក្នុងនោះមាន​៖ ការតវ៉ារបស់​អ្នកប្រើប្រាស់​ទាក់​ទង​នឹង​គុណភាព​អគ្គិសនី​ ការតវ៉ា​របស់​អ្នក​ប្រើប្រាស់​ទាក់​ទង​នឹង​ការ​កត់​ត្រា​លេខ​អំណាន​នាឡិកាស្ទង់​មិន​ត្រឹមត្រូវ​ ការផ្លាស់​ប្តូរ​នាឡិកាស្ទង់​ដែល​មិន​ប្រក្រតី​ ការ​ធ្វើ​តេស្ត​នាឡិកាស្ទង់​នៅ​ពេល​មាន​សំណើ​ពី​អ្នក​ប្រើ​ប្រាស់​ ការតវ៉ា​របស់​អ្នក​ប្រើ​ប្រាស់​អំពី​វិក្កយបត្រ​ថ្លៃ​អគ្គិសនី​ ការស្នើ​សុំ​បន្ត​ចរន្ត​ថ្មី​ ការសង​ប្រាក់​កក់​ឲ្យ​អ្នក​ប្រើ​ប្រាស់​វិញ​ ការភ្ជាប់​ចរន្ត​ឡើង​វិញបន្ទាប់​ពី​ការ​ផ្តាច់​ដោយ​មាន​កំហុស។ អាជ្ញាធរ​អគ្គិសនីកម្ពុជា​សង្ឃឹមថា បន្ទាប់​ពី​ការ​ពិនិត្យ​​​​ និង​ផ្លាស់​ប្តូរ​យោបល់​នេះ​មក​ ការអនុវត្ត​បញ្ហានេះនៅ​កម្ពុជានឹង​រឹតតែសុក្រឹតឡើងទៀត ព្រមទាំង​មាន​លក្ខណៈ​ជា​ស្តង់​ដារអន្តរជាតិ… អានបន្តរ »

ការចុះត្រួតពិនិត្យនាឡិកាស្ទង់របស់ក្រុមហ៊ុន ភី អេស ស៊ី អិនវេសមេន និងការធ្វើសេវាកម្មរបស់សេវាករ ហ៊ុយ ចេង

កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ មន្រ្តីចំនួន ០៣រូប ត្រូវ​បាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ចាត់​តាំង​ឲ្យ​ចុះ​ពិនិត្យ​នា​ឡិកា​ស្ទង់​របស់​ក្រុម​ហ៊ុន ភី អេស ស៊ី អិន​វេស​មិន​ និង​ចុះ​ពិនិត្យ​ការ​ធ្វើ​សេវា​កម្ម​អគ្គិស​នី​របស់​សេវាករ ហ៊ុយ ចេង ។ ក្រុម​បេសក​កម្ម​បាន​ចុះ​យក​ព័ត៌​មាន​ពី​អ្នក​ប្រើ​ប្រាស់ ជួប​ពិភាក្សា​ជា​មួយ​លោក​អភិបាល​រង​ស្រុក​ពាមរក៍ លោក​ជំទប់​ឃុំ​ព្រែក​ខ្សាយខ និង​លោក​អភិបាល​ស្រុក​សៀម​ប៉ាង​ ចុះ​ពិនិត្យ​តាម​ផ្ទះ​អ្នក​ប្រើ​ប្រាស់ នៅ​តាម​តំបន់​ធ្វើ​សេវា​កម្ម​អគ្គិសនី​របស់​ក្រុម​ហ៊ុន និង​សេវាករ ៖ – ក្រុមហ៊ុន ភី អេស ស៊ី អិនវេសមិន កាន់អាជ្ញាប័ណ្ណលេខ ២០៦អ ធ្វើ​សេវា​កម្ម​អគ្គិសនី​នៅ​ស្រុក​ពាមរក៍ ខេត្ត​ព្រៃ​វែង ។ មន្ទីររ៉ែ និង​​ថាម​ពល​ខេត្ត​ព្រៃ​វែង​ បាន​ធ្វើ​លិខិត​មក​កាន់​​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​​ដើម្បី​​ស្នើ​សុំ​ឲ្យ​ជួយ​ចុះ​ទៅ​ធ្វើ​តេស្ត​នាឡិកា​ស្ទង់​ចំនួន ៥២​គ្រូសារ តាម​ការ​ស្នើ​សុំ​របស់​អ្នក​ប្រើ​ប្រាស់​អគ្គិសនី នៅ​សាលា​ព្រែក​ខ្សាយខ ស្រុក​ពាមរក៍ ខេត្ត​ព្រៃ​វែង ជាក់​ស្តែង​អ្នក​ដែល​បាន​មក​ធ្វើ​តេស្ត​មាន​ចំនួន ៤៧គ្រួសារ​ និង​មាន​នាឡិកា​ស្ទង់ ៤៨គ្រឿង ជា​លទ្ធ​ផល​ពិនិត្យ​ឃើញ​ថា នាឡិកា​ស្ទង់ ៤០គ្រឿង ស្ថិត​ក្នុង​ស្តង់ដា​កំណត់ (±2%) ២គ្រឿង ខូច និង ៦គ្រឿង… អានបន្តរ »

ចុះពិនិត្យការធ្វើសេវាកម្មអគ្គិសនី​របស់​លោក​ស្រី ភិន វិភាវី លោក ហ៊ាង ពៅ លោក ភិន ហម និង​របស់​លោក សុខ ហេង​ស៊ាង

កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥ មន្រ្តីចំនួន 0២រូប ត្រូវ​បាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ចាត់​តាំង​ឲ្យ​ចុះ​ពិនិត្យ​ការ​ធ្វើ​សេវាកម្ម​អគ្គិសនី និង​តាម​ដាន​ការ​អនុវត្ត​បច្ចេក​ទេស​ផ្គត់​ផ្គង់ និង​ថ្លៃ​សេវាកម្ម​ពាក់​ព័ន្ធ របស់​សេវាករ​នៅ​ខេត្ត​ក្រចេះ ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​មន្ទីរ រ៉ែ និង​ថាម​ពល​ខេត្ត ចុះ​ពិនិត្យ​តាម​ខ្សែ​បណ្តាញ​ចែក​ចាយ ចុះ​ជួប​ជា​មួយ​អាជ្ញាធរ​មូល​ដ្ឋាន ជា​មួយ​តំណាង​អ្នក​ប្រើ​ប្រាស់ និង​ចុះ​ពិនិត្យ​ស្នាក់​ការ​អគ្គិសនី​ក្នុង​តំបន់​ធ្វើ​សេវាកម្ម​របស់​សេវាករ​នី​មួយៗ ។ សេវាករ ភិន វិភាវី កាន់អាជ្ញាប័ណ្ណលេខ១៩១អ ធ្វើសេវាកម្មអគ្គិសនី​នៅ​ផ្នែក​ខ្លះ​នៃ​ស្រុក​ឆ្លូង ខេត្តក្រចេះ ។ មន្រ្តី​ជំនាញ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ជួប​ពិភាក្សា​ជា​មួយ​តំណាង​លោក​មេ​ឃុំ​ឆ្លូង លោក​មេ​ឃុំ​ស្តី​ទី ឃុំ​ហាន់​ជ័យ នៅ​សា​លា​ឃុំ ដើម្បី​សាក​សួរ​អំពី​ការ​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​ទី​នេះ លោក​បញ្ជាក់​ថា សេវាករ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អាជ្ញាធរ​មូល​ដ្ឋាន និង​ចេះ​សម្រប​សម្រួល​ជា​មួយ​អ្នក​ប្រើ​ប្រាស់ ។ កន្លង​មក នៅ​ឃុំ​របស់​លោក​មាន​ភ្លើង​ដាច់​ញឹក​ញាប់ ហើយ​ជា​ពិសេស​មួយ​រយៈ​ពេល​នេះ​ការ​ប្រើ​ប្រាស់​ភ្លើង​អស់​ចំនួន​គីឡូ​កាន់​តែ​ច្រើន និង​មាន​ការ​សង្ស័យ​ថា​នាឡិកា​ស្ទង់​ដើរ​លឿន​ខុស​ប្រក្រតី ។ លោក​បាន​បញ្ជាក់​ថា សេវាករ​បាន​អនុវត្ត​ថ្លៃ​លក់​ថាម​ពល​អគ្គិសនី ថ្លៃ​ភ្ជាប់​ចរន្ត និង​ប្រាក់​កក់ តាម​ការ​កំណត់​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​បាន​ផ្តល់​បង្កាន់​ដៃ​បង់​ប្រាក់​ថ្លៃ​ភ្ជាប់​ចរន្ត និង​ប្រាក់​កក់​ដល់​អ្នក​ស្នើ​សុំ​បន្ត​ចរន្ត ។ សេវាករ ភិន ហម កាន់អាជ្ញាប័ណ្ណលេខ២២៧អ ធ្វើ​សេវាកម្ម​អគ្គិសនី​នៅ​ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ។… អានបន្តរ »

ការចុះពិនិត្យការធ្វើសេវាកម្មអគ្គិសនីរបស់ក្រុមហ៊ុនវន់ វីរៈ សឺវីស របស់​លោក ដូង ណារិន និង​របស់​លោក​ អ៊ឹង ប៊ុនធី

កាលពីថ្ងៃទី១៨-២៣ ខែឧសភា ឆ្នាំ២០១៥ មន្រ្តីចំនួន 0៥រូប ត្រូវ​បាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ចាត់​តាំង​ឲ្យ​ចុះ​ពិនិត្យ​កំណត់​ថ្លៃ​ខ្សែ​បណ្តាញ​ចែក​ចាយ តាម​ដាន​ការ​អនុវត្ត​បច្ចេក​ទេស​ផ្គត់​ផ្គង់​ និង​ថ្លៃ​សេវាកម្ម​ពាក់​ព័ន្ធ​របស់​សេវាករ​នៅ​ខេត្ត​សៀមរាប ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​អាជ្ញាធរខេត្ត ស្រុក មន្ទីររ៉ែ និង​ថាម​ពល​ខេត្ត និង​អាជ្ញាធរ​ឃុំ ។ នៅក្នុងតំបន់ធ្វើសេវាកម្មរបស់ក្រុមហ៊ុនវន់ វីរៈ សឺវីស កាន់​អាជ្ញា​ប័ណ្ណ​លេខ ០៣៥អ ធ្វើ​សេវាកម្ម​ចែក​ចាយ​អគ្គិសនី​នៅ​ទី​រួម​ស្រុក​ពួក និង​ស្រុក​អង្គ​ជុំ ខេត្ត​សៀម​រាប មន្រ្តី​ជំនាញ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ជួប​ពិ​ភា​ក្សា​ជា​មួយ​លោក​មេ​ឃុំ​អង្គរភាស និង​លោក​មេ​ភូមិ ដើម្បី​ជម្រាប​សួរ​អំពី​ការ​ផ្គត់​ផ្គង់​ចរន្ត​អគ្គិសនី​នៅ​ទី​នេះ លោក​បញ្ជាក់​ថា​សេវាករ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អាជ្ញាធរ​មូល​ដ្ឋាន និង​ចេះ​សម្រប​សម្រួល​ជា​មួយ​អ្នក​ប្រើ​ប្រាស់ ។ បន្ទាប់​មក​ទៀត​នៅ​ថ្ងៃ​ទី១៩ ខែ​ឧសភា ឆ្នាំ​២០១៥ វេលា​ម៉ោង២ និង៣០នាទី​រសៀល នៅ​សា​លា​ឃុំ​គោក​ដូង ស្រុក​អង្គរ​ជុំ ខេត្ត​សៀម​រាប មាន​រៀប​ចំ​ការ​ប្រជុំ​ពិភាក្សា​គ្នា ស្តី​ពី​ការ​ព្រម​ព្រៀង​ប្រគល់ និង​ទទួល​ខ្សែ​បណ្តាញ​ចែក​ចាយ រវាង​ក្រុម​ហ៊ុន វន់ វីរៈ សឺវីស និង​លោក ហេង ណាគ្រី ។ ដោយ​មាន​ការ​សម្រប​សម្រួល​ពី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​អាជ្ញាធរ​ខេត្ត​សៀមរាប​កន្លង​មក និង​ពេល​នេះ ក្រុម​ហ៊ុន វន់ វីរៈ សឺវីស និង​លោក… អានបន្តរ »

ការចុះប្រជុំពិគ្រោះយោបល់កំណត់ថ្លៃលក់អគ្គិសនី ពេល​ភ្ជាប់​យក​ប្រភព​អគ្គិសនី​ពី​ក្រុមហ៊ុន​ ប៊ី.វី.ស៊ី ​មក​ជំនួស​ឲ្យ​ការបញ្ឆេះ​ម៉ាស៊ីន​របស់​សេវាករ​ចំនួន​ ៣ នៅស្រុកសង្គមថ្មី ស្រុករវៀង និងស្រុកជ័យសែន ខេត្តព្រះវិហារ

កាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ លោក តេង សុខុមាល ប្រធាននាយកដ្ឋានបញ្ជីថ្លៃលក់ នៃអាជ្ញាធរអគ្គិសនីកម្ពុជា បានចុះទៅប្រជុំពិភាក្សាពិគ្រោះយោបល់ ដើម្បីកំណត់ថ្លៃលក់អគ្គិសនី គិតពីពេលភ្ជាប់យកប្រភពអគ្គិសនីពីក្រុមហ៊ុន ប៊ី.វី.ស៊ី ជំនួសឲ្យការបញ្ឆេះម៉ាស៊ីនរបស់សេវាករចំនួន ៣ បច្ចុប្បន្ន នៅទីរួមស្រុក សង្គមថ្មី ទីរួមស្រុករវៀង និងនៅទីរួមស្រុកជ័យសែន ដោយមានការសម្របសម្រួលរបស់អាជ្ញាធរដែនដី និងមានការចូលរួមពីក្រុមប្រឹក្សាស្រុក មន្ត្រីសាលាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ តំណាងអ្នកប្រើប្រាស់អគ្គិសនី តំណាងក្រុមហ៊ុន ប៊ី.វី.ស៊ី (បញ្ជូនរង) និងសេវាករចែកចាយអគ្គិសនីទាំង ៣ តំបន់។

ពិនិត្យ និងតាមដ្ឋានការអនុវត្តរបស់សេវាករ និង​អ្នក​ប្រើ​ប្រាស់ ចំពោះ​ថ្លៃ​លក់​អគ្គិសនី និង​ថ្លៃ​ភ្ជាប់​ចរន្ត នៅ​ខេត្ត​កណ្តាល និង​ខេត្ត​ព្រៃវែង

កាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ មន្រ្តី​អាជ្ញាធរ​អគ្គិសនី​ចំនួន ០៣រូប ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ទៅ​ធ្វើ​ការ​ពិនិត្យ​លើ​ការ​អនុវត្ត​របស់​សេវាករ និង​ដោះ​ស្រាយ​បញ្ហា​រវាង​អ្នក​ប្រើ​ប្រាស់ ជា​មួយ​អ្នក​ផ្គត់​ផ្គង់​អគ្គិសនី​លើ​ថ្លៃ​លក់​អគ្គិសនី និង​ថ្លៃ​ភ្ជាប់​ចរន្ត ក្នុង​តំបន់​ធ្វើ​សេវា​កម្ម​របស់​សេវាករ ខឹម រ៉ានី នៅ​ឃុំ​កំពង់​ត្របែក ស្រុក​កំពង់​ត្រ​បែក ខេត្ត​ព្រៃ​វែង និង​សេវាករ ឈុន លី នៅ​ភូមិ​កោះ​តេជោរ ឃុំ​គគីរ​ធំ ស្រុក​កៀន​ស្វាយ ខេត្តកណ្តាល ។ ដំណើរ​ការ​ដោះ​ស្រាយ​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​មាន​ការ​ចូល​រួម​ពី​លោក​មេ​ឃុំ​កំពង់​ត្របែក ស្មៀន​ឃុំ​កំពង់​ត្របែក លោក​មេ​ភូមិ សេវាករ ខឹម រ៉ានី លោក​មេ​ឃុំ​តេ​ជោរ លោក​មេ​ភូមិ​កោះ​តេជោរ តំណាង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា សេវាករ ឈុន លី និង​ប្រជា​ពលរដ្ឋ ។ នៅក្នុងតំបន់ធ្វើសេវាកម្មរបស់សេវាករ ខឹម រ៉ានី ពុំ​មាន​ការ​តវ៉ា​ពី​អ្នក​ប្រើ​ប្រាស់​ទេ ប៉ុន្តែ​លោក​មេ​ឃុំ​កំពង់​ត្រ​បែក​បាន​ស្នើ​ឲ្យ​សេវាករ ធ្វើ​ការ​សាង​សង់​ខ្សែរ​បណ្តាញ​បន្ថែម​ទៅ​កាន់​តំបន់​មួយ​ចំនួន​ដែល​មិន​ទាន់​មាន​អគ្គិសនី​ដូច​ជា៖ ភូមិ​អន្លង់​រាជ និង​ភូមិ​បឹង​ខ្យង ។ សេវាករ​បាន​បក​ស្រាយ​ថា ៖ គ្រប់​ភូមិ​ទាំង​អស់​នៅ​ក្នង​ឃុំ​កំពង់​ត្របែក​សុទ្ធ​តែ​មាន​អគ្គិសនី​ប្រើ​ប្រាស់​ហើយ គ្រាន់​តែ​សេវាករ​មិន​ទាន់​បាន​អូស​ចូល​គ្រប់​ច្រក​ដោយ​សារ​តែ​ស្ថាន​ភាព​ផ្លូវ​មាន​ការ​លំបាក​ដឹក​ជញ្ជូន​សម្ភារៈ​ចូល ។ ចំណែក​ឯ​ការ​យក​ប្រាក់​កក់ និង​ប្រាក់​ភ្ជាប់​ចរន្ត សេវាករ​បាន​​កំណត់​យក​… អានបន្តរ »

ការ​ចុះ​អង្កេត​លើ​ការ​តវ៉ា​របស់​អ្នក​ប្រើ​ប្រាស់​ចំពោះ​ថ្លៃ​លក់​អគ្គិសនី និង​ថ្លៃ​ភ្ជាប់​ចរន្ត នៅ​ភូមិ​កោះ​តេ​ជោរ ឃុំ​គគីរ​ធំ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ មន្រ្តីអាជ្ញាធរអគ្គិសនី​ចំនួន ០៣រូប ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ទៅ​​យក​​ព័ត៌មាន​​ពី​អ្នក​ប្រើ​ប្រាស់​លើ​ថ្លៃ​លក់​អគ្គិសនី និង​ថ្លៃ​ភ្ជាប់​ចរន្ត ក្នុង​តំបន់​​ធ្វើ​​សេវាកម្ម​​របស់​សេវាករ ឈុន លី នៅ​ភូមិ​កោះ​តេ​ជោរ ឃុំ​គគីរ​ធំ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល ។ ដំណើរ​ការ​​យក​ព័ត៌មាន​​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​មាន​ការ​ចូល​រួម​​ពី​ក្រុម​​ព្រឹក្សា​ឃុំ​តេជោរ លោក​មេ​ភូមិ​កោះ​តេជោរ តំណាង​អាជ្ញាធរ​​អគ្គិសនី​​កម្ពុជា សេវាករ ឈុន​ លី និង​ប្រជា​ពលរដ្ឋ ។ ប្រជាពលរដ្ឋបានលើកឡើងថា សេវាករ ឈុន លី បាន​យក​ថ្លៃ​ភ្ជាប់​ចរន្ត​ថ្មី ៤០៨,០០០រៀល ចំពោះ​កម្លាំង 20អាំពែ ដោយ​កំណត់​ឲ្យ​ប្រជា​ពលរដ្ឋ​ភ្ជាប់​កម្លាំង​តូច​បំផុត 20អាំពែ ព្រម​ទាំង​បាន​ផ្សព្វ​ផ្សាយ​ថ្លៃ​លក់​គឺ ១៤០០រៀល ​ក្នុង​មួយ​​គីឡូវ៉ាត់​ម៉ោង ដោយ​កំណត់ ៣ខែចុះ ៥០រៀល រហូតសល់ ១១៥០រៀល​ក្នុងមួយ​គីឡូវ៉ាត់​ម៉ោង ប៉ុន្តែ​​សេវាករ​មិន​​ទាន់​​បាន​អនុវត្ត​ឡើយ ។ លោក ទូច វុទ្ធី ប្រធានការិយាល័យ​កិច្ចការ​អ្នក​ប្រើ​ប្រាស់​នៃ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​​បាន​ណែនាំ​ឲ្យ​សេវាករ​​យក​​នាឡិការ​ស្ទង់​​ចាស់​​របស់​ប្រជា​ពលរដ្ឋ​ដែល​នៅ​តំណើរ​ការ​ល្អ​មក​ប្រើ​ឡើង​វិញ និង​ភ្ជាប់​ចរន្ត​ឲ្យ​ប្រជា​ពល​រដ្ឋ​តាម​ទំហំ​​នៃ​ការ​ស្នើ​សុំ​របស់​គាត់ ។ លោក ទូច វុទ្ធី ក៏​បាន​ប្រកាស​ពី​ថ្លៃ​លក់​អគ្គិសនី​ទៅ​ប្រជា​ពលរដ្ឋ​គឺ ១០០០រៀល​​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង មិន​មែន… អានបន្តរ »