អត្ថបទ៖ ព័ត៌មាន

ចុះពិនិត្យការផ្គត់ផ្គង់អគ្គិសនី និងថ្លៃសេវាកម្មពាក់ព័ន្ធ​របស់សហគ្រាស អគ្គិសនី ពេជ្រនិល អិល អេស ខេ, សេវាករ អាន សំអន និងសេវាករ ម៉ែន សម្បត្តិ

កាល​​​​​​​​​ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ មន្រ្តីចំនួន​ ០២រូប ត្រូវបានអាជ្ញាធរអគ្គិសនីកម្ពុជាចាត់តាំងឲ្យ​ចុះ​ពិនិត្យ និងតាមដានការផ្គត់ផ្គង់អគ្គិសនី និងថ្លៃសេវាកម្មពាក់ព័ន្ធរបស់សេវាករនៅខេត្តកំពង់ស្ពឺ ។ ក្នុងរយៈពេលបេសកកម្មនេះ ក្រុមការងារអាជ្ញាធរអគ្គិសនីកម្ពុជា ដោយមានការចូលរួមសហការពីលោកប្រធានការិយាល័យរ៉ែ និងថាមពលស្រុកភ្នំស្រួច បាន​ចុះពិនិត្យខ្សែបណ្តាញអគ្គិសនី ជួបជាមួយអាជ្ញាធរ​មូលដ្ឋាន អ្នកប្រើប្រាស់ និង​ចុះពិនិត្យ​​តាមស្នាក់​ការអគ្គិសនីរបស់សហគ្រាស និងសេវាករទាំងពីរដូចខាងក្រោម ៖ – សេវាករ ម៉ែន សម្បត្តិ កាន់អាជ្ញាបណ្ណលេខ១៥៦ អ ធ្វើសេវាកម្មអគ្គិសនីនៅឃុំត្រពាំងគង ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ ។ ក្រុម​បេសកកម្ម​បាន​ជួប​ជាមួយ​លោក​មេឃុំ និង​ស្មៀន​ឃុំ​ត្រពាំង​គង​ ជម្រាប​សួរ​អំពី​ការ​ផ្គត់​ផ្គង់​អគ្គិសនី បញ្ហា​ផ្សេងៗ ពាក់​ព័ន្ធ​នឹង​ការ​ផ្គត់ផ្គង់ ក៏​ដូច​ជា​ការ​ប្រើ​ប្រាស់​អគ្គិសនី និង​ថ្លៃ​សេវាកម្ម​ពាក់​ព័ន្ធ លោក​បញ្ជាក់​ថា​​ការ​ធ្វើ​សេវាកម្ម​អគ្គិសនី​នៅ​ទី​នេះ​ សេវាករ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន និង​ចេះ​សម្រប​​សម្រួល​ជាមួយ​អ្នក​ប្រើ​ប្រាស់ មាន​ការ​ដាច់​ភ្លើង​ម្តង​ម្កាល និង​មាន​អ្នក​ប្រើប្រាស់​មួយ​ចំនួន​តូច​មាន​ការ​​សង្ស័យ​នាឡិកា​ស្ទង់​ដើរ​លឿន​ខុស​ប្រក្រតី ។ ក្រុម​បេសកកម្ម​បាន​ជម្រាប​ជូន​​អំពី​​សិទ្ឋិ និង​ការ​ទទួល​​ខុស​​ត្រូវ​រវាង​អ្នក​ផ្គត់ផ្គង់ និង​អ្នក​ប្រើ​ប្រាស់ ​ក្នុង​ការ​ផ្គត់ផ្គង់ ក៏​ដូច​ជា​ការ​ប្រើ​ប្រាស់​ចរន្ត​អគ្គិសនី​ មូល​ហេតុ​ដែល​ភ្លើង​ដាច់​ញឹក ការ​ប្រើប្រាស់​ភ្លើង​អស់​ច្រើន​​ ការ​ខ្វះ​អគ្គិសនី​ពី​ប្រភព​ជាដើម ។ ចំ​ពោះ​​​​អ្នក​ប្រើ​ប្រាស់​ដែល​សង្ស័យ​ថា​​នាឡិ​កាស្ទង់​ដើរ​លឿន​​ខុស​​ប្រ​ក្រ​តី អាច​បណ្តាល​​មក​​​​ពី​​​មូល​ហេតុ​​មាន​ដូច​​ជា​៖ សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​កើន​ឡើង… អានបន្តរ »

ការចុះពិនិត្យការធ្វើសេវាកម្មអគ្គិសនីរបស់ក្រុមហ៊ុនខេម ជីលបូ អេឡិកទ្រឹក ផៅវ័រ សេវាករ អុង ហុកស៊ីន និងសេវាករ តាន់ លាង ស្រេង

កាល​ពី​ថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ មន្រ្តីចំនួន 0៣រូប ​ត្រូវ​បាន​អាជ្ញាធរ​​អគ្គិសនី​កម្ពុជា​​ចាត់​តាំង​​​ឲ្យ​ចូល​រួម និង​ចុះ​ពិនិត្យ​តាម​ដាន​ការ​ធ្វើ​សេវាកម្​មអគ្គិសនី​ និង​ថ្លៃ​សេវាកម្ម​ពាក់​ព័ន្ធ​ផ្សេងៗ​របស់​ក្រុមហ៊ុន​ខេម ជីលបូ អេឡិកទ្រឹក ផៅវ័រ ​, របស់​សេវាករ អ៊ុង ហុកស៊ីន​ និង​សេវាករ តាន់ លាងស្រេង ។ ក្រុមបេសកកម្មអាជ្ញាធរអគ្គិសនីកម្ពុជារួមការងារ​​ជា​មួយមន្ទីររ៉ែ​ និងថាមពលខេត្ត អាជ្ញាធរ​មូល​ដ្ឋាន​ឃុំ ភូមិ និង​អ្នក​ប្រើ​ប្រាស់ ​បាន​ជួប​ពិភាក្សា​ដោះ​ស្រាយ​​រាល់​សំនួរ និង​ចម្ងល់​ផ្សេងៗ​ ទាក់​ទង​ការ​ធ្វើ​សេវាកម្ម​អគ្គិសនី​​របស់​សេវាករ​និមួយៗ ​នៅ​សា​លា​ឃុំ នៅ​ការិយាល័យ​​របស់​ក្រុមហ៊ុន និង​ចុះ​ជួប​ជា​មួយ​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ដែល​មាន​បញ្ហា​​​ដូច​​មាន​ខាង​​​​​ក្រោម៖​​​ ក្រុមហ៊ុនខេម ជីលបូ អេឡិកទ្រឹក ផៅវ័រ ធ្វើសេវាកម្មផលិត និងចែកចាយអគ្គិសនី​នៅក្រុងកំពង់ធំ ។ ដោយ​មាន​ការ​តវ៉ា និង​ស្នើ​សុំ​អគ្គិសនី​តាម​រយៈ​វេទិកា​សាធារណៈ​​របស់​ប្រជា​ពលរដ្ឋ​នៅ​ជុំវិញ​ក្រុង​​កំពង់ធំ ក្រុម​ការងារ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ចុះ​ជួប​តំណាង​ក្រុមហ៊ុន នៅ​ការិយា​ល័យ​របស់​ក្រុម​ហ៊ុន​ខេម ជីលបូ អេឡិកទ្រឹក ផៅវ័រ​ ពិនិត្យ​នូវ​គម្រោង​ផែន​ការ​អភិវឌ្ឍ​ និង​ឯកសារ​មួយ​ចំនួន​ទាក់ទង​នឹង​សេវា​កម្ម ថ្លៃ​ភ្ជាប់​ចរន្ត និង​ប្រាក់​កក់​ធានា ក្រុម​ការងារ​បាន​ពិនិត្យ​ឃើញ​ថា ថ្លៃ​លក់​អគ្គិសនី ថ្លៃ​ភ្ជាប់​ចរន្ត ប្រាក់​កក់​ធានា និង​ឯកសារ​ពាក់​ព័ន្ធ​ផ្សេងៗ គឺ​ក្រុមហ៊ុន​បាន​អនុវត្ត​តាម​ច្បាប់​… អានបន្តរ »

ការប្រជុំផ្សព្វផ្សាយ អំពីការបញ្ចុះអត្រាថ្លៃលក់​អគ្គិសនី​នៅ​តំបន់​ផ្គត់​ផ្គង់​អគ្គិសនី​លើ​កោះ​ដាច់ និង​កោះ​ឧកញ៉ាតី

បន្ទាប់​ពី​គម្រោង​សាង​សង់​បណ្តាញ​ខ្សែកាប​កប់​បាត​ទន្លេ​ចប់​រួចរាល់ បាន​បញ្ជូន​អគ្គិសនី​ពី​ប្រព័ន្ធ​ភ្នំពេញ មាន​ថ្លៃ​ថោក ទៅ​ដល់​តំបន់​កោះ​ចំនួន ២​ ជំនួស​ឲ្យការ​ប្រើ​ម៉ាស៊ីន​រួច​ កាល​ពីថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​ លោក តេង សុខុមាល នាយក​បញ្ជី​ថ្លៃ​លក់​ បាន​ចុះ​ទៅ​ប្រជុំ​ផ្សព្វ​ផ្សាយ​ អំពី​ការបញ្ចុះ​អត្រា​ថ្លៃ​លក់​អគ្គិសនី​នៅ​តំបន់​ផ្គត់​ផ្គង់​អគ្គិសនី​​របស់​សេវាករ​ លាង ឈុននី​ លើ​កោះដាច់​ ស្ថិត​នៅ​សង្កាត់​កោះដាច់​ ខណ្ឌ​ជ្រោយ​ចង្វា​ រាជធានី​ភ្នំពេញ ​និង​សេវាករ​ ស៊ុយ​ ចំណាន​ លើ​កោះ​ឧកញ៉ាតី​ ស្ថិត​នៅ​ឃុំ​ឧកញ៉ាតី​ ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​ ដោយមាន​ការ​សហការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ មាន​ការ​ចូល​រួម​របស់​ប្រជាជន​ដែល​ជា​អ្នក​ប្រើ​ប្រាស់​អគ្គិសនី​ និង​សេវាករ​។​ គោល​បំណង​ប្រជុំ​ ដើម្បី​ពន្យល់​អំពី​ផែន​ការ​បន្ថយ​អត្រា​ និង​គម្លាត​ថ្លៃ​លក់​អគ្គិសនី​របស់​រាជរដ្ឋាភិបាល​ ពិសេស​លទ្ធផល​គណនា​ថ្លៃដើម​អគ្គិសនី​នៅ​តំបន់​ទាំង ២​ រួច​ការ​កំណត់​ថ្លៃ​លក់​អគ្គិសនី​នេះ​ ត្រូវ​អនុលោម​តាមការ​កំណត់​របស់​ច្បាប់​ស្តីពី​អគ្គិសនី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ គឺ​ថ្លៃ​លក់​អគ្គិសនី​ ត្រូវ​ស្មើ​នឹង​ថ្លៃ​ដើម​ពិតប្រាកដ​ បូក​ប្រាក់​ចំណេញ​សម​ស្រប។​ ចំណុច​សំខាន់​នៃ​ការ​ផ្សព្វ​ផ្សាយ​ មាន​ដូច​ខាង​ក្រោម ៖​

ចុះពិនិត្យការស្នើសុំអគ្គិសនីប្រើប្រាស់របស់ប្រជាពលរដ្ឋ តាម​ដាន​ការ​អនុវត្ត ផ្គត់​ផ្គង់​អគ្គិសនី និង​ថ្លៃ​សេវាកម្ម​ពាក់​ព័ន្ធ​របស់​ក្រុមហ៊ុន សុខា អេឡិក​ទ្រី​ស៊ី​ធី​ និង​សហគ្រាស​ ផ្សារ​ថ្នល់​បត់ អេឡិក​ទ្រី​ស៊ី​ធី

កាលពីថ្ងៃទី០៦-០៩ ខែតុលា ឆ្នាំ២០១៥ មន្រ្តី​ចំនួន​៣រូប ត្រូវ​បាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ចាត់​តាំង​ឲ្យ ចុះ​ពិនិត្យ​ការ​ស្នើ​សុំ​អគ្គិសនី​ប្រើ​ប្រាស់​របស់​ប្រជា​ពលរដ្ឋ តាម​ដាន​ការ​អនុវត្ត​ផ្គត់​ផ្គង់​អគ្គិសនី និង​ថ្លៃ​សេវាកម្ម​ ពាក់​ព័ន្ធ​របស់​ក្រុមហ៊ុន សុខា អេឡិកទ្រីស៊ីធី និង​សហគ្រាស ផ្សារថ្នល់បត់ អេឡិកទ្រីស៊ីធី។ ក្នុងរយៈពេលបេសកកម្មនេះក្រុមការងារអាជ្ញាធរអគ្គិសនីកម្ពុជា ដោយ​មាន​ការ​ចូល​រួម​សហការ​ពី​លោក​តំណាង​មន្ទីររ៉ែ និង​ថាម​ពល​ខេត្ត​កំពង់ស្ពឺ​ ជួប​ជា​មួយ​ប្រជា​ពលរដ្ឋ​ស្រង់​ព័ត៌មាន​ពី​ពួក​គាត់​អំពី​សេវាកម្ម​អគ្គិសនី ដែល​ក្រុមហ៊ុន​ទាំង​ពីរ​បាន​អនុវត្ត និង​ចុះ​ពិនិត្យ​តាម​ខ្សែ​បណ្តាញ​ចែក​ចាយ ចុះ​ជួប​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​ប្រើ​ប្រាស់ ដោយ​បាន​ណែនាំ​អំពី ការ​ប្រើប្រាស់​អគ្គិសនី និង​ចុះ​ពិនិត្យ​ស្នាក់ការ​អគ្គិសនី​ក្នុង​តំបន់​ធ្វើ​សេវាកម្ម​របស់​ក្រុមហ៊ុន និង​សហគ្រាស ដែល​បាន​គ្រោង​ទុក​ដូចមាន​ខាង​ក្រោម ៖ – ក្រុមហ៊ុន សុខា អេឡិកទ្រីស៊ីធី កាន់អាជ្ញាបណ្ណលេខ ២២៤ អ៖ ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃស្រុកគងពិសី ស្រុកសំរោងទង ស្រុកបសេដ្ឋ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្រុកបាទី ខេត្តតាកែវ ស្រុកកណ្តាលស្ទឹង និងស្រុកអង្គស្នួល ខេត្តកណ្តាល ។ ក្រុមបេសកកម្មបានជួបពិភាក្សាជាមួយលោកមេភូមិត្រពាំងវែង ឃុំផុង ស្រុកបរសេដ្ឋ និងប្រជាពល រដ្ឋប្រមាណ៧០នាក់ តំណាងមន្ទីរ៉ែ និងថាមពល និងតំណាងក្រុមហ៊ុនសុខា អេឡិកទ្រីកស៊ីធី… អានបន្តរ »

ការចុះពិនិត្យ និង​ដោះ​ស្រាយ​បញ្ហា​ក្នុង​ការ​ធ្វើ​សេវាកម្ម​អគ្គិសនី​​របស់​សេវាករ ធួក សាមាន

កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ មន្រ្តីចំនួន ០៣រូប ត្រូវបានអាជ្ញាធរអគ្គិសនីកម្ពុជាចាត់តាំងឲ្យចុះពិនិត្យ និង​ដោះ​ស្រាយ​ការ​ធ្វើ​សេវាកម្ម​អគ្គិសនី​របស់​សេវាករ ធួក សាមាន តាម​ការ​ស្នើ​សុំ​របស់​ប្រជា​ពលរដ្ឋ​នៅ​ភូមិ​ស្វាយ​ឧត្តម ភូមិ​ស្វាយ​ជ្រុំ ភូមិ​ពោធិតាមុំ ស្ថិត​នៅ​ឃុំ​ស្វាយជ្រុំ ស្រុក​មេសាង ខេត្ត​ព្រៃវែង ។ ក្នុងរយៈពេលបេសកកម្មនេះ ក្រុមបេសកកម្មបានចុះយកព័ត៌មាន ចុះត្រួតពិនិត្យដល់ទីកន្លែងដែលមានបញ្ហា ចុះ​ធ្វើ​តេស្ត​នាឡិកាស្ទង់​ជាក់​ស្តែង​ជូន​អាជ្ញាធរ​មូលដ្ឋាន​ និង​អ្នក​ប្រើប្រាស់​ចំពោះ​ការ​សង្ស័យ​​របស់​អ្នក​ប្រើ​ប្រាស់​ទៅ​លើ​ភ្លើង​ដាច់​ញឹក​ញាប់​ចំនួន​គីឡូ​មាន​ការ​កើន​ឡើង​ខ្ពស់​ខុស​ប្រក្រតី ជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ពិនិត្យ​តាម​ស្នាក់​ការ​អគ្គិសនី​ក្នុង​តំបន់​ធ្វើ​សេវាកម្ម​របស់​សេវាករ ធួក សាមាន ។ ក្រុមបេសកកម្ម លោកអភិបាលរងស្រុក លោកមេឃុំ លោកក្រុមប្រឹក្សាឃុំ លោកស្មៀនឃុំ លោកមេភូមិ លោកមន្ត្រីប៉ុស្តិ៍នគរបាល និងអ្នកប្រើប្រាស់នៅឃុំស្វាយជ្រុំ បានមកជួបជុំគ្នាក្នុងវត្តភ្នៀត ដើម្បីជម្រាបសួរអំពីការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅទីនេះ លោក​អភិបាលរង​ស្រុក លោក​មេឃុំ បាន​បញ្ជាក់​ថា កន្លង​មក​នេះ​មាន​ការ​ដាច់​អគ្គិសនី​ញឹក​ញាប់​បង្ក​ឲ្យ​ខូច​បរិក្ខា​អគ្គិសនី​ និង​អគ្គិសនី​ខ្សោយ​ជា​ទូទៅ​ប្រើប្រាស់ អគ្គិសនី​អស់​កាន់​តែ​ច្រើន និង​មាន​ការ​សង្ស័យ​ថា​នាឡិកា​ស្ទង់​ដើរ​លឿន ។ អ្នក​ប្រើប្រាស់​បាន​ស្នើសុំ​អោយ​ក្រុម​បេសកកម្ម​ជួយ​បក​ស្រាយ​ពី​ប្រភេទ​អាជីវកម្ម​ដែល​ត្រូវ​គិត​ប្រាក់​ថ្លៃ​ភ្ជាប់​ចរន្ត​ និង​ប្រាក់​កក់​ធានា ជា​ប្រភេទ​អាជីវកម្ម ។ ក្រុមបេសកកម្មបានពិនិត្យឃើញថា សេវាករ ធូក សាមាន ជាអ្នកកាន់អាជ្ញាបណ្ណ ហើយមានបងប្អូនគឺលោក រុន… អានបន្តរ »

ការចុះពិនិត្យវាយតម្លៃ និង​ពិគ្រោះ​យោបល់​សាធារណៈ​លើ​ការ​ប្តូរ​ប្រភេទ​អាជ្ញាបណ្ណ ការ​បង្កើន​អាណត្តិ​អាជ្ញាបណ្ណ និង​ការ​បន្ត​អាណត្តិ​អាជ្ញាបណ្ណ

កាលពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៥ អាជ្ញារធអគ្គិសនីកម្ពុជា បានចាត់តាំងមន្រ្តីជំនាញឲ្យចុះពិនិត្យវាយតម្លៃ និងពិគ្រោះយោបល់ក្នុងការប្តូរប្រភេទអាជ្ញាបណ្ណរបស់លោក តែ គឹមសុង ធ្វើសេវាកម្មអគ្គិសនីនៅឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម របស់លោក ងិន គង់ ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃស្រុកបារាយណ៍ ខេត្តកំពង់ធំ និងស្រុកចំការលើ ខេត្តកំពង់ចាម របស់លោក ឈា សុខុម ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃឃុំទ្រៀល និងឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ របស់លោកស្រី ភួង សោភា ធ្វើសេវាកម្មអគ្គិសនីនៅឃុំព្រែកតាកូវ និងឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ការបង្កើនអាណត្តិអាជ្ញាបណ្ណរបស់លោក ប៉ោ បណ្តែត ធ្វើសេវាកម្មអគ្គិសនីនៅឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ការប្តូរប្រភេទអាជ្ញាបណ្ណ និងការបន្តអាណត្តអាជ្ញាបណ្ណរបស់លោក អ៊ឹង ប៊ុនធី ធ្វើ​សេវាកម្ម​អគ្គិសនី​នៅ​ផ្នែក​ខ្លះ​នៃ​ស្រុក​ពួក ស្រុក​អង្គរ​ជុំ និង​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប ។ ១-ការចុះពិនិត្យវាយតម្លៃ និងពិគ្រោះយោបល់លើការប្តូរប្រភេទអាជ្ញាបណ្ណរបស់សេវាករ ភួង សោភា៖ ​មន្រ្តី​​​ជំនាញ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ជួប​ជាមួយ​លោក កៅ ប៊ុនថុន… អានបន្តរ »

ការចុះពិនិត្យ តាមដានការអនុវត្តផ្គត់ផ្គង់អគ្គិសនី និង​ថ្លៃ​សេវា​កម្ម​ពាក់​ព័ន្ធ ចុះ​ពិនិត្យ និង​ដោះ​ស្រាយ​ពាក្យ​បណ្តឹង​តវ៉ា​ពាក់​ព័ន្ធ​​ការ​​ធ្វើ​​សេវាកម្ម​អគ្គិសនី

កាលពីថ្ងៃទី១៤-១៨ ខែកញ្ញា ឆ្នាំ២០១៥ មន្រ្តីចំនួន៣រូប ត្រូវបានអាជ្ញាធរអគ្គិសនីកម្ពុជាចាត់តាំងឲ្យចុះពិនិត្យ និង​តាម​ដាន​ការ​ផ្គត់​ផ្គង់​អគ្គិសនី និង​ថ្លៃ​សេវាកម្ម​ពាក់​ព័ន្ធ​របស់​សេវាករ នៅ​ខេត្ត​ស្ទឹង​ត្រែង និង​ខេត្ត​ក្រចេះ និង​ចុះ​ពិនិត្យ​ដោះ​ស្រាយ​ពាក្យ​បណ្តឹង​តវ៉ា​ពាក់​ព័ន្ធ​ការ​ធ្វើ​សេវា​កម្ម​អគ្គិសនី​របស់​សេវាករ ងិន គង់ ។ ក្រុមការងារអាជ្ញាធរអគ្គិសនីកម្ពុជា ដោយមានការចូលរួមសហការពីលោកតំណាងមន្ទីររ៉ែ និង​ថាម​ពល​ខេត្ត​ស្ទឹងត្រែង និង​លោក​តំណាង​មន្ទីរ​រ៉ែ និង​ថាម​ពល​ខេត្ត​ក្រចេះ ចុះ​ពិនិត្យ​តាម​ខ្សែ​បណ្តាញ​ចែក​ចាយ​ ចុះ​ជួប​ជា​មួយ​អាជ្ញាធរ​មូល​ដ្ឋាន ជា​មួយ​តំណាង​អ្នក​ប្រើ​ប្រាស់ ដោយ​បាន​ណែ​នាំ​ការ​ប្រើ​ប្រាស់​អគ្គិសនី និង​ចុះ​ពិនិត្យ​ស្នាក់​ការ​អគ្គិសនី​ក្នុង​តំបន់​ធ្វើ​សេវា​កម្ម​របស់​សេវាករ​នីមួយៗ ដូច​ខាង​ក្រោម ៖ – សេវាករ ឃុន សុខហ្គិច កាន់អាជ្ញាបណ្ណលេខ ៣៩៥ អ ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃស្រុកសៀមបូក ស្រុកសេសាន ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងស្រុកសំបូរ ខេត្តក្រចេះ ។ ក្រុមបេសកកម្មបានជួបពិភាក្សាជាមួយលោកចៅសង្កាត់ស្ទឹងត្រែង និងលោកស្រីមេឃុំអូរឬស្សីកណ្តាល នៅសាលាសង្កាត់ និងសាលាឃុំ ជម្រាបសួរអំពីការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅទីនោះ។ លោក/លោកស្រីបញ្ជាក់ថា សេវាករមានទំនាក់ទំនង​ល្អ​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​ និង​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​សេវាករ​ដែល​បាន​ខិត​ខំ​សាង​សង់​ខ្សែ​បណ្តាញ​ដើម្បី​ផ្គត់​ផ្គង់​អគ្គិសនី​ដល់​លំនៅដ្ឋាន​ប្រជា​ពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​របស់​លោក/លោកស្រី និង​សុំ​ឲ្យ​សេវាករ​បន្ត​សាង​សង់​ខ្សែ​បណ្តាញ​ដើម្បី​ផ្គត់ផ្គង់​ដល់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​មិន​ទាន់​មាន​ភ្លើង​ប្រើ ។ កន្លង​មក​ក៏មាន​ដែរ​ការ​ត្អូញ​ត្អែរ​របស់​អ្នក​ប្រើ​ប្រាស់​ពាក់​ព័ន្ធ​ការ​ដាច់​ភ្លើង ការ​ប្រើ​ភ្លើង​អស់​ច្រើន និង​មាន​ការ​សង្ស័យ​ថា​នាឡិកា​ស្ទង់​ដើរ​លឿន​ផង​ដែរ ។ មន្រ្តី​ជំនាញ​អាជ្ញារ​ធអគ្គិសនី​កម្ពុជា​បាន​ជម្រាប​ថា ចំពោះ​អ្នក​ប្រើ​ប្រាស់​ដែល​សង្ស័យ​ថា… អានបន្តរ »

ប្រជុំពិគ្រោះយោបល់ករណីភាព​មិន​ប្រក្រតី នៃ​ការ​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី

កាល​ពី​ថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ មន្រ្តីចំនួន0៤រូប ​ត្រូវបានអាជ្ញាធរ​អគ្គិសនី​កម្ពុជា​​ចាត់​តាំង​​​ឲ្យ​ចូល​រួម និង​ចុះ​​ពិនិត្យ​ដោះ​ស្រាយ​របស់​ក្រុមហ៊ុន និង​សេវាករ​នៅ​ខេត្ត​កំពង់ធំ និង​ខេត្ត​​សៀមរាប​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ត​បណ្តាញ​អគ្គិសនី និង​កុងទ័រ​ឡើង​ខុស​​ប្រក្រតី​របស់​​ប្រជា​ពល​រដ្ឋ​​​​នៅ​ឃុំ​យាង ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប និង​សំ​ណូមពរ​របស់​ប្រជា​ពលរដ្ឋ​សុំ​ឲ្យ​សេវាករ​ត​បណ្តាញ​អគ្គិសនី​ដែល​មាន​តម្លៃ សមរម្យ​ចូល​នៅ​ឃុំ​ពពក ស្រុកស្ទោង ខេត្តកំពង់ធំ ​។ ក្នុងរយៈពេលបេសកកម្មនេះ ក្រុមការងារអាជ្ញាធរអគ្គិសនីកម្ពុជាបានរួមសហការ​ជា​​មួយ​មន្ទីររ៉ែ​ និង​ថាម​ពល​ខេត្ត អាជ្ញាធរ​​មូល​ដ្ឋាន ខេត្ត ស្រុក ឃុំ ភូមិ ដោយ​​បាន​​ណែនាំ​ពី​ការ​ប្រើ​ប្រាស់​អគ្គិសនី ផ្ទៀង​ផ្ទាត់ និង​ដោះ​​ស្រាយ​​បញ្ហា​​កុងទ័រ​​ឡើង​​ខុស​​ប្រ​ក្រតី​​តាម​ទីតាំង​ធ្វើ​អាជីវកម្ម​របស់​សេវាករ និង​សំណូមពរ​របស់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​បញ្ហា​​​ដូច​​មាន​ខាង​​​​​ក្រោម ៖​​​ – នៅសាលាស្រុកក្រឡាញ់ ខេត្តសៀមរាប​៖ ​យោង​លិខិត​អញ្ជើញ​របស់​អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​ក្រឡាញ់​ដើម្បី​ចូល​រួម​ប្រជុំ​ពិគ្រោះ​យោបល់​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី​របស់​សេវាករ​ជូន​អ្នក​ប្រើ​ប្រាស់​ក្នុង​ស្រុក​ក្រឡាញ់ ។ អាជា្ញធរ​អគ្គិសនី​កម្ពុជា​បាន​ចាត់​តាំ​ង​ក្រុម​ការងារ​មួយ​ក្រុម​ដើម្បី​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ។​ ​លោក​ស្រី​អភិ​បាលរង​ស្រុក​បាន​​ជម្រាប​ជូន​អង្គ​ប្រជុំ​ថា​​ នៅ​ក្នុង​ស្រុក​ក្រឡាញ់​មាន​សេវាករ​ចំនួន​បី គឺ​ក្រុមហ៊ុន ​​វឌ្ឍនៈ អិន ធី អង្គរ សេវាករ ហេង ស៊ីមុយ និង​សេវាករ អ៊ឹង ប៊ុនធី តាម​ការ​ជាក់​ស្ដែង​ការ​ត​បណ្ដាញ​របស់​សេវាករ​នៅ​តាម​បណ្ដា​ឃុំ សេវាករ​មិន​ទាន់​បាន​ត​ភ្ជាប់​បណ្ដាញ​​គ្រប់​ភូមិ ឃុំ​នៅ​ឡើយ​ទេ​គឺ​បាន​ខ្លះៗ នៅ​តាម​ដង​ផ្លួវ​ជាតិ​លេខ៦… អានបន្តរ »

ការចុះពិនិត្យ និង​ដោះ​ស្រាយ​ការ​ធ្វើ​សេវា​កម្ម​អគ្គិសនី​របស់​ក្រុម​ហ៊ុន សុខា អេ​ឡិក​ទ្រី​ស៊ី​ធី

កាលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ មន្រ្តីចំនួន ៣រូប ត្រូវបានអាជ្ញាធរអគ្គិសនីកម្ពុជា​ចាត់​តាំង​ឲ្យ​ចុះ​ពិនិត្យ និង​ដោះ​ស្រាយ​ការ​ធ្វើ​សេវាកម្ម​អគ្គិសនី​របស់​ក្រុមហ៊ុន សុខា អេឡិក​ទ្រី​ស៊ី​ធី​ តាម​ការ​ស្នើ​សុំ​របស់​ប្រជា​​ពលរដ្ឋ​នៅ​ឃុំ​ពោធិ​ម្រាល ស្រុក​បសេដ្ឋ ខេត្ត​កំពង់​ស្ពឺ ។ ក្នុងរយៈពេលបេសកកម្មនេះក្រុមបេសកកម្មការងារអាជ្ញាធរអគ្គិសនីកម្ពុជា បាន​ចុះ​ជួប​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជា​ពលរដ្ឋ នៅ​សា​លា​ឃុំ​ពោធិ​ម្រាល​មាន​អ្នក​ចូល​រួម ចំនួន ៣០នាក់ ។ ក្រុម​ការងារ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​ស្តាប់​នូវ​ការ​លើក​ឡើង​ពី​លោក​មេ​ឃុំ មេភូមិ និង​ប្រជា​ពលរដ្ឋ​បាន​បញ្ជាក់​ថា នៅ​ក្នុង​ឃុំ​ពោធិ​ម្រាល​មាន​ចំនួន ១៨ភូមិ ក្នុង​នោះ​មាន​ចំនួន ៤ភូមិ មាន​អគ្គិសនី​សម្រាប់​ប្រើ​ប្រាស់​ និង​ចំនួន ១៤ភូមិ ទៀត​ក្រុម​ហ៊ុន​មិន​ទាន់​បាន​ត​ភ្ជាប់​ភ្លើង​ជូន​ប្រជា​ពលរដ្ឋ​នៅ​ឡើយ ដូច្នេះ​លោក​សូម​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​ជួយ​ផ្គត់​ផ្គង់​ភ្លើង​ជូន​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ទាំង​១៤​ឲ្យ​បាន​ឆាប់​រហ័ស ។ លោកតំណាងក្រុមហ៊ុន សុខា អេឡិកទ្រីស៊ីធី បានជម្រាបជូនដល់អង្គប្រជុំនៅពេលនេះថា នៅ​ក្នុង​ឃុំ​ពោធិ​ម្រាល ភូមិ​ចំនួន​១២ ក្រុមហ៊ុន​បាន​ដាំ​បង្គោល និង​អូស​ខ្សែ MV រួច​រាល់​ហើយ និង​ភូមិ​ចំនួន​២ ក្រុម​ហ៊ុន​កំពុង​មាន​ផែន​ការ​ដាំ​បង្កោល​បន្ត​ក្នុង​ពេល​នេះ ។ លោក​តំណាង​ក្រុម​ហ៊ុន​បាន​បញ្ជាក់​បន្ថែម​ថា នៅ​ក្នុង​ឃុំ​នេះ​បាន​បំពាក់​ត្រង់​ស្វូ​សរុប​ចំនួន ៥គ្រឿង​ ដើម្បី​ឲ្យ​សម​ស្រប​កំលាំង​ប្រើ​ប្រាស់​របស់​ប្រជា​ពលរដ្ឋ​ទូទាំង​ឃុំ​ពោធិម្រាល មាន​ដូច​ជា​កំលាំង 50KVA 3ហ្វា… អានបន្តរ »

ចុះពិនិត្យ តាមដានការអនុវត្តផ្គត់ផ្គង់អគ្គិសនី និង​ថ្លៃ​សេវា​កម្ម​ពាក់​ព័ន្ធ​របស់​ក្រុម​ហ៊ុន ផេង គៀង អេឡិក​ទ្រី​ស៊ី​ធី សេវាករ ងិន គង់ សេវាករ គឹម ច័ន្ទតារា

កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ មន្រ្តីចំនួន ០២រូប ត្រូវ​បាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ចាត់​តាំង​ឲ្យ​ចុះ​ពិនិត្យ​និង​តាម​ដាន​ការ​អនុវត្ត​ផ្គត់​ផ្គង់​អគ្គិសនី​ និង​ថ្លៃ​សេវាកម្ម​ពាក់​ព័ន្ធ​របស់​សេវាករ​នៅ​ខេត្ត​កំពង់ធំ ។ ក្នុងរយៈពេលបេសកកម្មនេះ ក្រុមបេសកកម្មបានចុះពិនិត្យខ្សែបណ្តាញអគ្គិសនី ចុះ​យក​ព័ត៌មាន​ពី​អ្នក​ប្រើ​ប្រាស់ ជួប​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន និង​ចុះ​ពិនិត្យ​តាម​ស្នាក់​ការ​អគ្គិសនី​របស់​ក្រុម​ហ៊ុន​ និង​ស្នាក់​ការ​អគ្គិសនី​របស់​សេវាករ​ដូច​ខាង​ក្រោម៖ សេវាករ ងិន គង់ កាន់អាជ្ញាបណ្ណលេខ ០៣២ អ ធ្វើ​សេវាកម្ម​អគ្គិសនី​នៅ​ផ្នែក​ខ្លះ​នៃ​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ។ ក្រុម​បេសកកម្ម​បាន​ចូល​រួម​ប្រជុំ​នៅ​សា​លា​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​ ដោយ​មាន​ការ​ចូល​រួម​ពី​លោក អួង សារឿន អភិបាល​រង​ស្រុក​បារាយណ៍ លោក​មេឃុំ មេភូមិ លេ​ខា​កត់ត្រា សេវាករ និង​មន្រ្តី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ចំនួន ០២រូប ។ សេវាករ ងិន គង់ បានចាក់សសរបេតុងប្រវែង ៩ម៉ែត្រ បាន ២០០ដើម សម្រាប់​ប្តូរ​បង្គោល​ឈើ​តាម​ផ្លូវ​លំ​តូច​ៗ និង​ដាំ​នៅ​តាម​ផ្លូវ​លំ​ដែល​ជា​តំបន់​ថ្មី ។ ចំពោះ​ថ្លៃ​លក់​សេវាករ​បាន​អនុវត្ត​តាម​តារាង​ថ្លៃ​លក់​អគ្គិសនី ១២០០រៀល ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង តាម​ការ​កំណត់​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ប៉ុន្តែ​ចំពោះ​ថ្លៃ​ភ្ជាប់​ចរន្ត និង​ប្រាក់​កក់​ធានា សេវាករ​មិន​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ទេ​ គឺ​ភ្ជាប់​ចរន្ត​របៀប​ម៉ៅ​ការ… អានបន្តរ »