អត្ថបទ៖ ព័ត៌មាន

ការចុះពិនិត្យការធ្វើសេវាកម្មអគ្គិសនីរបស់​សេវាករ​នៅ​ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម និង​ស្រុក​សន្ទុក ខេត្តកំពង់ធំ

កាល​ពី​ថ្ងៃទី១៧ ដល់​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ មន្រ្តីចំនួន 0២រូប ​ត្រូវបានអាជ្ញាធរ​អគ្គិសនីកម្ពុជា​ចាត់តាំង​​​ឲ្យ​ចុះ​ពិនិត្យ​ការ​ធ្វើ​សេវាកម្ម​អគ្គិសនី និង​ថ្លៃ​សេវាកម្ម​ពាក់ព័ន្ធ​ផ្សេង​ៗ​របស់​ក្រុមហ៊ុន មេគង្គ ស្មាត ផៅវ័រ ធ្វើ​​សេវាកម្ម​អគ្គិសនី​នៅ​ផ្នែក​ខ្លះ​នៃ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម និង​សេវាករ ត្រឹង សាន ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃស្រុកសន្ទុក ខេត្តកំពង់ធំ ។ ក្នុង​រយៈ​ពេល​បេសកកម្ម​នេះ​មន្រ្តី​អាជ្ញាធរ​អគ្គិសនី​​កម្ពុជា​បាន​ជួប​​​ជា​​មួយ​អាជ្ញាធរ​មូលដ្ឋាន និង​តំណាង​អ្នក​ប្រើប្រាស់​ដោយ​​បាន​ពិភាក្សា​ដោះ​ស្រាយ​​រាល់​សំនួរ និងចម្ងល់ផ្សេងៗទាក់ទងការធ្វើសេវាកម្មអគ្គិសនីរបស់ក្រុមហ៊ុន និងសេវាករនៅសាលាឃុំ ​និង​ចុះ​ជួប​ជា​មួយ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ដល់​លំនៅ​ដ្ឋាន​​ផ្ទាល់ដូច​ខាង​​​​ក្រោម ៖​​​ ក្រុមហ៊ុន មេគង្គ ស្មាត ផៅវ័រ៖ ដោយបានសហការណ៍ជាមួយតំណាងមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ចាម ក្រុម​ការងារ​បាន​ពិនិត្យ​ឃើញ​ថា ក្រុមហ៊ុន​បាន​អនុវត្ត​ថ្លៃ​លក់​អគ្គិសនី និង​ថ្លៃ​ភ្ជាប់​ចរន្ត​តាម​​សេចក្តី​សម្រេច​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ប៉ុន្តែ​ក្រុមហ៊ុន​នៅ​អនុវត្ត​ថ្លៃ​ប្រាក់​កក់​ធានា តាម​តម្លៃ​លក់​អគ្គិសនី​ចាស់​(១០៥០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង) និងមានភូមិចំនួន ១២ភូមិ ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយ ប៉ុន្តែ​ក្រុមហ៊ុន​បាន​សន្យា​ថា​នឹង​ពង្រីក​បណ្តាញ​ទៅ​ភូមិ​ទាំងនោះ​ឲ្យ​ហើយ​នៅ​ឆមាស​ទីមួយ​ឆ្នាំ២០១៧ ខាងមុខ ។ ចំណែក​នៅ​ភូមិថ្មី ឃុំ​សំរោង​ ​ដែល​មាន​ប្រជា​ពលរដ្ឋ​លើក​ឡើង​ថា គាត់​បាន​ដាក់​ពាក្យ​ស្នើ​សុំ​បន្ត​ចរន្ត​អស់​រយៈ​ពេល​បី​ខែ​ហើយ តែក្រុមហ៊ុនមិនបានបន្តឲ្យនោះ គឺពិតជាមានមែន តែ​នេះ​មិន​មែន​ជា​កំហុស​របស់​ក្រុមហ៊ុន​ទេ​ ​គឺ​ដោយ​សារ​មាន​ប្រជា​ពលរដ្ឋ​នៅ​ដើម​ភូមិ​បាន​រារាំង​មិន​ឲ្យ​ក្រុមហ៊ុន​កាប់ដើម​ឈើ​នៅ​មុខ​ផ្ទះ​របស់​គាត់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មិន​អាច​អូស​ខ្សែ​បណ្តាញ​បន្ត​ទៅ​បាន​ ​តែ​ពេល​នេះ​ដើម​ឈើ​នោះ​ត្រូវ​បាន​កាប់​រួចរាល់​ហើយ ក្រោម​ការ​ជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ហើយ​ក្រុមហ៊ុន​ក៏​បាន​ចាប់​ផ្តើម​បន្ត​ចរន្ត​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ហើយ​ដែរ… អានបន្តរ »

ប្រជុំពិភាក្សាផ្សព្វផ្សាយពីការកែសំរួលបញ្ជី​ថ្លៃលក់​អគ្គិសនី​នៅ​ឃុំ​កំពង់​ក្រសាំង ស្រុក​បូរី​ជលសារ ខេត្តតាកែវ

កាល​ពី​ថ្ងៃទី១៩ ខែមេសា ដល់​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦មន្រ្តីចំនួន 0៣រូប ​ត្រូវបានអាជ្ញាធរ​អគ្គិសនី​កម្ពុជា​ចាត់តាំង​ឲ្យ​ចូល​រួម និងចុះប្រជុំពិភាក្សាផ្សព្វផ្សាយអំពីការកែសំរួលបញ្ជីថ្លៃលក់​អគ្គិសនី​របស់​សេវាករ រ៉ូវ ទ្រហ៊ួត នៅសាលាឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ ។ ដោយបានសហការណ៍ជាមួយលោកអនុ​ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តតាកែវ និងមានការចូលរួមពីលោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិទាំង៤ និងតំណាងអ្នកប្រើប្រាស់មួយចំនួនទៀត មន្រ្តីអាជ្ញាធរអគ្គិសនីកម្ពុជាបានពន្យល់ និង​ជម្រាប​​ជូន​​ដល់​អង្គ​ប្រជុំ​ទាំង​មូល​ពី​តួនាទី ភារៈកិច្ច​របស់អាជ្ញាធរអគ្គិសនី​កម្ពុជា​ ​​​ក្នុង​ការចេញ​អាជ្ញាបណ្ណ​ឲ្យអ្នកវិនិយោគ ដើម្បីធ្វើការអភិវឌ្ឍន៍វិស័យ​អគ្គិសនីដោយកំណត់​តំបន់ចែកចាយ តាមផែនទី​​ក្នុងអាជ្ញាបណ្ណ។  ច្បាប់អគ្គិសនី​បានកំណត់ថា “ គ្មាន​បុគ្គល​ណាធ្វើ​សេវាកម្ម​អគ្គិសនី​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ឡើយ ”​  ។ ការបញ្ចុះ​តម្លៃ​អគ្គិសនី​ថ្មី​នៅពេលនេះ គឺ​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​ដោយ​​ទទួល​​បាន​នូវ​តម្លៃ​អគ្គិសនី​​ថោក​សមរម្យ​ ជាពិសេសសម្រាប់ការបូមទឹកដាក់ស្រែ​នៅពេលយប់​(ចាប់ពី​ម៉ោង​៩យប់ ដល់ម៉ោង៧ព្រឹក) ។ សូមជម្រាប​ជូនថា នៅតំបន់ឃុំកំពង់ក្រសាំងនេះប្រជាពលរដ្ឋភាគច្រើនធ្វើស្រែប្រាំង ដូចនេះតម្លៃ​អគ្គិសនី​សម្រាប់ការបូមទឹកដាក់ស្រែនៅពេលយប់មានតម្លៃ៤៨០រៀល/kwh ពួកគាត់មាន​ការ​​​ត្រេកអរ​​ជាខ្លាំង ​ព្រោះ​សព្​ថ្ងៃ​នេះ​ការ​បូម​ទឹក​ដាក់​ស្រែ​ប្រើ​ដោយ​ម៉ាស៊ីន​គោយន្ត​​​ប្រើ​ប្រេង​​ចំណាយ​ដើម​ទុន​ខ្ពស់ ។ ​ ក្រោយ​មក​មន្រ្តី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ជម្រាប​ជូន​អំពី​ថ្លៃ​លក់​​អគ្គិសនី​​​ថ្មី ថ្លៃ​ប្រាក់​ភ្ជាប់​ចរន្ត ប្រាក់​កក់​ធានា ស្នើសុំ​ថ្មី ការស្នើសុំបន្ថែមកម្លាំងប្រើប្រាស់ និងរបៀប​សន្សំ​សំចៃ​ថាមពល​ប្រើប្រាស់ សុវត្តិភាព​ក្នុង​ការ​​ប្រើប្រាស់​ ការ​តាម​ដាន​អំពី​ការ​ប្រើប្រាស់​អគ្គិសនី​ប្រចាំ​ខែ សិទ្ធិរវាងអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ ។… អានបន្តរ »

ចុះពិនិត្យការធ្វើសេវាកម្មអគ្គិសនីនៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ

កាលពី​ថ្ងៃទី១១ ខែមេសា ដល់​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ មន្រ្តីចំនួន 0២រូប ​ត្រូវបានអាជ្ញាធរ​អគ្គិសនីកម្ពុជា​ចាត់តាំង​​​ឲ្យ​ចូល​រួម និងចុះពិនិត្យតាមដានការធ្វើសេវាកម្មអគ្គិសនី និងថ្លៃសេវាផ្សេងៗរបស់ក្រុមហ៊ុន ឃុន សុផល នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។  ក្រុមបេសកកម្មបានជួប​​ជា​មួយអាជ្ញាធរមូលដ្ឋានឃុំ, ភូមិ និងតំណាងអ្នកប្រើប្រាស់ដោយ​បានជួបពិភាក្សាដោះស្រាយ​​រាល់​សំនួរ និងចម្ងល់ផ្សេងៗ ទាក់ទងការធ្វើសេវាកម្មអគ្គិសនីរបស់ក្រុមហ៊ុន ឃុន សុផល នៅសាលាឃុំ អំពិលតាពក និងឃុំមៀន ដែលស្ថិត ក្នុងដែនអាជា្ញបណ្ណ​របស់ក្រុមហ៊ុន ។ បន្ទាប់ពីអាជា្ញធរអគ្គិសនីកម្ពុជា បានទទួលព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងឃុំទាំងពីរខាងលើ បានត្អូញត្អែរអំពីការ រអាក់​រអួល​ក្នុង​ការ​ផ្គត់ផ្គង់​អគ្គិសនី និង​តង់ស្យុង​ផ្គត់ផ្គង់​មិន​គ្រប់​តាម​ស្តង់ដា​កំណត់​ ​ទើប​មាន​ការ​ប្រជុំ​ពីរ​បាន​ធ្វើ​នៅ​សាលាឃុំ​អំពិល​តាពក វេលាម៉ោង៩និង៣០នាទីព្រឹក និងនៅសាលាឃុំមៀន វេលាម៉ោង ២និង៣០នាទី ល្ងាច ។  ក្នុង​អំឡុង​ពេល​ប្រជុំពិភាក្សា នៅ​សា​លា​ឃុំ​ទាំង​ពីរ​ខាងលើនេះ ក្រុមការងារបានសហការណ៍ជាមួយ តំណាងមន្ទីររ៉ែ និងថាមពល ខេត្តត្បូងឃ្មុំ និង​មាន​ការ​ចូល​រួម​ពី​លោក​អភិបាល​ស្រុក លោក​មេ​ឃុំ ក្រុម​ប្រឹក្សា​ឃុំ លោក​មេភូមិ​ទាំង​៣៨ តំណាងអ្នកប្រើប្រាស់មួយចំនួន និងតំណាងក្រុមហ៊ុន ឃុន សុផល ។… អានបន្តរ »

ចុះពិនិត្យការធ្វើសេវាកម្មអគ្គិសនីរបស់​សេវាករ​នៅ​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​បាត់ដំបង

កាល​ពី​ថ្ងៃទី៣០ ខែមីនា ដល់​ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ មន្រ្តីចំនួន 0២រូប ​ត្រូវបានអាជ្ញាធរ​អគ្គិសនីកម្ពុជា​ចាត់តាំង​​​ឲ្យ​ចូល​រួម និងចុះពិនិត្យតាមដានការ​ធ្វើ​សេវាកម្ម​អគ្គិសនី និងថ្លៃសេវាកម្មពាក់ព័ន្ធផ្សេងៗ របស់ក្រុមហ៊ុន ម៉េង សុខឡេង ធ្វើ​សេវាកម្ម​អគ្គិសនីនៅផ្នែកខ្លះនៃស្រុកសំរោងទង និងស្រុកឧត្តុង ខេត្តកំពង់ស្ពឺ និងក្រុមហ៊ុន ហ្រ្វាណាស៊ី អាហរ័ណ និហរ័ណ ធ្វើ​សេវាកម្ម​អគ្គិសនីនៅផ្នែកខ្លះនៃស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ក្នុងរយៈពេលបេសកកម្មនេះមន្រ្តីអាជ្ញាធរអគ្គិសនីបានជួប​​ជា​មួយអាជ្ញាធរមូលដ្ឋាន និងអ្នកប្រើប្រាស់​ដោយ​​បាន​ជួប​ពិភាក្សា​ដោះ​ស្រាយ​​រាល់​សំនួរ និង​ចម្ងល់​ផ្សេងៗ​ ​ទាក់ទង​ការ​ធ្វើ​សេវាកម្ម​អគ្គិសនី​របស់​ក្រុមហ៊ុន នៅការិយាល័យ​ក្រុមហ៊ុន និង​ចុះ​ជួប​ជាមួយ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ដល់​លំនៅដ្ឋាន​​​ផ្ទាល់​ដូច​​មាន​ខាង​​​​​ក្រោម ៖​​​ ក្រុមហ៊ុន ម៉េង សុខឡេង៖ ដោយបានសហការណ៍ជាមួយតំណាងមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ស្ពឺ មន្រ្តី​អាជ្ញាធរ​អគ្គិសនី​បាន​ពិនិត្យ​ឃើញ​ថា ក្រុមហ៊ុន​បាន​អនុវត្ត​ថ្លៃ​លក់​អគ្គិសនី ថ្លៃ​ភ្ជាប់​ចរន្ត​ ប្រាក់កក់​ធានា​តាមច្បាប់ និង​សេចក្តី​សម្រេច​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ប៉ុន្តែ​ក្រុមហ៊ុន​នៅ​មាន​​​ភាព​មិន​ច្បាស់​លាស់​នៅ​​ឡើយ​ក្នុង​ការ​កំណត់​ប្រាក់​ថ្លៃ​តំឡើង​កំលាំង​ និង​ម៉្យាង​ទៀត​ថ្ងៃ​ផុត​កំណត់​បង់​ប្រាក់​ខុស​ពី​គោល​ការណ៍​កំណត់​របស់​អាជា្ញធរ​អគ្គិសនី​កម្ពុជា ដោយ​មាន​រយៈ​ពេល​ត្រឹម​តែ ៩ថ្ងៃ ។​ ក្រោយ​មក​មន្រ្តី​ជំនាញ​បាន​​ណែនាំ​ដល់​​​​​តំណាង​ក្រុមហ៊ុន​ពី​វិធី​គណនា ពី​ការ​ស្នើ​សុំ​​តំឡើង​​កំលាំង​​របស់​អ្នក​​ប្រើ​​ប្រាស់​ជូន​ដល់​​​​​តំណាង​ក្រុមហ៊ុន ​​គឺ​​ត្រូវ​​យក​​តម្លៃ​​សរុប​កំលាំង​អំាពែរ​ស្នើ​សុំ​ថ្មី ដក​ជាមួយ​តម្លៃ សរុប​កំលាំង​អំាពែរ​ចាស់ នៅ​សល់​​ប៉ុន្មាន​​គឺ​ជា​ប្រាក់​បន្ថែម​​សំរាប់​​ការ​ស្នើ​សុំ​របស់​អ្នក​ប្រើប្រាស់​ និង​ណែនាំ​ឲ្យ​ក្រុមហ៊ុន​បន្ថែម​ថ្ងៃ​ផុត​កំណត់​បង់​ប្រាក់​ឲ្យ​គ្រប់… អានបន្តរ »

ចុះពិនិត្យការធ្វើសេវាកម្មអគ្គិសនីរបស់សេវាករ វ៉ាន់ រ៉ាម៉ុន

  កាល​ពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ មន្រ្តីចំនួន 0២រូប ​ត្រូវបានអាជ្ញាធរ​អគ្គិសនីកម្ពុជា​ចាត់តាំង​​ឲ្យចុះ​ពិនិត្យ​​ការ​ធ្វើ​សេវាកម្ម​អគ្គិសនី​របស់ សេវាករ វ៉ាន់ រ៉ាម៉ុន ធ្វើ​សេវាកម្ម​អគ្គិសនី​នៅ​ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម និង​ឃុំ​ស្វាយជ្រុំ ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល ។​ ក្នុង​រយៈពេល​បេសកកម្ម​នេះ​មន្រ្តី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ជួប​​​ជា​មួយ​​​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​អរិយក្សត្រ និង​អ្នក​ប្រើប្រាស់​ស្ថិត​នៅ​ឃុំ​អរិយក្សត្រ​ និង​ឃុំស្វាយជ្រុំ និង​បាន​​ចុះ​​ត្រួត​​ពិនិត្យ​ដល់​ទី​ស្នាក់​ការ​ធ្វើ​សេវាកម្ម​អគ្គិសនី ដោយ​​បាន​សាក​សួរ​​ព័ត៌​មាន​​ដូច​​ខាង​​​​​ក្រោម​៖​​​ ជួបជាមួយអាជ្ញាធរឃុំអរិយក្សត្រ ១-ចំពោះថ្លៃសេវា ថ្លៃភ្ជាប់ចរន្ត និងប្រាក់កក់ធានា របស់សេវាករ វ៉ាន់ រ៉ាម៉ុន លោកមេឃុំ និងក្រុម​ប្រឹក្សា​ឃុំបានបញ្ជាក់ថា  សេវាករបានអនុវត្តតាមតារាងកំណត់របស់អាជ្ញាធរអគ្គិសនីកម្ពុជា ។ ២-ការពិន័យប្រាក់ចំនួន១០,០០០រៀល ចំពោះអ្នកប្រើប្រាស់ណាបង់ប្រាក់យឺតយ៉ាវ ហើយសេវាករ​មិន​បាន​​ចេញ​វិក្កយបត្រ​ឲ្យ​អ្នក​ប្រើប្រាស់​នោះ សេវាករ​បាន​អនុវត្ត​ដូច​ពាក្យ​បណ្តឹង​ប្រាកដ​មែន ។ ៣-ចំពោះថ្លៃសេវាបង់បន្ថែមទៅឲ្យភ្នាក់ងាររបស់សេវាករនៅពេលទៅភ្ជាប់ចរន្តឡើងវិញនោះ​ លោក​មិន​​បាន​ដឹង​ទេរឿងនេះ ព្រោះ​មិនមានពាក្យបណ្តឹងមកសាលាឃុំឡើយ ។ ជួបជាមួយអ្នកប្រើប្រាស់នៅឃុំអរិយក្សត្រ ១-ថ្លៃសេវា ថ្លៃភ្ជាប់ចរន្ត និងប្រាក់កក់ធានា បង់តាមកំលាំង អំពែរស្នើសុំ តាមតារាង​បិទនៅកន្លែង​បង់ប្រាក់របស់ក្រុមហ៊ុន ។ ២-ការពិន័យប្រាក់ចំនួន១០,០០០រៀល និងមិនបានចេញវិក្កបត្រ គឺបង់ឲ្យអ្នកមកតភ្លើង(ភ្នាក់ងារ) ជួបជាមួយអ្នកប្រើប្រាស់នៅឃុំស្វាយជ្រុំ ១-ថ្លៃសេវា ថ្លៃភ្ជាប់ចរន្ត… អានបន្តរ »

វេទិកាសាធារណៈ នៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ មន្រ្តីអាជ្ញាធរអគ្គិសនីកម្ពុជាចំនួន ០៣រូប បានចូលរួមវេទិកា​សាធារណៈ​ដើម្បីត្រួតពិនិត្យ  និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត  ចតុកោណ​ដំណាក់កាល​ទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ វេទិកាសាធារណៈនេះប្រព្រឹត្តទៅក្រោមអធិបតីរបស់ លោកជំទាវរដ្ឋលេខាធិការក្រសួង​ពាណិជកម្ម និង​ជា​​អនុ​ប្រធាន​​ក្រុម​​ការ​ងារ​​ថ្នាក់​កណ្តាលចុះជួយខេត្តសៀមរាប និងឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តម អគ្គនាយក​រងអាជា្ញធរអប្សរា  អស់លោក លោកស្រី ដែលជាប្រធាន អនុប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធនានា នៅខេត្តសៀមរាប ។ ក្រោយពីមានមតិ​សំណេះ​សំណាលរួចមក គណៈអធិបតីបានផ្តល់ឱកាសឲ្យអ្នកចូលរួម​មានមតិលើកជាសំណួរ និងសំណូម​ពរ​ ។ នៅក្នុងនោះមានសំណូមពរ​ចំនួន៥ ពីប្រជាពលរដ្ឋ និងអាជា្ញធរ​មូលដ្ឋាន​ដែលបានលើកឡើងពាក់ព័ន្ធនឹងវិស័យអគ្គិសនីគឺ ៖ ១- សំណូមពរពីលោកមេឃុំកន្រ្ទាំង មេត្តាជួយអន្តរាគមន៍ឲ្យសេវាករ ប្លោក វណ្ណៈ អូសបណ្តាញ ចូលភូមិ​ចំនួន៤ គឺភូមិស្រិតកើត ភូមិស្រិតខាងលិច ភូមិសូភី និងភូមិពង្រឲ្យបានឆាប់ ព្រោះមានការសន្យាថា​ភ្ជាប់​ភ្លើង​នៅខែ១២ ឆ្នាំ២០១៥ ។ ២-សំណូមពរពីលោកមេឃុំកន្រ្ទាំង មេត្តាជួយឲ្យសេវាកររកបច្ចេកទេសយ៉ាងណា ដើម្បីធានាសុវត្តិភាព​ដល់​​មនុស្ស​ និង​សត្វ​កុំ​ឲ្យ​ឆក់ពីបណ្តាញខ្សែម៉ាស់ដីរបស់សេវាករ ។ ៣-សំណូមពរពីតំណាងប្រជាពលរដ្ឋចំនួន៥ភូមិ… អានបន្តរ »

ចុះពិនិត្យការធ្វើសេវាកម្ម​អគ្គិសនី​របស់​អ្នក​កាន់​អាជ្ញាបណ្ណ​នៅ​ខេត្ត​ព្រៃវែង

កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ មន្រ្តីចំនួន 0២រូប ត្រូវ​បាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ចាត់​តាំង​ឲ្យ​ចូល​រួម និង​ចុះ​ពិនិត្យ​តាម​ដាន​ការ​ធ្វើ​សេវាកម្ម​អគ្គិសនី​ និង​ថ្លៃ​សេវាកម្ម​ពាក់​ព័ន្ធ​ផ្សេង​ៗ​របស់​អ្នក​កាន់​អាជ្ញាបណ្ណ​មួយ​ចំនួន​នៅ​ខេត្ត​ព្រៃវែង​ដូច​ជា៖ លោក​ស្រី ពោជ គីម លោក ហ៊ាង ផល្លី លោកស្រី ម៉ុង សុភាព លោក សេង សុគន្ធ និងលោកស្រី គី សុភាព ។ ក្នុងរយៈពេលបេសកកម្មនេះក្រុមបេសកកម្មបានជួបជាមួយអាជ្ញាធរមូលដ្ឋាន និង​អ្នក​ប្រើ​ប្រាស់​ដោយ​បាន​ជួប​ពិភាក្សា​ដោះ​ស្រាយ​រាល់​សំនួរ និង​ចម្ងល់​ផ្សេង​ៗ​ ទាក់​ទង​ការ​ធ្វើ​សេវាកម្ម​អគ្គិសនី​របស់​អ្នក​កាន់​អាជ្ញាបណ្ណ​និមួយ​ៗ​នៅ​សា​លា​ឃុំ នៅ​ការិយា​ល័យ​របស់​ពួក​គាត់ និង​ចុះ​ជួប​ជាមួយ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ដល់​លំ​នៅ​ដ្ឋាន​ផ្ទាល់ ។ ​មន្រ្តី​ជំនាញ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ចុះ​ដល់​ទីតាំង​ធ្វើ​សេវាកម្ម​របស់​អ្នក​កាន់​អាជ្ញាបណ្ណ​ដូច​មាន​ខាង​ក្រោម​៖​ លោកស្រី ពោជ គីម ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃស្រុកកំពង់ត្របែក ខេត្តព្រៃវែង ៖ ក្រុមការងារបានពិនិត្យឃើញថា ថ្លៃ​លក់​អគ្គិសនី ថ្លៃ​ភ្ជាប់​ចរន្ត ប្រាក់​កក់​ធានា និង​ឯកសារ​ពាក់​ព័ន្ធ​ផ្សេង​ៗ​ គឺ​សេវាករ​បាន​អនុវត្ត​តាម​ច្បាប់ និង​សេចក្តី​សម្រេច​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ។ ចំពោះ​ពាក្យ​ស្នើ​សុំ វិក្កយបត្រ សេវាករ​នៅ​ប្រើប្រាស់​ជា​មួយ​អតិថិជន ដោយ​ប្រើ​ពាក្យ​ជា​សហគមន៍​អគ្គិសនី​ក​អណ្តើក​ ​ប៉ុន្តែ​ក្នុង​អាជា្ញបណ្ណ គឺ​ឈ្មោះ ពោជ គីម… អានបន្តរ »

ការចុះពិនិត្យដោះស្រាយការធ្វើសេវាកម្មអគ្គិសនី

កា​ល​​ពី​ថ្ងៃ​ទី០៨ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ មន្រ្តីចំនួន0២​រូប​ ត្រូវបានអាជ្ញាធរ​អគ្គិសនីកម្ពុជា ​ចាត់​តាំង​​​​​​​​​​ឲ្យចុះ​ពិនិត្យ​ការ​ធ្វើ​សេវា​កម្ម​អគ្គិសនី​របស់​លោក ង៉ែត សូដា នៅ​ផ្នែក​ខ្លះ​នៃ​ឃុំ​ត្រាំ​កក់, ឃុំ​គុស និង​ឃុំ​ញ៉ែង​ញ៉ង ស្រុក​ត្រាំ​កក់ លោក តាំង ចេងអ័ង នៅ​ផ្នែក​ខ្លះ​នៃ​ស្រុក​សំរោង និង​ឃុំ​ត្រពាំង​ក្រសាំង ស្រុក​​បាទី និង​សហ​គ្រាស​អគ្គិសនី​បាទី នៅ​ផ្នែក​ខ្លះ​នៃ​ស្រុក​បាទី ខេត្ត​តាកែវ ។ ដោយមានការចូលរួមពីលោកតំណាង មន្ទីររ៉ែ និងថាមពល ខេត្តតាកែវ មន្រ្តី​អាជ្ញាធរ​​អគ្គិសនី​កម្ពុជា បានចុះពិនិត្យដល់ទីតាំង​ស្នើ​​សុំ​​របស់​អាជ្ញាធរ តំណាង​អ្នក​ប្រើ​ប្រាស់ ចុះ​ជួប​ជា​មួយ​​អាជ្ញាធរ​​មូលដ្ឋាន​ ផ្សព្វ​ផ្សាយ​គោល​​នយោបាយ​ថ្លៃ​​ឆ្នាំ​២០១៦​-​២០២០ ថ្លៃ​សេវា​ភ្ជាប់​ចរន្ត និង​ប្រាក់​កក់​ធានា ​បាន​​ណែនាំ​បច្ចេកទេស​ក្នុង​ការ​​ប្រើ​ប្រាស់​អគ្គិសនី និង​​ចុះ​ពិនិត្យ​​ស្នាក់​​ការ​អគ្គិសនី​ក្នុង​តំបន់​ធ្វើ​សេវាកម្ម​របស់​​សហ​គ្រាស, សេវាករ​​នី​មួយ​ៗ ​ដូច​​ខាង​​​ក្រោម​​ ៖​​​ ១- សេវាករ តាំង ចេងអ័ង កាន់អាជ្ញាបណ្ណលេខ១៤១ អ ៖ មន្រ្តីអាជ្ញាធរអគ្គិសនីកម្ពុជាបានចុះ​ជួប​​ពិភាក្សាជាមួយ​លោកមេឃុំ នៅសាលាឃុំជំរះពេន លោកមេភូមិ និងតំណាងអ្នកប្រើប្រាស់ នៅភូមិកន្សោមក្លែង ជម្រាបសួ​រ​អំពី​ការ​ផ្គត់​ផ្គង់​ចរន្ត​អគ្គិសនី​នៅ​ទី​នេះ លោក​មេ​ភូមិ​បាន​បញ្ជាក់​ថា សេវាករ​មិន​ទាន់​បាន​អូស​ខ្សែ​បណ្តាញ​ត​ភ្ជាប់​ចរន្ត​អគ្គិសនី​​ជូន​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ពីរ គឺ​ភូមិ​កន្សោម​ក្លែង… អានបន្តរ »

ការចុះពិនិត្យ និងតាមដានការផ្គត់ផ្គង់អគ្គិសនី និងថ្លៃសេវាកម្មពាក់ព័ន្ធ

កាល​​​​​​​​​ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ មន្រ្តីចំនួន​ ២រូប ត្រូវបានអាជ្ញាធរអគ្គិសនីកម្ពុជា​ចាត់​តាំង​ឲ្យ​ចុះពិនិត្យ និង​តាម​ដាន​ការ​ផ្គត់​ផ្គង់​អគ្គិសនី ​និង​ថ្លៃ​សេវាកម្ម​ពាក់​ព័ន្​របស់​​សេវាករ នៅ​រាជធានី​ភ្នំពេញ​ ខេត្​តកណ្តាល ខេត្ត​កំពង់ចាម និង​ខេត្តត្បូងឃ្មុំ ។ ក្នុង​រយៈ​ពេល​បេសកកម្ម​នេះ ក្រុម​ការងារ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ដោយ​មាន​ការ​ចូល​រួម​សហការ​ពី​តំណាង​មន្ទីររ៉ែ និង​​ថាម​ពល​​​ខេត្ត​/​រាជធានី អាជ្ញាធរ​ឃុំ​/​​សង្កាត់ និង​អ្នក​ប្រើ​ប្រាស់ បាន​ជួប​ប្រជុំ និង​​ចុះ​ពិនិត្យ​ខ្សែ​បណ្តាញ​អគ្គិសនី ប្រអប់​​​នាឡិកា​​​ស្ទង់, នាឡិកា​ស្ទង់ នៅ​ទីតាំង​​ធ្វើ​សេវាកម្ម និង​​ចុះ​ពិនិត្យ​​​តាម​ស្នាក់​ការ​អគ្គិសនី​របស់​​អ្នក​កាន់​អាជ្ញាបណ្ណ​ទាំង​ប្រាំ​មួយ​​ដូចជា ៖ លោកស្រី លាង ឈុននី នៅ​សាលា​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយ​​ចង្វា រាជ​ធានី​ភ្នំពេញ, លោក​ស្រី ស៊ុយ ចំណាន នៅ​ឃុំ​កោះ​ឧកញ៉ាតី ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល, លោកស្រី ឆាយ គឹមហួ នៅ​ឃុំ​ស្ពឺ ស្រុក​ចំការ​លើ ខេត្ត​កំពង់ចាម, លោកស្រី អ៊ាម ស្រេង នៅ​ឃុំ​មេសរ​ជ្រៃ និង​ឃុំ​សូភាស ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់ចាម ​លោក ឌី ពិសិដ្ឋ… អានបន្តរ »

ករណីភ្លើងបំភ្លឺសាធារណៈនៅផ្សារតាំងគោក ស្រុកបារាយណ៍ ខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ទទួល​ការ​ត្អូញ​ត្អែរ​របស់​លោក ឈុន សំណាង ដែល​ជា​ប្រជា​ពលរដ្ឋ​រស់​នៅ​តំបន់​ផ្សារ​តាំង​គោក នៅ​លើ​ទំព័រ​ហ្វេសបុក​របស់​អាជ្ញាធរ​ អំពី​ការ​លំបាក​ក្នុង​ការ​តម្លើង​ប្រព័ន្ធ​បំភ្លឺ​សាធារណៈ ។ យោង​តាម​ការ​ត្អូញ​ត្អែរ​នេះ អាជ្ញាធរ​បាន​ចាត់​មន្រ្តី​របស់​ខ្លួន​ឲ្យ​ចុះ​ពិនិត្យ​បញ្ហា​នេះ នៅ​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០១៦ ដោយ​ជួប​ពិភាក្សា​ជាមួយ​លោក​មេឃុំ​សូរយោង​ លោក​មេភូមិ​ពាក់​ព័ន្ធ និង​ប្រជា​ពលរដ្ឋ​ពាក់ព័ន្ធ (ក្នុង​នោះក៏ មាន​ការ​ចូល​រួមពី​ឳពុក​របស់​លោក ឈុន សំណាង ផងដែរ) ។ បញ្ហា​ដែល​ប្រជា​ពលរដ្ឋ ២ផ្ទះ ​លើកឡើង​គឺ ទី១-កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ អ្នក​ផ្គត់ផ្គង់​មិន​ឲ្យ​តម្លើង​អំពូល​នៅ​លើ​បង្គោល​ភ្លើង​របស់​គេ និងទី២-អ្នក​ផ្គត់​ផ្គង់​មិន​ទទួល បន្ទុក​តម្លើងឲ្យ ព្រោះ​ប្រជា​ពលរដ្ឋ​បាន​ទិញ​អំពូល​ឲ្យ​ហើយ ។ តាមការពិនិត្យបញ្ហានេះឃើញថា វាមិនមែនជាប្រព័ន្ធបំភ្លឺសាធារណៈពិតប្រាកដនោះទេ វាជាការបំភ្លឺមុខផ្ទះប្រជាពលរដ្ឋនីមួយៗ ហើយករណីនេះគឺមានតែប្រជាពលរដ្ឋ២ផ្ទះ ដែលបានមកប្រជុំនៅសាលាឃុំ និង​បាន​បញ្ជាក់​ថា​គាត់​មាន​បំណង​ដាក់​អំពូល​នៅ​មុខ​ផ្ទះ ។ ពាក់​ព័ន្ធ​នឹង​ករណី​នេះ លោក​មេឃុំ​បញ្ជាក់​ថា ឃុំ​មិន​មែន​ជា​អ្នក​រៀបចំ​ប្រព័ន្ធ​ភ្លើង​សាធារណៈ​នេះ​ទេ ហើយ​ជាក់​ស្តែង​ បើ​សាលា​ឃុំ​ចង់​ដាក់​អំពូល​បំភ្លឺ​នៅ​មុខ​សា​លា​ឃុំ សា​លា​ឃុំ​ត្រូវ​តភ្លើង​ចេញ​ពី​ក្នុង​សាលាឃុំ និង​ដាក់​អំពូល​នៅ​លើ​របង​សាលាឃុំ ឬ​រក​កន្លែង​សមរម្យ​ណាមួយ ដោយ​មិន​ត្រូវ​ទៅ​ពាក់​ព័ន្ធ​អី​ជា​មួយ​អ្នក​ផ្គត់ផ្គង់​ភ្លើងនោះទេ ។ តាមពិតដំណោះស្រាយកន្លងមក គឺក្នុងរូបភាពប្រព័ន្ធបំភ្លឺសាធារណៈ អ្នកផ្គត់ផ្គង់ត្រូវភ្ជាប់ចរន្តជូនដោយមិនគិតពីថ្លៃប្រាក់ កក់ និងថ្លៃភ្ជាប់ចរន្តទេ… អានបន្តរ »