អត្ថបទ៖ ព័ត៌មាន

ការត្រួតពិនិត្យនាឡិកាស្ទង់ នៅឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ មន្រ្តីអាជ្ញាធរអគ្គិសនីកម្ពុជាចំនួន ០៤រូប ត្រូវបានចាត់តាំងឲ្យចុះត្រួតពិនិត្យ និងធ្វើតេស្តនាឡិកាស្ទង់នៅឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្នុងតំបន់ធ្វើសេវាកម្មអគ្គិសនីរបស់សហគ្រាស អ៊ា ឡៃស៊ាន ក្រវាញ អេឡិកទ្រីស៊ីធី ។ ក្រុមការងារអាជ្ញាធរអគ្គិសនីកម្ពុជាបានចូលរួមប្រជុំក្រោមអធិបតីភាពរបស់លោក អ៊ុំ សាមិ មេឃុំសន្ទ្រែ ដោយមានការចូលរួម​ពី​តំណាង​មន្ទីររ៉ែ និងថាមពលខេត្តចំនួន ១រូប ជំទប់ឃុំសន្ទ្រែ មេភូមិ និងតំណាងអ្នកប្រើប្រាស់ចំនួន ១១រូប ។ បន្ទាប់​ពី​បាន​ស្តាប់​ការ​ពន្យល់​ណែនាំ​របស់អង្គប្រជុំ តំណាងអ្នកប្រើប្រាស់ទាំង ១១រូប បានឯកភាពឲ្យអ្នកផ្គត់ផ្គង់​ដោះ​នាឡិកា​ស្ទង់​របស់​អ្នក​ប្រើប្រាស់​មក​ថ្លឹង​ជា​បន្តបន្ទាប់ និងបានធ្វើតេស្តនាឡិកាស្ទង់ចំនួន ២៦គ្រឿង លទ្ធផលដែលទទួលបានគឺ ដំណើរ​ការ​ត្រឹម​ត្រូវ​ទាំង​អស់ (±2%) ។ តាម​ការ​ស្នើ​សុំ​កន្លង​មក មាន​អ្នក​ប្រើប្រាស់​នៅ​ភូមិ​សន្ទ្រែ ៦រូប និង​ភូមិ​គល់ទទឹង ៩រូប សង្ស័យ​នាឡិកា​ស្ទង់​គាត់​ដើរ​លឿន តែ​មក​ដល់​ពេល​ថ្លឹង មាន​តែ​អ្នក​ប្រើប្រាស់ ០៨រូប ប៉ុណ្ណោះ បានយកនាឡិកាស្ទង់គាត់មកថ្លឹង ។​ លើសពីនេះ នៅភូមិក្សេត្របូរីមានអ្នកប្រើប្រាស់ ៤៤រូប បានចុះឈ្មោះតាមមេភូមិ តែបានយកនាឡិកាស្ទង់មកថ្លឹងតែ… អានបន្តរ »

ការប្រជុំដោះស្រាយបញ្ហាការផ្គត់ផ្គង់និងថ្លៃអគ្គិសនី​នៅតំបន់ស្រុកស្ទោង ខេត្តកំពង់ធំ

ដោយមានសំណូមពរប្រជាពលរដ្ឋនៅស្រុកស្ទោង ខេត្តកំពង់ធំ ឲ្យអាជ្ញាធរអគ្គិសនីកម្ពុជាជួយដោះស្រាយបញ្ហាការផ្គត់ផ្គង់និងថ្លៃអគ្គិសនីនៅតំបន់ស្រុកស្ទោង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ តំណាងអាជ្ញាធរអគ្គិសនីកម្ពុជាសហការជាមួយតំណាងសាលាខេត្តកំពង់ធំ បានរៀបចំវេទិកាសាធារណៈមួយជាមួយប្រជាពលរដ្ឋនៅទីនោះ ក្រោមអធិបតីភាព ឯឧ គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងតំណាងអាជ្ញាធរអគ្គិសនីកម្ពុជា លោក តេង សុខុមាល នាយកបញ្ជីថ្លៃលក់ ដោយមានវត្តមានចូលរួមពីលោកប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ធំ អ្នកកាន់អាជ្ញាបណ្ណផ្គត់ផ្គង់អគ្គិសនី អភិបាលស្រុកស្ទោង មេឃុំ មេភូមិ និងប្រជាពលរដ្ឋអ្នកប្រើប្រាស់អគ្គិសនី សរុបទាំងអស់ ៤១៧ នាក់ ។ វេទិកានេះប្រារព្ធធ្វើនៅវត្តព្រះនាង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ការចុះពិនិត្យតាមដានការផ្គត់ផ្គង់អគ្គិសនី និង​ថ្លៃ​សេវាកម្ម​ពាក់ព័ន្ធ​នៅខេត្តកំពង់ចាម និងខេត្តកំពង់ធំ

  កាល​​​​​​​​​ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ មន្រ្តីចំនួន ​០២រូប ត្រូវបានអាជ្ញាធរអគ្គិសនីកម្ពុជា ចាត់តាំងឲ្យ​ចុះ​ពិនិត្យ​តាមដានការផ្គត់ផ្គង់អគ្គិសនី ​និងថ្លៃសេវាកម្មពាក់ព័ន្ធរបស់​សេវាករនៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម រួមមាន៖ សេវាករ ឃុន ណៃហៀក នៅសាលាឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ សេវាករ អ៊ុង គឹមស៊ាន នៅឃុំថ្មពូន ស្រុកចំការលើ ខេត្តកំពង់ចាម សេវាករ តែ គឹមសុង នៅឃុំចំការអណ្តូង  ស្រុកចំការលើ ខេត្តកំពង់ចាម និងសេវាករ ជា គ្រី នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ដោយមានការចូលរួមពីតំណាង​មន្ទីរ​រ៉ែ និងថាមពលខេត្ត មន្ត្រីអាជ្ញាធរអគ្គិសនីកម្ពុជា​បានជួបពិភាក្សាជាមួយ​អាជ្ញាធរ​​​មូលដ្ឋាន​នៅសាលាឃុំរុងរឿង សាលាឃុំថ្មពូន សាលាឃុំចំការអណ្តូង និងនៅសាលា​ឃុំ​ព្រែកកក់ ជាបន្តបន្ទាប់​ដើម្បី​សាកសួរ​អំពី​ការ​ផ្គត់ផ្គង់​​អគ្គិសនី និងបញ្ហាប្រឈមផ្សេងៗ ​ពាក់ព័ន្ធ​នឹង​ការផ្គត់ផ្គង់ ក៏ដូច​ជា​ការប្រើ​ប្រាស់អគ្គិសនី និងថ្លៃ​សេវាកម្ម​​ពាក់ព័ន្ធផ្សេងៗ ដែលសេវាករអនុវត្ត​កន្លងមកនៅក្នុងមូលដ្ឋានរបស់លោក ។ បញ្ហាប្រឈមជារួម​ដែល​អាជ្ញាធរ​មូលដ្ឋាន​បានលើកឡើងគឺ ​ភ្លើងដាច់​ញឹក​ញាប់ ថាមពល​ប្រើ​ប្រាស់​​​កើន​​ឡើង  អ្នក​ប្រើ​ប្រាស់​សង្ស័យ​​នាឡិកាស្ទង់​​ដើរ​មិន​ប្រក្រតី និងស្នើសុំឲ្យ​សេវាករ​អូស​ភ្លើង​ទៅ​ផ្គត់ផ្គង់​នៅ​តំបន់​​មិនទាន់​​មាន​​ភ្លើង​​ប្រើប្រាស់… អានបន្តរ »

ការប្រជុំផ្សព្វផ្សាយ និងតម្កល់​ឯកសារ​ពិគ្រោះ​យោបល់​លើ​ការ​កែ​សម្រួល​បញ្ចុះ​ថ្លៃលក់​អគ្គិសនី​ក្នុង​តំបន់​ចែក​ចាយ​របស់​អគ្គិសនី​កម្ពុជា​នៅ​ខេត្តស្ទឹងត្រែង

ព្រឹកនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ៨:៣០ព្រឹក នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង បានបើកការប្រជុំផ្សព្វផ្សាយ និងតម្កល់ឯកសារពិគ្រោះយោបល់លើការកែសម្រួលបញ្ចុះថ្លៃលក់អគ្គិសនីក្នុងតំបន់ចែកចាយរបស់អគ្គិសនីកម្ពុជានៅខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពលោក ជា ថាវរិទ្ធ អភិបាលរងខេត្ត តំណាងអាជ្ញាធរអគ្គិសនីកម្ពុជា លោក តេង សុខុមាល នាយកបញ្ជីថ្លៃលក់ ដោយមានការចូលរួមពីតំណាងអគ្គិសនីកម្ពុជានៅភ្នំពេញ តំណាងមន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែង តំណាងមន្ទីរជុំវិញខេត្តពាក់ព័ន្ធ និងតំណាងអ្នកប្រើប្រាស់ក្នុងតំបន់ចែកចាយរបស់អគ្គិសនីកម្ពុជា វត្តមានសរុប ៥០ នាក់ ។

ការប្រជុំផ្សព្វផ្សាយ និង​តម្កល់​ឯកសារ​ពិគ្រោះ​យោបល់​​លើ​ការ​​កែ​​សម្រួល​​បញ្ចុះ​​ថ្លៃលក់​​អគ្គិសនី​ក្នុង​តំបន់​ចែកចាយ​របស់​អគ្គិសនី​កម្ពុជា នៅ​ខេត្តមណ្ឌលគីរី

ព្រឹកនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ៨:៣០ព្រឹក នៅសាលប្រជុំសាលាខេត្តមណ្ឌលគីរី បានបើកការប្រជុំផ្សព្វផ្សាយ និងតម្កល់ឯកសារពិគ្រោះយោបល់លើការកែសម្រួលបញ្ចុះថ្លៃលក់អគ្គិសនីក្នុងតំបន់ចែកចាយរបស់អគ្គិសនីកម្ពុជា នៅខេត្តមណ្ឌលគីរី តំណាងអាជ្ញាធរអគ្គិសនីកម្ពុជា ដោយ លោក តេង សុខុមាល នាយកបញ្ជីថ្លៃលក់ ដោយមានការចូលរួមពីតំណាងអគ្គិសនីកម្ពុជានៅភ្នំពេញ តំណាងសាលាខេត្ត តំណាងមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគីរី តំណាងមន្ទីរជុំវិញខេត្តពាក់ព័ន្ធ អាជ្ញាធរក្រុង-សង្កាត់ និងតំណាងអ្នកប្រើប្រាស់វត្តមានសរុប ៣៦ នាក់ ។

ការប្រជុំផ្សព្វផ្សាយ និងតម្កល់​ឯកសារ​ពិគ្រោះ​យោបល់​​លើ​ការ​​កែ​​សម្រួល​​បញ្ចុះ​​ថ្លៃលក់​​អគ្គិសនី​​ក្នុង​​តំបន់​​ចែកចាយ​​របស់​​អគ្គិសនី​កម្ពុជា នៅ​ខេត្តក្រចេះ

ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ៣:០០រសៀល នៅសាលប្រជុំសាលាខេត្តក្រចេះ បានរៀបចំការប្រជុំផ្សព្វផ្សាយ និងតម្កល់ឯកសារពិគ្រោះយោបល់លើការកែសម្រួលបញ្ចុះថ្លៃលក់អគ្គិសនីក្នុងតំបន់ចែកចាយរបស់អគ្គិសនីកម្ពុជា នៅខេត្តក្រចេះ តំណាងអាជ្ញាធរអគ្គិសនីកម្ពុជា ដោយ លោក តេង សុខុមាល នាយកបញ្ជីថ្លៃលក់ ដោយមានការចូលរួមពីតំណាងអគ្គិសនីកម្ពុជានៅភ្នំពេញ លោកអភិបាលរងខេត្ត តំណាងមន្ទីររ៉ែ និងថាមពល ខេត្តក្រចេះ និងតំណាងអ្នកប្រើប្រាស់ វត្តមានសរុប ១៨ នាក់ ។

ការចុះពិនិត្យការធ្វើសេវាកម្មអគ្គិសនីរបស់​សេវាករ​នៅ​ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម និង​ស្រុក​សន្ទុក ខេត្តកំពង់ធំ

កាល​ពី​ថ្ងៃទី១៧ ដល់​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ មន្រ្តីចំនួន 0២រូប ​ត្រូវបានអាជ្ញាធរ​អគ្គិសនីកម្ពុជា​ចាត់តាំង​​​ឲ្យ​ចុះ​ពិនិត្យ​ការ​ធ្វើ​សេវាកម្ម​អគ្គិសនី និង​ថ្លៃ​សេវាកម្ម​ពាក់ព័ន្ធ​ផ្សេង​ៗ​របស់​ក្រុមហ៊ុន មេគង្គ ស្មាត ផៅវ័រ ធ្វើ​​សេវាកម្ម​អគ្គិសនី​នៅ​ផ្នែក​ខ្លះ​នៃ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម និង​សេវាករ ត្រឹង សាន ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃស្រុកសន្ទុក ខេត្តកំពង់ធំ ។ ក្នុង​រយៈ​ពេល​បេសកកម្ម​នេះ​មន្រ្តី​អាជ្ញាធរ​អគ្គិសនី​​កម្ពុជា​បាន​ជួប​​​ជា​​មួយ​អាជ្ញាធរ​មូលដ្ឋាន និង​តំណាង​អ្នក​ប្រើប្រាស់​ដោយ​​បាន​ពិភាក្សា​ដោះ​ស្រាយ​​រាល់​សំនួរ និងចម្ងល់ផ្សេងៗទាក់ទងការធ្វើសេវាកម្មអគ្គិសនីរបស់ក្រុមហ៊ុន និងសេវាករនៅសាលាឃុំ ​និង​ចុះ​ជួប​ជា​មួយ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ដល់​លំនៅ​ដ្ឋាន​​ផ្ទាល់ដូច​ខាង​​​​ក្រោម ៖​​​ ក្រុមហ៊ុន មេគង្គ ស្មាត ផៅវ័រ៖ ដោយបានសហការណ៍ជាមួយតំណាងមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ចាម ក្រុម​ការងារ​បាន​ពិនិត្យ​ឃើញ​ថា ក្រុមហ៊ុន​បាន​អនុវត្ត​ថ្លៃ​លក់​អគ្គិសនី និង​ថ្លៃ​ភ្ជាប់​ចរន្ត​តាម​​សេចក្តី​សម្រេច​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ប៉ុន្តែ​ក្រុមហ៊ុន​នៅ​អនុវត្ត​ថ្លៃ​ប្រាក់​កក់​ធានា តាម​តម្លៃ​លក់​អគ្គិសនី​ចាស់​(១០៥០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង) និងមានភូមិចំនួន ១២ភូមិ ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយ ប៉ុន្តែ​ក្រុមហ៊ុន​បាន​សន្យា​ថា​នឹង​ពង្រីក​បណ្តាញ​ទៅ​ភូមិ​ទាំងនោះ​ឲ្យ​ហើយ​នៅ​ឆមាស​ទីមួយ​ឆ្នាំ២០១៧ ខាងមុខ ។ ចំណែក​នៅ​ភូមិថ្មី ឃុំ​សំរោង​ ​ដែល​មាន​ប្រជា​ពលរដ្ឋ​លើក​ឡើង​ថា គាត់​បាន​ដាក់​ពាក្យ​ស្នើ​សុំ​បន្ត​ចរន្ត​អស់​រយៈ​ពេល​បី​ខែ​ហើយ តែក្រុមហ៊ុនមិនបានបន្តឲ្យនោះ គឺពិតជាមានមែន តែ​នេះ​មិន​មែន​ជា​កំហុស​របស់​ក្រុមហ៊ុន​ទេ​ ​គឺ​ដោយ​សារ​មាន​ប្រជា​ពលរដ្ឋ​នៅ​ដើម​ភូមិ​បាន​រារាំង​មិន​ឲ្យ​ក្រុមហ៊ុន​កាប់ដើម​ឈើ​នៅ​មុខ​ផ្ទះ​របស់​គាត់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មិន​អាច​អូស​ខ្សែ​បណ្តាញ​បន្ត​ទៅ​បាន​ ​តែ​ពេល​នេះ​ដើម​ឈើ​នោះ​ត្រូវ​បាន​កាប់​រួចរាល់​ហើយ ក្រោម​ការ​ជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ហើយ​ក្រុមហ៊ុន​ក៏​បាន​ចាប់​ផ្តើម​បន្ត​ចរន្ត​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ហើយ​ដែរ… អានបន្តរ »

ប្រជុំពិភាក្សាផ្សព្វផ្សាយពីការកែសំរួលបញ្ជី​ថ្លៃលក់​អគ្គិសនី​នៅ​ឃុំ​កំពង់​ក្រសាំង ស្រុក​បូរី​ជលសារ ខេត្តតាកែវ

កាល​ពី​ថ្ងៃទី១៩ ខែមេសា ដល់​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦មន្រ្តីចំនួន 0៣រូប ​ត្រូវបានអាជ្ញាធរ​អគ្គិសនី​កម្ពុជា​ចាត់តាំង​ឲ្យ​ចូល​រួម និងចុះប្រជុំពិភាក្សាផ្សព្វផ្សាយអំពីការកែសំរួលបញ្ជីថ្លៃលក់​អគ្គិសនី​របស់​សេវាករ រ៉ូវ ទ្រហ៊ួត នៅសាលាឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ ។ ដោយបានសហការណ៍ជាមួយលោកអនុ​ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តតាកែវ និងមានការចូលរួមពីលោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិទាំង៤ និងតំណាងអ្នកប្រើប្រាស់មួយចំនួនទៀត មន្រ្តីអាជ្ញាធរអគ្គិសនីកម្ពុជាបានពន្យល់ និង​ជម្រាប​​ជូន​​ដល់​អង្គ​ប្រជុំ​ទាំង​មូល​ពី​តួនាទី ភារៈកិច្ច​របស់អាជ្ញាធរអគ្គិសនី​កម្ពុជា​ ​​​ក្នុង​ការចេញ​អាជ្ញាបណ្ណ​ឲ្យអ្នកវិនិយោគ ដើម្បីធ្វើការអភិវឌ្ឍន៍វិស័យ​អគ្គិសនីដោយកំណត់​តំបន់ចែកចាយ តាមផែនទី​​ក្នុងអាជ្ញាបណ្ណ។  ច្បាប់អគ្គិសនី​បានកំណត់ថា “ គ្មាន​បុគ្គល​ណាធ្វើ​សេវាកម្ម​អគ្គិសនី​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ឡើយ ”​  ។ ការបញ្ចុះ​តម្លៃ​អគ្គិសនី​ថ្មី​នៅពេលនេះ គឺ​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​ដោយ​​ទទួល​​បាន​នូវ​តម្លៃ​អគ្គិសនី​​ថោក​សមរម្យ​ ជាពិសេសសម្រាប់ការបូមទឹកដាក់ស្រែ​នៅពេលយប់​(ចាប់ពី​ម៉ោង​៩យប់ ដល់ម៉ោង៧ព្រឹក) ។ សូមជម្រាប​ជូនថា នៅតំបន់ឃុំកំពង់ក្រសាំងនេះប្រជាពលរដ្ឋភាគច្រើនធ្វើស្រែប្រាំង ដូចនេះតម្លៃ​អគ្គិសនី​សម្រាប់ការបូមទឹកដាក់ស្រែនៅពេលយប់មានតម្លៃ៤៨០រៀល/kwh ពួកគាត់មាន​ការ​​​ត្រេកអរ​​ជាខ្លាំង ​ព្រោះ​សព្​ថ្ងៃ​នេះ​ការ​បូម​ទឹក​ដាក់​ស្រែ​ប្រើ​ដោយ​ម៉ាស៊ីន​គោយន្ត​​​ប្រើ​ប្រេង​​ចំណាយ​ដើម​ទុន​ខ្ពស់ ។ ​ ក្រោយ​មក​មន្រ្តី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ជម្រាប​ជូន​អំពី​ថ្លៃ​លក់​​អគ្គិសនី​​​ថ្មី ថ្លៃ​ប្រាក់​ភ្ជាប់​ចរន្ត ប្រាក់​កក់​ធានា ស្នើសុំ​ថ្មី ការស្នើសុំបន្ថែមកម្លាំងប្រើប្រាស់ និងរបៀប​សន្សំ​សំចៃ​ថាមពល​ប្រើប្រាស់ សុវត្តិភាព​ក្នុង​ការ​​ប្រើប្រាស់​ ការ​តាម​ដាន​អំពី​ការ​ប្រើប្រាស់​អគ្គិសនី​ប្រចាំ​ខែ សិទ្ធិរវាងអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ ។… អានបន្តរ »

ចុះពិនិត្យការធ្វើសេវាកម្មអគ្គិសនីនៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ

កាលពី​ថ្ងៃទី១១ ខែមេសា ដល់​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ មន្រ្តីចំនួន 0២រូប ​ត្រូវបានអាជ្ញាធរ​អគ្គិសនីកម្ពុជា​ចាត់តាំង​​​ឲ្យ​ចូល​រួម និងចុះពិនិត្យតាមដានការធ្វើសេវាកម្មអគ្គិសនី និងថ្លៃសេវាផ្សេងៗរបស់ក្រុមហ៊ុន ឃុន សុផល នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។  ក្រុមបេសកកម្មបានជួប​​ជា​មួយអាជ្ញាធរមូលដ្ឋានឃុំ, ភូមិ និងតំណាងអ្នកប្រើប្រាស់ដោយ​បានជួបពិភាក្សាដោះស្រាយ​​រាល់​សំនួរ និងចម្ងល់ផ្សេងៗ ទាក់ទងការធ្វើសេវាកម្មអគ្គិសនីរបស់ក្រុមហ៊ុន ឃុន សុផល នៅសាលាឃុំ អំពិលតាពក និងឃុំមៀន ដែលស្ថិត ក្នុងដែនអាជា្ញបណ្ណ​របស់ក្រុមហ៊ុន ។ បន្ទាប់ពីអាជា្ញធរអគ្គិសនីកម្ពុជា បានទទួលព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងឃុំទាំងពីរខាងលើ បានត្អូញត្អែរអំពីការ រអាក់​រអួល​ក្នុង​ការ​ផ្គត់ផ្គង់​អគ្គិសនី និង​តង់ស្យុង​ផ្គត់ផ្គង់​មិន​គ្រប់​តាម​ស្តង់ដា​កំណត់​ ​ទើប​មាន​ការ​ប្រជុំ​ពីរ​បាន​ធ្វើ​នៅ​សាលាឃុំ​អំពិល​តាពក វេលាម៉ោង៩និង៣០នាទីព្រឹក និងនៅសាលាឃុំមៀន វេលាម៉ោង ២និង៣០នាទី ល្ងាច ។  ក្នុង​អំឡុង​ពេល​ប្រជុំពិភាក្សា នៅ​សា​លា​ឃុំ​ទាំង​ពីរ​ខាងលើនេះ ក្រុមការងារបានសហការណ៍ជាមួយ តំណាងមន្ទីររ៉ែ និងថាមពល ខេត្តត្បូងឃ្មុំ និង​មាន​ការ​ចូល​រួម​ពី​លោក​អភិបាល​ស្រុក លោក​មេ​ឃុំ ក្រុម​ប្រឹក្សា​ឃុំ លោក​មេភូមិ​ទាំង​៣៨ តំណាងអ្នកប្រើប្រាស់មួយចំនួន និងតំណាងក្រុមហ៊ុន ឃុន សុផល ។… អានបន្តរ »

ចុះពិនិត្យការធ្វើសេវាកម្មអគ្គិសនីរបស់​សេវាករ​នៅ​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​បាត់ដំបង

កាល​ពី​ថ្ងៃទី៣០ ខែមីនា ដល់​ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ មន្រ្តីចំនួន 0២រូប ​ត្រូវបានអាជ្ញាធរ​អគ្គិសនីកម្ពុជា​ចាត់តាំង​​​ឲ្យ​ចូល​រួម និងចុះពិនិត្យតាមដានការ​ធ្វើ​សេវាកម្ម​អគ្គិសនី និងថ្លៃសេវាកម្មពាក់ព័ន្ធផ្សេងៗ របស់ក្រុមហ៊ុន ម៉េង សុខឡេង ធ្វើ​សេវាកម្ម​អគ្គិសនីនៅផ្នែកខ្លះនៃស្រុកសំរោងទង និងស្រុកឧត្តុង ខេត្តកំពង់ស្ពឺ និងក្រុមហ៊ុន ហ្រ្វាណាស៊ី អាហរ័ណ និហរ័ណ ធ្វើ​សេវាកម្ម​អគ្គិសនីនៅផ្នែកខ្លះនៃស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ក្នុងរយៈពេលបេសកកម្មនេះមន្រ្តីអាជ្ញាធរអគ្គិសនីបានជួប​​ជា​មួយអាជ្ញាធរមូលដ្ឋាន និងអ្នកប្រើប្រាស់​ដោយ​​បាន​ជួប​ពិភាក្សា​ដោះ​ស្រាយ​​រាល់​សំនួរ និង​ចម្ងល់​ផ្សេងៗ​ ​ទាក់ទង​ការ​ធ្វើ​សេវាកម្ម​អគ្គិសនី​របស់​ក្រុមហ៊ុន នៅការិយាល័យ​ក្រុមហ៊ុន និង​ចុះ​ជួប​ជាមួយ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ដល់​លំនៅដ្ឋាន​​​ផ្ទាល់​ដូច​​មាន​ខាង​​​​​ក្រោម ៖​​​ ក្រុមហ៊ុន ម៉េង សុខឡេង៖ ដោយបានសហការណ៍ជាមួយតំណាងមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ស្ពឺ មន្រ្តី​អាជ្ញាធរ​អគ្គិសនី​បាន​ពិនិត្យ​ឃើញ​ថា ក្រុមហ៊ុន​បាន​អនុវត្ត​ថ្លៃ​លក់​អគ្គិសនី ថ្លៃ​ភ្ជាប់​ចរន្ត​ ប្រាក់កក់​ធានា​តាមច្បាប់ និង​សេចក្តី​សម្រេច​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ប៉ុន្តែ​ក្រុមហ៊ុន​នៅ​មាន​​​ភាព​មិន​ច្បាស់​លាស់​នៅ​​ឡើយ​ក្នុង​ការ​កំណត់​ប្រាក់​ថ្លៃ​តំឡើង​កំលាំង​ និង​ម៉្យាង​ទៀត​ថ្ងៃ​ផុត​កំណត់​បង់​ប្រាក់​ខុស​ពី​គោល​ការណ៍​កំណត់​របស់​អាជា្ញធរ​អគ្គិសនី​កម្ពុជា ដោយ​មាន​រយៈ​ពេល​ត្រឹម​តែ ៩ថ្ងៃ ។​ ក្រោយ​មក​មន្រ្តី​ជំនាញ​បាន​​ណែនាំ​ដល់​​​​​តំណាង​ក្រុមហ៊ុន​ពី​វិធី​គណនា ពី​ការ​ស្នើ​សុំ​​តំឡើង​​កំលាំង​​របស់​អ្នក​​ប្រើ​​ប្រាស់​ជូន​ដល់​​​​​តំណាង​ក្រុមហ៊ុន ​​គឺ​​ត្រូវ​​យក​​តម្លៃ​​សរុប​កំលាំង​អំាពែរ​ស្នើ​សុំ​ថ្មី ដក​ជាមួយ​តម្លៃ សរុប​កំលាំង​អំាពែរ​ចាស់ នៅ​សល់​​ប៉ុន្មាន​​គឺ​ជា​ប្រាក់​បន្ថែម​​សំរាប់​​ការ​ស្នើ​សុំ​របស់​អ្នក​ប្រើប្រាស់​ និង​ណែនាំ​ឲ្យ​ក្រុមហ៊ុន​បន្ថែម​ថ្ងៃ​ផុត​កំណត់​បង់​ប្រាក់​ឲ្យ​គ្រប់… អានបន្តរ »