អត្ថបទ៖ ព័ត៌មាន

ការប្រជុំពិភាក្សាពិគ្រោះយោបល់​កំណត់​ថ្លៃ​លក់​ចុះ​បន្តិច​ម្តង​ៗ និង​ផ្សព្វ​ផ្សាយ​ថ្លៃ​សេវា​ភ្ជាប់​ចរន្ត និង​ប្រាក់​កក់​នៅ​តំបន់​អាជ្ញាប័ណ្ណ​របស់​សេវាករ សៅ សុរិយា ធ្វើ​សេវា​កម្ម​នៅ​ឃុំ​រមណីយ ស្រុករវៀង ខេត្ត​ព្រះ​វិ​ហារ

នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ពីម៉ោង១៥:០០ ដល់ម៉ោង ១៧:០០ មានកិច្ចប្រជុំនៅសាលាឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ស្តីពីការប្រជុំ​ពិភាក្សា​ពិគ្រោះយោបល់កំណត់ថ្លៃលក់ចុះបន្តិចម្តងៗ និងផ្សព្វ​ផ្សាយ​ថ្លៃសេវា​ភ្ជាប់​ចរន្ត និងប្រាក់កក់នៅតំបន់​អាជ្ញាប័ណ្ណរបស់សេវាករ សៅ សុរិយា បន្ទាប់ពីតភ្ជាប់​ជាមួយ ​បណ្តាញ​បញ្ជូនរង​របស់​ក្រុមហ៊ុន ប៊ី វី ស៊ី ផៅវ័រ ឌីវេឡុបមេន ដោយមានការចូលរួមពីអាជ្ញាធរ​ឃុំ​រមណីយ​ អាជ្ញាធរ​ភូមិ​ តំណាង​អ្នក​ប្រើប្រាស់​ តំណាងសេវាករ​ និងតំណាងអាជ្ញាធរ​អគ្គិនសី​កម្ពុជា​ មានវត្តមានចំនួន ២៣នាក់។

ការប្រជុំពិភាក្សាបញ្ហា កាប់ដើមឈើ​លើ​បណ្តាញ​ខ្សែ​បញ្ជូន​របស់​អគ្គិសនី​កម្ពុជា និង​ពន្យា​ពេល​ការ​កំណត់​ថ្លៃ​លក់​អគ្គិសនី​​ក្នុង​ឃុំ​អូរម្លូ ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់ចាម

នៅថ្ងៃទី​២២ ខែវិច្ឆិកា​ ឆ្នាំ២០១៤ មាន​ការប្រជុំ​ពិភាក្សាបញ្ជា​កាប់​ដើម​ឈើ​លើ​បណ្តាញ​ខ្សែ​បញ្ជូន​របស់​អគ្គិសនី​កម្ពុជា​ និង​ពន្យាពេល​ការ​កំណត់​ថ្លៃ​លក់​អគ្គិសនី​ក្នុង​ឃុំអូរម្លូ​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​ ក្រោម​អធិបតីលោក​អភិបាល​ស្រុក​ស្ទឹងត្រង់​ លោកមេឃុំ​អូរម្លូ​ និង​ម្ចាស់​ចំការ​កៅស៊ូ​ មន្ត្រី​អាជ្ញាធរ​អគ្គិសនីកម្ពុជា​ សេវាករ លោកមេ​ភូមិ ​និងប្រជាពលរដ្ឋ​។ ក្នុង​កិច្ច​ប្រជុំ​ មន្ត្រីអាជ្ញាធរអគ្គិសនី​កម្ពុជា​បានលើក​ឡើង​ថា​ កន្លងមក​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បានប្រកាស​ថ្លៃលក់​នៅតំបន់​នោះ​ គឺត្រូវ​អនុវត្ត​ថ្លៃលក់​ ១១០០រៀលក្នុងមួយ​គីឡូវ៉ាត់​ម៉ោង​ ប៉ុន្តែ​ដោយ​មាន​បញ្ហា​ ម្ចាស់​ចំការ​កៅស៊ូ​មួយចំនួន​មិន​អោយ​កាប់​ដើម​កៅស៊ូ​ ដើម្បីអូសខ្សែ​បញ្ជូន​របស់​អគ្គិសនីកម្ពុជា​មកឃុំអូរម្លូ​នេះ។

ការចុះពិគ្រោះយោបល់ថ្លៃលក់ចុះបន្តិចម្តងៗ និង​ផ្សព្វ​ផ្សាយ​ប្រាក់​ភ្ជាប់​ចរន្ត និង​ប្រាក់​កក់​របស់​សេវាករ សូ ថារិន ធ្វើ​សេវា​កម្ម​នៅ​ឃុំ​គរគី ឃុំ​កំពាន់ ឃុំ​មេ​មង ឃុំ​ជាំ​តាម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ

យើងដឹង​ហើយ​ថា​វិស័យ​អគ្គិសនី​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​ការរីក​ចម្រើន​គួរ​កត់​សម្គាល់​ គឺ​ដោយ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​កាត់​បន្ថយ​​ភាព​ក្រីក្រ​ជូន​ប្រជាពល​រដ្ឋ​តាម​រយៈ​វិស័យ​អគ្គិសនី​នេះ​ ដោយ​មាន​ការជំរុញ​ណែនាំ​បង្ហាត់​បង្រៀន​ និង​លើក​ទឹក​ចិត្ត​ផ្ទាល់​ពី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​​។

ការប្រជុំពិគ្រោះយោបល់កំណត់ថ្លៃលក់​អគ្គិសនី​ចុះ​បន្តិច​ម្តង​​របស់​សេវាករ ស៊ាន ស៊ីផាន នៅ​ឃុំ​ទន្លូង ស្រុក​មេ​មត់ ខេត្ត​ត្បូង​ឃ្មុំ និង​ប្រជុំ​ផ្សព្វ​ផ្សាយ​​តម្កល់​ឯកសារ​ពិគ្រោះ​យោបល់​សា​ធារណៈ លើ​​ការ​​កំណត់​​បញ្ជី​​ថ្លៃ​​លក់​​អគ្គិសនី​នៅ​ក្រុង​ស្ទឹង​ត្រែង

នៅថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ២០១៤​ មាន​ការប្រជុំ​ពិភាក្សា​កំណត់​ថ្លៃ​លក់​អគ្គិសនី​របស់​សេវាករ​ ស៊ាន ស៊ីផាន​ នៅ​សាលា​ឃុំ​ទន្លូង​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ ក្រោម​អធិបតីភាព​ លោក ផៃ ច័ន្ទសុភី​ អភិបាលរង​ស្រុក​មេមត់​ ជា​ប្រធាន​អង្គប្រជុំ​។ សមាសភាព​ចូល​រួម​ មាន​ក្រុម​ប្រឹក្សា​ឃុំ​ មេឃុំ​ មេភូមិ​ តំណាង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ និង​តំណាង​អ្នក​ប្រើប្រាស់​អគ្គិសនី​នៅ​ក្នុង​តំបន់​របស់​សេវាករ​ ស៊ាន ស៊ីផាន​ ។​ តំណាង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ជម្រាប​ជូន​អង្គប្រជុំ​អំពី​ដំណើរការ​នៃ​ការ​ភ្ជាប់​បណ្តាញ​ពី​អគ្គិសនី​កម្ពុជា​ ខេត្ត​កំពង់ចាម​ជា​បន្ត​បន្ទាប់​ហើយ​ពេល​នេះ​មក​ដល់​ឃុំ​ទន្លូង​ ស្រុក​មេមត់​ ខេត្ត​ត្បូង​ឃ្មុំ​ និង​បាន​ឱ្យសេវាករ​ ស៊ាន ស៊ីផាន​ បានដាក់​ទុន​វិនិយោគ​សាង​សង់​ខ្សែ​បណ្តាញ​ចែកចាយ​អគ្គិសនី​ត្រៀម​ភ្ជាប់​ និង​ធ្វើ​តំបន់​ឆ្ងាយៗ​ដែល​ពុំ​ទាន់​មាន​អគ្គិសនី​ប្រើ​ប្រាស់​ក្នុង​អាជ្ញាប័ណ្ណ​របស់​ខ្លួន​ ។​ អង្គ​ប្រជុំបាន​ពិភាក្សាពិគ្រោះ​យោបល់​ដើម្បី​កំណត់​ថ្លៃ​លក់​អគ្គិសនី​ចុះ​បន្តិច​ម្តងៗ​ បន្ទាប់​ពី​សេវាករ​ ស៊ាន ស៊ីផាន​ ភ្ជាប់​រួច​ ដើម្បី​ឱ្យ​សេវាករ​អាច​មាន​លទ្ធភាព​ពង្រីក​បណ្តាញ​ និង​មាន​តុល្យភាព​នឹង​ទុន​វិនិយោគ​ ។ អង្គប្រជុំ​បាន​យល់​ព្រម​ និង​បាន​ឯកភាព​គ្នា​ថ្លៃលក់​ក្រោយ​ភ្ជាប់​ដំបូង​ ថ្លៃលក់​អគ្គិសនី​ ១,៥០០ រៀល/គីឡូវ៉ាត់​ម៉ោង​ នៅ​ខែវិច្ឆិកា​ ឆ្នាំ២០១៤​ ២​ខែចុះ ១០០ រៀល​ រហូត​ដល់​អត្រា​ថ្លៃលក់​នៅត្រឹម​ ១,១០០ រៀល/គីឡូវ៉ាត់ម៉ោង​… អានបន្តរ »

ការប្រជុំពិគ្រោះយោបល់កំណត់​បញ្ជី​ថ្លៃ​លក់​អគ្គិសនី​បន្តិច​ម្តងៗ និង​ផ្សព្វ​ផ្សាយ​ថ្លៃ​ភ្ជាប់​ចរន្ត​ប្រាក់​កក់​នៅ​តំបន់​ចែក​ចាយ​អគ្គិសនី​របស់​ក្រុមហ៊ុន អេ អេស ឌី វី អិម ខូ​អិល​ធី​ឌី នៅ​ស្រុក​សំឡូត ខេត្ត​បាត់​ដំបង

នៅថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ២០១៤​ មាន​កិច្ច​ប្រជុំ​នៅ​សាលា​ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង​ ស្តីពី​ការពិគ្រោះ​យោបល់​កំណត់​បញ្ជី​​ថ្លៃ​លក់​​អគ្គិសនី​ និង​ផ្សព្វផ្សាយ​ថ្លៃ​ភ្ជាប់​ចរន្ត​ និង​ប្រាក់កក់​ ក្រោម​អធិបតី​ភាព​លោក ឥន្ទ សៅ​ឫទ្ធិ អភិបាល ​នៃគណៈអភិបាល​ ស្រុក​សំឡូត​ លោក​ តេង សុខុមាល ​ប្រធាន​នាយកដ្ឋាន​បញ្ជី​ថ្លៃ​លក់ នៃអាជ្ញាធរអគ្គិសនីកម្ពុជា ​តំណាង​ក្រុមហ៊ុន​ អេ អេស ឌី វី អិម ​លោកមេឃុំ​ លោកមេ​ភូមិ​ និងតំណាង​អ្នកប្រើប្រាស់​ដែលមាន​វត្ត​មាន​ចំនួន ៥០នាក់​។ ក្រោយ​ពី​បាន​ពិភាក្សា​គ្នារួច​មក​អង្គប្រជុំ​បាន​ធ្វើ​ការបូក​សរុប​លទ្ធផល​ និង​យល់​ព្រមឯកភាព​គ្នា​លើ​គោលការណ៍​​កំណត់​ថ្លៃ​លក់​អគ្គិសនី​២ខែ​ដំបូង​(ខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៤) ១៦០០រៀលក្នុង១ គីឡូវ៉ាត់ម៉ោង និង​ចាប់ពី​ខែមករា​ ឆ្នាំ២០១៥ បញ្ចុះមក ១៥០០រៀល​ ក្នុង១គីឡូវ៉ាត់ម៉ោង ហើយ​រយៈពេល​៣ខែ ចុះ១០០រៀល ​រហូតដល់​ ១១០០រៀល ​ក្នុង១គីឡូវ៉ាត់ម៉ោង នៅខែមេសា ឆ្នាំ២០១៦ រួច​អនុវត្តដូច​តំបន់​ជិតខាង។

ប្រជុំ​អំ​ពី​​បញ្ហា​​កើត​​ឡើង​​រវាង​​សេវាករ និង​​អ្នក​​ប្រើ​​ប្រាស់​នៅ​សា​លា​ឃុំ​ព្រែក​អន្ទៈ ស្រុក​ពោធិ៍​រៀង ខេត្ត​ព្រៃ​វែង (វីឌីអូ)

កាលពីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ មានកិច្ចប្រជុំមួយ​នៅ​ឯ​សា​លា​ឃុំ​ព្រែកអន្ទៈ ស្រុក​ពោធិ៍​រៀង ខេត្ត​ព្រៃ​វែង អំពី​កើត​ឡើង​បញ្ហា​រវាង​សេវាករ និង​អ្នក​ប្រើ​ប្រាស់ ស្ថិត​នៅ​ក្រោម តំបន់​ចែក​ចាយ​អគ្គិសនី​របស់​សេវាករ ឈរ វេងងួន ។ កិច្ច​ប្រជុំ​នោះ​មាន​ការ​ចូល​រួម​ពី​លោក​ស្រី​មេឃុំ ព្រែកអន្ទៈ សមា​ជិក​ក្រុម​ព្រឹក្សា​ឃុំ លោក​មេភូមិ​គ្រប់​ភូមិ តំណាង​អ្នក​ប្រើប្រាស់ និង​មន្រ្តី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ។ បញ្ហា​ដែល​បាន​កំពុង​កើត​មាន​ឡើង​ក្នុង​តំបន់​ចែក​ចាយ​អគ្គិសនី​របស់​សេវាករ ឈរ វេងងួន គឺ៖ ១-ការ​យក​ថ្លៃ​សេវា​ក្រៅ​ពី​ប្រាក់​កក់ និង​ប្រាក់​ភ្ជាប់​ចរន្ត ២-​ការ​កំណត់​បន្ទុក របស់​អ្នក​ប្រើប្រាស់​ថ្មី​ដែល​មាន​កម្លាំង​កំរិត​ទាប​បំផុត 20A ៣-តម្រូវ​ឲ្យ​ប្រើប្រាស់​ទិញ​ខ្សែ​ភ្លើង និង​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​ទីផ្សារ​ច្រើន ។ ដោយ​ឡែក​ប្រាក់​កក់ និង​ប្រាក់​ភ្ជាប់​ចរន្ត សេវាករ​បាន​អនុវត្ត​ត្រឹម​ត្រូវ​តាម​ការ​កំណត់​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ទាំង​អស់ ។ ចំពោះ​បញ្ហា​ទាំង​អស់​នេះ​តំណាង​សេវាករ ឈរ វេងងួន បាន​បក​ស្រាយ​ថា ប្រាក់​ដែល​សេវាករ​បាន​យក​បន្ថែម​ពី​ប្រជា​ពលរដ្ឋ ដោយ​សារ​តែ​គាត់​ត្រូវ​ចំណាយ​លើ​មធ្យោបាយ​ធ្វើ​ដំណើ​អស់​ច្រើន ដូច​ជា​ត្រូវ​ឆ្លង​ស្ទឹង​ដើម្បី​ទៅ​រៀប​ចំ​ខ្សែ និង​អំពូល​អោយ​ប្រជា​ពលរដ្ឋ ។ ចំណែក​ឯ​ថ្លៃលក់​ខ្សែ និង​ឧបករណ៍ ប្រើ​ប្រាស់​ផ្សេងៗ សម្រាប់​ប្រើ​ប្រាស់​ក្នុងផ្ទះ តំណាង​សេវាករ​បាន​បក​ស្រាយ​ថា ពុំ​មាន​ការ​ចំណេញ​ប្រាក់​ច្រើន​ទេ ដោយ​សារ​តែ​សោ​ហ៊ុយ​ដឹក​ពី​ភ្នំ​ពេញ​មក​កាន់​ទី​តាំង​ធ្វើ​សេវាកម្ម​នេះ​មាន​តម្លៃ​ថ្លៃ ។ តំណាង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា… អានបន្តរ »

ការ​ចុះ​ពិនិត្យ​ និង​តាម​ដាន​ការ​ផ្គត់​ផ្គង់​អគ្គិសនី​ និង​ថ្លៃ​សេវាកម្ម​

កាល​​ពី​ថ្ងៃទី​០៧​ដល់​ថ្ងៃទី​១០​ ខែ​សីហា​ ឆ្នាំ​២០១៤​ អាជ្ញាធរ​​អគ្គិសនី​កម្ពុជា​បាន​ចុះ​ពិនិត្យ​ និង​​តាម​​ដាន​​ការ​ផ្គត់​ផ្គង់​អគ្គិសនី​ និង​ថ្លៃ​សេវាកម្ម​ពាក់​ព័ន្ធ​របស់​​សេវាករ​មួយ​ចំនួន​​នៅ​​ខេត្ត​បាត់ដំបង​ ។

ការ​ចុះ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ និង​ធ្វើ​តេស្ត​នាឡិកា​ស្ទង់​នៅ​ទី​រួម​ខេត្ត​ពោធិ៍សាត់

ការចុះធ្វើការត្រួតពិនិត្យ ​និងធ្វើតេស្តនាឡិកាស្ទង់នៅទីរួមខេត្តពោធិ៍សាត់

កាល​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​១៩​ ខែ​កញ្ញា​ ឆ្នាំ​២០១៤ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បានចុះពិនិត្យ​​ និង​ថ្លឹង​នាឡិកា​ស្ទង់​ជូន​ប្រជាពល​រដ្ឋ​អ្នក​ប្រើ​ប្រាស់​អគ្គិសនី​នៅទីតាំង​ធ្វើ​សេវាកម្ម​អគ្គិសនី​របស់​សហគ្រាស​ ណារ៉េត​ លីមីត​ ធិត​ អភិវឌ្ឍន៍​អគ្គិសនី​​ ទីរួមខេត្ត​ពោធិ៍សាត់​តាមសំណើ​របស់​មន្ទីរ​រ៉ែ​ និង​ថាមពល​ ខេត្ត​ពោធិ៍សាត់​ដែលបាន​ស្នើ​សុំ​មក​អាជ្ញាធរ​អគ្គិសនីកម្ពុជា។​

ការចុះត្រួតពិនិត្យ និងធ្វើតេស្តនាឡិកាស្ទង់ នៅស្រុកស្ទោង ខេត្តកំពង់ធំ

កាលពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ មន្រ្តីអាជ្ញាធរអគ្គិសនី​កម្ពុជា​បាន​ចុះ​ពិនិត្យ និង​ថ្លឹង​នាឡិកា​ស្ទង់​ជូន​ប្រជាពល​រដ្ឋ​អ្នក​ប្រើ​ប្រាស់​នៅ​ទី​តាំង​ធ្វើ​សេវាកម្ម​អគ្គិសនី​របស់​សេវាករ អុង ហុកស៊ីន នៅ​ក្នុង​ទី​រួម​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ តាម​សំណើរ​របស់​អាជ្ញាធរ​មូល​ដ្ឋាន និង​មន្ទីរ រ៉ែ និង​ថាម​ពល​ខេត្ត​កំពង់ធំ ដែល​បាន​ស្នើ​សុំ​មក​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ។ ក្នុងនោះ មន្រ្តីអាជ្ញាធរអគ្គិសនីកម្ពុជា​បាន​ធ្វើ​តេស្ថ​នាឡិកា​ស្ទង់​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​កំពង់​ចិន​ជើង ឃុំ​កំពង់​ចិនត្បូង ឃុំទ្រា និង​ឃុំ​សំប្រូច ដែល​តាម​តួ​លេខ​បញ្ជាក់​ពី​អាជ្ញាធរ​មូល​ដ្ឋាន និង​មន្ទីរ រ៉ែ និង​ថាម​ពល​ខេត្ត​កំពង់ធំ ថា​មាន​នាឡិកាស្ទង់​ចំនួន ៤១៦​នាឡិកា​ស្ទង់ ដែល​ត្រូវ​ធ្វើ​ការ​ត្រួត​ពិនិត្យ និង​ថ្លឺង​ជូន ។ ប៉ុន្តែ ជាក់​ស្តែង​ចំនួន​នាឡិកា​ស្ទង់​ដែល​មន្រ្តី​អាជ្ញាធរ​អគ្គិសនី​បាន​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ជូន​បាន​តែ ២៤៤​នាឡិកា​ស្ទង់​ទេ ក្នុង​នោះ​មាន ៦២​នាឡិកាស្ទង់ ដំណើ​ការ​ខុស​ស្តង់ដា​ដែល​បាន​កំណត់ (±2%) គឺ​យឺត ៣៥​នាឡិកា​ស្ទង់ និង​លឿន ២៧​នាឡិកា​ស្ទង់ ដោយ​ឡែក​មាន​នាឡិកា​ស្ទង់​ចំនួន ១៨​នាឡិកា​ស្ទង់​​ដែល​​តម្រូវ​អោយ​​ប្តូរ​​ថ្មី​ជា​ស្វ័យ​ប្រវត្ត ដោយ​សារ​តែ​នាឡិកាស្ទង់​ទាំង​នោះ​បាន​បាត់​បង់​ទំរង​ដើម​ទាំង​ស្រុង​គឺ៖ បែក​កញ្ចក់ និង​ឆេះ ។ សរុប​មក​ចំនួន​នាឡិកា​ស្ទង់​ដែល​ត្រូវ​ប្តូរ​ថ្មី​ជូន​អ្នក​ប្រើ​ប្រាស់​មាន​ចំនួន ៧៨នាឡិកាស្ទង់ ដោយ​សេវាករ អុង ហុកស៊ីន បាន​ធ្វើ​ការ​ប្តូរ​ជូន​មិន​គិត​ប្រាក់​ឡើយ និង​បាន​ឆ្លង​កាត់​ការ​ធ្វើ​តេស្ថ​ត្រឹម​ត្រូវ​មុន​នឹង​ដាក់​អោយ​ប្រជាពល​រដ្ឋ​ប្រើ ។… អានបន្តរ »

ការចុះធ្វើការត្រួតពិនិត្យនិងធ្វើ​តេស្ត​នាឡិកា​ស្ទង់​នៅ​ស្រុក​បារាយណ៍ និង​ក្រុង​ស្ទឹង​សែន ខេត្ត​កំពង់​ធំ

      តបតាមការស្នើសុំរបស់មន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ មន្ត្រី​អាជ្ញាធរ​អគ្គិស​នី​កម្ពុជា​ចំនួន ០៤រូប បាន​ចុះ​ធ្វើ​ការ​​ត្រួត​ពិនិត្យ និង​ធ្វើ​តេស្ត​នាឡិកា​ស្ទង់​ជូន​អ្នក​ប្រើ​ប្រាស់​ក្នុង​តំបន់​ធ្វើ​សេវាកម្ម​អគ្គិសនី​របស់​សេវាករ​ចំនួន​០៦ នៅ​ក្នុង​ស្រុក​បារាយណ៍ និង​ក្រុង​ស្ទឹង​សែន ខេត្ត​កំពង់ធំ ។           សេវាករ តែ កុកអេង មានអ្នកស្នើសុំធ្វើតេស្តចំនួន ០៨នាក់ តែជាក់ស្តែងមានតែ០៣នាក់ និង​នាឡិកា​ស្ទង់ ០៣គ្រឿង ជា​លទ្ធផល​ពិនិត្យ​ឃើញ​ថា​នាឡិកាស្ទង់​ទាំង ០៣គ្រឿង ស្ថិត​ក្នុង​ស្តង់ដា​កំណត់​ទាំង​អស់ ។ សេវាករ គឹម ច័ន្ទតារា មាន​អ្នក​ស្នើ​សុំ​ធ្វើ​តេស្ត​ចំនួន ១៨នាក់ តែ​ជាក់​ស្តែង​មាន ១៧នាក់ និង​នាឡិកាស្ទង់ ១៧គ្រឿង ។ ជា​លទ្ធផល​ពិនិត្យ​ឃើញ​ថា ស្ថិត​ក្នុង​កម្រិត​ស្តង់ដា​កំណត់​ទាំង​អស់ ។ ចំពោះ​ក្រុមហ៊ុន ខេម ជិលបូ អេ​ឡិច​ទ្រិក​ផៅវ័រ មាន​អ្នក​ស្នើ​សុំ​ធ្វើ​តេស្ត​ចំនួន​ ០២នាក់ តែ​ជាក់​ស្តែង​មាន​ចំនួន​ ០៦នាក់ និង​នាឡិកាស្ទង់ ០៦គ្រឿង ជា​លទ្ធផល​ពិនិត្យ​ឃើញ​ថា​នាឡិកាស្ទង់​ចំនួន ០៥គ្រឿង ស្ថិត​ក្នុង​ស្តង់ដា​កំណត់ និង ០១គ្រឿង… អានបន្តរ »