អត្ថបទ៖ ព័ត៌មាន

សេចក្តីជូនដំណឹងស្តីអំពីការបន្ថយថ្លៃអគ្គិសនីនៅតំបន់ចែកចាយរបស់អគ្គិសនីកម្ពុជា ចំនួន ១១ តំបន់ ស្ថិតក្នុងរាជធានី-ខេត្ត ចំនួន ១២

សេចក្តីជូនដំណឹងស្តីអំពីការបន្ថយថ្លៃអគ្គិសនីនៅតំបន់ចែកចាយរបស់អគ្គិសនីកម្ពុជា ចំនួន ១១ តំបន់ ស្ថិតក្នុងរាជធានី-ខេត្ត ចំនួន ១២ លេខ ០៤៥.សណ.១៧.អអក ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧, លេខ ០៥០.សណ.១៧.អអក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ និងលេខ ០៥១.សណ.១៧.អអក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ របស់អាជ្ញាធរអគ្គិសនីកម្ពុជា ៖ អាជ្ញាធរអគ្គិសនីកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកប្រើប្រាស់អគ្គិសនី ដែលឋិតនៅក្នុងដែនអាជ្ញាបណ្ណចែកចាយរបស់អគ្គិសនីកម្ពុជា ចំនួន ១១ តំបន់ដែលទទួលប្រភពអគ្គិសនីពីបណ្តាញជាតិ ស្ថិតនៅក្នុងរាជធានី-ខេត្ត ១២ ដែលមានកំណត់ទីតាំងលម្អិតនៅក្នុងឧបសម្ព័ន្ធ ខាងក្រោម ឲ្យបានជ្រាបថា អាជ្ញាធរអគ្គិសនីកម្ពុជានឹងបន្ថយថ្លៃលក់អគ្គិសនីសម្រាប់វិក្កយបត្រថ្លៃអគ្គិសនីដែលចេញចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ តាមឯកសារសេចក្តីជូនដំណឹង និងឧបសម្ព័ន្ធបង្ហាញអំពីទីតាំងនៃតំបន់ចែកចាយអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដែលត្រូវបន្ថយថ្លៃលក់អគ្គិសនី បែងចែកតាមរាជធានី/ខេត្ត នីមួយៗ ដែលសាធារណជនអាចបើកមើលតាម Link ខាងក្រោម ៖ – សេចក្តីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ស្ដីពីការពិគ្រោះយោបល់សាធារណៈលើគម្រោងបន្ថយថ្លៃលក់អគ្គិសនី សម្រាប់តំបន់ចែកចាយរបស់អគ្គិសនីកម្ពុជា… អានបន្តរ »

សេចក្តី​ជូន​ដំណឹង​ស្តី​អំពី​ការបន្ថយ​ថ្លៃ​អគ្គិសនី​នៅ​តំបន់​ចែក​ចាយ​របស់​សេវាករ​ផ្គត់​ផ្គង់​អគ្គិសនី​ឯកជន​ចំនួន​ ២៦៨ តំបន់ ស្ថិត​ក្នុង​រាជធានី-ខេត្ត ចំនួន ២១

សេចក្តីជូនដំណឹងស្តីអំពីការបន្ថយថ្លៃអគ្គិសនីនៅតំបន់ចែកចាយរបស់សេវាករផ្គត់ផ្គង់អគ្គិសនីឯកជនចំនួន ២៦៨ តំបន់ ស្ថិតក្នុងរាជធានី-ខេត្ត ចំនួន ២១ លេខ ០៦៧.សណ.១៧អអក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ របស់អាជ្ញាធរអគ្គិសនីកម្ពុជា ៖ អាជ្ញាធរអគ្គិសនីកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកប្រើប្រាស់អគ្គិសនី ដែលឋិតនៅក្នុងដែនអាជ្ញាបណ្ណចែកចាយរបស់សេវាករឯកជនចំនួន ២៦៨ តំបន់ដែលទទួលប្រភពអគ្គិសនីពីបណ្តាញជាតិស្ថិតនៅក្នុងរាជធានី-ខេត្ត ២១ ដែលមានកំណត់ទីតាំងលម្អិតនៅក្នុងឧបសម្ព័ន្ធខាងក្រោម ឲ្យបានជ្រាបថា អាជ្ញាធរអគ្គិសនីកម្ពុជានឹងបន្ថយថ្លៃលក់អគ្គិសនីសម្រាប់វិក្កយបត្រថ្លៃអគ្គិសនីដែលចេញចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ដូចខាងក្រោម ៖

របាយការណ៍​បូក​សរុប​ការងារ​ផ្តល់​សេវា​កម្ម​អគ្គិសនី​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បញ្ចប់​ឆ្នាំ​២០១៦​និង​បញ្ហា​ប្រឈម​ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ​២០១៦

របាយការណ៍បូកសរុបការងារផ្តល់សេវាកម្មអគ្គិសនីនៅព្រះរាជាណាចក្រកម្ពុជាបញ្ចប់ឆ្នាំ២០១៦និងបញ្ហាប្រឈមដែលបានកើតឡើងនៅឆ្នាំ២០១៦ ដោយឯកឧត្តម ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងឱកាសសន្និបាតបូកសរុបការងារបញ្ចប់ឆ្នាំ ២០១៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជាធ្វើនៅថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែលភូកេត្រា ភ្នំពេញ

ខ្សែ​បណ្តាញ​បញ្ជូន​អគ្គិសនី​ពីភ្នំពេញ​ទៅ​ព្រៃវែង​និង​ស្វាយរៀង​ និង​អនុស្ថានីយ​នៅ​ខេត្ត​ព្រៃវែង​និង​ស្វាយរៀង

ខ្សែបណ្តាញបញ្ជូនអគ្គិសនីពីភ្នំពេញទៅព្រៃវែងនិងស្វាយរៀងនិងអនុស្ថានីយនៅខេត្តព្រៃវែងនិងស្វាយរៀងឥឡូវកំពុងធ្វើតេស្តដាក់ឲ្យដំណើរការហើយ៖ កន្លងមកខេត្តព្រៃវែង និងខេត្តស្វាយរៀង ប្រើអគ្គិសនីនាំចូលពីវៀតណាម រួចមានបញ្ហាដោយទី១ខ្វះប្រភពថាមពល ដូច្នេះកន្លែងខ្លះនៅតែគ្មានភ្លើង កន្លែងខ្លះដាក់បង្គោលយូរហើយ នៅតែមិនទាន់អាចផ្តល់ភ្លើងបាន ទី២ រអាក់រអួលលោតដាច់ញឹកញាប់ ។ ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលតាមរយៈអគ្គិសនីកម្ពុជា EDC បានដាក់ទុនវិនិយោគរាប់រយលានដុល្លា សាងសង់ខ្សែបណ្តាញធុនធំបញ្ជូនប្រភពអគ្គិសនីពីភ្នំពេញទៅជួយខេត្តទាំង២នេះ រួចសាងសង់អនុស្ថានីយនៅខេត្តព្រៃវែងមួយគឺនៅកំពង់សឹង្គ ជាប់ផ្លូវចូលទៅឃុំឈើកាច់ និងសាងសង់អនុស្ថានីយមួយទៀតនៅច្រកម្ទេសដែលមានទីតាំងនៅជាង ២០ គីឡូម៉ែត្រ ពីក្រុងបាវិត ។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះ ឥឡូវរួចរាល់ជាស្ថាពរហើយ ចាប់ពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៧ អគ្គិសនីកម្ពុជាចាប់ផ្តើមធ្វើតេស្តដាក់ភ្លើងចូលខ្សែនិងបរិក្ខាផ្សេងៗទៀត រួចប៉ុន្មានអាទិត្យទៀតនឹងអាចដាក់ឲ្យដំណើរការបានហើយ ។ អបអរសាទរអ្នកខេត្តព្រៃវែងនិងអ្នកខេត្តស្វាយរៀង ដែលបន្តិចទៀតនេះ អគ្គិសនីនឹងលែងដាច់ញឹកញាប់ អាចពង្រីកបណ្តាញជូនអ្នកដែលមិនទាន់មានអគ្គិសនីប្រើ គុណភាពនឹងល្អដូចភ្នំពេញ ឯថ្លៃភ្លើងក៏នឹងចុះមកដូចតំបន់ប្រភពបណ្តាញជាតិនានាផងដែរ ។  

វារីអគ្គិសនីសេសានក្រោម២​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​ដើម​ឆ្នាំ២០១៨

វារីអគ្គិសនីសេសានក្រោម២ អនុភាពតម្លើង ៤០០ មហ្កាវ៉ត់, ទីតាំងស្រុកសេសាន ខេត្តស្ទឹងត្រែង, ថាមពលផលិត ១៩១២ លានគីឡូវ៉ាត់ម៉ោងជាមធ្យមក្នុង១ឆ្នាំ, ថ្លៃអគ្គិសនីលក់ឲ្យអគ្គិសនីកម្ពុជាថេរ ៦.៩៥ សេនអាមេរិក ក្នុង ១ គីឡូវ៉ាត់ម៉ោងក្នុងរយៈពេល ៤០ ឆ្នាំ, ទំហំវិនិយោគ ៧៨១.៥២ លានដុល្លារអាមេរិក, ផ្ទៃរងទឹកភ្លៀងផ្តល់ប្រភពទឹកឲ្យមានទំហំសរុប ៤៩,២០០ គមការ៉េ ដែល ២ ភាគ ៣ ឋិតនៅលើខ្ពង់រាបនៃប្រទេសវៀតណាម ដែលជាប្រភពទឹកនៃទន្លេសេសាន និងទន្លេស្រែពក រួចនៅទីនោះ រដ្ឋាភិបាលប្រទេសវៀតណាមបានសាងសង់ទំនប់វារីអគ្គិសនីចំនួន ១១ កន្លែងរួចហើយ គឺ ៧ កន្លែងនៅលើទន្លេសេសាន និង ៤ កន្លែងនៅលើទន្លេស្រែពក ដូច្នេះប្រភពទឹកមួយផ្នែកធំរបស់ទន្លេទាំង២ត្រូវបានទំនប់ទាំង ១១ កន្លែងខាងលើទប់ទុករួចហើយ ធ្វើឲ្យវារីអគ្គិសនីសេសានក្រោម ២ របស់កម្ពុជា មិនចាំបាច់បង្កើតអាងស្តុកទឹកធំដែលលិចផ្ទៃដីច្រើនពេកទេ គឺដូច្នេះហើយអាងវារីអគ្គិសនីសេសានក្រោម ២ នេះ បានគ្រោងកម្ពស់ទឹកក្នុងអាងប្រែប្រួលត្រឹមតែ ១ ម៉ែត្រប៉ុណ្ណោះគឺពី ៧៤ម ទៅ… អានបន្តរ »

ការផ្ទៀងផ្ទាត់​ដោយ​ដាក់​វាស់​ទន្ទឹម​គ្នា​រវាង​នាឡិកា​របស់​អ្នក​ផ្គត់ផ្គង់​ដែល​អ្នក​ប្រើ​សង្ស័យ​ និង ​នាឡិកា​ដែល​អ្នក​ប្រើ​ទិញ​មក​ដោយ​ខ្លួនឯង​

ការផ្ទៀងផ្ទាត់ដោយដាក់វាស់ទន្ទឹមគ្នារវាងនាឡិការបស់អ្នកផ្គត់ផ្គង់ដែលអ្នកប្រើសង្ស័យ និង នាឡិកាដែលអ្នកប្រើទិញមកដោយខ្លួនឯង នៅតំបន់ផ្សារពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ទាំង១៩នាក់ បានបង្ហាញថា នាឡិការបស់អ្នកផ្គត់ផ្គង់ទាំង១៩គ្រឿងនេះត្រឹមត្រូវទាំងអស់ ដូច នាឡិកាដែលអ្នកប្រើទិញមកផ្ទៀងផ្ទាត់ដែរ ៖ សូមរំលឹកជូនថា កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ មានអ្នកប្រើប្រាស់ចំនួន៥៦រូប បានស្នើសុំឲ្យអាជ្ញាធរអគ្គិសនីកម្ពុជាជួយពិនិត្យនិងផ្ទៀងផ្ទាត់នាឡិកាស្ទង់របស់ពួកគាត់ ដោយគាត់សង្ស័យថាដើរលឿន ធ្វើឲ្យគីឡូគាត់ច្រើនជាងមុន ។

លទ្ធផល​នៃការចុះ​ពិនិត្យ​និង​ផ្ទៀង​ផ្ទាត់​នាឡិកា​អគ្គិសនី​នៅ​ស្រុកស្អាង​និង​ស្រុកកោះ​ធំ​ខេត្ត​កណ្តាល​តាម​ការផ្សាយ​របស់​ទូរទស្សន៍​ហង្សមាស​

កាលពីចុងខែសីហា ឆ្នាំ២០១៦ ទូរទស្សន៍ហង្សមាស បានផ្សព្វផ្សាយថា មានអ្នកប្រើប្រាស់អគ្គិសនី ជាច្រើនរស់នៅតំបន់ត្រើយខាងកើតទន្លេ បាសាក់ ឋិតក្នុងស្រុកស្អាង និងស្រុកកោះធំ បានត្អូញត្អែរអំពីការកើន ចំនួនបរិមាណថាមពលអគ្គិសនី ដោយពួកគាត់ដាក់ការ សង្ស័យទៅលើនាឡិកាអគ្គិសនីដើរលឿន ។ ឆ្លើយតបចំពោះការផ្សព្វផ្សាយនេះ អាជ្ញាធរអគ្គិសនីកម្ពុជាបានចាត់បញ្ជូនក្រុមការងារចំនួន២ក្រុម យកឧបករណ៍ត្រួត ពិនិត្យចល័ត ចុះសហការជាមួយមន្ទីររ៉ែ និងថាមពលខេត្ត និងអាជ្ញាធរឃុំ ដើម្បីត្រួត ពិនិត្យនិងផ្ទៀងផ្ទាត់រកភាពត្រឹមត្រូវជូន ប្រជាពលរដ្ឋ ។ ក្នុងរយៈពេល១ខែពេញ គឺពីថ្ងៃទី៧ កញ្ញា ដល់ថ្ងៃទី៧ តុលា ២០១៦ ក្រុមការងាររបស់អាជ្ញាធរអគ្គិសនីកម្ពុជា បានចុះទៅ ប្រចាំការនៅតាមឃុំចំនួន៩ គឺឃុំស្វាយប្រទាល ឃុំត្រើយស្លា ឃុំតាលន់ ឃុំខ្ពប ឃុំពោធិ៍បាន ឃុំកំពង់កុង ឃុំជ្រោយតាកែវ ឃុំឈើខ្មៅ និងឃុំ ព្រែកជ្រៃ ដែលក្នុងរយៈពេលនេះ មានអ្នកប្រើប្រាស់តែ៦៣រូប ប៉ុណ្ណោះ បានស្នើសុំឲ្យ ក្រុមការងារយើងខ្ញុំផ្ទៀងផ្ទាត់នាឡិកាអគ្គិសនីជូន ជាលទ្ធផលគឺនាឡិកាអគ្គិសនី ចំនួន៦២គ្រឿង ដើរក្នុងកម្រិតស្តង់ដា កំណត់ និងចំនួន១គ្រឿង ដើរលឿនលើស… អានបន្តរ »

នីតិវិធីរកការពិត និងរបៀបស្នើសុំការផ្តល់សេវាផ្ទៀងផ្ទាត់នាឡិកាស្ទង់

អាជ្ញាធរអគ្គិសនីកម្ពុជាមានកិត្តិយសសូមជម្រាបជូនប្រជាពលរដ្ឋអ្នកប្រើប្រាស់អគ្គិសនី ដែលសង្ស័យថាចំនួនគីឡូអគ្គិសនី (គវ៉ម៉) របស់ខ្លួនឡើងមិនប្រក្រតី រួចមានបំណងចង់ដឹងការពិត និងចង់ដោះស្រាយបញ្ហានេះដោយត្រឹមត្រូវ អាចស្នើសុំការផ្តល់សេវាពិនិត្យនិងផ្ទៀងផ្ទាត់ដោយមិនយកកម្រៃពីអាជ្ញាធរអគ្គិសនីកម្ពុជា តាមនីតិវិធីរកការពិត និងរបៀបស្នើសុំការផ្តល់សេវានេះ

ការផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋនៅតាមតំបន់កោះកណ្តាលទន្លេនិងសមុទ្រ

អាជ្ញាធរអគ្គិសនីកម្ពុជាសូមជំរាបជូនថា រហូតដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គិសនីកម្ពុជា EDCបាននិងកំពុងធ្វើការអភិវឌ្ឍន៍ដោះស្រាយការផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់កោះកណ្តាលទន្លេនិងសមុទ្រ ដើម្បីបញ្ជូនប្រភពអគ្គិសនីទៅជំនួសការផលិតអគ្គិសនីពីម៉ាស៊ីនដ្យេសែលដែលមានថ្លៃខ្ពស់ជាង ២០០០ រៀលក្នុង ១ គីឡូវ៉ាត់ម៉ោង ចំនួន ៩ កោះ ដូចខាងក្រោម៖

ប្រជុំផ្សព្វផ្សាយបញ្ចុះថ្លៃលក់អគ្គិសនីនៅលើកោះសំរោង

អាជ្ញាធរអគ្គិសនីកម្ពុជាបានរៀបចំប្រជុំផ្សព្វផ្សាយបញ្ចុះថ្លៃលក់អគ្គិសនីនៅលើកោះសំរោង​ បន្ទាប់ពីបានទទួលប្រភពអគ្គិសនីពីបណ្តាញជាតិ​ តាមរយ:ខ្សែបញ្ជូនរង​ ២២​ kV​ របស់អគ្គិសនីកម្ពុជា កប់ក្រោមបាតទន្លេ បញ្ជូនទៅជំនួសឲ្យការផលិតដោយម៉ាសីុនដ្យេសែល​ ទើបសាងសង់រួចដាក់ឲ្យដំណើរការ​ ។​