សេចក្តីជូនដំណឹងស្តីអំពីការបន្ថយថ្លៃអគ្គិសនីនៅតំបន់ចែកចាយរបស់អគ្គិសនីកម្ពុជា ចំនួន ១១ តំបន់ ស្ថិតក្នុងរាជធានី-ខេត្ត ចំនួន ១២

Screen Shot 2017-03-03 at 4.06.13 PM

សេចក្តីជូនដំណឹងស្តីអំពីការបន្ថយថ្លៃអគ្គិសនីនៅតំបន់ចែកចាយរបស់អគ្គិសនីកម្ពុជា ចំនួន ១១ តំបន់ ស្ថិតក្នុងរាជធានី-ខេត្ត ចំនួន ១២ លេខ ០៤៥.សណ.១៧.អអក ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧, លេខ ០៥០.សណ.១៧.អអក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ និងលេខ ០៥១.សណ.១៧.អអក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ របស់អាជ្ញាធរអគ្គិសនីកម្ពុជា ៖ អាជ្ញាធរអគ្គិសនីកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកប្រើប្រាស់អគ្គិសនី ដែលឋិតនៅក្នុងដែនអាជ្ញាបណ្ណចែកចាយរបស់អគ្គិសនីកម្ពុជា ចំនួន ១១ តំបន់ដែលទទួលប្រភពអគ្គិសនីពីបណ្តាញជាតិ ស្ថិតនៅក្នុងរាជធានី-ខេត្ត ១២ ដែលមានកំណត់ទីតាំងលម្អិតនៅក្នុងឧបសម្ព័ន្ធ ខាងក្រោម ឲ្យបានជ្រាបថា អាជ្ញាធរអគ្គិសនីកម្ពុជានឹងបន្ថយថ្លៃលក់អគ្គិសនីសម្រាប់វិក្កយបត្រថ្លៃអគ្គិសនីដែលចេញចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ តាមឯកសារសេចក្តីជូនដំណឹង និងឧបសម្ព័ន្ធបង្ហាញអំពីទីតាំងនៃតំបន់ចែកចាយអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដែលត្រូវបន្ថយថ្លៃលក់អគ្គិសនី បែងចែកតាមរាជធានី/ខេត្ត នីមួយៗ ដែលសាធារណជនអាចបើកមើលតាម Link ខាងក្រោម ៖
- សេចក្តីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ស្ដីពីការពិគ្រោះយោបល់សាធារណៈលើគម្រោងបន្ថយថ្លៃលក់អគ្គិសនី សម្រាប់តំបន់ចែកចាយរបស់អគ្គិសនីកម្ពុជា នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល សម្រាប់ខួបនៃឆ្នាំ ២០១៧
- សេចក្តីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ស្តីពីការពិគ្រោះយោបល់សាធារណៈលើគម្រោងបន្ថយថ្លៃលក់អគ្គិសនីសម្រាប់តំបន់ចែកចាយរបស់អគ្គិសនីកម្ពុជា បច្ចុប្បន្ននៅទីរួមខេត្តនៃខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកំពត ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង សម្រាប់ខួបនៃឆ្នាំ២០១៧
- សេចក្តីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជាស្ដីពីការពិគ្រោះយោបល់សាធារណៈលើគម្រោងកំណត់ថ្លៃលក់អគ្គិសនីសម្រាប់តំបន់ចែកចាយរបស់អគ្គិសនីកម្ពុជា នៅតំបន់ជនបទសម្រាប់ខួបនៃឆ្នាំ២០១៧

- ឧបសម្ព័ន្ធទី១ ៖ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល
- ឧបសម្ព័ន្ធទី២ ៖ ខេត្តកំពង់ស្ពឺ
- ឧបសម្ព័ន្ធទី៣ ៖ ខេត្តព្រះសីហនុ
- ឧបសម្ព័ន្ធទី៤ ៖ ខេត្តតាកែវ
- ឧបសម្ព័ន្ធទី៥ ៖ ខេត្តកំពត
- ឧបសម្ព័ន្ធទី៦ ៖ ខេត្តបាត់ដំបង
- ឧបសម្ព័ន្ធទី៧ ៖ ខេត្តបន្ទាយមានជ័យ
- ឧបសម្ព័ន្ធទី៨ ៖ ខេត្តសៀមរាប
- ឧបសម្ព័ន្ធទី៩ ៖ ខេត្តកំពង់ចាម
- ឧបសម្ព័ន្ធទី១០ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ និងតំបន់ជនរបស់អគ្គិសនីកម្ពុជា
- ឧបសម្ព័ន្ធទី១១ ៖ ខេត្តព្រៃវែង

10931675_524502351025642_7606463223905210566_o 17103488_10210284582644468_7325838809328611649_n 17021975_1641849305831593_8163298207663144244_n 16998892_10210284847451088_3954200835340424523_n 16998931_10210284850491164_1990682207949511251_n 10887534_524502271025650_2536120661633928708_o