វារីអគ្គិសនីសេសានក្រោម២​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​ដើម​ឆ្នាំ២០១៨

16265399_1714854132137899_6236813336508328170_n

វារីអគ្គិសនីសេសានក្រោម២ អនុភាពតម្លើង ៤០០ មហ្កាវ៉ត់, ទីតាំងស្រុកសេសាន ខេត្តស្ទឹងត្រែង, ថាមពលផលិត ១៩១២ លានគីឡូវ៉ាត់ម៉ោងជាមធ្យមក្នុង១ឆ្នាំ, ថ្លៃអគ្គិសនីលក់ឲ្យអគ្គិសនីកម្ពុជាថេរ ៦.៩៥ សេនអាមេរិក ក្នុង ១ គីឡូវ៉ាត់ម៉ោងក្នុងរយៈពេល ៤០ ឆ្នាំ, ទំហំវិនិយោគ ៧៨១.៥២ លានដុល្លារអាមេរិក, ផ្ទៃរងទឹកភ្លៀងផ្តល់ប្រភពទឹកឲ្យមានទំហំសរុប ៤៩,២០០ គមការ៉េ ដែល ២ ភាគ ៣ ឋិតនៅលើខ្ពង់រាបនៃប្រទេសវៀតណាម ដែលជាប្រភពទឹកនៃទន្លេសេសាន និងទន្លេស្រែពក រួចនៅទីនោះ រដ្ឋាភិបាលប្រទេសវៀតណាមបានសាងសង់ទំនប់វារីអគ្គិសនីចំនួន ១១ កន្លែងរួចហើយ គឺ ៧ កន្លែងនៅលើទន្លេសេសាន និង ៤ កន្លែងនៅលើទន្លេស្រែពក ដូច្នេះប្រភពទឹកមួយផ្នែកធំរបស់ទន្លេទាំង២ត្រូវបានទំនប់ទាំង ១១ កន្លែងខាងលើទប់ទុករួចហើយ ធ្វើឲ្យវារីអគ្គិសនីសេសានក្រោម ២ របស់កម្ពុជា មិនចាំបាច់បង្កើតអាងស្តុកទឹកធំដែលលិចផ្ទៃដីច្រើនពេកទេ គឺដូច្នេះហើយអាងវារីអគ្គិសនីសេសានក្រោម ២ នេះ បានគ្រោងកម្ពស់ទឹកក្នុងអាងប្រែប្រួលត្រឹមតែ ១ ម៉ែត្រប៉ុណ្ណោះគឺពី ៧៤ម ទៅ ៧៥ម ។ ការគ្រោងដូច្នេះនឹងផ្តល់នូវផលប្រយោជន៍ ដែលអាចបំបាត់នូវបញ្ហាឡើងកម្ពស់ទឹកគំហុគ ដែលធ្លាប់មានកន្លងមកដោយសារវៀតណាមបើកទ្វារទឹកស្ថានីយវារីអគ្គិសនីរបស់គេម្តងៗ និងសម្រួលដល់ការធ្វើចរាចរណ៍ផ្លូវទឹក ព្រមទាំងការប្រើប្រាស់ទឹកនៅតំបន់ជុំវិញអាងទឹកផងដែរ ។

16142666_1714854142137898_3891237542330106776_n 16174919_1714854165471229_3031222820635636873_n 16266302_1714854162137896_2579110481931078087_n 16265399_1714854132137899_6236813336508328170_n