លទ្ធផល​នៃការចុះ​ពិនិត្យ​និង​ផ្ទៀង​ផ្ទាត់​នាឡិកា​អគ្គិសនី​នៅ​ស្រុកស្អាង​និង​ស្រុកកោះ​ធំ​ខេត្ត​កណ្តាល​តាម​ការផ្សាយ​របស់​ទូរទស្សន៍​ហង្សមាស​

14681903_1661743684115611_6697360926023726576_o

កាលពីចុងខែសីហា ឆ្នាំ២០១៦ ទូរទស្សន៍ហង្សមាស បានផ្សព្វផ្សាយថា មានអ្នកប្រើប្រាស់អគ្គិសនី ជាច្រើនរស់នៅតំបន់ត្រើយខាងកើតទន្លេ បាសាក់ ឋិតក្នុងស្រុកស្អាង និងស្រុកកោះធំ បានត្អូញត្អែរអំពីការកើន ចំនួនបរិមាណថាមពលអគ្គិសនី ដោយពួកគាត់ដាក់ការ សង្ស័យទៅលើនាឡិកាអគ្គិសនីដើរលឿន ។ ឆ្លើយតបចំពោះការផ្សព្វផ្សាយនេះ អាជ្ញាធរអគ្គិសនីកម្ពុជាបានចាត់បញ្ជូនក្រុមការងារចំនួន២ក្រុម យកឧបករណ៍ត្រួត ពិនិត្យចល័ត ចុះសហការជាមួយមន្ទីររ៉ែ និងថាមពលខេត្ត និងអាជ្ញាធរឃុំ ដើម្បីត្រួត ពិនិត្យនិងផ្ទៀងផ្ទាត់រកភាពត្រឹមត្រូវជូន ប្រជាពលរដ្ឋ ។ ក្នុងរយៈពេល១ខែពេញ គឺពីថ្ងៃទី៧ កញ្ញា ដល់ថ្ងៃទី៧ តុលា ២០១៦ ក្រុមការងាររបស់អាជ្ញាធរអគ្គិសនីកម្ពុជា បានចុះទៅ ប្រចាំការនៅតាមឃុំចំនួន៩ គឺឃុំស្វាយប្រទាល ឃុំត្រើយស្លា ឃុំតាលន់ ឃុំខ្ពប ឃុំពោធិ៍បាន ឃុំកំពង់កុង ឃុំជ្រោយតាកែវ ឃុំឈើខ្មៅ និងឃុំ ព្រែកជ្រៃ ដែលក្នុងរយៈពេលនេះ មានអ្នកប្រើប្រាស់តែ៦៣រូប ប៉ុណ្ណោះ បានស្នើសុំឲ្យ ក្រុមការងារយើងខ្ញុំផ្ទៀងផ្ទាត់នាឡិកាអគ្គិសនីជូន ជាលទ្ធផលគឺនាឡិកាអគ្គិសនី ចំនួន៦២គ្រឿង ដើរក្នុងកម្រិតស្តង់ដា កំណត់ និងចំនួន១គ្រឿង ដើរលឿនលើស កម្រិតស្តង់ដាកំណត់បន្តិច ២,៩៥% (ស្តង់ដាកំណត់ ±២% ចាត់ទុកថាត្រឹមត្រូវ) ។ សូមជម្រាបថា អ្នកប្រើប្រាស់អគ្គិសនីនៅតំបន់ខាងលើនោះ មានសរុបចំនួន ១៧,៣៧៧នាក់ ប៉ុន្តែមានអ្នកប្រើប្រាស់តែ ៦៣នាក់ ប៉ុណ្ណោះ ដែលបាន ស្នើសុំផ្ទៀងផ្ទាត់ ។

14681903_1661743684115611_6697360926023726576_o 14589826_1661743630782283_4761736339840530224_o 14691304_1661743624115617_8738072281741121399_o 14570647_1661743627448950_1151867085965214320_o