ការផ្ទៀងផ្ទាត់​ដោយ​ដាក់​វាស់​ទន្ទឹម​គ្នា​រវាង​នាឡិកា​របស់​អ្នក​ផ្គត់ផ្គង់​ដែល​អ្នក​ប្រើ​សង្ស័យ​ និង ​នាឡិកា​ដែល​អ្នក​ប្រើ​ទិញ​មក​ដោយ​ខ្លួនឯង​

15894724_1706363162986996_5395679161272059820_n

ការផ្ទៀងផ្ទាត់ដោយដាក់វាស់ទន្ទឹមគ្នារវាងនាឡិការបស់អ្នកផ្គត់ផ្គង់ដែលអ្នកប្រើសង្ស័យ និង នាឡិកាដែលអ្នកប្រើទិញមកដោយខ្លួនឯង នៅតំបន់ផ្សារពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ទាំង១៩នាក់ បានបង្ហាញថា នាឡិការបស់អ្នកផ្គត់ផ្គង់ទាំង១៩គ្រឿងនេះត្រឹមត្រូវទាំងអស់ ដូច នាឡិកាដែលអ្នកប្រើទិញមកផ្ទៀងផ្ទាត់ដែរ ៖ សូមរំលឹកជូនថា កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ មានអ្នកប្រើប្រាស់ចំនួន៥៦រូប បានស្នើសុំឲ្យអាជ្ញាធរអគ្គិសនីកម្ពុជាជួយពិនិត្យនិងផ្ទៀងផ្ទាត់នាឡិកាស្ទង់របស់ពួកគាត់ ដោយគាត់សង្ស័យថាដើរលឿន ធ្វើឲ្យគីឡូគាត់ច្រើនជាងមុន ។

តាមលទ្ធផលនៃការផ្ទៀងផ្ទាត់របស់អាជ្ញាធរអគ្គិសនីកម្ពុជា បង្ហាញថានាឡិកាស្ទង់ទាំង៥៦គ្រឿងនោះដំណើរការត្រឹមត្រូវឋិតក្នុងកម្រិតស្តង់ដាកំណត់ ។ ទោះជាលទ្ធផលនៃការផ្ទៀងផ្ទាត់របស់អាជ្ញាធរអគ្គិសនីកម្ពុជាបង្ហាញថានាឡិកាស្ទង់ទាំងនោះដំណើរការត្រឹមត្រូវក៏ដោយ ក៏នៅមានអ្នកប្រើប្រាស់ចំនួន១៩នាក់ នៅតែសង្ស័យ ហើយបានស្នើសុំទិញនាឡិកាស្ទង់ដែលខ្លួនឯងទុកចិត្តមកប្រើវិញ ។ ជំនួសការស្នើសុំនេះ ដូច្នេះអាជ្ញាធរអគ្គិសនីកម្ពុជាបានអនុញ្ញាតឲ្យអ្នកប្រើប្រាស់ចំនួន១៩នាក់នោះ អាចដាក់នាឡិកាស្ទង់ខ្លួនឯងនេះ តម្លើងទន្ទឹមគ្នានឹងនាឡិកាស្ទង់របស់អ្នកផ្គត់ផ្គង់ដែលកំពុងប្រើប្រាស់ ដើម្បីវាស់បរិមាណនៃការប្រើប្រាស់នោះស្របជាមួយគ្នាដើម្បីផ្ទៀងផ្ទាត់គ្នា តើនៅចុងខែនីមួយៗឃើញចំនួនដូចគ្នាទេ ។

នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ មន្រ្តីជំនាញ របស់អាជ្ញាធរអគ្គិសនីកម្ពុជាបានសហការជាមួយមន្ទីររ៉ែ និងថាមពលខេត្ត អាជ្ញាធរស្រុក និងឃុំ បាន ចុះពិនិត្យ និងផ្ទៀងផ្ទាត់ចំនួនអគ្គិសនីដែលវាស់ដោយនាឡិកាស្ទង់របស់អ្នកផ្គត់ផ្គង់ និងចំនួន អគ្គិសនីដែលវាស់ដោយនាឡិកាស្ទង់ដែលអ្នកប្រើប្រាស់បានទិញនាឡិកាស្ទង់ខ្លួនឯង ហើយ លទ្ធផលបង្ហាញថា ចំនួនអគ្គិសនីដែលវាស់ដោយនាឡិកាស្ទង់របស់អ្នកផ្គត់ផ្គង់ និងចំនួនអគ្គិសនីដែលវាស់ដោយនាឡិកាស្ទង់ដែលអ្នកប្រើប្រាស់ទាំង១៩នាក់ បានទិញនាឡិកាស្ទង់ខ្លួនឯង មាន ចំនួនដូចគ្នា តាមស្តង់ដាកំណត់ ។ ជាក់ស្តែងក្នុងពេលចុះពិនិត្យនោះ មានអ្នកប្រើប្រាស់ចំនួន ៣នាក់ បានអស់ការសង្ស័យ និងបានស្នើសុំដោះនាឡិកាស្ទង់ដែលបានគាត់បានទិញយកដាក់ ផ្ទៀងផ្ទាត់គ្នានោះ ចេញវិញ ចំណែកអ្នកដទៃទៀតប្រហែលជាបានដឹងថាការសង្ស័យរបស់ខ្លួន ពីមុនមកនោះមិនត្រឹមត្រូវ គឺពុំបានអញ្ជើញមកចូលរួមពិនិត្យជាមួយគ្នាទេ ។

15894724_1706363162986996_5395679161272059820_n 15823109_1706363332986979_150318299771273412_n 15873028_1706363456320300_2186928719100515101_n 15871851_1706363589653620_1088000973812536286_n