ទំព័រដើម

1 2 3 4

ច្បាប់ស្តីពីអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០២០១ /០៣ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០០១។ ច្បាប់នេះមានគោលដៅ៖

១-ធានាការពារសិទ្ធិអ្នកប្រើប្រាស់ដើម្បីទទួលបាននូវការផ្គត់ផ្គង់សេវាកម្មអគ្គិសនីមួយដែល មានស្ថេរភាពនិងគ្រប់គ្រាន់ តាមតម្លៃសមរម្យ។
២-បង្កើនកម្មសិទ្ធិឯកជនលើមធ្យោបាយសម្រាប់ការផ្តល់សេវាកម្មអគ្គិសនី។
៣-បង្កើនការប្រកួតប្រជែងនៅទីណាដែលអាចធ្វើទៅបានក្នុងផ្នែកអគ្គិសនី។
៤-បង្កើតអាជ្ញាធរអគ្គិសនី សម្រាប់បញ្ញត្តិចំពោះការផ្តល់សេវាកម្មអគ្គិសនីសម្រាប់ផ្តល់សិទ្ធិនិង កាតព្វកិច្ចព្រមទាំង     ពិន័យចំពោះអ្នកផ្គត់ផ្គង់និងអ្នកប្រើប្រាស់អគ្គិសនីទាក់ទងទៅនឹងមធ្យោបាយផលិតកម្មនិងផ្គត់ផ្គង់អគ្គិសនី។
៥-ល័ក្ខខ័ណ្ឌសមស្របក្នុងការវិនិយោគនិងក្នុងកិច្ចប្រតិបត្តិការពាណិជ្ជកម្មនៃវិស័យ អគ្គិសនី។
អាជ្ញាធរអគ្គិសនីកម្ពុជា ជាស្ថាប័នស្វ័យយ័តមួយ ដែលបង្កើតឡើងសម្រាប់បញ្ញត្តិនិងត្រួតពិនិត្យចំពោះការផ្តល់ សេវាកម្មអគ្គិសនីទូទាំងប្រទេស។ អាជ្ញាធរអគ្គិសនីកម្ពុជាមានភារកិច្ចចេញអាជ្ញាប័ណ្ណធ្វើសេវាកម្ម អនុម័តនិងដាក់ឱ្យ អនុវត្តស្តង់ដារប្រតិបត្តិសម្រាប់អ្នកកាន់អាជ្ញាប័ណ្ណ ដើម្បីធានានូវគុណភាពនៃការផ្គត់ផ្គង់និងផ្តល់សេវាកម្មឱ្យអ្នកប្រើ ប្រាស់ និងកំណត់ថ្លៃលក់ អត្រានិងបន្ទុកសេវាអគ្គិសនី ដើម្បីឱ្យយុត្តិធម៑សម្រាប់អ្នកប្រើប្រាស់និងអ្នកកាន់អាជ្ញាប័ណ្ណ។

អ្នកកាន់អាជ្ញាប័ណ្ណ ឬអ្នកប្រើប្រាស់ អាចបញ្ជូនវិវាទលើថ្លៃលក់ ឬវិវាទកិច្ចសន្យាទាក់ទងទៅនឹងសេវាកម្មអគ្គិសនី មកអាជ្ញាធរអគ្គិសនីដើម្បីដោះស្រាយ។
អាជ្ញាធរអគ្គិសនីកម្ពុជានៅទីនេះ សម្រាប់ជួយសម្រួលឱ្យលោកអ្នកទទួលបាននូវសេវាអគ្គិសនីមួយកាន់តែប្រសើរ ឡើង តាមអត្រាថ្លៃលក់មួយសមរម្យ សម្រាប់លំនៅដ្ឋាន សហគ្រាស និងអង្គភាពជំនួញរបស់លោកអ្នក ៕